ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 11:5 - អាល់គីតាប

គឺ​មនុស្ស​ខ្វាក់​ឃើញ មនុស្ស​ខ្វិន​ដើរ​បាន មនុស្ស​ឃ្លង់​ជា​ស្អាត​មនុស្ស​ថ្លង់​ស្ដាប់​ឮ មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ហើយ​មាន​គេ​នាំ​ដំណឹង‌ល្អ​ទៅ​ប្រាប់​ជន​ក្រីក្រ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

គឺ​មនុស្ស​ខ្វាក់ភ្នែក​មើលឃើញ មនុស្ស​ខ្វិន​ដើរ​បាន មនុស្សឃ្លង់​បានបរិសុទ្ធ មនុស្ស​ថ្លង់​ស្ដាប់ឮ មនុស្សស្លាប់​ត្រូវបាន​លើកឲ្យរស់ឡើងវិញ ហើយ​មនុស្សក្រីក្រ​បាន​ឮដំណឹងល្អ​។

សូមមើលជំពូក

Khmer Christian Bible

គឺ​មនុស្ស​ខ្វាក់​បាន​ភ្លឺ​ មនុស្ស​ខ្វិន​បាន​ដើរ​រួច​ មនុស្ស​ឃ្លង់​បាន​ជា​ស្អាត​ មនុស្ស​ថ្លង់​បាន​ស្ដាប់​ឮ​ ឯ​មនុស្ស​ស្លាប់​បាន​រស់​វិញ​ ហើយ​អ្នក​ក្រ​បាន​ឮ​ដំណឹង​ល្អ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មនុស្ស​ខ្វាក់​មើល​ឃើញ មនុស្ស​ខ្វិន​ដើរ​បាន មនុស្ស​ឃ្លង់​ជា​ស្អាត មនុស្ស​ថ្លង់​ស្តាប់​ឮ មនុស្ស​ស្លាប់​រស់​ឡើង​វិញ ហើយ​មាន​គេ​នាំ​ដំណឹង​ល្អ​ទៅ​ប្រាប់​ជន​ក្រីក្រ ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គឺ​មនុស្ស​ខ្វាក់​មើល​ឃើញ មនុស្ស​ខ្វិន​ដើរ​បាន មនុស្ស​ឃ្លង់​ជា​ស្អាត​បរិសុទ្ធ មនុស្ស​ថ្លង់​ស្ដាប់​ឮ មនុស្ស​ស្លាប់​រស់​ឡើង​វិញ ហើយ​មាន​គេ​នាំ​ដំណឹង‌ល្អ​ទៅ​ប្រាប់​ជន​ក្រីក្រ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គឺ​ថា​មនុស្ស​ខ្វាក់​បាន​ភ្លឺ មនុស្ស​ខ្វិន​បាន​ដើរ​រួច មនុស្ស​ឃ្លង់​បាន​ជា​ស្អាត មនុស្ស​ថ្លង់​បាន​ឮ មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ហើយ​មនុស្ស​ទាល់​ក្រ​បាន​ឮ​ដំណឹង​ល្អ​ផង

សូមមើលជំពូក



ម៉ាថាយ 11:5
41 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ណាម៉ាន់​ក៏​ចុះ​ទៅ​ក្នុង​ទន្លេ​យ័រដាន់ ហើយ​មុជ​ក្នុង​ទឹក​ចំនួន​ប្រាំ​ពីរ​ដង តាម​ពាក្យ​ដែល​អ្នក​ជំនិត​របស់​អុលឡោះ​បាន​ប្រាប់ ស្រាប់​តែ​សាច់​របស់​គាត់​ឡើង​ស្អាត ដូច​សាច់​កូន​ក្មេង គាត់​ក៏​បាន​ជា​ស្អាត​បរិសុទ្ធ។


កាល​ស្តេច​ស្រុក​អ៊ីស្រ‌អែល​អាន​សំបុត្រ​នេះ​ចប់ គាត់​ហែក​អាវ ហើយ​សួរ​ថា៖ «តើ​យើង​នេះ​ជា​អុលឡោះ​ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ និង​រស់​កើត​ឬ បាន​ជា​ស្តេច​បញ្ជូន​មនុស្ស​ឃ្លង់​មក​ឲ្យ​យើង​ព្យាបាល​ដូច្នេះ? សូម​ជួយ​ពិចារណា​មើល​ចុះ! ស្តេច​ស្រុក​ស៊ីរី​ពិត​ជា​រក​លេស បង្ក​ជម្លោះ​ជា​មួយ​យើង​ហើយ!»។


អុលឡោះ‌តាអាឡា​ប្រោស​មនុស្ស​ខ្វាក់​ឲ្យ​មើល​ឃើញ អុលឡោះ‌តាអាឡា​លើក​អ្នក​ដែល​អស់​សង្ឃឹម ឲ្យ​ងើប​ឡើង​វិញ អុលឡោះ‌តាអាឡា​ស្រឡាញ់​មនុស្ស​សុចរិត


មនុស្ស​ទន់‌ទាប​នឹង​បាន​បរិភោគ​ឆ្អែត​ស្កប់‌ស្កល់ អស់​អ្នក​ដែល​ស្វែង​រក​អុលឡោះ‌តាអាឡា នឹង​នាំ​គ្នា​សរសើរ​តម្កើង​ទ្រង់។ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​មាន​អាយុ​យឺន‌យូរ!


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​គាត់​ថា៖ «តើ​នរណា​ធ្វើ​ឲ្យ​មនុស្ស​មាន​មាត់? តើ​នរណា​ធ្វើ​ឲ្យ​មនុស្ស​ទៅ​ជា គ ឬ​ថ្លង់ មើល​ឃើញ ឬ​ខ្វាក់? តើ​មិន​មែន​យើង​ទេ​ឬ​អី?


នៅ​ថ្ងៃ​នោះ មនុស្ស​ថ្លង់​នឹង​ឮ​បន្ទូល ដែល​មាន​ចែង​ទុក​នៅ​ក្នុង​គីតាប ហើយ​មនុស្ស​ខ្វាក់​នឹង​មើល​ឃើញ គឺ​គេ​រួច​ផុត​ពី​ភាព​ងងឹត លែង​ស្ថិត​នៅ​ក្នុង​ភាព​អន្ធការ​ទៀត​ហើយ។


អុលឡោះ‌តាអាឡា​នឹង​ប្រោស​ឲ្យ​មនុស្ស​ទន់‌ទាប មាន​អំណរ​សប្បាយ​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​អុលឡោះ​ជា​ម្ចាស់​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល នឹង​ប្រោស​ឲ្យ​មនុស្ស​ក្រីក្រ បាន​ត្រេក​អរ​សប្បាយ​ដ៏​លើស‌លប់​ដែរ។


ចូរ​នាំ​ប្រជា‌ជន​នោះ​ចេញ​មក ពួក​គេ​មាន​ភ្នែក តែ​មើល​មិន​ឃើញ មាន​ត្រចៀក តែ​ស្ដាប់​មិន​ឮ។


គឺ​យើង​ទេ​តើ​ដែល​បាន​បង្កើត​អ្វីៗ​ទាំង​នោះ​មក ហើយ​អ្វីៗ​ទាំង​នោះ​ក៏​សុទ្ធ​តែ​ជា កម្មសិទ្ធិ​របស់​យើង​ដែរ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា - យើង​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ ជន​កំសត់​ទុគ៌ត ដែល​បាក់​ទឹក​ចិត្ត និង​ធ្វើ​តាម​ពាក្យ​យើង ដោយ​ញាប់‌ញ័រ។


ពេល​នោះ ខ្ញុំ​ក៏​ឃ្វាល​ចៀម​ដែល​គេ​ត្រូវ​យក​ទៅ​សម្លាប់ គឺ​ជា​ចៀម​ដែល​វេទនា​ជាង​គេ។ ខ្ញុំ​យក​ដំបង​ពីរ​មក ខ្ញុំ​ហៅ​ដំបង​មួយ​ថា «ចំណង​មេត្រី» ដំបង​មួយ​ទៀត​ថា «មិត្ត‌ភាព» ហើយ​ខ្ញុំ​ឃ្វាល​ចៀម​ទាំង​នោះ។


ចូរ​មើល​អ្នក​ជំងឺ​ឲ្យ​បាន​ជា ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ធ្វើ​ឲ្យ​មនុស្ស​ឃ្លង់​បាន​ជា​ស្អាត​បរិសុទ្ធ ដេញ​អ៊ីព្លេស​ចេញ​ពី​មនុស្ស។ អ្នក​រាល់​គ្នា​បាន​ទទួល​អំណាច​ដោយ​ឥត​បង់​ថ្លៃ ត្រូវ​ជួយ​គេ​វិញ​ដោយ​ឥត​គិត​ថ្លៃ​ដែរ។


អ៊ីសា​បាន​ប្រាប់​ទៅ​សិស្ស​ទាំង​នោះ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទៅ​ជម្រាប​យ៉ះយ៉ា នូវ​ហេតុ‌ការណ៍​ដែល​អ្នក​រាល់​គ្នា​បាន​ឮ និង​បាន​ឃើញ​នេះ​ទៅ


អ៊ីសា​មាន​ប្រសាសន៍​ទៅ​កាន់​បុរស​ស្វិត​ដៃ​នោះ​ថា៖ «ចូរ​លាត​ដៃ​មើល៍!»។ បុរស​នោះ​លាត​ដៃ ហើយ​ដៃ​គាត់​ក៏​បាន​ជា​ដូច​ដៃ​ម្ខាង​ទៀត។


មាន​មនុស្ស​ខ្វាក់ និង​មនុស្ស​ខ្វិន នាំ​គ្នា​មក​រក​អ៊ីសា​នៅ​ក្នុង​ម៉ាស្ជិទ គាត់​ក៏​ប្រោស​គេ​ឲ្យ​ជា​ទាំង​អស់​គ្នា។


«អ្នក​ណា​ដាក់​ចិត្ដ​ជា​អ្នក​ក្រ‌ខ្សត់ អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ពួក​គេ​បាន​ទទួល​នគរ នៃ​សូរ៉កា!


ពេល​នោះ ភ្នែក​របស់​គេ​ក៏​បាន​ភ្លឺ។ អ៊ីសា​ហាម​ប្រាម​គេ​យ៉ាង​តឹង‌តែង​ថា៖ «ចូរ​ប្រយ័ត្ន កុំ​ឲ្យ​នរណា​ដឹង​ឡើយ»។


មនុស្ស‌ម្នា​ងឿង‌ឆ្ងល់​ពន់‌ពេក​ណាស់ ហើយ​ពោល​ថា៖ «គ្រប់​កិច្ចការ​ដែល​លោក​ធ្វើ សុទ្ធ​តែ​ល្អ​ទាំង​អស់ សូម្បី​តែ​មនុស្ស​ថ្លង់ ក៏​លោក​ធ្វើ​ឲ្យ​ឮ​បាន មនុស្ស​គ​ក៏​លោក​ធ្វើ​ឲ្យ​និយាយ​បាន​ដែរ»។


ពេល​នោះ​អ៊ីសា​ឃើញ​បណ្ដា‌ជន​រត់​មក អ៊ីសា​ក៏​គំរាម​អ៊ីព្លេស​ដោយ​បញ្ជា​ថា៖ «នែ៎​អ៊ីព្លេស​គ​ថ្លង់! យើង​ដាក់​បញ្ជា​ថា ចេញ​ពី​ក្មេង​នេះ​ទៅ កុំ​ចូល​វា​ទៀត​ឲ្យ​សោះ!»។


«រស​របស់​អុលឡោះ‌ជាអម្ចាស់​សណ្ឋិត​លើ​ខ្ញុំ។ ទ្រង់​បាន​តែង‌តាំង​ខ្ញុំ ឲ្យ​នាំ​ដំណឹង‌ល្អ​ទៅ​ប្រាប់​ជន​ក្រីក្រ។ ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ប្រកាស​ប្រាប់ ជន​ជាប់​ជា​ឈ្លើយ​ថា គេ​នឹង​មាន​សេរី‌ភាព ហើយ​ប្រាប់​មនុស្ស​ខ្វាក់​ថា គេ​នឹង​ឃើញ​វិញ។ អុលឡោះ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​រំដោះ អស់​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​រួច​មក​ហើយ តែ​អ្នក​រាល់​គ្នា​មិន​ជឿ​ទេ។ កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ធ្វើ​ក្នុង​នាម​អុលឡោះ​ជា​បិតា​របស់​ខ្ញុំ ជា​សក្ខី‌ភាព​បញ្ជាក់​អំពី​ខ្ញុំ​ស្រាប់។


ប៉ុន្ដែ បើ​ខ្ញុំ​ធ្វើ​កិច្ច​ការ​របស់​អុលឡោះ ទោះ​បី​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ​ក៏​ដោយ ក៏​សុំ​ជឿ​ទៅ​លើ​កិច្ចការ​ទាំង​នោះ​ចុះ ដើម្បី​ឲ្យ​បាន​ដឹង ហើយ​រឹត​តែ​ដឹង​ទៀត​ថា​អុលឡោះ​ជា​បិតា​ស្ថិត​នៅ​ក្នុង​ខ្ញុំ ខ្ញុំ​ស្ថិត​នៅ​ក្នុង​អុលឡោះ​ជា​បិតា»។


ពេល​អ៊ីសា​នៅ​ក្រុង​យេរូ‌សាឡឹម ក្នុង​ឱកាស​បុណ្យ​រំលង​មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ​លើ​នាម​អ៊ីសា ដោយ​ឃើញ​ទី​សំគាល់​ដែល​អ៊ីសា​បាន​ធ្វើ។


គាត់​បាន​មក​ជួប​អ៊ីសា​ទាំង​យប់ ហើយ​និយាយ​ថា៖ «តួន​យើង​ខ្ញុំ​ដឹង​ថា​អុលឡោះ​បាន​ចាត់​តួន​ឲ្យ​មក​បង្រៀន​យើង​ខ្ញុំ ដ្បិត​គ្មាន​នរណា​អាច​ធ្វើ​ទី​សំគាល់​ដូច​តួន​បាន​ឡើយ វៀរ​លែង​តែ​អុលឡោះ​នៅ​ជា​មួយ​អ្នក​នោះ»។


រីឯ​ខ្ញុំ​វិញ ខ្ញុំ​មាន​សក្ខី‌ភាព​មួយ​ប្រសើរ​ជាង​សក្ខី‌ភាព​របស់​យ៉ះយ៉ា​ទៅ​ទៀត។ អុលឡោះ​ជា​បិតា​ប្រទាន​ឲ្យ​ខ្ញុំ​បង្ហើយ​កិច្ចការ​ទាំង​អំបាល​ម៉ាន គឺ​កិច្ចការ​ដែល​ខ្ញុំ​ធ្វើ​នេះ​ហើយ ជា​សក្ខី‌ភាព​បញ្ជាក់​ថា អុលឡោះ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មែន។


រួច​អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​ទៅ​លុប​មុខ​នៅ​ស្រះ​ស៊ីឡោមចុះ»(ពាក្យ​“ស៊ីឡោម”​នេះ​មាន​ន័យ​ថា អ្នក​ដែល​គេ​ចាត់​ឲ្យ​ទៅ)។ គាត់​ក៏​ចេញ​ទៅ​លុប​មុខ ពេល​ត្រឡប់​មក​វិញ​គាត់​ឃើញ។


បង​ប្អូន​អ៊ីស្រ‌អែល​អើយ សូម​ស្ដាប់​ពាក្យ​នេះ​ចុះ! អុលឡោះ​បាន​រ៉ាប់​រង​ទទួល​អ៊ីសា ជា​អ្នក​ភូមិ​ណាសារ៉ែត នៅ​មុខ​បង​ប្អូន​ទាំង​អស់​គ្នា ដោយ​អុលឡោះ​បាន​សំដែង​ការ​អស្ចារ្យ អំណាច និង​ទី​សំគាល់​ផ្សេងៗ នៅ​កណ្ដាល​ចំណោម​បង​ប្អូន តាម​រយៈ​អ៊ីសា​ដូច​បង​ប្អូន​ជ្រាប​ស្រាប់​ហើយ។


បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ​សូម​ស្ដាប់​ខ្ញុំ អុលឡោះ​បាន​ជ្រើស​រើស​អ្នក​ក្រ​ក្នុង​លោក​នេះ ឲ្យ​ទៅ​ជា​អ្នក​មាន​ផ្នែក​ខាង​ជំនឿ និង​ឲ្យ​ទទួល​នគរ​ដែល​ទ្រង់​បាន​សន្យា​ថា ប្រទាន​ឲ្យ​អស់​អ្នក​ស្រឡាញ់​ទ្រង់​ទុក​ជា​មត៌ក។