Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 9:30 - អាល់គីតាប

30 ពេល​នោះ ភ្នែក​របស់​គេ​ក៏​បាន​ភ្លឺ។ អ៊ីសា​ហាម​ប្រាម​គេ​យ៉ាង​តឹង‌តែង​ថា៖ «ចូរ​ប្រយ័ត្ន កុំ​ឲ្យ​នរណា​ដឹង​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

30 ភ្នែក​របស់​ពួកគេ​ក៏​ត្រូវបាន​បើក​។ ព្រះយេស៊ូវ​ទ្រង់​បង្គាប់​ពួកគេ​យ៉ាងតឹងរ៉ឹង​ថា​៖“ត្រូវប្រាកដថា កុំឲ្យអ្នកណា​ដឹង​ឡើយ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

30 ភ្នែក​របស់​ពួកគេ​ក៏​ភ្លឺ​ឡើង​ រួច​ព្រះយេស៊ូ​មាន​បន្ទូល​ហាម​ពួកគេ​យ៉ាង​ម៉ឺងម៉ាត់​ថា៖​ «ចូរ​ប្រយ័ត្ន!​ កុំ​ឲ្យ​នរណា​ម្នាក់​ដឹង​ឲ្យ​សោះ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 ភ្នែក​របស់​គេ​ក៏​ភ្លឺ​ឡើង។ ព្រះ‌យេស៊ូវ​ហាម​ប្រាម​គេ​យ៉ាង​តឹង‌រ៉ឹង​ថា៖ «ចូរ​ប្រយ័ត្ន កុំ​ឲ្យ​អ្នក​ណា​ដឹង​ការ​នេះ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 ពេល​នោះ ភ្នែក​របស់​គេ​ក៏​ភ្លឺ។ ព្រះ‌យេស៊ូ​ហាម‌ប្រាម​គេ​យ៉ាង​តឹង‌តែង​ថា៖ «ចូរ​ប្រយ័ត្ន កុំ​ឲ្យ​នរណា​ដឹង​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 ភ្នែក​គេ​ក៏​បាន​ភ្លឺ​ឡើង រួច​ទ្រង់​ហាម​ផ្តាច់​ថា នែ កុំ​ឲ្យ​អ្នក​ណា​ដឹង​ការ​នេះ​ឲ្យ​សោះ​ហ្នះ

សូមមើលជំពូក ចម្លង




ម៉ាថាយ 9:30
13 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​ប្រោស​មនុស្ស​ខ្វាក់​ឲ្យ​មើល​ឃើញ អុលឡោះ‌តាអាឡា​លើក​អ្នក​ដែល​អស់​សង្ឃឹម ឲ្យ​ងើប​ឡើង​វិញ អុលឡោះ‌តាអាឡា​ស្រឡាញ់​មនុស្ស​សុចរិត


ពេល​នោះ មនុស្ស​ខ្វាក់​នឹង​មើល​ឃើញ មនុស្ស​ថ្លង់​នឹង​ស្ដាប់​ឮ


ប្រោស​មនុស្ស​ខ្វាក់​ឲ្យ​បាន​ភ្លឺ នាំ​ជន​ជាប់​ជា​ឈ្លើយ​សឹក​ចេញ​ពី​ទី​ឃុំ‌ឃាំង ព្រម​ទាំង​រំដោះ​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង ភាព​ងងឹត ឲ្យ​បាន​ចេញ​រួច​ផង។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: អ្នក​បម្រើ​របស់​យើង​នឹង​បាន​ចំរុង​ចំរើន មាន​ឋានៈ​ខ្ពង់‌ខ្ពស់ និង​ត្រូវ​គេ​លើក​តម្កើង​យ៉ាង​ឧត្ដុង្គ‌ឧត្ដម​បំផុត។


តែ​អ៊ីសា​គំរាម​គេ​យ៉ាង​ម៉ឺង​ម៉ាត់ មិន​ឲ្យ​និយាយ​ប្រាប់​អ្នក​ដទៃ​ថា គាត់​ជា​នរណា​ឡើយ


ពេល​អ៊ីសា​ចុះ​ពី​លើ​ភ្នំ​ជា​មួយ​សិស្ស​ទាំង​បី អ៊ីសា​ហាម​ប្រាម​គេ​ថា៖ «កុំ​និយាយ​ប្រាប់​នរណា អំពី​ហេតុ‌ការណ៍​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​នេះ​ឲ្យ​សោះ ត្រូវ​ចាំ​រហូត​ដល់​បុត្រា​មនុស្ស​រស់​ឡើង​វិញ»។


អ៊ីសា​ប្រាប់​ទៅ​គាត់​ថា៖ «ចូរ​ប្រយ័ត្ន​ឲ្យ​មែន​ទែន កុំ​និយាយ​ប្រាប់​ឲ្យ​នរណា​ដឹង​រឿង​នេះ​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ដល់​អ៊ីមុាំ ហើយ​ជូន​ជំនូន​ដូច​ណាពី​ម៉ូសា​បាន​បង្គាប់​មក ដើម្បី​ជា​សក្ខី‌ភាព​បញ្ជាក់​ថា​អ្នក​បាន​ជា​មែន»។


បន្ទាប់​មក អ៊ីសា​ដេញ​គាត់​ឲ្យ​ចេញ​ទៅ​ភ្លាម ទាំង​មាន​ប្រសាសន៍​យ៉ាង​តឹង‌រ៉ឹង​ថា៖


ប៉ុន្ដែ​អ៊ីសា​បាន​គំរាម​កំហែង​វា​យ៉ាង​ម៉ឺង​ម៉ាត់ មិន​ឲ្យ​និយាយ​ប្រាប់​គេ​ថា គាត់​ជា​នរណា​ឡើយ។


ប៉ុន្ដែ អ៊ីសា​ហាម​ប្រាម​គេ មិន​ឲ្យ​ប្រាប់​នរណា​ដឹង​រឿង​នេះ​ឡើយ។ បន្ទាប់​មក អ៊ីសា​ប្រាប់​គេ​ឲ្យ​យក​ចំណី​អាហារ មក​ឲ្យ​ក្មេង​ស្រី​នោះ​បរិភោគ។


អ៊ីសា​បាន​ហាម​គាត់​ថា៖ «កុំ​និយាយ​ប្រាប់​នរណា​ឲ្យ​ដឹង​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ដល់​អ៊ីម៉ាំ ហើយ​ជូន​ជំនូន​ដូច​ម៉ូសា​បាន​បង្គាប់​ទុក ដើម្បី​ជា​សក្ខី‌ភាព​បញ្ជាក់​ថា អ្នក​បាន​ជា​ស្អាត​មែន»។


ឪពុក‌ម្ដាយ​របស់​នាង​ងឿង‌ឆ្ងល់​ក្រៃ‌លែង តែ​អ៊ីសា​ហាម​គេ​មិន​ឲ្យ​ប្រាប់​នរណា​ដឹង​រឿង​នេះ​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម