ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 5:2 - អាល់គីតាប

«នៅ​ស្រុក​អ៊ីស្រ‌អែល ប្រជា‌ជន​ជូន​ជីវិត​ទាំង​ស្រុង​ទៅ​អុលឡោះ ហើយ​ស្ម័គ្រ​ចិត្ត​ចេញ​ទៅ​ប្រយុទ្ធ សូម​សរសើរ​តម្កើងអុលឡោះ‌តាអាឡា!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«កាល​ពួក​អ្នក​ដឹក​នាំ​ឈរ​ឡើង​នៅ​ស្រុក​អ៊ីស្រា‌អែល នោះ​ប្រជា‌ជន​បាន​ប្រគល់​ខ្លួន​ដោយ​ស្ម័គ្រ​ពី​ចិត្ត សូម​ថ្វាយព្រះ​ពរ​ព្រះ‌យេហូវ៉ា!។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«នៅ​ស្រុក​អ៊ីស្រា‌អែល ប្រជា‌ជន​ថ្វាយ​ជីវិត​ទាំង​ស្រុង​ទៅ​ព្រះ‌ជាម្ចាស់ ហើយ​ស្ម័គ្រ​ចិត្ត​ចេញ​ទៅ​ប្រយុទ្ធ សូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចូរ​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា ដ្បិត​ពួក​អ្នក​នាំ​មុខ​បាន​តាំង​ខ្លួន​នាំ​ពួក​អ៊ីស្រាអែល ហើយ​បណ្តាជន​បាន​ប្រគល់​ខ្លួន​ដោយ​ស្ម័គ្រ​ពី​ចិត្ត។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 5:2
23 ការដាក់ឲ្យឆ្លើយតបគ្នា  

សហ‌ការី​មួយ​នាក់​ទៀត គឺ​លោក​អម៉ា‌ស៊ីយ៉ា ជា​កូន​របស់​លោក​ស៊ីក‌គ្រី ដែល​បាន​ស្ម័គ្រ​ចិត្ត​ញែក​ខ្លួន​ជូនអុលឡោះ‌តាអាឡា និង​ជា​មេ​បញ្ជា‌ការ​លើ​កង‌ពល ២០០ ០០០ នាក់។


ប្រជា‌ជន​ជូន​ពរ​ដល់​អស់​អ្នក​ដែល​ស្ម័គ្រ​ចិត្ត​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម។


ខ្ញុំ​សូម​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា ដោយ​ឥត​ភ្លេច​ពី​កិច្ចការ​ណា​មួយ​ដែល​ទ្រង់ បាន​ធ្វើ​ដោយ​ចិត្ត​សប្បុរស​នោះ​ឡើយ!


នៅ​ថ្ងៃ​ស្តេច​កេណ្ឌ​ទ័ព​ទៅ​ច្បាំង ប្រជា‌រាស្ត្រ​ចូល​រួម​ដោយ​ស្ម័គ្រ​ចិត្ត ពួក​យុវជន​នាំ​គ្នា​ចូល​មក​ជួប​ស្តេច នៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធ ប្រៀប​ដូច​ជា​ទឹក​សន្សើម​នៅ​ពេល​ព្រឹក​ព្រលឹម។


ទ្រង់​ធ្វើ​ឲ្យ​ស្តេច​ហ្វៀរ៉‌អ៊ូន និង​កង‌ទ័ព​របស់​គាត់​លិច​លង់ ក្នុង​សមុទ្រ​ក្រហម​នោះ ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!


ដ្បិត​ទ្រង់​បាន​ឲ្យ​ខ្ញុំ មាន​ជ័យ‌ជំនះ​លើ​ខ្មាំង​សត្រូវ ទ្រង់​បាន​បង្ក្រាប​ប្រជា‌ជន​នានា ឲ្យ​មក​ចុះ​ចូល​នឹង​ខ្ញុំ


សូម​ឲ្យ​អ្នក​ក្រុង​ស៊ីយ៉ូន​បាន​រីក‌រាយ​ឡើង សូម​ឲ្យ​អ្នក​ស្រុក​យូដា​បាន​រីក‌រាយ​ជា​ខ្លាំង​ ដ្បិត​ទ្រង់​វិនិច្ឆ័យ​ប្រកប​ដោយ​យុត្តិធម៌។


អុលឡោះ‌តាអាឡា​អើយ ទ្រង់​តែងតែ​សង‌សឹក ឱ​អុលឡោះ​ដែល​តែងតែ​សង‌សឹក សូម​សំដែង​អំណាច!


ឱ​អុលឡោះ‌តាអាឡា​អើយ ពេល​អ្នក​ក្រុង​ស៊ីយ៉ូន ឮ​ដំណឹង​ថា ទ្រង់​វិនិច្ឆ័យ​ទោស​ដូច្នេះ គេ​នឹង​មាន​អំណរ​រីក‌រាយ ហើយ​អ្នក​ក្រុង​នានា​នៅ​ស្រុក​យូដា ក៏​ត្រេក​អរ​សប្បាយ​យ៉ាង​ខ្លាំង​ដែរ


ប្រសិន​បើ​ខ្ញុំ​ស្ម័គ្រ​ចិត្ដ​ផ្សាយ​ដំណឹង‌ល្អ​ដោយ​ខ្លួន​ឯង ខ្ញុំ​ត្រូវ​តែ​ទទួល​រង្វាន់។ ផ្ទុយ​ទៅ​វិញ​បើ​កិច្ចការ​នេះ​ជា​ភារកិច្ច​របស់​ខ្ញុំ ខ្ញុំ​ត្រូវ​តែ​បំពេញ​តាម​តែ​ទ្រង់​ផ្ទុក​ផ្ដាក់​ឲ្យ​ខ្ញុំ​ធ្វើ។


កាល​ណា​យើង​មាន​ឆន្ទៈ​ល្អ យើង​នឹង​បាន​គាប់​ចិត្ត​អុលឡោះ តាម​អ្វីៗ​ដែល​យើង​មាន គឺ​មិន​មែន​តាម​អ្វីៗ​ដែល​យើង​គ្មាន​នោះ​ទេ។


ហេតុ​នេះ ម្នាក់ៗ​ត្រូវ​តែ​ចូល​ប្រាក់​តាម​តែ​ខ្លួន​សម្រេច​ចិត្ដ ដោយ​មិន​នឹក​ស្ដាយ ឬ​ទើស​ទ័ល​ឡើយ ដ្បិត​អុលឡោះ​គាប់​ចិត្ត​នឹង​អ្នក​ណា​ដែល​ធ្វើ​អំណោយ​ដោយ​ចិត្ដ​រីក‌រាយ។


ចូរ​ឲ្យ​ប្រជា‌ជាតិ​ទាំង​ឡាយ​អប‌អរ‌សាទរ ប្រជា‌រាស្ត្រ​របស់អុលឡោះ‌តាអាឡា! ដ្បិត​ទ្រង់​សង​សឹក​ជួស​អ្នក​បម្រើ​របស់​ទ្រង់ ទ្រង់​ដាក់​ទោស​បច្ចា‌មិត្ត។ ទ្រង់​ធ្វើ​ឲ្យ​ទឹក​ដី និង​ប្រជា‌រាស្ត្រ របស់​ទ្រង់​រួច​ផុត​ពី​សៅ‌ហ្មង»។


កាដ​ចាប់​យក​ដី​មួយ​ចំណែក​ដ៏​ល្អ​នៅ​ក្នុង​ស្រុក ជា​ចំណែក​សម្រាប់​មេ​ដឹក​នាំ​កាដ​ដើរ​នៅ​មុខ​ប្រជា‌ជន គេ​បាន​សម្រេច​តាម​គម្រោង​ការ​របស់អុលឡោះ‌តាអាឡា ហើយ​ប្រព្រឹត្ត​ចំពោះ​អ៊ីស្រ‌អែល តាម​ហ៊ូកុំ​របស់​ទ្រង់។


ដ្បិត​អុលឡោះ​ទេ​តើ ដែល​ធ្វើ​ឲ្យ​បង​ប្អូន​មាន​ទាំង​បំណង មាន​ទាំង​សមត្ថភាព​អាច​នឹង​ប្រព្រឹត្ដ​តាម​បំណង​ដ៏​សប្បុរស​របស់​ទ្រង់។


ក៏​ប៉ុន្ដែ ខ្ញុំ​មិន​ចង់​ធ្វើ​អ្វី ដោយ​គ្មាន​ការ​យល់​ព្រម​ពី​លោក​ប្អូន​ឡើយ ដើម្បី​កុំ​ឲ្យ​លោក​ប្អូន​ធ្វើ​អំពើ​ល្អ ទាំង​ទើស​ទាំង​ទ័ល គឺ​ធ្វើ​ដោយ​ស្ម័គ្រ​ចិត្ដ​វិញ។


សូរ៉កា​អើយ ចូរ​អរ​សប្បាយ​នឹង​ការ​វិនាស​របស់​ក្រុង​នេះ​ទៅ! អ្នក​រាល់​គ្នា​ដែល​ជា​ប្រជា‌ជន​ដ៏‌បរិសុទ្ធ សាវ័ក និង​ណាពី ចូរ​អរ​សប្បាយ​ដែរ ដ្បិត​អុលឡោះ​បាន​រក​យុត្ដិធម៌​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ដាក់​ទោស​ក្រុង​នេះ​ហើយ»។


ដ្បិត​ទ្រង់​វិនិច្ឆ័យ​ទោស​យ៉ាង​ត្រឹម​ត្រូវ តាម​យុត្ដិធម៌។ ទ្រង់​បាន​វិនិច្ឆ័យ​ទោស​ស្ដ្រី​ពេស្យា​ដ៏​មាន​ឈ្មោះ​ល្បី ដែល​បាន​ធ្វើ​ឲ្យ​ផែនដី​ទៅ​ជា​សៅ‌ហ្មង ដោយ​កាម​គុណ​របស់​នាង ទ្រង់​បាន​ដាក់​ទោស​ស្ដ្រី​ពេស្យា​នោះ ព្រោះ​នាង​បាន​បង្ហូរ​ឈាម​ពួក​អ្នក​បម្រើ​របស់​ទ្រង់»។


ខ្ញុំ​ពេញ​ចិត្ត​នឹង​មេ‌ទ័ព​ទាំង‌ឡាយ​របស់ ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​ក្នុង​ចំណោម​ប្រជា‌ជន ខ្ញុំ​ពេញ​ចិត្ត​នឹង អស់​អ្នក​ដែល​ស្ម័គ្រ​ចិត្ត​ចេញ​ទៅ​ច្បាំង សូម​សរសើរ​តម្កើងអុលឡោះ‌តាអាឡា!