អេលីយ៉ាសាក់យកអាវធំរបស់អេលីយ៉េសវាយទឹកទន្លេ ទាំងនិយាយថា៖ «តើអុលឡោះតាអាឡាជាម្ចាស់របស់អេលីយ៉េសនៅទីណា?»។ ពេលដែលគាត់វាយទឹកនោះទឹកក៏ញែកចេញពីគ្នា ហើយគាត់ដើរឆ្លងកាត់ទៅ។
និក្ខមនំ 14:22 - អាល់គីតាប ហើយជនជាតិអ៊ីស្រអែលនាំគ្នាដើរតាមបាតសមុទ្រ ដោយមានទឹកសមុទ្រ ដូចកំពែងនៅសងខាងពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនចៅអ៊ីស្រាអែលនាំគ្នាចូលទៅកណ្ដាលសមុទ្រ តាមដីគោក ដោយមានទឹកជាកំផែងនៅខាងស្តាំ និងខាងឆ្វេងពួកគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយជនជាតិអ៊ីស្រាអែលនាំគ្នាដើរតាមបាតសមុទ្រ ដោយមានទឹកសមុទ្រដូចកំពែងនៅសងខាងពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចពួកកូនចៅអ៊ីស្រាអែល គេក៏ចូលទៅនាកណ្តាលសមុទ្រ តាមដីគោក ហើយមានទឹកជាកំផែងនៅខាងស្តាំ នឹងខាងឆ្វេងគេ |
អេលីយ៉ាសាក់យកអាវធំរបស់អេលីយ៉េសវាយទឹកទន្លេ ទាំងនិយាយថា៖ «តើអុលឡោះតាអាឡាជាម្ចាស់របស់អេលីយ៉េសនៅទីណា?»។ ពេលដែលគាត់វាយទឹកនោះទឹកក៏ញែកចេញពីគ្នា ហើយគាត់ដើរឆ្លងកាត់ទៅ។
ពេលនោះ អេលីយ៉េសយកអាវធំរបស់គាត់មកមូរ ហើយវាយទឹកទន្លេ ទឹកក៏ញែកចេញពីគ្នា។ អ្នកទាំងពីរដើរកាត់បាតទន្លេ។
ទ្រង់បានញែកទឹកសមុទ្រចេញពីគ្នា នៅចំពោះមុខបុព្វបុរសរបស់យើង ពួកគេដើរកាត់បាតសមុទ្រ ប៉ុន្តែ ទ្រង់បានទម្លាក់អស់អ្នកដែល ដេញតាមពីក្រោយពួកគេ ទៅក្នុងទីជម្រៅ ដូចដុំថ្មដែលគេបោះទៅក្នុងមហាសាគរ។
ទ្រង់បានគំរាមសមុទ្រក្រហម សមុទ្រក៏រីង ទ្រង់បានឲ្យគេដើរកាត់បាតសមុទ្រ ដូចដើរនៅវាលរហោស្ថាន។
ទ្រង់បានញែកសមុទ្រក្រហមចេញជាពីរ ដ្បិតចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេររហូតតទៅ!
ទ្រង់បាននាំជនជាតិអ៊ីស្រអែល ដើរកាត់បាតសមុទ្រនោះ ដ្បិតចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេររហូតតទៅ!
ទ្រង់បានធ្វើឲ្យទឹកសមុទ្ររីង ទៅជាដីគោក ដើម្បីឲ្យប្រជាជនដើរឆ្លង។ ដោយទ្រង់ធ្វើការដ៏អស្ចារ្យនោះ យើងមានអំណរសប្បាយយ៉ាងខ្លាំង។
ទ្រង់បានធ្វើឲ្យមានទឹកផុស ចេញពីប្រភពទឹកនានា ហើយទ្រង់បានធ្វើឲ្យទន្លេដែលមិនចេះរីង ប្រែជារីងស្ងួតទៅវិញ។
គឺទ្រង់បានញែកទឹកសមុទ្រ ឲ្យពួកគេដើរឆ្លង ទ្រង់ធ្វើឲ្យទឹកផ្ដុំគ្នានៅនឹងថ្កល់ មួយកន្លែងដូចកំពែង។
ចំណែកឯជនជាតិអ៊ីស្រអែលវិញ គេបានដើរតាមបាតសមុទ្រ ដោយមានទឹកសមុទ្រដូចកំពែងនៅសងខាងពួកគេ។
ពេលដែលសេះរបស់ស្តេចហ្វៀរ៉អ៊ូន រទេះចំបាំង និងកងទ័ពសេះ ចូលទៅក្នុងសមុទ្រ អុលឡោះតាអាឡាបានធ្វើឲ្យទឹកសមុទ្រហូរមកវិញ គ្របពីលើពួកគេ តែជនជាតិអ៊ីស្រអែលដើរតាមបាតសមុទ្រ។
ពេលខ្យល់របស់ទ្រង់បក់បោកមក ផ្ទៃទឹកក៏មកមូលផ្តុំគ្នា រលកសមុទ្រងើបឡើង ដូចទំនប់ ទឹកដែលនៅទីជម្រៅ ក៏មកកកកុញ នៅបាតសមុទ្រដែរ។
អុលឡោះតាអាឡានឹងធ្វើឲ្យឈូងសមុទ្រ នៅស្រុកអេស៊ីបរីងស្ងួត ទ្រង់លើកដៃកំហែងទន្លេអឺប្រាត ទ្រង់ប្រើអំណាចផ្លុំបំបែកទន្លេនេះ ឲ្យទៅជាដៃទន្លេប្រាំពីរ ហើយប្រជាជនអាចដើរឆ្លងបាន។
ពេលនោះ នឹងមានផ្លូវមួយ សម្រាប់ប្រជាជន អ៊ីស្រអែលដែលនៅសេសសល់ពីស្លាប់ គឺអស់អ្នកដែលរស់នៅស្រុកអាស្ស៊ីរី ដូចកាលពីដើម មានផ្លូវមួយសម្រាប់ បុព្វបុរសរបស់គេចេញពីស្រុកអេស៊ីបដែរ។
ទ្រង់បានធ្វើឲ្យសមុទ្ររីងស្ងួត ទ្រង់បានធ្វើឲ្យមហាសាគរដ៏ជ្រៅ ប្រែទៅជាផ្លូវ សម្រាប់អស់អ្នកដែល ទ្រង់បានលោះ ដើរឆ្លងកាត់។
ទ្រង់នៅខាងស្ដាំម៉ូសា ហើយសំដែងអំណាចដ៏ថ្កុំថ្កើងរុងរឿង ញែកទឹកសមុទ្រនៅមុខប្រជារាស្ត្ររបស់ទ្រង់ ដើម្បីឲ្យនាមទ្រង់បានល្បីល្បាញ រហូតតរៀងទៅ។
រីឯយើងវិញ យើងនឹងនៅទីនេះធ្វើជាកំពែងភ្លើងការពារក្រុង ហើយយើងក៏នឹងទៅជាសិរីរុងរឿងរបស់ក្រុងនេះដែរ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ពួកគេចាកចេញពីពីហាហ៊ីរ៉ុត ឆ្លងកាត់បាតសមុទ្រ ឆ្ពោះទៅកាន់វាលរហោស្ថាន ពួកគេធ្វើដំណើរអស់រយៈពេលបីថ្ងៃ ក្នុងវាលរហោស្ថានអេថាម មកបោះជំរំនៅម៉ារ៉ា។
បងប្អូនអើយ ខ្ញុំចង់ឲ្យបងប្អូនជ្រាបថា បុព្វបុរសរបស់យើងសុទ្ធតែបានដើរក្រោមពពក និងបានដើរឆ្លងសមុទ្រទាំងអស់គ្នា។
ដោយសារជំនឿ ជនជាតិអ៊ីស្រអែលបានឆ្លងសមុទ្រក្រហមដូចដើរលើដីគោក រីឯជនជាតិអេស៊ីបដែលខំឆ្លងមកដែរ ត្រូវទឹកសមុទ្រគ្របពីលើស្លាប់អស់ទៅ។
ស្រាប់តែទឹកដែលហូរចុះពីលើក៏ឈប់ ប្រមូលផ្តុំគ្នានៅនឹងថ្កល់តែមួយកន្លែង។ ទឹកនោះនៅផ្តុំគ្នាយ៉ាងឆ្ងាយពីទីនោះ គឺនៅក្រុងអដាំជាក្រុងមួយនៅជិតសារថាន។ រីឯទឹកដែលហូរចុះឆ្ពោះទៅសមុទ្រអារ៉ាបាវិញ គឺសមុទ្រអំបិលត្រូវកាត់ផ្តាច់។ ប្រជាជនក៏នាំគ្នាឆ្លងទន្លេ នៅទល់មុខក្រុងយេរីខូ។
នៅពេលដែលប្រជាជនអ៊ីស្រអែលទាំងមូលដើរកាត់បាតទន្លេយ័រដាន់ ក្រុមអ៊ីមុាំដែលសែងហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា នាំគ្នាឈរលើដីស្ងួត នៅកណ្តាលទន្លេ រហូតដល់ប្រជាជាតិទាំងមូលឆ្លងផុតទន្លេយ័រដាន់។
អ្នករាល់គ្នាត្រូវរៀបរាប់ប្រាប់កូនចៅ អំពីគ្រាដែលប្រជាជនអ៊ីស្រអែលបានដើរឆ្លងបាតទន្លេយ័រដាន់នេះ
ពួកគេប្រៀបដូចជាកំពែងការពារយើង ទាំងថ្ងៃ ទាំងយប់ ក្នុងអំឡុងពេលដែលយើងឃ្វាលចៀមនៅជិតពួកគេ។