Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 14:29 - អាល់គីតាប

29 ចំណែក​ឯ​ជន‌ជាតិ​អ៊ីស្រ‌អែល​វិញ គេ​បាន​ដើរ​តាម​បាត​សមុទ្រ ដោយ​មាន​ទឹក​សមុទ្រ​ដូច​កំពែង​នៅ​សង​ខាង​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ប៉ុន្ដែ កូន​ចៅ​អ៊ីស្រា‌អែល​វិញ គេ​ដើរ​នៅ​កណ្ដាល​សមុទ្រ​តាម​ដី​គោក ដោយ​មាន​ទឹក​ជា​កំផែង​នៅ​ពី​ខាង​ស្តាំ និង​ខាង​ឆ្វេង​ពួក‌គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ចំណែក​ឯ​ជន‌ជាតិ​អ៊ីស្រា‌អែល​វិញ គេ​បាន​ដើរ​តាម​បាត​សមុទ្រ ដោយ​មាន​ទឹក​សមុទ្រ​ដូច​កំពែង​អម​សង​ខាង​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 តែ​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ដើរ​នៅ​កណ្តាល​សមុទ្រ​តាម​ដី​គោក​វិញ ដោយ​មាន​ទឹក​ជា​កំផែង​នៅ​ពី​ខាង​ស្តាំ​នឹង​ខាង​ឆ្វេង។

សូមមើលជំពូក ចម្លង




និក្ខមនំ 14:29
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ អេលី‌យ៉េស​យក​អាវ​ធំ​របស់​គាត់​មក​មូរ ហើយ​វាយ​ទឹក​ទន្លេ ទឹក​ក៏​ញែក​ចេញ​ពី​គ្នា។ អ្នក​ទាំង​ពីរ​ដើរ​កាត់​បាត​ទន្លេ។


ទ្រង់​បាន​ញែក​ទឹក​សមុទ្រ​ចេញ​ពី​គ្នា នៅ​ចំពោះ​មុខ​បុព្វបុរស​របស់​យើង ពួក​គេ​ដើរ​កាត់​បាត​សមុទ្រ ប៉ុន្តែ ទ្រង់​បាន​ទម្លាក់​អស់​អ្នក​ដែល ដេញ​តាម​ពី​ក្រោយ​ពួក​គេ ទៅ​ក្នុង​ទី​ជម្រៅ ដូច​ដុំ​ថ្ម​ដែល​គេ​បោះ​ទៅ​ក្នុង​មហា‌សាគរ។


ទ្រង់​បាន​គំរាម​សមុទ្រ​ក្រហម សមុទ្រ​ក៏​រីង​ ទ្រង់​បាន​ឲ្យ​គេ​ដើរ​កាត់​បាត​សមុទ្រ ដូច​ដើរ​នៅ​វាល​រហោ‌ស្ថាន។


ទ្រង់​បាន​ញែក​សមុទ្រ​ក្រហម​ចេញ​ជា​ពីរ ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!


គឺ​ទ្រង់​បាន​ញែក​ទឹក​សមុទ្រ ឲ្យ​ពួក​គេ​ដើរ​ឆ្លង ទ្រង់​ធ្វើ​ឲ្យ​ទឹក​ផ្ដុំ​គ្នា​នៅ​នឹង​ថ្កល់ មួយ​កន្លែង​ដូច​កំពែង។


ហើយ​ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​ដើរ​តាម​បាត​សមុទ្រ ដោយ​មាន​ទឹក​សមុទ្រ ដូច​កំពែង​នៅ​សង​ខាង​ពួក​គេ។


ពេល​ដែល​សេះ​របស់​ស្តេច​ហ្វៀរ៉អ៊ូន រទេះ​ចំបាំង និង​កង‌ទ័ព​សេះ ចូល​ទៅ​ក្នុង​សមុទ្រ អុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ហូរ​មក​វិញ គ្រប​ពី​លើ​ពួក​គេ តែ​ជន‌ជាតិ​អ៊ីស្រ‌អែល​ដើរ​តាម​បាត​សមុទ្រ។


ពេល​ខ្យល់​របស់​ទ្រង់​បក់​បោក​មក ផ្ទៃ​ទឹក​ក៏​មក​មូល​ផ្តុំ​គ្នា រលក​សមុទ្រ​ងើប​ឡើង ដូច​ទំនប់ ទឹក​ដែល​នៅ​ទី​ជម្រៅ ក៏​មក​កក​កុញ នៅ​បាត​សមុទ្រ​ដែរ។


អុលឡោះ‌តាអាឡា​នឹង​ធ្វើ​ឲ្យ​ឈូង​សមុទ្រ នៅ​ស្រុក​អេស៊ីប​រីង​ស្ងួត ទ្រង់​លើក​ដៃ​កំហែង​ទន្លេ​អឺប្រាត ទ្រង់​ប្រើ​អំណាច​ផ្លុំ​បំបែក​ទន្លេ​នេះ ឲ្យ​ទៅ​ជា​ដៃ​ទន្លេ​ប្រាំ‌ពីរ ហើយ​ប្រជា‌ជន​អាច​ដើរ​ឆ្លង​បាន។


ប្រសិន​បើ​អ្នក​ឆ្លង​សមុទ្រ យើង​នៅ​ជា​មួយ​អ្នក ប្រសិន​បើ​អ្នក​ឆ្លង​ព្រែក អ្នក​មិន​លង់​ឡើយ។ ប្រសិន​បើ​អ្នក​ដើរ​កាត់​ភ្លើង អ្នក​មិន​រលាក​ទេ អណ្ដាត​ភ្លើង​ក៏​មិន​ឆាប‌ឆេះ​អ្នក​ដែរ


ទ្រង់​បាន​ធ្វើ​ឲ្យ​សមុទ្រ​រីង​ស្ងួត ទ្រង់​បាន​ធ្វើ​ឲ្យ​មហា‌សាគរ​ដ៏​ជ្រៅ ប្រែ​ទៅ​ជា​ផ្លូវ សម្រាប់​អស់​អ្នក​ដែល ទ្រង់​បាន​លោះ ដើរ​ឆ្លង​កាត់។


អ្នក​ភ្លេចអុលឡោះ‌តាអាឡា​ដែល​បាន​បង្កើត​អ្នក គឺ​ទ្រង់​ដែល​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ និង​ចាក់​គ្រឹះ​នៃ​ផែនដី។ រៀង​រាល់​ថ្ងៃ អ្នក​ចេះ​តែ​ភ័យ​ញ័រ​នៅ​ចំពោះ​មុខ មនុស្ស​ដែល​សង្កត់‌សង្កិន ហាក់​ដូច​ជា​គេ​មាន​កម្លាំង​បំផ្លាញ​អ្នក​បាន។ ពួក​គេ​ពុំ​អាច​គំរាម​កំហែង​អ្នក រហូត​ត​ទៅ​បាន​ឡើយ។


បង​ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​បង​ប្អូន​ជ្រាប​ថា បុព្វ‌បុរស​របស់​យើង​សុទ្ធ​តែ​បាន​ដើរ​ក្រោម​ពពក និង​បាន​ដើរ​ឆ្លង​សមុទ្រ​ទាំង​អស់​គ្នា។


ស្រាប់​តែ​ទឹក​ដែល​ហូរ​ចុះ​ពី​លើ​ក៏​ឈប់ ប្រមូល​ផ្តុំ​គ្នា​នៅ​នឹង​ថ្កល់​តែ​មួយ​កន្លែង។ ទឹក​នោះ​នៅ​ផ្តុំ​គ្នា​យ៉ាង​ឆ្ងាយ​ពី​ទី​នោះ គឺ​នៅ​ក្រុង​អដាំ​ជា​ក្រុង​មួយ​នៅ​ជិត​សារថាន។ រីឯ​ទឹក​ដែល​ហូរ​ចុះ​ឆ្ពោះ​ទៅ​សមុទ្រ​អារ៉ាបា​វិញ គឺ​សមុទ្រ​អំបិល​ត្រូវ​កាត់​ផ្តាច់។ ប្រជា‌ជន​ក៏​នាំ​គ្នា​ឆ្លង​ទន្លេ នៅ​ទល់​មុខ​ក្រុង​យេរីខូ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម