អុលឡោះជាថ្មដាសម្រាប់ឲ្យខ្ញុំពឹងជ្រក ទ្រង់ជាខែល ជាកម្លាំងដែលសង្គ្រោះខ្ញុំ និងជាជំរកដ៏រឹងមាំរបស់ខ្ញុំ។ ទ្រង់សង្គ្រោះខ្ញុំឲ្យរួចពីជនឃោរឃៅ។
ទំនុកតម្កើង 9:10 - អាល់គីតាប អុលឡោះតាអាឡាអើយ អស់អ្នកដែលស្គាល់នាមទ្រង់ នឹងទុកចិត្តលើទ្រង់ជាមិនខាន ដ្បិតទ្រង់មិនបោះបង់ចោល អស់អ្នកដែលស្វែងរកទ្រង់ឡើយ!។ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ អស់អ្នកដែលស្គាល់ព្រះនាមរបស់ព្រះអង្គនឹងជឿទុកចិត្តលើព្រះអង្គ ដ្បិតព្រះអង្គមិនដែលបោះបង់ចោលអ្នកដែលស្វែងរកព្រះអង្គឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់អ្នកដែលស្គាល់ព្រះនាមព្រះអង្គ គេទុកចិត្តដល់ព្រះអង្គ ដ្បិត ឱព្រះយេហូវ៉ាអើយ ព្រះអង្គមិនបានបោះបង់អស់អ្នក ដែលស្វែងរកព្រះអង្គឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់អើយ អស់អ្នកដែលស្គាល់ព្រះនាមព្រះអង្គ នឹងទុកចិត្តលើព្រះអង្គជាមិនខាន ដ្បិតព្រះអង្គមិនបោះបង់ចោល អស់អ្នកដែលស្វែងរកព្រះអង្គឡើយ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអស់អ្នកដែលស្គាល់ព្រះនាមទ្រង់ គេនឹងទុកចិត្តដល់ទ្រង់ ដ្បិត ឱព្រះយេហូវ៉ាអើយ ទ្រង់មិនបានបោះបង់ចោលពួកអ្នក ដែលស្វែងរកទ្រង់ឡើយ |
អុលឡោះជាថ្មដាសម្រាប់ឲ្យខ្ញុំពឹងជ្រក ទ្រង់ជាខែល ជាកម្លាំងដែលសង្គ្រោះខ្ញុំ និងជាជំរកដ៏រឹងមាំរបស់ខ្ញុំ។ ទ្រង់សង្គ្រោះខ្ញុំឲ្យរួចពីជនឃោរឃៅ។
រីឯកូនវិញ ស៊ូឡៃម៉ានអើយ! ចូរទទួលស្គាល់អុលឡោះជាម្ចាស់របស់ឪពុក ហើយគោរពបម្រើទ្រង់ដោយស្មោះអស់ពីចិត្ត និងអស់ពីគំនិត ដ្បិតអុលឡោះតាអាឡាឈ្វេងយល់ចិត្តគំនិត និងបំណងទាំងប៉ុន្មានរបស់មនុស្ស។ ប្រសិនបើកូនស្វែងរកទ្រង់ នោះទ្រង់នឹងឲ្យកូនរកឃើញ ក៏ប៉ុន្តែ ប្រសិនបើកូនបោះបង់ចោលទ្រង់ នោះទ្រង់នឹងលះបង់ចោលកូនរហូតតទៅ។
ដ្បិតអុលឡោះតាអាឡាពេញចិត្ត នឹងការអ្វីដែលត្រឹមត្រូវ ទ្រង់ថែរក្សា អស់អ្នកដែលជឿលើទ្រង់ជានិច្ច ទ្រង់មិនបោះបង់ពួកគេឡើយ តែទ្រង់កាត់កាល់ពូជពង្សរបស់មនុស្ស អាក្រក់ឲ្យវិនាសសាបសូន្យ។
អុលឡោះតាអាឡាតែងតែសង្គ្រោះមនុស្សសុចរិត ហើយទ្រង់ជាកំពែងការពារគេ នៅគ្រាមានអាសន្ន។
រីឯអស់អ្នកដែលជ្រកកោនក្រោមម្លប់បារមីទ្រង់ គេនឹងមានអំណរ គេនឹងសប្បាយរីករាយរហូតតទៅ ហើយទ្រង់នឹងរក្សាការពារគេ អស់អ្នកដែលស្រឡាញ់នាមរបស់ទ្រង់ នឹងសប្បាយរីករាយរួមជាមួយទ្រង់។
សូមអាណិតមេត្តាខ្ញុំ ឱអុលឡោះអើយ សូមអាណិតមេត្តាខ្ញុំផង ដ្បិតខ្ញុំមកពឹងផ្អែកលើទ្រង់ ខ្ញុំមក ជ្រកកោនក្រោមម្លប់អំណាចរបស់ទ្រង់ រហូតទាល់តែទុក្ខលំបាកនេះកន្លងផុតទៅ។
អុលឡោះតាអាឡាមានបន្ទូលថា: «ដោយគេស្ថិតនៅជាប់នឹងយើង យើងនឹងជួយរំដោះគេ យើងនឹងការពារគេ ព្រោះគេទទួលស្គាល់ថាយើងជាអុលឡោះតាអាឡា!
នាមរបស់អុលឡោះតាអាឡាជាបន្ទាយដ៏រឹងមាំ ដែលមនុស្សសុចរិតរត់មកជ្រកកោន ដើម្បីឲ្យបានសុខ។
ដ្បិតទ្រង់ជាកំពែងការពារមនុស្ស ទន់ខ្សោយ និងជាបង្អែករបស់មនុស្សទុគ៌ត ក្នុងពេលមានអាសន្ន ទ្រង់ក៏ជាជំរកនៅពេលមានភ្លៀងព្យុះ ហើយជាម្លប់បាំងកំដៅ ព្រោះកំហឹងរបស់មនុស្សសាហាវ ប្រៀបបាននឹងភ្លៀងព្យុះដ៏កំណាច។
យើងមិនដែលនិយាយដោយលាក់លៀម ក្នុងទីងងឹតនៃផែនដីឡើយ។ យើងក៏មិនដែលប្រាប់ពូជពង្សរបស់យ៉ាកកូប ឲ្យស្វែងរកយើង នៅកន្លែង ដែលគ្មានអ្វីសោះនោះដែរ។ យើងជាអុលឡោះតាអាឡា យើងតែងនិយាយត្រឹមត្រូវ អ្វីៗដែលយើងប្រកាសសុទ្ធតែពិតត្រង់”។
អ្នករាល់គ្នាស្វែងរកយើង ហើយនឹងជួបយើងមិនខាន ព្រោះអ្នករាល់គ្នាស្វែងរកយើង ដោយចិត្តស្មោះ។
អុលឡោះតាអាឡាមានចិត្តសប្បុរស ទ្រង់ជាជំរកនៅគ្រាមានអាសន្ន ទ្រង់មើលថែទាំអស់អ្នកដែលផ្ញើជីវិត លើទ្រង់
រីឯជីវិតអស់កល្បជានិច្ចនោះ គឺឲ្យគេស្គាល់អុលឡោះ ដែលជាម្ចាស់ដ៏ពិតតែមួយគត់ និងឲ្យគេស្គាល់អ៊ីសាអាល់ម៉ាហ្សៀស ដែលទ្រង់ចាត់ឲ្យមក។
អុលឡោះដែលមានបន្ទូលថា «ចូរឲ្យមានពន្លឺភ្លឺចេញពីងងឹត!» ទ្រង់ក៏បានបំភ្លឺចិត្ដគំនិតរបស់យើងឲ្យស្គាល់យ៉ាងច្បាស់ នូវសិរីរុងរឿងរបស់អុលឡោះ ដែលភ្លឺចាំងពីមុខរបស់អាល់ម៉ាហ្សៀសដែរ។
ហេតុនេះហើយបានជាខ្ញុំរងទុក្ខលំបាកទាំងនេះ ប៉ុន្ដែ ខ្ញុំមិនខ្មាសឡើយ ដ្បិតខ្ញុំដឹងថា ខ្ញុំបានជឿលើអ្នកណាហើយខ្ញុំក៏ជឿជាក់ថា អ្នកនោះមានអំណាចនឹងរក្សាអ្វីៗ ដែលគាត់ផ្ញើទុកនឹងខ្ញុំ ឲ្យបានគង់វង្ស រហូតដល់ថ្ងៃគាត់មក។
យើងក៏ដឹងដែរថា បុត្រារបស់អុលឡោះបានមក គាត់ប្រទានប្រាជ្ញាឲ្យយើងស្គាល់ម្ចាស់ដ៏ពិតប្រាកដ ហើយយើងក៏ស្ថិតនៅក្នុងម្ចាស់ដ៏ពិតប្រាកដ ដោយរួមក្នុងអ៊ីសាអាល់ម៉ាហ្សៀស ជាបុត្រារបស់ទ្រង់ គឺទ្រង់នេះហើយ ដែលជាម្ចាស់ដ៏ពិតប្រាកដ ទ្រង់ជាជីវិតអស់កល្បជានិច្ច។