ទំនុកតម្កើង 86:7 - អាល់គីតាប នៅថ្ងៃមានអាសន្ន ខ្ញុំអង្វររកទ្រង់ ដ្បិតទ្រង់ឆ្លើយតបមកខ្ញុំ។ ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃនៃទុក្ខវេទនារបស់ទូលបង្គំ ទូលបង្គំស្រែកហៅព្រះអង្គ ពីព្រោះព្រះអង្គឆ្លើយមកទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃទូលបង្គំមានសេចក្ដីវេទនា ទូលបង្គំអំពាវនាវរកព្រះអង្គ ដ្បិតព្រះអង្គឆ្លើយតបមកទូលបង្គំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃមានអាសន្ន ទូលបង្គំអង្វររកព្រះអង្គ ដ្បិតព្រះអង្គឆ្លើយតបមកទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃវេទនា នោះទូលបង្គំនឹងអំពាវនាវដល់ទ្រង់ ពីព្រោះទ្រង់នឹងឆ្លើយតបមក |
ពេលខ្ញុំបាក់ទឹកចិត្ត ទ្រង់ជ្រាបច្បាស់ពីដំណើររបស់ខ្ញុំ។ ពួកគេនាំគ្នាដាក់អន្ទាក់នៅតាមផ្លូវ ដែលខ្ញុំដើរ។
ឱអុលឡោះអើយ ខ្ញុំអង្វររកទ្រង់ ដ្បិតទ្រង់តែងតែឆ្លើយតបនឹងខ្ញុំ! សូមស្តាប់ខ្ញុំ សូមទ្រង់ស្តាប់ពាក្យរបស់ខ្ញុំផង!។
នៅពេលមានទុក្ខវេទនា ខ្ញុំអង្វររកអុលឡោះតាអាឡា ខ្ញុំស្រែកហៅរកម្ចាស់របស់ខ្ញុំ ពីក្នុងម៉ាស្ជិទរបស់ទ្រង់ ទ្រង់ស្តាប់ឮសំឡេងខ្ញុំ ហើយស្នូរសំរែករបស់ខ្ញុំបានឮទៅដល់ ទ្រង់។
នៅគ្រាមានអាសន្ន ចូរអង្វររកយើងចុះ យើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើង សិរីរុងរឿងរបស់យើង។
គេនឹងអង្វររកយើង ហើយយើងនឹងឆ្លើយតបមកគេវិញ នៅពេលគេមានអាសន្ន យើងនឹងស្ថិតនៅជាមួយគេ យើងនឹងរំដោះគេ ព្រមទាំងលើកតម្កើងគេផង។
អុលឡោះតាអាឡាអើយ! ពេលមានអាសន្ន យើងខ្ញុំមករកទ្រង់ នៅពេលទ្រង់ដាក់ទោស យើងខ្ញុំទទូចអង្វរករទ្រង់។
អ៊ីសាព្រួយអន្ទះអន្ទែងពន់ប្រមាណ អ៊ីសាសូមអង្វរកាន់តែខ្លាំងឡើងៗ តំណក់ញើសរបស់គាត់ ដូចជាតំណក់ឈាមស្រក់ចុះដល់ដី។
កាលអាល់ម៉ាហ្សៀសរស់នៅក្នុងលោកនេះនៅឡើយ គាត់បានបន្លឺសំឡេងយ៉ាងខ្លាំង និងបង្ហូរទឹកភ្នែកទូរអាសូមអុលឡោះ ដែលអាចសង្គ្រោះគាត់ឲ្យរួចពីស្លាប់។ ដោយអាល់ម៉ាហ្សៀសបានគោរពប្រណិប័តន៍អុលឡោះ នោះអុលឡោះក៏ប្រោសប្រទានតាមពាក្យសូមអង្វរ។