Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 17:6 - អាល់គីតាប

6 ឱ​អុលឡោះ​អើយ ខ្ញុំ​អង្វរ​រក​ទ្រង់ ដ្បិត​ទ្រង់​តែងតែ​ឆ្លើយ​តប​នឹង​ខ្ញុំ! សូម​ស្តាប់​ខ្ញុំ សូម​ទ្រង់​ស្តាប់​ពាក្យ​របស់​ខ្ញុំ​ផង!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ឱ​ព្រះ​អើយ ទូលបង្គំ​ស្រែកហៅ​ព្រះអង្គ ដ្បិត​ព្រះអង្គ​នឹង​ឆ្លើយ​មក​ទូលបង្គំ​; សូម​ផ្ទៀងព្រះកាណ៌​របស់ព្រះអង្គ​នឹង​ទូលបង្គំ សូម​សណ្ដាប់​ពាក្យ​របស់ទូលបង្គំ​ផង​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ឱ​ព្រះ​អើយ ទូល‌បង្គំ​បាន​អំពាវ‌នាវ​រក​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​នឹង​ឆ្លើយ​តប​មក​ទូល‌បង្គំ សូម​ផ្អៀង​ព្រះ‌កាណ៌​ស្តាប់​ទូល‌បង្គំ សូម​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌បង្គំ​ផង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ឱ​ព្រះ‌ជាម្ចាស់​អើយ ទូលបង្គំ​អង្វរ​រក​ព្រះអង្គ ដ្បិត​ព្រះអង្គ​តែងតែ​ឆ្លើយ​តប​នឹង​ទូលបង្គំ! សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូលបង្គំ សូម​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​របស់​ទូលបង្គំ​ផង!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ឱ​ព្រះ‌អង្គ​អើយ ទូលបង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់ ដ្បិត​ទ្រង់​នឹង​មាន​បន្ទូល​ឆ្លើយ​មក​ទូលបង្គំ សូម​ទ្រង់​ផ្អៀង​ព្រះ‌កាណ៌ មក​ស្តាប់​ពាក្យ​របស់​ទូលបង្គំ​ផង

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 17:6
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ស្តាប់​ខ្ញុំ អស់​មួយ​ជីវិត ខ្ញុំ​នឹង​អង្វរ​ទ្រង់។


បើ​អ្នក​រាល់​គ្នា​ច្រឡោត​ខឹង មិន​ត្រូវ​ប្រព្រឹត្ត​អំពើ​បាប​សោះ​ឡើយ​ តែ​ត្រូវ​ដេក​គិត​ពិចារណា ហើយ​រំងាប់​ចិត្ត​ទៅ។ - សម្រាក


រីឯ​ខ្ញុំ​វិញ ខ្ញុំ​ស្រែក​អង្វរ​អុលឡោះ ហើយ​អុលឡោះ‌តាអាឡា​នឹង​សង្គ្រោះ​ខ្ញុំ។


នៅ​ថ្ងៃ​មាន​អាសន្ន ខ្ញុំ​អង្វរ​រក​ទ្រង់ ដ្បិត​ទ្រង់​ឆ្លើយ​តប​មក​ខ្ញុំ។


សូម​ឲ្យ​ពាក្យ​ទូរអា​របស់​ខ្ញុំ បាន​ឡើង​ទៅ​ដល់​ទ្រង់! សូម​ស្តាប់​សំរែក​របស់​ខ្ញុំ​ផង!


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​ស្ដាប់​ខ្ញុំ! អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​មើល​ផង! សូម​ទ្រង់​ស្តាប់​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​សានហេ‌រីប​បាន​ផ្ញើ​មក​ជេរ​ប្រមាថ អុលឡោះ​ដ៏​នៅ​អស់‌កល្ប!


ឱអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ ឥឡូវ​នេះ​សូម​សង្គ្រោះ​យើង​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​សានហេ‌រីប​ផង ដើម្បី​ឲ្យ​នគរ​ទាំង​ប៉ុន្មាន​នៅ​ផែនដី​ដឹង​ថា មាន​តែអុលឡោះ‌តាអាឡា​ប៉ុណ្ណោះ​ដែល​ជា​ម្ចាស់!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម