Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 142:1 - អាល់គីតាប

1 ខ្ញុំ​បន្លឺ​សំឡេង ស្រែក​អង្វរ​អុលឡោះ‌តាអាឡា ខ្ញុំ​បន្លឺ​សំឡេង​ទទូច​អង្វរ​អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 ខ្ញុំ​ស្រែកយំ​ទៅកាន់​ព្រះយេហូវ៉ា​ដោយ​សំឡេង​របស់ខ្ញុំ ខ្ញុំ​ទូល​អង្វរ​ព្រះយេហូវ៉ា​ដោយ​សំឡេង​របស់ខ្ញុំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ខ្ញុំ​ស្រែក​រក​ព្រះ‌យេហូវ៉ា​ដោយ​សំឡេង​របស់​ខ្ញុំ គឺ​ដោយ​សំឡេង​របស់​ខ្ញុំ ដែលខ្ញុំ​ទូល‌អង្វរ​ដល់​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ខ្ញុំ​បន្លឺ​សំឡេង ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ខ្ញុំ​បន្លឺ​សំឡេង​ទទូច​អង្វរ​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ទូលបង្គំ​ស្រែក​ទូល​ដល់​ព្រះ‌យេហូវ៉ា ដោយ​សំឡេង​នៃ​ទូលបង្គំ គឺ​ដោយ​សំឡេង​របស់​ទូលបង្គំ ដែល​ទូលបង្គំ​ទូល‌អង្វរ​ដល់​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 142:1
12 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ាបេស​បាន​ទូរអា​អង្វរ​រក​អុលឡោះ​ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ថា «សូម​ប្រទាន​ពរ​ខ្ញុំ សូម​ពង្រីក​ទឹក​ដី​របស់​ខ្ញុំ ហើយ​ដាក់​ដៃ​លើ​ខ្ញុំ​កុំ​ឲ្យ​ខ្ញុំ ជួប​ប្រទះ​ទុក្ខ​វេទនា និង​ការ​ឈឺ​ចាប់​ឡើយ!»។ អុលឡោះ​ក៏​ប្រោស​ប្រទាន​តាម​សំណូម​ពរ​របស់​គាត់។


ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​សូម​អង្វរ​ទ្រង់ មេត្តា​មក​ជួយ​ខ្ញុំ​ជា​ប្រញាប់ ពេល​ខ្ញុំ​អង្វរ​ទ្រង់ សូម​ស្តាប់​ពាក្យ​ខ្ញុំ​ផង!


ពេល​ខ្ញុំ​ស្រែក​រក​ទ្រង់ ពេល​ខ្ញុំ​លើក​ដៃ​ឆ្ពោះ​ទៅ​កាន់​ទី‌សក្ការៈ​បំផុត​ របស់​ទ្រង់ សូម​ទ្រង់​ស្តាប់​ពាក្យ​សូម‌អង្វរ របស់​ខ្ញុំ​ផង។


ឱ​អុលឡោះ‌តាអាឡា​អើយ! ខ្ញុំ​ស្រែក​អង្វរ​ទ្រង់ ខ្ញុំ​ទទូច​អង្វរ​អុលឡោះ‌តាអាឡា។


មាន​សុភ‌មង្គល​ហើយ អស់​អ្នក​ដែល​អុលឡោះ លើក‌លែង​ទោស​ឲ្យ ព្រម​ទាំង​ប្រោស‌ប្រណី​ឲ្យ​បាន​រួច​ពី​បាប!​


ឱ​អុលឡោះ​អើយ សូម​សង្គ្រោះ​ខ្ញុំ ដោយ​យល់​ដល់​នាម​របស់​ទ្រង់ សូម​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ ដោយ​យល់​ដល់​អំណាច​របស់​ទ្រង់។


សូម​អាណិត​មេត្តា​ខ្ញុំ ឱ​អុលឡោះ​អើយ សូម​អាណិត​មេត្តា​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​មក​ពឹង​ផ្អែក​លើ​ទ្រង់ ខ្ញុំ​មក ជ្រក​កោន​ក្រោម​ម្លប់​អំណាច​របស់​ទ្រង់ រហូត​ទាល់​តែ​ទុក្ខ​លំបាក​នេះ​កន្លង​ផុត​ទៅ។


លោកីយ៍​ពុំ​សក្ដិ‌សម​នឹង​ឲ្យ​អ្នក​នោះ​រស់​នៅ​ជា​មួយ​ឡើយ ដូច្នេះ គេ​ទៅ​រស់​នៅ​តែល​តោល​តាម​វាល​រហោ‌ស្ថាន តាម​ភ្នំ តាម​រូង​ភ្នំ និង​តាម​រអាង​ភ្នំ។


ស្តេច​សូល​បាន​ឆ្លង​កាត់​តាម​ក្រោល​ចៀម​ដែល​នៅ​ជាប់​នឹង​មាត់​ផ្លូវ។ នៅ​ទី​នោះ មាន​រអាង​ភ្នំ​មួយ ស្តេច​ក៏​ចូល​ទៅ​ដោះ​ទុក្ខ​សត្វ​ក្នុង​រអាង​នោះ។ ទត និង​ពួក​គាត់​ពួន​នៅ​ក្នុង​រអាង​ភ្នំ​នោះ​ដែរ តែ​នៅ​ជ្រៅ​ទៅ​ខាង​ក្នុង។


អស់​អ្នក​ដែល​នៅ​ជា​មួយ​ជម្រាប​ទត​ថា៖ «នេះ​ជា​ថ្ងៃ​ដែលអុលឡោះ‌តាអាឡា​បាន​សន្យា​ជា​មួយ​អ្នក​ថា “យើង​នឹង​ប្រគល់​បច្ចា‌មិត្ត​មក​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក” សូម​ប្រព្រឹត្ត​ចំពោះ​ស្តេច​តាម​អ្នក​យល់​ឃើញ​ទៅ​ចុះ»។ ទត​ក្រោក​ឡើង លប​ចូល​ទៅ​កាត់​ជាយ​អាវ​វែង​របស់​ស្តេច​សូល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម