អុលឡោះតាអាឡាជាម្ចាស់បានយកធូលីដីមកសូនធ្វើជាមនុស្ស រួចទ្រង់ផ្លុំដង្ហើមជីវិតតាមរន្ធច្រមុះគេ មនុស្សក៏មានជីវិតរស់ឡើង។
ទំនុកតម្កើង 8:5 - អាល់គីតាប ទ្រង់បានធ្វើឲ្យគាត់មានឋានៈទាបជាង ម៉ាឡាអ៊ីកាត់តែមួយរយៈប៉ុណ្ណោះ ទ្រង់ប្រទានសិរីរុងរឿង និងកិត្តិយសដល់គាត់ ទុកជាមកុដរាជ្យ។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានធ្វើឲ្យគេទាបជាងព្រះតែបន្តិចទេ; ព្រះអង្គបានយកសិរីរុងរឿង និងអានុភាព បំពាក់ជាមកុដលើគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះអង្គបានធ្វើឲ្យគេ ទាបជាងព្រះ តែបន្តិចទេ ក៏បានបំពាក់សិរីល្អ និងកិត្តិយសដល់គេ ទុកជាមកុដ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានធ្វើឲ្យគេមានឋានៈទាបជាង ទេវតាតែបន្តិចប៉ុណ្ណោះ ព្រះអង្គប្រទានសិរីរុងរឿង និងកិត្តិយសដល់គេ ទុកជាមកុដរាជ្យ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតទ្រង់បានធ្វើឲ្យគេទាបជាងពួកទេវតាតែបន្តិចទេ ក៏បានបំពាក់សិរីល្អ នឹងកេរ្តិ៍ឈ្មោះឲ្យ ទុកជាមកុដ |
អុលឡោះតាអាឡាជាម្ចាស់បានយកធូលីដីមកសូនធ្វើជាមនុស្ស រួចទ្រង់ផ្លុំដង្ហើមជីវិតតាមរន្ធច្រមុះគេ មនុស្សក៏មានជីវិតរស់ឡើង។
ថ្ងៃមួយសម្តេចបានចាត់គេឲ្យទៅអញ្ជើញលោកយ៉ូអាប់មក ដើម្បីនាំសម្តេចចូលទៅជួបទត ប៉ុន្តែ លោកយ៉ូអាប់មិនព្រមមកទេ។ សម្តេចអាប់សាឡុមចាត់គេឲ្យទៅជាលើកទីពីរ តែលោកយ៉ូអាប់នៅតែមិនព្រមដដែល។
តើមនុស្សលោកជាអ្វី បានជាទ្រង់យកចិត្តទុកដាក់នឹងគេ ហេតុអ្វីបានជាទ្រង់នឹកគិតដល់គេ យ៉ាងខ្លាំងដូច្នេះ?
ម៉ាឡាអ៊ីកាត់ដ៏ខ្លាំងពូកែរបស់អុលឡោះតាអាឡាអើយ ចូរនាំគ្នាសរសើរតម្កើងទ្រង់! អស់អ្នកតែងតែអនុវត្តតាម បន្ទូលរបស់ទ្រង់ ហើយស្ដាប់តាមបញ្ជារបស់ទ្រង់ជានិច្ច។
ទ្រង់បានរំដោះជីវិតខ្ញុំឲ្យរួចពីរណ្ដៅ ទ្រង់តែងសំដែងចិត្តមេត្តាករុណា និងអាណិតអាសូរចំពោះខ្ញុំយ៉ាងបរិបូណ៌
ឱអុលឡោះតាអាឡាអើយ តើមនុស្សជាអ្វីបានជាទ្រង់ យកចិត្តទុកដាក់នឹងគេដូច្នេះ? តើមនុស្សលោកជាអ្វី បានជាទ្រង់នឹកគិតដល់គេដូច្នេះ?
អុលឡោះអើយ បល្ល័ង្ករបស់ទ្រង់ នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ ហើយទ្រង់គ្រងរាជ្យដោយយុត្តិធម៌
ខ្ពស់ជាងវត្ថុស័ក្តិសិទ្ធិគ្រប់យ៉ាង ខ្ពស់ជាងអ្វីៗដែលមានអំណាចគ្រប់គ្រង និងខ្ពស់លើសអ្វីៗដែលមានឈ្មោះមិនត្រឹមតែនៅលោកនេះទេ គឺនៅលោកខាងមុខទៀតផង។
អ៊ីសាពិតជាពុំបានមកជួយពួកម៉ាឡាអ៊ីកាត់ទេ គឺគាត់មកជួយពូជពង្សរបស់ណាពីអ៊ីព្រហ៊ីមវិញ។
«ទ្រង់បានធ្វើឲ្យគាត់មានឋានៈទាបជាង ម៉ាឡាអ៊ីកាត់តែមួយរយៈប៉ុណ្ណោះ ទ្រង់ប្រទានសិរីរុងរឿង និងកិត្ដិយសដល់គាត់ ទុកជាមកុដរាជ្យ»
តែយើងឃើញថា អ៊ីសាដែលមានឋានៈទាបជាងពួកម៉ាឡាអ៊ីកាត់មួយរយៈ ព្រោះគាត់បានរងទុក្ខ និងស្លាប់នោះ ឥឡូវនេះ គាត់ទទួលសិរីរុងរឿង និងកិត្ដិនាមទុកជាមកុដរាជ្យ។ ដោយសារក្តីមេត្តារបស់អុលឡោះ អាល់ម៉ាហ្សៀសបានស្លាប់សម្រាប់មនុស្សគ្រប់ៗគ្នា។