Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 103:20 - អាល់គីតាប

20 ម៉ាឡា‌អ៊ីកាត់​ដ៏​ខ្លាំង​ពូកែ​របស់​អុលឡោះ‌តាអាឡា​អើយ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ទ្រង់! អស់​អ្នក​តែងតែ​អនុវត្ត​តាម បន្ទូល​របស់​ទ្រង់ ហើយ​ស្ដាប់​តាម​បញ្ជា​របស់​ទ្រង់​ជា‌និច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 ទូតសួគ៌​ដ៏មានកម្លាំងខ្លាំងពូកែ​របស់ព្រះអង្គ ដែល​ធ្វើតាម​ព្រះបន្ទូល​របស់ព្រះអង្គ​ដោយ​ស្ដាប់តាម​ព្រះសូរសៀង​នៃ​ព្រះបន្ទូល​របស់ព្រះអង្គ​អើយ ចូរ​ថ្វាយពរ​ព្រះយេហូវ៉ា​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា ឱ​ពួក​ទេវតារបស់​ព្រះ‌អង្គ​អើយ អស់​លោក​ជា​អ្នក​ខ្លាំង​ពូកែ ដែល​ប្រតិ‌បត្តិ​តាម​ព្រះ​បន្ទូល​របស់​ព្រះ‌អង្គ ក៏​ស្តាប់​តាម​ព្រះ‌សូរ‌សៀង នៃ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ជានិច្ច!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ទេវតា​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះ‌អម្ចាស់​អើយ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះអង្គ! អស់​លោក​តែងតែ​អនុវត្ត​តាម ព្រះ‌បន្ទូល​របស់​ព្រះអង្គ ហើយ​ស្ដាប់​តាម​ព្រះ‌បញ្ជា​របស់​ព្រះអង្គ​ជានិច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា អស់​ពួក​ទេវតា របស់​ទ្រង់​អើយ ជា​អ្នក​ដែល​មាន​ឥទ្ធិ‌ឫទ្ធិ​ខ្លាំង ហើយ​ក៏​ប្រតិ‌បត្តិ​តាម​បង្គាប់​ទ្រង់ ដោយ​ស្តាប់​តាម​ព្រះ‌សូរ‌សៀង​នៃ​ព្រះ‌បន្ទូល​ទ្រង់

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 103:20
14 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​យប់​នោះ​ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​បាន​ចេញ​មក​វាយ​ទី​តាំង​ទ័ព​របស់​ពួក​អាស្ស៊ី‌រី ហើយ​ប្រហារ​ជីវិត​ពួក​គេ​អស់​មួយ​សែន​ប្រាំ​បី​ម៉ឺន​ប្រាំ​ពាន់​នាក់។ លុះ​ព្រឹក​ឡើង​ពេល​ភ្ញាក់​ពី​ដំណេក គេ​ឃើញ​មាន​សាក‌សព​នៅ​ពាស‌ពេញ​ទី​តាំង​ទ័ព។


ម៉ាឡា‌អ៊ីកាត់​ទាំង​អស់​អើយ ចូរ​សរសើរ​តម្កើង​ទ្រង់! ពពួក​ម៉ាឡា‌អ៊ីកាត់​ទាំង​ប៉ុន្មាន​អើយ ចូរ​សរសើរ​តម្កើង​ទ្រង់!


ចូរ​ឲ្យ​អ្វីៗ​សព្វ​សារពើ​សរសើរ​តម្កើង នាម​អុលឡោះ‌តាអាឡា ដ្បិត​ពេល​ទ្រង់​មាន​បន្ទូល នោះ​អ្វីៗ​ទាំង​អស់​កើត​មាន​ឡើង។


ពពួក​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ​អើយ ចូរ​នាំ​គ្នា​តម្កើង​អុលឡោះ‌តាអាឡា ចូរ​លើក​តម្កើង​សិរី‌រុង‌រឿង និង​អំណាច​របស់​អុលឡោះ‌តាអាឡា។


ពួក​គេ​ម្នាក់ៗ​បាន​បរិភោគ​អាហារ​របស់​ពួក​ម៉ាឡា‌អ៊ីកាត់ ទ្រង់​ប្រទាន​ឲ្យ​គេ បរិភោគ​ឆ្អែត​ទាំង​អស់​គ្នា។


នៅ​ពី​លើ​ទ្រង់ មាន​ពពួក​ម៉ាឡា‌អ៊ីកាត់។ ម៉ាឡា‌អ៊ីកាត់​នីមួយៗ​មាន​ស្លាប​ប្រាំ​មួយ គឺ​ស្លាប​ពីរ​សម្រាប់​បាំង​មុខ ស្លាប​ពីរ​សម្រាប់​បាំង​ជើង និង​ស្លាប​ពីរ​ទៀត​សម្រាប់​ហើរ។


រីឯ​ខ្ញុំ​វិញ នៅ​ឆ្នាំ​ទី​មួយ​នៃ​រជ្ជកាល​ស្តេច​ដារី‌យុស ជា​ជន‌ជាតិ​មេឌី ខ្ញុំ​បាន​ស្ថិត​នៅ​ជា​មួយ​មហា​ម៉ាឡា‌អ៊ីកាត់​មីកែល ដើម្បី​ជួយ​គាំទ្រ​គាត់។


អុលឡោះ‌តាអាឡា​ចេញ​បញ្ជា​ទៅ​កង‌ទ័ព​របស់​ទ្រង់ ដែល​មាន​ចំនួន​ច្រើន​លើស‌លប់ និង​ខ្លាំង​ពូកែ។ ពួក​វា​ធ្វើ​តាម​បញ្ជា​របស់​ទ្រង់ ដ្បិត​ថ្ងៃ​របស់អុលឡោះ‌តាអាឡា​ជា​ថ្ងៃ​ដ៏​មហិមា និង​គួរ​ឲ្យ​ស្ញែង​ខ្លាច គ្មាន​នរណា​អាច​ទ្រាំ‌ទ្រ​បាន​ឡើយ។


អ្នក​ស្មាន​ថា ខ្ញុំ​មិន​អាច​អង្វរ‌ករ​អុលឡោះ​ជា​បិតា​ខ្ញុំ​ឲ្យ​ចាត់​ម៉ាឡា‌អ៊ីកាត់​ជាង​ដប់‌ពីរ​កង‌ពល មក​ជួយ​ខ្ញុំ​បាន​ភ្លាមៗ​ទេ​ឬ?


សូម​សំដែង​នាម​ដ៏​វិសុទ្ធ​របស់​ទ្រង់ ឲ្យ​មនុស្ស​លោក​ស្គាល សូម​ឲ្យ​នគរ​ទ្រង់​បាន​មក​ដល់ សូម​ឲ្យ​ផែនការ​របស់​ទ្រង់ បាន​សម្រេច​នៅ​លើ​ផែនដី ដូច​នៅ​សូរ៉កា​ដែរ។


ម៉ាឡា‌អ៊ីកាត់​តប​វិញ​ថា៖ «ខ្ញុំ​ឈ្មោះ​ជីព្រ‌អេល ជា​អ្នក​បម្រើ​អុលឡោះ ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​នាំ​ដំណឹង‌ល្អ​នេះ មក​ប្រាប់​អ្នក


ម៉ាឡា‌អ៊ីកាត់​ទាំង​នោះ​សុទ្ធ​តែ​ជា​វិញ្ញាណ ដែល​នៅ​បម្រើ​អុលឡោះ ទ្រង់​ចាត់​ពួក​គេ​ឲ្យ​មក​បំពេញ​មុខ‌ងារ ជា​ប្រយោជន៍​ដល់​អស់​អ្នក​ដែល​ត្រូវ​ទទួល​ការ​សង្គ្រោះ​ទុក​ជា​មត៌ក!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម