Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 7:17 - អាល់គីតាប

17 តើ​មនុស្ស​លោក​ជា​អ្វី បាន​ជា​ទ្រង់​យក​ចិត្ត​ទុក​ដាក់​នឹង​គេ ហេតុ​អ្វី​បាន​ជា​ទ្រង់​នឹក​គិត​ដល់​គេ យ៉ាង​ខ្លាំង​ដូច្នេះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 តើ​មនុស្ស​ជា​អ្វី ដែល​ព្រះ‌អង្គ​រវល់​ដល់​គេ ហើយ​យក​ព្រះ‌ហឫ‌ទ័យ​ទុក​ដាក់​នឹង​គេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 តើ​មនុស្ស​លោក​ជា​អ្វី បាន​ជា​ព្រះអង្គ​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​គេ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​នឹក​គិត​ដល់​គេ យ៉ាង​ខ្លាំង​ដូច្នេះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 តើ​មនុស្ស​ជា​អ្វី ដែល​ទ្រង់​នឹង​រវល់​ដល់​គេ ហើយ​តាំង​ព្រះ‌ហឫទ័យ​នឹក​ពី​គេ

សូមមើលជំពូក ចម្លង




យ៉ូប 7:17
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​ប៉ុន្តែ ទ្រង់​មើល​មក មនុស្ស​លោក​ដូច​ខ្ញុំ​នេះ ហើយ​ទ្រង់​នាំ​ខ្ញុំ​យក​ទៅ​កាត់​ក្តី!


«តើ​មនុស្ស​មាន​ប្រយោជន៍​អ្វី សម្រាប់​អុលឡោះ​? គ្មាន​ទេ! មនុស្ស​ដែល​មាន​សុភ‌និច្ឆ័យ នាំ​មក​នូវ ផល​ប្រយោជន៍​សម្រាប់​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ!


ចុះ​ចំណង់​បើ​មនុស្ស​ដែល​មិន​ខុស​ពី​ដង្កូវ ហើយ​កូន​មនុស្ស​ដែល​មិន​ខុស​ពី​ជន្លេន តើ​គេ​រឹត​តែ​អន់​យ៉ាង​ណា​ទៅ​ទៀត!»។


តើ​ខ្ញុំ​ជា​សមុទ្រ ឬ​ជា​សត្វ​ដ៏​សំបើម ដែល​រស់​នៅ​ក្នុង​សមុទ្រ​ឬ បាន​ជា​ទ្រង់​ដាក់​អ្នក​យាម‌ល្បាត នៅ​ជុំ‌វិញ​ខ្ញុំ​បែប​នេះ?


ឱ​អុលឡោះ‌តាអាឡា​អើយ តើ​មនុស្ស​ជា​អ្វី​បាន​ជា​ទ្រង់ យក​ចិត្ត​ទុក​ដាក់​នឹង​គេ​ដូច្នេះ? តើ​មនុស្ស​លោក​ជា​អ្វី បាន​ជា​ទ្រង់​នឹក​គិត​ដល់​គេ​ដូច្នេះ?​


ខ្ញុំ​សួរ​ខ្លួន​ឯង​ថា តើ​មនុស្ស​មាន​ឋានៈ​អ្វី បាន​ជា​ទ្រង់​នឹក​គិត​ដល់​គេ​ដូច្នេះ តើ​បុត្រា​មនុស្ស​ជា​អ្វី​បាន​ជា​ទ្រង់​យក ចិត្ត​ទុក​ដាក់​នឹង​គាត់​យ៉ាង​នេះ?


ទ្រង់​បាន​ធ្វើ​ឲ្យ​គាត់​មាន​ឋានៈ​ទាប​ជាង ម៉ាឡា‌អ៊ីកាត់​តែ​មួយ​រយៈ​ប៉ុណ្ណោះ ទ្រង់​ប្រទាន​សិរី‌រុង‌រឿង និង​កិត្តិយស​ដល់​គាត់ ទុក​ជា​មកុដ​រាជ្យ។


ផ្ទុយ​ទៅ​វិញ មាន​ម្នាក់​បាន​ផ្ដល់​សក្ខី‌ភាព​នៅ​ក្នុង​វគ្គ​មួយ​ដែល​ចែង​ថា៖ «តើ​មនុស្ស​មាន​ឋានៈ​អ្វី​បាន​ជា​ទ្រង់​នឹក​គិត​ដល់​គេ​ដូច្នេះ តើ​បុត្រា​មនុស្ស​ជា​អ្វី​ដែរ​បាន​ជា​ទ្រង់​យក ចិត្ត​ទុក​ដាក់​នឹង​គាត់​យ៉ាង​នេះ»?


តើ​ស្តេច​អ៊ីស្រ‌អែល ចេញ​មក​ច្បាំង​នឹង​នរណា? ស្តេច​ដេញ​តាម​នរណា? គឺ​ស្តេច​ដេញ​តាម​ខ្ញុំ ដែល​ប្រៀប​ដូច​ជា​ឆ្កែ​ងាប់ ឬ​ចៃ​មួយ​ដ៏​តូច។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម