ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 71:21 - អាល់គីតាប

ទ្រង់​នឹង​ប្រទាន​ឲ្យ​ខ្ញុំ មាន​កិត្តិយស​កាន់​តែ​ខ្ពស់ ទ្រង់​នឹង​សំរាល​ទុក្ខ​ខ្ញុំ​សា​ជា​ថ្មី។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

សូមឲ្យ​ព្រះអង្គ​ចម្រើន​សេចក្ដីធំឧត្ដម​ដល់​ទូលបង្គំ ហើយ​ត្រឡប់មក​កម្សាន្តចិត្ត​ទូលបង្គំ​ផង​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​នឹង​ចម្រើនឲ្យ​ទូល‌បង្គំ កាន់​តែ​មាន​កិត្ដិយស​ឡើង ហើយកម្សាន្ត​ចិត្ត​ទូល‌បង្គំ​ជា​ថ្មី។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​នឹង​ប្រទាន​ឲ្យ​ទូលបង្គំ មាន​កិត្តិយស​កាន់​តែ​ខ្ពស់ ព្រះអង្គ​នឹង​សម្រាល​ទុក្ខ​ទូលបង្គំ​សា​ជា​ថ្មី។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សូម​លើក​សេចក្ដី​ខ្ពង់‌ខ្ពស់​នៃ​ទូលបង្គំ​ឡើង ហើយ​វិល​មក​ជួយ​កំសាន្ត​ទូលបង្គំ​វិញ។

សូមមើលជំពូក



ទំនុកតម្កើង 71:21
16 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រា​នោះ មាន​កើត​ចំបាំង​យ៉ាង​យូរ​រវាង​ញាតិ​វង្ស​របស់​ស្តេច​សូល និង​ញាតិ​វង្ស​របស់​ស្តេច​ទត។ ស្តេច​ទត​មាន​អំណាច​កាន់​តែ​រឹង‌មាំ​ឡើង ចំណែក​ឯ​ពូជ‌ពង្ស​របស់​ស្តេច​សូល​វិញ កាន់​តែ​ចុះ​ខ្សោយ​ជា​លំដាប់។


ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ទ្រង់​ការពារ និង​សង្គ្រោះ​ខ្ញុំ ទ្រង់​គាំទ្រ​ខ្ញុំ ដោយ​អំណាច​របស់​ទ្រង់ ហើយ​ទ្រង់​លើក​ខ្ញុំ​ឡើង ដោយ​ចិត្ត​មេត្តា។


ទោះ​បី​ខ្ញុំ​ដើរ​កាត់​ជ្រលង​ភ្នំ នៃ​សេចក្ដី​ស្លាប់​ ក៏​ដោយ ក៏​ខ្ញុំ​មិន​ខ្លាច​អ្វី​សោះ​ឡើយ ដ្បិត​ទ្រង់​នៅ​ជា​មួយ​ខ្ញុំ ទ្រង់​ការពារ និង​រក្សា​ខ្ញុំ​ជា‌និច្ច​ ។


មនុស្ស​ពាល​នឹង​ត្រូវ​រង​ទុក្ខ​វេទនា​សព្វ​បែប​យ៉ាង ប៉ុន្តែ អុលឡោះ‌តាអាឡា​តែង​សំដែង​ចិត្ត មេត្តា‌ករុណា ចំពោះ​អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ទ្រង់។


ស្ដេច​ទាំង​ប៉ុន្មាន​នឹង​នាំ​គ្នា ក្រាប​គោរព​ស្តេច ហើយ​ប្រជា‌ជាតិ​ទាំង​អស់ នឹង​នាំ​គ្នា​បម្រើ​ស្តេច។


សូម​សំដែង​ទី​សំគាល់​ដ៏​អស្ចារ្យ​មួយ ចំពោះ​ខ្ញុំ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ខ្ញុំ ឃើញ ហើយ​ត្រូវ​អាម៉ាស់។ ឱ​អុលឡោះ‌តាអាឡា​អើយ មាន​តែ​ទ្រង់​ទេ​ដែល​ជួយ​សង្គ្រោះ និង​សំរាល​ទុក្ខ​ខ្ញុំ។


នៅ​គ្រា​នោះ ប្រជា‌ជន​នឹង​ពោល​ឡើង​ថា៖ «ឱអុលឡោះ‌តាអាឡា​អើយ! ខ្ញុំ​នឹង​លើក​តម្កើង​ទ្រង់។ ពី​មុន ទ្រង់​ខឹង​នឹង​ខ្ញុំ ឥឡូវ​នេះ ទ្រង់​លែង​ខឹង​ទៀត​ហើយ គឺ​ទ្រង់​សំរាល​ទុក្ខ​ខ្ញុំ។


ផ្ទៃ​មេឃ​អើយ ចូរ​ហ៊ោ​កញ្ជ្រៀវ! ផែនដី​អើយ ចូរ​ត្រេក​អរ​សប្បាយ! ភ្នំ​ទាំង‌ឡាយ​អើយ ចូរ​ស្រែក​អបអរ‌សាទរ! ដ្បិតអុលឡោះ‌តាអាឡា​សំរាល​ទុក្ខ ប្រជា‌រាស្ត្រ​របស់​ទ្រង់ ទ្រង់​អាណិត​មេត្តា​កូន​ចៅ​របស់​ទ្រង់ ដែល​រង​ទុក្ខ​វេទនា។


ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា: អ្នក​មិន​គ្រាន់​តែ​ជា​អ្នក​បម្រើ ដែល​ណែ‌នាំ​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ របស់​យ៉ាកកូប​ឲ្យ​ងើប​ឡើង និង​នាំ​កូន​ចៅ​អ៊ីស្រ‌អែល​ដែល​នៅ​សេស‌សល់ ឲ្យ​វិល​មក​វិញ​ប៉ុណ្ណោះ​ទេ គឺ​យើង​បាន​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ពន្លឺ បំភ្លឺ​ជាតិ​សាសន៍​នានា និង​ឲ្យ​នាំ​ការ​សង្គ្រោះ​រហូត​ទៅ​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី។


បុត្រា​នោះ​នឹង​លាត​សន្ធឹង​អំណាច គាត់​នឹង​ធ្វើ​ឲ្យ​រាជ​បល្ល័ង្ក​របស់​ស្តេច ទត និង​នគរ​របស់​គាត់ មាន​សេចក្ដី​សុខ‌សាន្ត​រហូត​ត​ទៅ។ គាត់​យក​សេចក្ដី​សុចរិត និង​យុត្តិធម៌ មក​ពង្រឹង​នគរ​របស់​គាត់​ឲ្យ​បាន​គង់‌វង្ស ចាប់​ពី​ពេល​នេះ រហូត​អស់‌កល្ប​ជា​អង្វែង ត​រៀង​ទៅ ដ្បិតអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​សម្រេច​ដូច្នេះ មក​ពី​ទ្រង់​មាន​ចិត្ត​ស្រឡាញ់ យ៉ាង​ខ្លាំង​ចំពោះ​យើង។


សូម​អរ​គុណ​អុលឡោះ ដែល​ប្រទាន​ឲ្យ​យើង​មាន​ជ័យ‌ជំនះ​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស​ជា‌និច្ច។ អុលឡោះ​ប្រោស​ប្រទាន​ឲ្យ​មនុស្ស​នៅ​គ្រប់​ទី​កន្លែង​បាន​ស្គាល់​អ៊ីសា តាម​រយៈ​យើង ដែល​ប្រៀប​បី​ដូច​ជា​ក្លិន​ក្រអូប​សាយ​គ្រប់​ទិស‌ទី!។


ការ​នេះ​ហើយ​ដែល​បាន​សំរាល​ទុក្ខ​យើង។ ប៉ុន្ដែ លើស​ពី​នេះ យើង​ក៏​មាន​អំណរ​រឹត​តែ​ខ្លាំង​ថែម​ទៀត ដោយ​ឃើញ​លោក​ទីតុស​មាន​អំណរ​សប្បាយ ព្រោះ​បង​ប្អូន​ទាំង​អស់​គ្នា​បាន​ជួយ​គាត់​ឲ្យ​ស្ងប់​ចិត្ដ លែង​ព្រួយ​បារម្ភ។


ក៏​ប៉ុន្ដែ អុលឡោះ​ដែល​តែងតែ​សំរាល​ទុក្ខ​អ្នក​ទន់‌ទាប ទ្រង់​បាន​សំរាល​ទុក្ខ​យើង​ដោយ​លោក​ទីតុស​ទៅ​ដល់។


យើង​ពុំ​ដឹង​ជា​រក​ពាក្យ​អ្វី​មក​ថ្លែង អរ​គុណ​អុលឡោះ​អំពី​បង​ប្អូន​នោះ​ឡើយ ព្រោះ​តែ​បង​ប្អូន​ធ្វើ​ឲ្យ​យើង​មាន​អំណរ​រីក‌រាយ នៅ​ចំពោះ​អុលឡោះ​ជា​ម្ចាស់​របស់​យើង។


ម៉ាឡា‌អ៊ីកាត់​ទី​ប្រាំ​ពីរ​ផ្លុំ​ត្រែ​ឡើង ស្រាប់​តែ​មាន​សំឡេង​លាន់​ឮ​រំពង​នៅ​លើ​មេឃ​ថា៖ «នគរ​ក្នុង​លោក​នេះ ត្រូវ​ផ្ទេរ​ជូន​ទៅ​អុលឡោះ‌ជាអម្ចាស់​នៃ​យើង និង​ជូន​អាល់ម៉ា‌ហ្សៀស​របស់​ទ្រង់ ហើយ​ទ្រង់​នឹង​គ្រង​រាជ្យ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!»។