Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 71:20 - អាល់គីតាប

20 ទ្រង់​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ ជួប​អាសន្ន​អន់‌ក្រ និង​ទុក្ខ​លំបាក​ជា​ច្រើន ក៏​ប៉ុន្តែ ទ្រង់​ប្រទាន​ឲ្យ​យើង​ខ្ញុំ មាន​ជីវិត​សា​ជា​ថ្មី ទ្រង់​បាន​នាំ​ខ្ញុំ​ឡើង​ពី​រណ្ដៅ​មក​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 ព្រះអង្គដែល​ធ្វើឲ្យ​ទូលបង្គំ​ឃើញ​ទុក្ខវេទនា និង​មហន្តរាយ​ជាច្រើន គឺ​ព្រះអង្គ​ហើយ ធ្វើឲ្យ​ទូលបង្គំ​មានជីវិតឡើងវិញ​ម្ដងទៀត​; ព្រះអង្គ​នឹង​នាំ​ទូលបង្គំ​ឡើង​ពី​ជម្រៅ​នៃ​ផែនដី​ម្ដងទៀត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ៙ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យទូល‌បង្គំ ឃើញ​សេចក្ដី​វេទនា និង​ទុក្ខ​លំបាក​ជា​ច្រើន តែ​ព្រះ‌អង្គ​នឹង​ប្រោស​ឲ្យ​ទូល‌បង្គំ មាន​ជីវិត​ជា​ថ្មី​ឡើង​វិញ ព្រះ‌អង្គ​នឹង​នាំ​ទូល‌បង្គំ​ឡើង​ចេញ ពី​ទី​ជម្រៅ​នៃ​ផែនដី​មក​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ព្រះអង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ ជួប​អាសន្ន​អន់‌ក្រ និង​ទុក្ខ​លំបាក​ជា​ច្រើន ក៏​ប៉ុន្តែ ព្រះអង្គ​ប្រទាន​ឲ្យ​យើង​ខ្ញុំ មាន​ជីវិត​សា​ជា​ថ្មី ព្រះអង្គ​បាន​នាំ​ទូលបង្គំ​ឡើង​ពី​រណ្ដៅ​មក​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ៙ ទ្រង់​បាន​ឲ្យ​យើង​ខ្ញុំ​ឃើញ​សេចក្ដី​វេទនា​ដ៏​លំបាក ជា​ច្រើន​ហើយ តែ​ទ្រង់​នឹង​ប្រោស​ឲ្យ​មាន​ជីវិត​ចំរើន​ឡើង​វិញ ទ្រង់​នឹង​នាំ​យើង​ខ្ញុំ​ឡើង​ចេញ​ពី​ទី​ជំរៅ​នៃ​ផែនដី

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 71:20
26 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា “យើង​នឹង​ធ្វើ​ឲ្យ​មាន​រឿង​អពមង្គល​កើត​ចេញ​ពី​ក្នុង​គ្រួសារ​របស់​អ្នក។ យើង​នឹង​យក​ស្ត្រី​ស្នំ​ទាំង​ប៉ុន្មាន​របស់​អ្នក ប្រគល់​ឲ្យ​មនុស្ស​ម្នាក់ ដែល​ជា​សាច់​ឈាម​របស់​អ្នក។ គេ​នឹង​រួម​ដំណេក​ជា​មួយ​ស្ត្រីៗ​នោះ នៅ​កណ្តាល​វាល ចំពោះ​មុខ​អ្នក​ផង។


ខ្ញុំ​បាន​ធ្លាក់​ខ្លួន​ដុន‌ដាប​យ៉ាង​ខ្លាំង សូម​ប្រោស​ឲ្យ​ខ្ញុំ​បាន​រស់ ស្រប​តាម​បន្ទូល​របស់​ទ្រង់​ផង។


នៅ​ពេល​ខ្ញុំ​ជួប​ប្រទះ​នឹង​ភាព​អាសន្ន ទ្រង់​រក្សា​ការពារ​ជីវិត​ខ្ញុំ ទ្រង់​វាយ​ប្រហារ​ខ្មាំង​សត្រូវ​ដ៏​ឃោរ‌ឃៅ ហើយ​សង្គ្រោះ​ខ្ញុំ ដោយ​អំណាច​របស់​ទ្រង់។


ដ្បិត​ទ្រង់​នឹង​មិន​បោះ​បង់​ព្រលឹង ខ្ញុំ​ចោល​នៅ​ក្នុង​ផ្នូរ​ខ្មោច​ឡើយ ហើយ​ទ្រង់​មិន​បណ្តោយ​ឲ្យ​សព​អ្នក​បម្រើ​ដ៏​វិសុទ្ធ​របស់​ទ្រង់ រលួយ​ឡើយ​ ។


ទ្រង់​បាន​ធ្វើ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ជួប​នឹង​ទុក្ខ​វេទនា​ដ៏​សែន​ពិបាក ទ្រង់​បាន​ដាក់​ទោស​យើង​ខ្ញុំ ស្ទើរ​តែ​វង្វេង​ស្មារតី។


សូម​មក​សង្គ្រោះ​យើង​ខ្ញុំ ដោយ​អំណាច​របស់​ទ្រង់ សូម​ឆ្លើយ​តប​នឹង​យើង​ខ្ញុំ​ផង ដើម្បី​ឲ្យ​ប្រជា‌ជន​ជា​ទី​ស្រឡាញ់ របស់​ទ្រង់​បាន​រួច​ជីវិត។


យើង​ខ្ញុំ​នឹង​មិន​បែក​ចិត្ត​ចេញ​ពី​ទ្រង់​ទៀត​ឡើយ សូម​ប្រោស​ប្រទាន​ឲ្យ​យើង​ខ្ញុំ រស់​រាន​មាន​ជីវិត​ឡើង​វិញ​ផង នោះ​យើង​ខ្ញុំ​គោរព​បម្រើ​នាម​របស់​ទ្រង់។


តើ​ទ្រង់​មិន​មក​វិញ ប្រទាន​ឲ្យ​យើង​ខ្ញុំ​រស់​រាន​មាន​ជីវិត ដើម្បី​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ មាន​អំណរ​សប្បាយ​រួម​ជា​មួយ​ទ្រង់​ទេ​ឬ?


ដ្បិត​ទ្រង់​មាន​ចិត្ត​មេត្តា‌ករុណា ចំពោះ​ខ្ញុំ​ខ្លាំង​ណាស់ ទ្រង់​បាន​រំដោះ​ជីវិត​ខ្ញុំ ឲ្យ​រួច​ផុត​ពី​មច្ចុរាជ។


ទ្រង់​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់ គឺ​ចាប់​តាំង​ពី​បាត​ដី​រហូត​ដល់​ចុង​កំពូល​ភ្នំ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ដែល​ស្លាប់​ទៅ​ហើយ​នឹង​រស់​ឡើង​វិញ! សាក‌សព​របស់​គេ​នឹង​ក្រោក​ឡើង! អស់​អ្នក​ដែល​ដេក​ក្នុង​ធូលី​ដី​អើយ ចូរ​ភ្ញាក់​ឡើង! ចូរ​នាំ​គ្នា​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ​រីក‌រាយ​ទៅ! ទឹក​សន្សើម​ធ្លាក់​ចុះ​មក​ស្រោច​ស្រព​ផែនដី ធ្វើ​ឲ្យ​ដំណាំ​ដុះ​ឡើង​យ៉ាង​ណា អុលឡោះ​នឹង​ប្រទាន​ពន្លឺ​មក ប្រោស​អស់​អ្នក​ដែល​ស្លាប់​ទៅ​ហើយ ឲ្យ​ចេញ​ពី​ដី មាន​ជីវិត​ឡើង​វិញ​យ៉ាង​នោះ​ដែរ។


ឥឡូវ​នេះ ចិត្ត​ជូរ​ចត់​របស់​ខ្ញុំ ប្រែ​មក​ជា​ចិត្ត​ដ៏​សុខ‌សាន្ត ដ្បិត​ទ្រង់​ផ្ទាល់​គាប់ បំណង​ស្រង់​ជីវិត​ខ្ញុំ ឲ្យ​ចៀស​ផុត​ពី​រណ្ដៅ​មច្ចុរាជ ទ្រង់​លែង​នឹក​នា​ពី​អំពើ​បាប​របស់​ខ្ញុំ ទៀត​ហើយ។


ទឹក​សមុទ្រ​បាន​ឡើង​ដល់​ច្រមុះ​ខ្ញុំ សេចក្ដី​អន្តរាយ​មក​រួប‌រឹត​ខ្ញុំ មាន​សារាយ​មក​រុំ​ព័ទ្ធ​ក្បាល​ខ្ញុំ​ដែរ។


នៅ​វេលា​ម៉ោង​បី​រសៀល អ៊ីសា​ស្រែក​អង្វរ​ខ្លាំងៗ​ថា៖ «អេទ្បយ អេឡយ ឡាម៉ា‌សាបាច់‌ថានី?» ពាក្យ​នេះ​ប្រែ​ថា «ឱ​អុលឡោះ​ជាម្ចាស់នៃ​ខ្ញុំ អុលឡោះ‌ជាម្ចាស់នៃ​ខ្ញុំ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​បោះ‌បង់​ខ្ញុំ​ចោល​ដូច្នេះ?»។


អុលឡោះ​បាន​ប្រោស​អ៊ីសា​ឲ្យ​រស់​ឡើង​វិញ ទ្រង់​ដោះ​លែង​អ៊ីសា​ឲ្យ​រួច​ពី​ទុក្ខ​លំបាក​នៃ​សេចក្ដី​ស្លាប់ ព្រោះ​សេចក្ដី​ស្លាប់​មិន​អាច​ឃុំ​អ៊ីសា​ទុក​បាន​ឡើយ។


ពាក្យ​ថា “ឡើង​ទៅ”នោះ មាន​ន័យ​ដូច​ម្ដេច? គឺ​មាន​ន័យ​ថា​អ៊ីសា​បាន​ចុះ​មក​ផែនដី​ដ៏​ទាប​នេះជា​មុន​សិន។


ខ្ញុំ​ក៏​ជម្រាប​គាត់​ថា៖ «លោក​អើយ លោក​ទេ​តើ​ដែល​ជ្រាប»។ គាត់​ក៏​ប្រាប់​ខ្ញុំ​ថា៖ «ពួក​គេ​សុទ្ធ​តែ​ជា​អ្នក​ដែល​បាន​ឆ្លង​កាត់​ទុក្ខ​វេទនា​ដ៏​ខ្លាំង​នោះ។ គេ​បាន​បោក​អាវ​របស់​ខ្លួន​ឲ្យ​បាន​ស​ស្អាត ក្នុង​ឈាម​របស់​កូន​ចៀម។


ជីវិត​របស់​មនុស្ស ត្រូវ​ស្លាប់ ឬ​រស់ ស្រេច​តែ​លើអុលឡោះ‌តាអាឡា គេ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ផ្នូរ​ខ្មោច ឬ​ឡើង​មក​វិញ ក៏​ស្រេច​តែ​លើ​ទ្រង់​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម