គេក៏ព្យួរកលោកហាម៉ាននៅបង្គោលដែលលោកបានរៀបចំ សម្រាប់លោកម៉ាដេកាយ។ ពេលនោះ ស្តេចក៏ស្ងប់កំហឹង។
ទំនុកតម្កើង 7:15 - អាល់គីតាប អ្នកណាជីករណ្ដៅកាន់តែជ្រៅទៅៗ អ្នកនោះនឹងធ្លាក់ទៅក្នុងរណ្ដៅ ដែលខ្លួនជីកនោះជាមិនខាន។ ព្រះគម្ពីរខ្មែរសាកល គេបានជីករណ្ដៅ ហើយចូកដីចេញ ប៉ុន្តែបានធ្លាក់ទៅក្នុងរណ្ដៅដែលខ្លួនធ្វើនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបានជីកធ្វើរណ្តៅ ហើយខ្លួនគេបានធ្លាក់ទៅក្នុងរណ្តៅ ដែលគេធ្វើនោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាជីករណ្ដៅកាន់តែជ្រៅទៅៗ អ្នកនោះនឹងធ្លាក់ទៅក្នុងរណ្ដៅ ដែលខ្លួនជីកនោះជាមិនខាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេបានជីកធ្វើរណ្តៅ ហើយខ្លួនគេបានធ្លាក់ទៅក្នុងរណ្តៅ ដែលគេធ្វើនោះ |
គេក៏ព្យួរកលោកហាម៉ាននៅបង្គោលដែលលោកបានរៀបចំ សម្រាប់លោកម៉ាដេកាយ។ ពេលនោះ ស្តេចក៏ស្ងប់កំហឹង។
អ្នកបង្កគម្រោងការអាក្រក់ តែងតែបង្កើតឲ្យមានទុក្ខវេទនា អ្វីៗដែលកើតចេញពីគេ ធ្វើឲ្យគេខកចិត្ត»។
ខ្ញុំធ្លាប់ឃើញថា អស់អ្នកដែលភ្ជួររាស់ សាបព្រោះអំពើអាក្រក់ និងអំពើទុច្ចរិត រមែងទទួលផលពីអំពើដែលខ្លួនប្រព្រឹត្តជានិច្ច
អស់លោកហ៊ានដល់ទៅចាប់ឆ្នោតយកក្មេងកំព្រា ហើយសូម្បីតែមិត្តសម្លាញ់ ក៏អស់លោកមិនញញើតនឹងលក់ដែរ។
មនុស្សពាលនាំគ្នាតាមធ្វើបាបមនុស្សទុគ៌ត ទាំងឥតអៀនខ្មាស ពួកគេប្រើកលល្បិចធ្វើឲ្យ មនុស្សទុគ៌តវិនាស។
មនុស្សអួតបំប៉ោងមិនគោរពតាមហ៊ូកុំ របស់ទ្រង់ទេ គេនាំគ្នាជីករណ្ដៅ ដើម្បីឲ្យខ្ញុំធ្លាក់។
តែសូមឲ្យពួកគេជាប់អន្ទាក់ ដែលខ្លួនបានដាក់នោះវិញ! រីឯខ្ញុំ ខ្ញុំនឹងបានរួចខ្លួន។
សត្រូវរបស់ខ្ញុំនាំគ្នាដាក់អន្ទាក់ចាំចាប់ ខ្ញុំ ធ្វើឲ្យខ្ញុំព្រួយចិត្តជាខ្លាំង។ ពួកគេបានជីករណ្ដៅនៅពីមុខខ្ញុំ តែខ្លួនគេផ្ទាល់បានធ្លាក់ទៅក្នុងរណ្ដៅនោះ។ - សម្រាក
នៅថ្ងៃមានអាសន្ន ទ្រង់ប្រទានឲ្យគេមានចិត្តស្ងប់ រីឯមនុស្សអាក្រក់វិញ មានរណ្ដៅបម្រុងទុកសម្រាប់កប់ពួកគេ
អ្នកណាជីករណ្ដៅ អ្នកនោះនឹងត្រូវធ្លាក់ក្នុងរណ្ដៅ ហើយអ្នកណាប្រមៀលថ្ម អ្នកនោះនឹងត្រូវថ្មរមៀលកិនវិញ។
កំហុសរបស់មនុស្សអាក្រក់ជាចំណងចងខ្លួន ហើយអំពើបាបជាអន្ទាក់ដែលធ្វើឲ្យខ្លួនគេរើពុំរួច។
គម្រោងការរបស់អ្នករាល់គ្នាប្រៀបដូចជាចំបើង ពេលណាសម្រេចជារូបរាងឡើង អ្នករាល់គ្នានឹងឃើញមានតែ កំទេចសំរាមប៉ុណ្ណោះ ដង្ហើមរបស់អ្នករាល់គ្នាប្រៀបដូចជាភ្លើង ដែលឆេះបំផ្លាញអ្នករាល់គ្នា។
ក្នុងចំណោមអ្នករាល់គ្នា នរណាក៏ចោទប្រកាន់គ្នាដោយអយុត្តិធម៌ និងឆ្លើយការពារខ្លួនដោយមិនទៀងត្រង់ដែរ អ្នករាល់គ្នាយករឿងមិនពិតមកធ្វើជាភស្ដុតាង អ្វីៗដែលអ្នករាល់គ្នានិយាយសុទ្ធតែឥតន័យ។ អ្នករាល់គ្នាគិតគូរគម្រោងការជិះជាន់គេ រួចនាំគ្នាសម្រេចចេញជាអំពើទុច្ចរិត។
ពុំដែលមាននរណាប្រព្រឹត្តអំពើអាក្រក់ តបនឹងអំពើល្អទេ។ រីឯពួកគេវិញ ពួកគេដាក់អន្ទាក់ ចាំដកជីវិតរបស់ខ្ញុំ សូមទ្រង់នឹកចាំថា ខ្ញុំបានឈរ នៅចំពោះមុខទ្រង់ ដើម្បីទូរអាអង្វរសម្រាប់ពួកគេ សូមទ្រង់បង្វែរកំហឹងចេញពីពួកគេ។
ស្តេចដារីយូសចេញរាជសារមួយប្រកាសប្រាប់ប្រជាជន ប្រជាជាតិ និងមនុស្សគ្រប់ភាសា ដែលរស់នៅលើផែនដីទាំងមូលថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខយ៉ាងបរិបូណ៌!