មនុស្សទាំងប៉ុន្មានដែលស្ថិតនៅតាមស្រុក ដាច់ស្រយាលនៃផែនដី នឹងនឹកឃើញអុលឡោះតាអាឡា ហើយនាំគ្នាបែរចិត្តមករកទ្រង់ ប្រជាជាតិទាំងមូល នឹងនាំគ្នាក្រាប ថ្វាយបង្គំទ្រង់
ទំនុកតម្កើង 67:7 - អាល់គីតាប សូមអុលឡោះប្រទានពរឲ្យយើង សូមឲ្យប្រជាជនទាំងប៉ុន្មាន ដែលរស់នៅទីដាច់ស្រយាលនៃផែនដី គោរពកោតខ្លាចទ្រង់! ព្រះគម្ពីរខ្មែរសាកល ព្រះនឹងប្រទានពរយើង; អស់ទាំងចុងបំផុតនៃផែនដីនឹងកោតខ្លាចព្រះអង្គ!៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះនឹងប្រទានពរយើង សូមឲ្យមនុស្សទាំងអស់ដល់ចុងបំផុតផែនដី កោតខ្លាចព្រះអង្គ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមព្រះជាម្ចាស់ប្រទានពរឲ្យយើង សូមឲ្យប្រជាជនទាំងប៉ុន្មាន ដែលរស់នៅទីដាច់ស្រយាលនៃផែនដី គោរពកោតខ្លាចព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះទ្រង់នឹងប្រទានពរមកយើងខ្ញុំជាពិត ហើយអស់ទាំងចុងផែនដីបំផុត នឹងកោតខ្លាចដល់ទ្រង់។ |
មនុស្សទាំងប៉ុន្មានដែលស្ថិតនៅតាមស្រុក ដាច់ស្រយាលនៃផែនដី នឹងនឹកឃើញអុលឡោះតាអាឡា ហើយនាំគ្នាបែរចិត្តមករកទ្រង់ ប្រជាជាតិទាំងមូល នឹងនាំគ្នាក្រាប ថ្វាយបង្គំទ្រង់
អុលឡោះតាអាឡាប្រទានអំណាច ឲ្យប្រជារាស្ត្ររបស់ទ្រង់ អុលឡោះតាអាឡាប្រទានពរឲ្យប្រជារាស្ត្រ របស់ទ្រង់មានសន្តិភាព។
ចូរឲ្យផែនដីទាំងមូលកោតខ្លាចអុលឡោះតាអាឡា! ចូរឲ្យមនុស្សទាំងអស់នៅលើផែនដី ញាប់ញ័រនៅចំពោះទ្រង់!
ឱអុលឡោះជាម្ចាស់សង្គ្រោះយើងខ្ញុំអើយ ទ្រង់ប្រកបដោយសេចក្ដីសុចរិត ទ្រង់បានឆ្លើយតបមកយើងខ្ញុំ ដោយសំដែងអំណាចគួរឲ្យស្ញែងខ្លាច ប្រជាជននានាដែលរស់នៅទីឆ្ងាយដាច់ស្រយាល នៃផែនដី និងនៅខាងនាយសមុទ្រ នឹងនាំគ្នាផ្ញើជីវិតលើទ្រង់!
សូមឲ្យស្តេចមាននាម ល្បីល្បាញរហូតតទៅ គឺសូមឲ្យនាមស្តេច នៅស្ថិតស្ថេរគង់វង្សដូចព្រះអាទិត្យ។ សូមឲ្យមនុស្សម្នាយកនាមស្តេច ទៅជូនពរគ្នាទៅវិញទៅមក ហើយប្រជាជាតិទាំងអស់នឹងពោលថា ស្តេចប្រកបដោយពរ!
ទ្រង់តែងតែសំដែងចិត្តមេត្តាករុណា និងចិត្តស្មោះស្ម័គ្រចំពោះកូនចៅអ៊ីស្រអែលជានិច្ច។ មនុស្សម្នាដែលរស់នៅគ្រប់ទី ដាច់ស្រយាលនៃផែនដី បានឃើញការសង្គ្រោះនៃអុលឡោះជាម្ចាស់របស់យើង។
អុលឡោះនឹងប្រទានភ្លៀងឲ្យធ្លាក់ចុះមក លើគ្រាប់ពូជដែលអ្នកបានសាបព្រោះ ហើយដីនឹងធ្វើឲ្យដំណាំដុះឡើង យ៉ាងបរិបូណ៌ និងឆ្ងាញ់ពិសាទៀតផង។ នៅថ្ងៃនោះ ហ្វូងសត្វរបស់អ្នក នឹងស៊ីស្មៅក្នុងវាលស្មៅដ៏ល្វឹងល្វើយ។
យើងនឹងបញ្ជាដល់ស្រុកខាងជើង ឲ្យប្រគល់កូនចៅរបស់អ្នកមកយើងវិញ យើងនឹងបញ្ជាដល់ស្រុកខាងត្បូង មិនឲ្យឃាត់គេទៀតឡើយ។ យើងនឹងប្រាប់ស្រុកទាំងនោះឲ្យប្រមូល កូនប្រុសកូនស្រីរបស់យើងដែលស្ថិតនៅស្រុក ឆ្ងាយដាច់ស្រយាលនៃផែនដីមកវិញ
អស់អ្នករស់នៅទីដាច់ស្រយាលនៃផែនដីអើយ ចូរនាំគ្នាបែរមករកយើង យើងនឹងសង្គ្រោះអ្នករាល់គ្នា ដ្បិតយើងជាអុលឡោះ ក្រៅពីយើង គ្មានម្ចាស់ណាទៀតទេ។
អុលឡោះតាអាឡាសំដែងអំណាចដ៏វិសុទ្ធ របស់ទ្រង់ឲ្យប្រជាជាតិទាំងអស់ឃើញ មនុស្សទាំងប៉ុន្មាននៅទីដាច់ស្រយាលនៃផែនដី នឹងឃើញការសង្គ្រោះរបស់ម្ចាស់នៃយើង។
នោះយើងនឹងធ្វើឲ្យមានភ្លៀងធ្លាក់មកលើស្រុករបស់អ្នករាល់គ្នា តាមរដូវកាល។ ដីនឹងផ្តល់ភោគផល ហើយដើមឈើក៏ផ្តល់ផ្លែដែរ។
ស្ដេចនោះហើយដែលផ្ដល់សេចក្ដីសុខសាន្ត! ប្រសិនបើជនជាតិអាស្ស៊ីរីលើកទ័ពមក វាយលុកស្រុកយើង ហើយវាយចូលដល់កំពែងក្រុងរបស់យើង ពួកយើងនឹងចាត់មេដឹកនាំប្រាំពីរ ប្រាំបីនាក់ ឲ្យទៅតយុទ្ធនឹងពួកគេ។
យើងនឹងផ្ដល់ឲ្យស្រុកបានប្រកបសេចក្ដីសុខសាន្ត: ដើមទំពាំងបាយជូរនឹងមានផ្លែផ្កាឡើងវិញ ដីនឹងផ្ដល់ភោគផល ហើយមេឃក៏បង្អុរទឹកភ្លៀងមកដែរ។ យើងនឹងឲ្យប្រជាជនដែលនៅសេសសល់ទទួលភោគសម្បត្តិទាំងនោះទុកជាមត៌ក។
គាត់នឹងយករទេះចំបាំងចេញពីស្រុកអេប្រាអ៊ីម យកទ័ពសេះចេញពីក្រុងយេរូសាឡឹម គាត់កាច់បំបាក់ធ្នូដែលគេប្រើធ្វើសង្គ្រាម។ គាត់នឹងប្រកាសប្រាប់ប្រជាជាតិនានា អំពីសន្តិភាព។ គាត់នឹងគ្រប់គ្រងពីសមុទ្រម្ខាង ទៅសមុទ្រម្ខាងទៀត ហើយចាប់ពីទន្លេអឺប្រាតរហូតដល់ ទីដាច់ស្រយាលនៃផែនដី។
ចាប់ពីទិសខាងកើត រហូតដល់ទិសខាងលិច នាមរបស់យើងប្រសើរឧត្ដុង្គឧត្ដម ក្នុងចំណោមប្រជាជាតិនានា។ នៅគ្រប់ទីកន្លែង គេនាំគ្នាដុតគ្រឿងក្រអូប ដើម្បីលើកតម្កើងនាមរបស់យើង ព្រមទាំងនាំយកជំនូនបរិសុទ្ធមកជាមួយផង ដ្បិតនាមរបស់យើងប្រសើរឧត្ដុង្គឧត្ដម ក្នុងចំណោមប្រជាជាតិនានា - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។
រីឯអ្នករាល់គ្នាដែលកោតខ្លាចនាមយើងវិញ ការសង្គ្រោះរបស់យើងនឹងលេចមក ដូចព្រះអាទិត្យរះ លើអ្នករាល់គ្នា ទាំងប្រោសឲ្យអ្នករាល់គ្នា បានជាសះស្បើយផង។ អ្នករាល់គ្នានឹងមានសេរីភាព អ្នករាល់គ្នាលោតយ៉ាងសប្បាយ ដូចគោដែលចេញពីក្រោល។
បងប្អូនជាពូជពង្សអ៊ីព្រហ៊ីម និងបងប្អូនដែលគោរពកោតខ្លាចអុលឡោះអើយ! ទ្រង់បានចាត់បន្ទូល ស្ដីអំពីការសង្គ្រោះ មកឲ្យយើងទាំងអស់គ្នានេះហើយ
ដ្បិតអុលឡោះជាអម្ចាស់បានបង្គាប់មកយើងខ្ញុំថាៈ “យើងបានតែងតាំងអ្នកឲ្យធ្វើជាពន្លឺ បំភ្លឺជាតិសាសន៍នានា និងឲ្យនាំការសង្គ្រោះរហូតទៅដល់ ស្រុកដាច់ស្រយាលនៃផែនដី»។
លោកម្ចាស់បានបង្ហាញឲ្យខ្ញុំស្គាល់ផ្លូវ ឆ្ពោះទៅកាន់ជីវិត លោកម្ចាស់នឹងប្រទានឲ្យខ្ញុំ មានសុភមង្គលដ៏ពេញលេញ ដោយលោកម្ចាស់នៅជាមួយខ្ញុំ»។
ហេតុការណ៍នេះកើតមានដូច្នេះ ដើម្បីឲ្យពរដែលអ៊ីព្រហ៊ីមទទួល បានហូរទៅដល់សាសន៍ដទៃ តាមរយៈអាល់ម៉ាហ្សៀសអ៊ីសាដែរ ហើយឲ្យយើងទទួលរសអុលឡោះដែលអុលឡោះបានសន្យាប្រទានមក ដោយយើងមានជំនឿ។
ហេតុនេះ អស់អ្នកដែលមានជំនឿក៏បានទទួលពររួមជាមួយអ៊ីព្រហ៊ីម ដែលជាអ្នកមានជំនឿនោះដែរ។
ឱអុលឡោះជាអម្ចាស់អើយ តើមាននរណាមិនគោរពកោតខ្លាចនាមទ្រង់! តើនរណាមិនលើកតម្កើងសិរីរុងរឿងនៃនាមទ្រង់! ដ្បិតមានតែទ្រង់ប៉ុណ្ណោះជាម្ចាស់ដ៏វិសុទ្ធ។ មនុស្សគ្រប់ជាតិសាសន៍ នឹងនាំគ្នាមកក្រាបថ្វាយបង្គំទ្រង់ ដ្បិតគេបានឃើញច្បាស់ថា ទ្រង់វិនិច្ឆ័យដោយយុត្ដិធម៌»។