អ្នករាល់គ្នាក្រោកឡើងតាំងពីព្រលឹម ខំប្រឹងរកស៊ីចិញ្ចឹមជីវិតទាំងពិបាក រហូតដល់យប់ជ្រៅ តែឥតបានផលអ្វីឡើយ ដ្បិតអុលឡោះតាអាឡាប្រទានអាហារដល់អស់អ្នក ដែលទ្រង់ស្រឡាញ់ ក្នុងពេលដែលគេកំពុងតែដេកលក់។
ទំនុកតម្កើង 60:5 - អាល់គីតាប សូមមកសង្គ្រោះយើងខ្ញុំ ដោយអំណាចរបស់ទ្រង់ សូមឆ្លើយតបនឹងយើងខ្ញុំផង ដើម្បីឲ្យប្រជាជនជាទីស្រឡាញ់ របស់ទ្រង់បានរួចជីវិត។ ព្រះគម្ពីរខ្មែរសាកល សូមសង្គ្រោះដោយព្រះហស្តស្ដាំរបស់ព្រះអង្គ សូមព្រះអង្គឆ្លើយនឹងយើងខ្ញុំផង ដើម្បីឲ្យអ្នកដ៏ជាទីស្រឡាញ់របស់ព្រះអង្គត្រូវបានរំដោះឲ្យរួច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមសង្គ្រោះដោយព្រះហស្តស្តាំរបស់ព្រះអង្គ ហើយសូមឆ្លើយតបយើងខ្ញុំ ផង ដើម្បីឲ្យពួកស្ងួនភ្ងារបស់ព្រះអង្គបានរួចជីវិត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមយាងមកសង្គ្រោះយើងខ្ញុំ ដោយឫទ្ធិបារមីរបស់ព្រះអង្គ សូមឆ្លើយតបនឹងយើងខ្ញុំផង ដើម្បីឲ្យប្រជាជនជាទីស្រឡាញ់ របស់ព្រះអង្គបានរួចជីវិត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ សូមជួយសង្គ្រោះយើងខ្ញុំ ដោយសារព្រះហស្តស្តាំនៃទ្រង់ ហើយស្តាប់យើងផង ដើម្បីឲ្យអ្នកស្ងួនភ្ងារបស់ទ្រង់ បានសេចក្ដីប្រោសឲ្យរួច |
អ្នករាល់គ្នាក្រោកឡើងតាំងពីព្រលឹម ខំប្រឹងរកស៊ីចិញ្ចឹមជីវិតទាំងពិបាក រហូតដល់យប់ជ្រៅ តែឥតបានផលអ្វីឡើយ ដ្បិតអុលឡោះតាអាឡាប្រទានអាហារដល់អស់អ្នក ដែលទ្រង់ស្រឡាញ់ ក្នុងពេលដែលគេកំពុងតែដេកលក់។
អុលឡោះតែងតែសង្គ្រោះអស់អ្នក ដែលមកជ្រកកោនក្រោមម្លប់បារមីរបស់ទ្រង់ ឲ្យរួចពីពួកអ្នកសង្កត់សង្កិនគេ ដូច្នេះ សូមសំដែងចិត្តសប្បុរសដ៏អស្ចារ្យរបស់ទ្រង់ផង។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ ទ្រង់ការពារ និងសង្គ្រោះខ្ញុំ ទ្រង់គាំទ្រខ្ញុំ ដោយអំណាចរបស់ទ្រង់ ហើយទ្រង់លើកខ្ញុំឡើង ដោយចិត្តមេត្តា។
ឥឡូវនេះ ខ្ញុំដឹងច្បាស់ថា អុលឡោះតាអាឡាសង្គ្រោះ ស្តេចដែលទ្រង់បានចាក់ប្រេងតែងតាំង ទ្រង់ឆ្លើយតបនឹងស្តេច ពីទីសក្ការៈរបស់ទ្រង់នៅសូរ៉កា គឺទ្រង់ប្រទានឲ្យស្តេចមានជ័យជំនះ ដោយសារអំណាចដ៏ខ្លាំងពូកែរបស់ទ្រង់ ។
គេពោលថា “គាត់ផ្ញើវាសនាលើអុលឡោះតាអាឡាហើយ ឲ្យទ្រង់រំដោះគាត់ទៅ បើទ្រង់ស្រឡាញ់គាត់ ឲ្យទ្រង់សង្គ្រោះគាត់ទៅ!”។
បើអុលឡោះនៅជាមួយយើង នោះយើងនឹងមានជ័យជំនះ ដ្បិតទ្រង់នឹងបង្ក្រាបបច្ចាមិត្ត របស់យើងឲ្យរាប។
ទ្រង់បានធ្វើឲ្យយើងខ្ញុំ ជួបអាសន្នអន់ក្រ និងទុក្ខលំបាកជាច្រើន ក៏ប៉ុន្តែ ទ្រង់ប្រទានឲ្យយើងខ្ញុំ មានជីវិតសាជាថ្មី ទ្រង់បាននាំខ្ញុំឡើងពីរណ្ដៅមកវិញ។
ហេតុអ្វីបានជាទ្រង់ មិនព្រមមកជួយយើងខ្ញុំ ហេតុអ្វីបានជាទ្រង់ឱបដៃសំងំស្ងៀមដូច្នេះ?
រីឯខ្ញុំវិញ ខ្ញុំនឹងប្រកាសអំពីអុលឡោះ របស់យ៉ាកកូបរហូតតទៅ ខ្ញុំនឹងច្រៀង គីតាបសាបូរជូនទ្រង់។
អុលឡោះតាអាឡាអើយ! ទ្រង់មានអំណាច ដ៏ថ្កុំថ្កើងអស្ចារ្យ! ទ្រង់កំទេចខ្មាំងសត្រូវដោយអំណាចរបស់ទ្រង់។
កុំភ័យខ្លាចអ្វី យើងស្ថិតនៅជាមួយអ្នក កុំព្រួយបារម្ភឲ្យសោះ យើងជាម្ចាស់របស់អ្នក យើងនឹងឲ្យអ្នកមានកម្លាំងរឹងប៉ឹង យើងជួយអ្នក យើងគាំទ្រអ្នក យើងនឹងសំដែងបារមី រកយុត្តិធម៌ឲ្យអ្នក។
យេរូសាឡឹមអើយ ចូរភ្ញាក់រលឹក ចូរក្រោកឡើង! អ្នកបានផឹកពីពែងនៃកំហឹងដ៏ខ្លាំង របស់អុលឡោះតាអាឡា អ្នកបានផឹកកំហឹងពីពែងនេះ រហូតដល់តំណក់ចុងក្រោយ គឺរហូតដល់បាត់ស្មារតី!
«ប្រជាជនជាទីស្រឡាញ់របស់យើងកំពុងតែ ប្រព្រឹត្តអំពើវៀចវេរយ៉ាងច្រើនឥតគណនា តើពួកគេមកក្នុងដំណាក់យើងធ្វើអ្វីទៀត? តើពួកគេនឹកស្មានថានឹងបានរួចខ្លួន ដោយយកគូរបានមកឲ្យយើង និងបន់ស្រន់យើងឬ?»។
កាលពេត្រុសកំពុងតែនិយាយនៅឡើយ ស្រាប់តែមានពពកដ៏ភ្លឺមកគ្របបាំងគេទាំងអស់គ្នា ហើយមានសំឡេងបន្លឺពីក្នុងពពកមកថា៖ «នេះជាបុត្រាដ៏ជាទីស្រឡាញ់របស់យើង យើងពេញចិត្តនឹងគាត់ណាស់ ចូរស្ដាប់គាត់ចុះ!»។
ពេលនោះ មានសំឡេងពីលើមេឃមកថា៖ «នេះជាបុត្រាដ៏ជាទីស្រឡាញ់របស់យើង យើងពេញចិត្ដនឹងគាត់ណាស់!»។
ចំពោះកូនចៅពុនយ៉ាមីន គាត់ថ្លែងថា: អុលឡោះតាអាឡាស្រឡាញ់ពុនយ៉ាមីនណាស់ គេនៅជាមួយទ្រង់យ៉ាងកក់ក្តៅ អុលឡោះតាអាឡាការពារគេជានិច្ច ហើយទ្រង់នៅជាមួយគេ។
អុលឡោះតាអាឡាស្រឡាញ់ប្រជារាស្ត្ររបស់ទ្រង់ ទ្រង់រក្សាប្រជាជនបរិសុទ្ធរបស់ទ្រង់ ពួកគេក្រាបដល់ដី ដើម្បីទទួលបន្ទូលរបស់ទ្រង់។