តាមយោបល់របស់អ្នក តើទ្រង់ត្រូវ ដាក់ទោសអ្នកពោលដូច្នេះឬទេ? ខ្ញុំសួរបែបនេះ ព្រោះអ្នកជាមនុស្សតិទៀន គឺអ្នកទេតើដែលបានសម្រេចដូច្នេះ មិនមែនខ្ញុំទេ ហេតុនេះបើអ្នកដឹង សូមនិយាយមកចុះ!
ទំនុកតម្កើង 50:21 - អាល់គីតាប អ្នកបានប្រព្រឹត្តអំពើទាំងនេះ តើឲ្យយើងនៅស្ងៀមម្ដេចកើត? អ្នកស្មានថាយើងដូចអ្នកដែរឬ? ប៉ុន្តែ យើងថ្កោលទោស ហើយបង្ហាញ ឲ្យអ្នកឃើញកំហុសទាំងនេះផ្ទាល់នឹងភ្នែក។ ព្រះគម្ពីរខ្មែរសាកល អ្នកបានប្រព្រឹត្តការទាំងនេះ ប៉ុន្តែយើងបានរក្សាភាពស្ងៀមស្ងាត់ អ្នកបានគិតថាយើងដូចតែអ្នកប៉ុណ្ណោះ ប៉ុន្តែយើងនឹងស្ដីបន្ទោសអ្នក ព្រមទាំងលាតត្រដាងការទាំងនេះនៅចំពោះភ្នែករបស់អ្នក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកបានប្រព្រឹត្តអំពើទាំងនេះ តែយើងបាននៅស្ញៀម អ្នកស្មានថា យើងក៏ដូចតែអ្នកដែរ តែឥឡូវនេះ យើងបន្ទោសអ្នក ហើយយករឿងនេះមកដាក់នៅចំពោះមុខអ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកបានប្រព្រឹត្តអំពើទាំងនេះ តើឲ្យយើងនៅស្ងៀមម្ដេចកើត? អ្នកស្មានថាយើងដូចអ្នកដែរឬ? ប៉ុន្តែ យើងថ្កោលទោស ហើយបង្ហាញ ឲ្យអ្នកឃើញកំហុសទាំងនេះផ្ទាល់នឹងភ្នែក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អំពើនោះឯងបានធ្វើហើយ តែអញបាននៅស្ងៀមវិញ ឯងបានគិតស្មានថា អញដូចឯងតែប៉ុណ្ណោះ អញនឹងបន្ទោស ដោយរៀបរាប់អំពើឯង នៅចំពោះមុខ |
តាមយោបល់របស់អ្នក តើទ្រង់ត្រូវ ដាក់ទោសអ្នកពោលដូច្នេះឬទេ? ខ្ញុំសួរបែបនេះ ព្រោះអ្នកជាមនុស្សតិទៀន គឺអ្នកទេតើដែលបានសម្រេចដូច្នេះ មិនមែនខ្ញុំទេ ហេតុនេះបើអ្នកដឹង សូមនិយាយមកចុះ!
អុលឡោះជាម្ចាស់នៃយើងទ្រង់មកហើយ ទ្រង់មិនសំងំនៅស្ងៀមឡើយ មានភ្លើងសន្ធោសន្ធៅនៅពីមុខទ្រង់ ហើយជុំវិញទ្រង់ មានខ្យល់បក់បោកយ៉ាងខ្លាំង។
យើងមិនបន្ទោសអ្នករាល់គ្នាអំពីជំនូន និងគូរបានដុតដែលអ្នករាល់គ្នាតែងតែ យកមកជូនយើងជាប្រក្រតីនោះទេ។
គេពោលថា អុលឡោះពុំជ្រាបអ្វីទាំងអស់ អុលឡោះដ៏ខ្ពង់ខ្ពស់បំផុតមិនដឹងអ្វីសោះឡើយ!
ទ្រង់យកកំហុសរបស់យើងខ្ញុំ មកលាតត្រដាងនៅចំពោះទ្រង់ ហើយពន្លឺរបស់ទ្រង់ ចាំងឲ្យឃើញអំពើទាំងប៉ុន្មាន ដែលយើងខ្ញុំប្រព្រឹត្តដោយលាក់កំបាំង។
អុលឡោះមានបន្ទូលមកម៉ូសាថា៖ «យើងជាអុលឡោះតាអាឡាដែលនៅអស់កល្ប។ អ្នកត្រូវប្រាប់ជនជាតិអ៊ីស្រអែលថា “អុលឡោះតាអាឡា ដែលនៅអស់កល្ប ចាត់ខ្ញុំឲ្យមកជួបអ្នករាល់គ្នា”»។
អ្នកដែលរឹងរូស មិនព្រមទទួលការស្ដីប្រដៅ នឹងត្រូវវិនាសភ្លាម គ្មានអ្វីជួយបានឡើយ។
អុលឡោះនឹងវិនិច្ឆ័យកិច្ចការទាំងប៉ុន្មានដែលមនុស្សធ្វើ ទោះបីជាអំពើដែលគេធ្វើដោយលាក់កំបាំង ហើយជាការល្អ ឬអាក្រក់ក្ដី។
ប្រសិនបើទ្រង់លើកលែងទោសឲ្យ មនុស្សអាក្រក់ នោះគេនឹងមិនដឹងថា សេចក្ដីសុចរិតជាអ្វីទេ គឺគេនឹងប្រព្រឹត្តអំពើទុច្ចរិតនៅក្នុង ស្រុកដ៏សុចរិតនេះ ហើយមិនយល់ពីភាពថ្កុំថ្កើងរុងរឿង របស់អុលឡោះតាអាឡាឡើយ។
អុលឡោះតាអាឡាមានបន្ទូលថា: យើងនៅស្ងៀមតាំងពីយូរណាស់មកហើយ យើងនៅសំងំ យើងខំទប់ចិត្ត ឥឡូវនេះ យើងស្រែកដង្ហក់ ដូចស្ត្រីស្រែកថ្ងូរ នៅពេលសំរាលកូន!
តើនរណាធ្វើឲ្យអ្នកភ័យខ្លាច រហូតដល់អ្នកក្បត់ចិត្តយើង ហើយលែងរវីរវល់នឹកនាដល់យើងបែបនេះ? អ្នកឈប់ស្រឡាញ់យើងដូច្នេះ មកពីយើងនៅស្ងៀមយូរពេកឬ?
ហេតុអ្វីបានជាអ្នកហ៊ានពោលថា: “ខ្ញុំមិនបានធ្វើឲ្យខ្លួនសៅហ្មងទេ ខ្ញុំក៏មិនបានរត់តាមព្រះបាលដែរ”។ មើលចុះ ដានជើងរបស់អ្នកនៅតាមជ្រលងភ្នំ ចូរទទួលស្គាល់អំពើដែលអ្នកប្រព្រឹត្ត អ្នកប្រៀបបាននឹងអូដ្ឋញីដែលរត់ឆ្វេចឆ្វាច។
អុលឡោះតាអាឡាមានបន្ទូលយ៉ាងម៉ឺងម៉ាត់ ដោយយកទឹកដី ដែលជាមោទនភាព របស់ជនជាតិអ៊ីស្រអែលធ្វើជាសាក្សីថា: យើងនឹងមិនភ្លេចអំពើអាក្រក់ណាមួយ ដែលពួកគេបានប្រព្រឹត្តនោះឡើយ។
អុលឡោះមិនមែនដូចមនុស្សលោកទេ ទ្រង់មិនចេះកុហកឡើយ ទ្រង់ក៏មិនចេះប្រែក្រឡាស់ ដូចពូជពង្សរបស់អាដាមដែរ! ទ្រង់មានបន្ទូលយ៉ាងណា ទ្រង់នឹងធ្វើតាមយ៉ាងនោះ។ ទ្រង់តែងតែសម្រេចតាមពាក្យ ដែលទ្រង់បានថ្លែង។
ហេតុនេះ សូមបងប្អូនកុំវិនិច្ឆ័យទោសនរណាមុនពេលកំណត់ឡើយ ត្រូវរង់ចាំអ៊ីសាជាអម្ចាស់មកដល់សិន គឺអ៊ីសានឹងយកអ្វីៗដែលមនុស្សបង្កប់ទុកក្នុងទីងងឹត មកដាក់នៅទីភ្លឺ ហើយអ៊ីសានឹងបង្ហាញបំណងដែលលាក់ទុកក្នុងចិត្ដមនុស្ស។ នៅពេលនោះ អ៊ីសាជាអម្ចាស់នឹងសរសើរមនុស្សម្នាក់ៗទៅតាមការដែលខ្លួនបានប្រព្រឹត្ដ។
អ៊ីសាជាអម្ចាស់នឹងមក តាមពាក្យសន្យារបស់គាត់ ឥតបង្អែរបង្អង់ ដូចអ្នកខ្លះនឹកស្មាននោះឡើយ។ គាត់សំដែងចិត្តអត់ធ្មត់ចំពោះបងប្អូន ព្រោះគាត់មិនពេញចិត្តឲ្យនរណាម្នាក់ត្រូវវិនាសទេ គឺគាត់ពេញចិត្តឲ្យមនុស្សលោកគ្រប់ៗគ្នាកែប្រែចិត្ដគំនិតវិញ។
យើងស្ដីបន្ទោស និងប្រដែប្រដៅអស់អ្នកដែលយើងស្រឡាញ់។ ដូច្នេះ ចូរមានចិត្ដក្លាហានហើយកែប្រែចិត្ដគំនិតឡើង!។