Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 23:19 - អាល់គីតាប

19 អុលឡោះ​មិន​មែន​ដូច​មនុស្ស​លោក​ទេ ទ្រង់​មិន​ចេះ​កុហក​ឡើយ ទ្រង់​ក៏​មិន​ចេះ​ប្រែ​ក្រឡាស់ ដូច​ពូជ‌ពង្ស​របស់​អាដាម​ដែរ! ទ្រង់​មាន​បន្ទូល​យ៉ាង​ណា ទ្រង់​នឹង​ធ្វើ​តាម​យ៉ាង​នោះ។ ទ្រង់​តែង​តែ​សម្រេច​តាម​ពាក្យ ដែល​ទ្រង់​បាន​ថ្លែង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ព្រះ‌ទ្រង់​មិន​មែន​ជា​មនុស្ស​ដែល​ចេះ​កុហក​នោះ​ឡើយ ក៏​មិន​មែន​ជា​កូន​មនុស្ស​ដែល​ផ្លាស់​ប្ដូរ​គំនិត​នោះ​ដែរ។ ព្រះ‌អង្គ​បាន​សន្យា​ហើយ តើ​ទ្រង់​មិន​ធ្វើ​តាម​ទេ​ឬ? ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ហើយ តើ​ទ្រង់​មិន​សម្រេច​តាម​ទេ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ព្រះ‌ជាម្ចាស់​មិន​មែន​ដូច​មនុស្ស​លោក​ទេ ព្រះអង្គ​មិន​ចេះ​កុហក​ឡើយ ព្រះអង្គ​ក៏​មិន​ចេះ​ប្រែ​ក្រឡាស់ ដូច​ពូជ‌ពង្ស​របស់​លោក​អដាំ ​ដែរ! ព្រះអង្គ​មាន​ព្រះ‌បន្ទូល​យ៉ាង​ណា ទ្រង់​នឹង​ធ្វើ​តាម​យ៉ាង​នោះ។ ព្រះអង្គ​តែងតែ​សម្រេច​តាម​ព្រះ‌បន្ទូល ដែល​ព្រះអង្គ​បាន​ថ្លែង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ព្រះ‌ទ្រង់​មិន​មែន​ជា​មនុស្ស ទ្រង់​មិន​ចេះ​កុហក​ឡើយ ក៏​មិន​មែន​ជា​កូន​មនុស្ស​ដែរ ទ្រង់​មិន​ត្រូវ​ការ​នឹង​ប្រែ​គំនិត​ទេ សេចក្ដី​ដែល​ទ្រង់​មាន​វាចា​ហើយ តើ​ទ្រង់​មិន​ធ្វើ​តាម​ឬ​អី ឬ​សេចក្ដី​ដែល​ទ្រង់​មាន​បន្ទូល តើ​មិន​សំរេច​តាម​ទេ​ឬ​អី

សូមមើលជំពូក ចម្លង




ជន‌គណនា 23:19
36 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ស្នាក់​នៅ​ក្នុង​ស្រុក​នេះ​ហើយ។ យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក យើង​នឹង​ឲ្យ​ពរ​អ្នក ដ្បិត​យើង​នឹង​ប្រគល់​ទឹក​ដី​នេះ​ឲ្យ​អ្នក ព្រម​ទាំង​ពូជ‌ពង្ស​របស់​អ្នក។ យើង​នឹង​សម្រេច​តាម​ពាក្យ​ដែល​យើង​បាន​សន្យា​ជា​មួយ​អ៊ីព្រហ៊ីម ជា​ឪពុក​របស់​អ្នក។


ចំពោះ​យើង​ផ្ទាល់ យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក យើង​នឹង​ថែ​រក្សា​អ្នក គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ ហើយ​យើង​នឹង​នាំ​អ្នក​ត្រឡប់​មក​ទឹក​ដី​នេះ​វិញ ដ្បិត​យើង​មិន​បោះ​បង់​ចោល​អ្នក​ឡើយ គឺ​យើង​នឹង​សម្រេច​អ្វី​ទាំង​អស់ តាម​ពាក្យ​ដែល​យើង​សន្យា​នេះ»។


ក្នុង​ក្រុម​គ្រួសារ​យេរ៉ូ‌បោម អ្នក​ដែល​ស្លាប់​នៅ​ក្នុង​ទី‌ក្រុង នឹង​ត្រូវ​ឆ្កែ​ហែក​ស៊ី ហើយ​អ្នក​ដែល​ស្លាប់​នៅ​តាម​វាល នឹង​ត្រូវ​ត្មាត​ចឹក​ស៊ី”។ នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ហេតុ‌ការណ៍​នេះ​កើត​មាន ស្រប​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​ថ្លែង​មក​កាន់​ស្តេច​យេហ៊ូវ​ថា៖ «កូន​ចៅ​របស់​អ្នក​នឹង​គ្រង​រាជ្យ​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​បួន​តំណ»។


អង្គ‌រក្ស​របស់​ស្តេច​ឆ្លើយ​ទៅ​អ្នក​ជំនិត​របស់​អុលឡោះ​វិញ​ថា៖ «ទោះ​បីអុលឡោះ‌តាអាឡា​បើក​ទ្វារ​មេឃ​ក្តី ក៏​ហេតុ‌ការណ៍​នោះ​មិន​អាច​កើត​មាន​ដែរ?»។ អេលី‌យ៉ាសាក់​មាន​ប្រសាសន៍​ថា៖ «ចាំ​មើល​ចុះ​លោក​មុខ​ជា​ឃើញ​ផ្ទាល់​នឹង​ភ្នែក តែ​លោក​ពុំ​បាន​បរិភោគ​ទេ»។


ឱ​អុលឡោះ​អើយ​ចំពោះ​ទ្រង់ នេះ​គឺ​ជា​ការ​តិច​តួច​ទេ បាន​ជា​ទ្រង់​សន្យា​ដល់​កូន​ចៅ​ខ្ញុំ ដែល​នៅ​ជំនាន់​ក្រោយៗ​ដែរ។ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! ទ្រង់​យក​ចិត្ត​ទុក​ដាក់​នឹង​ខ្ញុំ ហាក់​បី​ដូច​ខ្ញុំ ជា​មនុស្ស​ម្នាក់​ដ៏​សំខាន់។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​សន្យា ដោយ​ឥត​ប្រែ‌ប្រួល​ថា: «អ្នក​ជា​អ៊ីមុាំ​អស់‌កល្ប​ត​រៀង​ទៅ តាម​របៀប​ស្ដេច​ម៉ិលគី‌ស្សាដែក»។​


អុលឡោះ‌តាអាឡា​មាន​បន្ទូល​សន្យា​ជា​មួយ ស្តេច​ទត ដោយ​ឥត​ប្រែ‌ប្រួល​ថា: «យើង​នឹង​តែង‌តាំង​ពូជ‌ពង្ស​របស់​អ្នក ឲ្យ​ឡើង​គ្រង​រាជ្យ​បន្ត​ពី​អ្នក។


តើ​អុលឡោះ​ភ្លេច​សំដែង​ចិត្ត ប្រណី​សន្ដោស​ចំពោះ​យើង​ហើយ​ឬ? នៅ​ពេល​ទ្រង់​ខឹង តើ​ទ្រង់​ឈប់​អាណិត​អាសូរ​យើង​ហើយ​ឬ? - សម្រាក


យើង​នឹង​មិន​ផ្ដាច់​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​គាត់​នោះ​ទេ គឺ​អ្វី​ដែល​យើង​និយាយ​ចេញ​មក​ហើយ យើង​នឹង​មិន​ប្រែ​ក្រឡាស់​វិញ​ឡើយ។


យើង​បាន​សន្យា​យ៉ាង​ឱឡា‌រិក​ក្នុង​នាម​ដ៏‌វិសុទ្ធ របស់​យើង យើង​មិន​កុហក​ស្តេច​ទត​ទេ!


ទាហាន​បាញ់​ធ្នូ​ដ៏​ពូកែ​របស់​ស្រុក​កេដារ នឹង​នៅ​សល់​តែ​មួយ​ចំនួន​ដ៏​តូច​ប៉ុណ្ណោះ»។ នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល។


រីឯ​ទ្រង់​វិញ ទ្រង់​ក៏​ខ្លាំង​ពូកែ​ដែរ ទ្រង់​អាច​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​កើត​ឡើង ទ្រង់​គំរាម​យ៉ាង​ណា ទ្រង់​នឹង​ធ្វើ​យ៉ាង​នោះ ទ្រង់​ប្រឆាំង​នឹង​ពួក​មនុស្ស​អាក្រក់ ហើយ​ប្រឆាំង​នឹង​អស់​អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ដែល​គេ​ហៅ​ឲ្យ​មក​ជួយ។


ស្មៅ​តែងតែ​ក្រៀម ហើយ​ផ្កា​ក៏​ស្រពោន ប៉ុន្តែ បន្ទូល​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​យើង នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច»។


យើង​ហៅ​សត្វ​ត្មាត​មួយ​ពី​ទិស​ខាង​កើត គឺ​បុរស​ម្នាក់​ពី​ស្រុក​ឆ្ងាយ​ដែល​នឹង​សម្រេច​តាម គម្រោង‌ការ​របស់​យើង។ អ្វី​ដែល​យើង​និយាយ យើង​នឹង​ធ្វើ​ឲ្យ​សម្រេច​ជា​រូប​រាង អ្វី​ដែល​យើង​គិត‌គូរ យើង​មុខ​ជា​ធ្វើ​មិន​ខាន។


រីឯ​ពាក្យ​របស់​យើង​ក៏​ដូច្នោះ​ដែរ គឺ​ពាក្យ​ដែល​ចេញ​ពី​មាត់​របស់​យើង នឹង​មិន​វិល​ត្រឡប់​មក​រក​យើង​វិញ​ឡើយ ដរាប​ណា​ទាល់​តែ​បាន​សម្រេច តាម​បំណង​របស់​យើង​ជា​មុន​សិន គឺ​បំពេញ​កិច្ចការ​ដែល​យើង​ចាត់​ឲ្យ​មក​ធ្វើ​រួច​រាល់​សព្វ​គ្រប់។


ហេតុ​នេះ​ហើយ​បាន​ជា​ផែនដី​កាន់​ទុក្ខ ផ្ទៃ​មេឃ​ដែល​នៅ​ខាង​លើ​ក៏​ងងឹត​សូន្យ‌សុង​ដែរ ដ្បិត​យើង​បាន​សម្រេច​តាម​គម្រោង‌ការ​របស់​យើង យើង​មិន​សោក​ស្ដាយ ឬ​ដូរ​គំនិត​ឡើយ»។


ក្រោយ​មក ហេតុ‌ការណ៍​ទាំង​នោះ​កើត​មាន​ដល់​ស្តេច​នេប៊ូ‌ក្នេសា​មែន


យើង​មិន​អាច​ប្រព្រឹត្ត តាម​កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​យើង យើង​មិន​មែន​មក ដើម្បី​បំផ្លាញ​អេប្រាអ៊ីម ព្រោះ​យើង​ជា​អុលឡោះ មិន​មែន​ជា​មនុស្ស​ទេ! យើង​ជា​ម្ចាស់​ដ៏‌វិសុទ្ធ​ដែល​ស្ថិត​នៅ​ជា​មួយ​អ្នក យើង​មិន​មែន​មក ដោយ​កំហឹង​ឡើយ។


ទ្រង់​នឹង​សំដែង​ចិត្ត​ស្មោះ‌ស្ម័គ្រ ដល់​កូន​ចៅ​របស់​យ៉ាកកូប ហើយ​សំដែង​ចិត្ត​មេត្តា‌ករុណា ដល់​កូន​ចៅ​របស់​អ៊ីព្រហ៊ីម ដូច​ទ្រង់​បាន​សន្យា​ជា​មួយ​បុព្វបុរស របស់​យើង​ខ្ញុំ​កាល​ពី​ជំនាន់​ដើម។


និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នឹង​សម្រេច​ជា​រូប​រាង នៅ​គ្រា​ដែល​បាន​កំណត់​ទុក គឺ​នឹង​មាន​ព្រឹត្តិ‌ការណ៍​កើត​ឡើង ស្រប​តាម​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នេះ ឥត​ខុស​ត្រង់​ណា​ឡើយ។ ប្រសិន​បើ​ក្រ​មក​ដល់ ចូរ​ទន្ទឹង​រង់‌ចាំ ដ្បិត​ព្រឹត្តិ‌ការណ៍​ពិត​ជា​កើត​មាន ជាក់​ជា​មិន​ខាន។


«យើង​ជាអុលឡោះ‌តាអាឡា យើង​មិន​ប្រែ‌ប្រួល​ទេ រីឯ​អ្នក​រាល់​គ្នា​វិញ កូន​ចៅ​យ៉ាកកូប​អើយ អ្នក​រាល់​គ្នា​ពុំ​បាន​វិនាស​សូន្យ​ឡើយ​»។


យើង​ជាអុលឡោះ‌តាអាឡា យើង​និយាយ​យ៉ាង​ណា យើង​នឹង​ប្រព្រឹត្ត​យ៉ាង​នោះ ចំពោះ​សហគមន៍​ដ៏​អាក្រក់​ដែល​លើក​គ្នា​បះបោរ​ប្រឆាំង​នឹង​យើង។ ពួក​គេ​នឹង​ស្លាប់​បាត់​បង់​ជីវិត​ទាំង​អស់​គ្នា​ក្នុង​វាលរហោ‌ស្ថាន​នេះ»។


បាឡាម​ក៏​ថ្លែង​ដូច​ត​ទៅ​នេះ៖ សូម​ជម្រាប​ស្តេច​បាឡាក់ សូម​ប្រុង​ប្រៀប​ស្តាប់! សូម​ជម្រាប​បុត្រ​របស់​ស្តេច​ស៊ីបពរ សូម​ផ្ទៀង​ត្រចៀក​ស្តាប់!


ផ្ទៃ​មេឃ និង​ផែន‌ដី​នឹង​រលាយ​បាត់​ទៅ តែ​ពាក្យ​ដែល​ខ្ញុំ​និយាយ​មិន​រលាយ​បាត់​ទេ»។


កាល​ណា​អុលឡោះ​ប្រទាន​អំណោយ​ទាន​ហើយ អុលឡោះ​មិន​ដក​ហូត​វិញ​ទេ ហើយ​កាល​ណា​អុលឡោះ​ត្រាស់​ហៅ ទ្រង់​ក៏​មិន​ប្រែ‌ប្រួល​ដែរ។


ក៏​ប៉ុន្ដែ មិន​មែន​មាន​ន័យ​ថា បន្ទូល​របស់​អុលឡោះ​បែរ​ទៅ​ជា​អសារ​ឥត​ការ​នោះ​ទេ ព្រោះ​អស់​អ្នក​ដែល​កើត​មក​ពី​ពូជ‌ពង្ស​អ៊ីស្រ‌អែល មិន​មែន​សុទ្ធ​តែ​ជា​សាសន៍​អ៊ីស្រ‌អែល​ពិត​ប្រាកដ​ឡើយ


ប្រសិន​បើ​យើង​មិន​ស្មោះ​ត្រង់ អ៊ីសា​នៅ​តែ​ស្មោះ​ត្រង់​ដដែល ដ្បិត​គាត់​ពុំ​អាច​បដិសេធ​គាត់​ផ្ទាល់ បាន​ឡើយ។


អ្នក​ទាំង​នោះ​សង្ឃឹម​ថា​នឹង​ទទួល​ជីវិត​អស់‌កល្ប​ជា‌និច្ច ដែល​អុលឡោះ​បាន​សន្យា តាំង​ពី​មុន​កាល​សម័យ​ទាំង​អស់ ទ្រង់​មិន​កុហក​ទេ។


ចំពោះ​យើង​ដែល​បាន​លះ‌បង់​អ្វីៗ​ទាំង​អស់ ដើម្បី​ឈោង​ចាប់​យក​សេចក្ដី​សង្ឃឹម​ដែល​អុលឡោះ​ដាក់​នៅ​ខាង​មុខ​យើង ទ្រង់​ក៏​បាន​លើក​ទឹក​ចិត្ដ​យើង​យ៉ាង​ខ្លាំង ដោយ​មាន​បន្ទូល​នៃ​អុលឡោះ​ទាំង​ពីរ​យ៉ាងដែល​ពុំ​ចេះ​ប្រែ‌ប្រួល ហើយ​អុលឡោះ​មិន​ចេះ​កុហក ក្នុង​បន្ទូល​នេះ​ឡើយ។


រីឯ​អ៊ីសា​វិញ គាត់​បាន​ទទួល​មុខ‌ងារ​ជា​អ៊ីមុាំ ដោយ​អុលឡោះ​បាន​ស្បថ គឺ​អុលឡោះ​មាន​បន្ទូល​មក​កាន់​អ៊ីសា​ថា«“អ្នក​ជា​អ៊ីមុាំ​អស់‌កល្ប​ត​រៀង​ទៅ”អុលឡោះ‌ជាអម្ចាស់​ទ្រង់​បាន​ស្បថ ហើយ​ទ្រង់​នឹង​មិន​ប្រែ‌ប្រួល​ឡើយ»។


គ្រប់​អំណោយ​ដ៏​ល្អ​វិសេស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដ៏​គ្រប់​លក្ខណៈ​ដែល​យើង​បាន​ទទួល សុទ្ធ​តែ​មក​ពី​សូរ៉កា​ទាំង​អស់ គឺ​មក​ពី​អុលឡោះ‌ជាបិតា​ដែល​បង្កើត​ពន្លឺ។ ទ្រង់​មិន​ចេះ​ប្រែ​ក្រឡាស់​ទេ ហើយ​នៅ​ក្នុង​ទ្រង់ សូម្បី​តែ​ស្រមោល​នៃ​ការ​ប្រែ‌ប្រួល​ក៏​គ្មាន​ផង។


តើ​បង​ប្អូន​ស្មាន​ថា​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​ឥត​បាន​ការ​អ្វី​ទេ​ឬ គឺ​ថា អុលឡោះ​ស្រឡាញ់​រស​របស់​ទ្រង់​ដែល​ទ្រង់​ប្រទាន ឲ្យ​មក​នៅ​ក្នុង​បង​ប្អូន​រហូត​ដល់​ប្រច័ណ្ឌ។


ហេតុ​នេះ បន្ទូល​ដ៏​ប្រសើរ​ដែលអុលឡោះ‌តាអាឡា​សន្យា​ជា​មួយ​ប្រជា‌ជន​អ៊ីស្រ‌អែល​បាន​សម្រេច​ជា​ស្ថាពរ ឥត​មាន​ខ្វះ​ត្រង់​ណា​ឡើយ។


អុលឡោះដែល​ជា​សិរី‌រុង‌រឿង​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​មិន​ចេះ​កុហក មិន​ក្រឡាស់​ពាក្យ​សំដី ហើយ​មិន​ចេះ​ស្តាយ​ក្រោយ​ដូច​មនុស្ស​លោក​ទេ»។


នៅ​ថ្ងៃ​នោះ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អេលី​ស្រប​តាម​សេចក្តី​ទាំង​អស់ ដែល​យើង​បាន​ព្រមាន​គ្រួសារ​គាត់​តាំង​ពី​ដើម​ដល់​ចប់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម