មនុស្សទន់ទាបនឹងបានបរិភោគឆ្អែតស្កប់ស្កល់ អស់អ្នកដែលស្វែងរកអុលឡោះតាអាឡា នឹងនាំគ្នាសរសើរតម្កើងទ្រង់។ ចូរឲ្យអ្នករាល់គ្នាមានអាយុយឺនយូរ!
ទំនុកតម្កើង 40:10 - អាល់គីតាប ខ្ញុំមិនលាក់សេចក្ដីសុចរិតរបស់ទ្រង់ ទុកក្នុងចិត្តខ្ញុំទាល់តែសោះ ខ្ញុំតែងតែប្រកាសពីចិត្ត ស្មោះត្រង់របស់ទ្រង់ដែលបានសង្គ្រោះខ្ញុំ ខ្ញុំពុំអាចនៅស្ងៀមមិនប្រកាស អំពីចិត្តមេត្តាករុណាដ៏ស្មោះត្រង់ របស់ទ្រង់នៅកណ្ដាលអង្គប្រជុំធំបានឡើយ។ ព្រះគម្ពីរខ្មែរសាកល ទូលបង្គំមិនបានលាក់បាំងសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គនៅក្នុងចិត្តទូលបង្គំទេ ទូលបង្គំបានរៀបរាប់អំពីសេចក្ដីស្មោះត្រង់ និងសេចក្ដីសង្គ្រោះរបស់ព្រះអង្គ ទូលបង្គំមិនបានលាក់សេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់របស់ព្រះអង្គពីអង្គប្រជុំដ៏ធំឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំមិនបានលាក់ការរំដោះរបស់ព្រះអង្គ ទុកក្នុងចិត្តឡើយ ទូលបង្គំបានថ្លែងប្រាប់ពីព្រះហឫទ័យស្មោះត្រង់ និងការសង្គ្រោះរបស់ព្រះអង្គវិញ ក៏មិនបានបំបិទព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់ របស់ព្រះអង្គ នៅក្នុងជំនុំធំដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំមិនលាក់សេចក្ដីសុចរិតរបស់ព្រះអង្គ ទុកក្នុងចិត្តទូលបង្គំទាល់តែសោះ ទូលបង្គំតែងតែប្រកាសពីព្រះហឫទ័យ ស្មោះត្រង់របស់ព្រះអង្គដែលបានសង្គ្រោះទូលបង្គំ ទូលបង្គំពុំអាចនៅស្ងៀមមិនប្រកាស អំពីព្រះហឫទ័យមេត្តាករុណាដ៏ស្មោះត្រង់ របស់ព្រះអង្គនៅកណ្ដាលអង្គប្រជុំធំបានឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំមិនបានលាក់សេចក្ដីសុចរិតរបស់ទ្រង់ នៅក្នុងចិត្តទេ គឺបានថ្លែងប្រាប់ពីសេចក្ដីស្មោះត្រង់ នឹងសេចក្ដីសង្គ្រោះរបស់ទ្រង់វិញ ក៏មិនបានបំបិទសេចក្ដីសប្បុរស នឹងសេចក្ដីពិត របស់ទ្រង់ នៅក្នុងជំនុំធំដែរ |
មនុស្សទន់ទាបនឹងបានបរិភោគឆ្អែតស្កប់ស្កល់ អស់អ្នកដែលស្វែងរកអុលឡោះតាអាឡា នឹងនាំគ្នាសរសើរតម្កើងទ្រង់។ ចូរឲ្យអ្នករាល់គ្នាមានអាយុយឺនយូរ!
អុលឡោះតាអាឡាមានចិត្តមេត្តាករុណា និងស្មោះត្រង់ទាំងស្រុង ចំពោះអស់អ្នកដែលគោរពសម្ពន្ធមេត្រី និងគោរពដំបូន្មានរបស់ទ្រង់។
មនុស្សទុគ៌តស្រែកអង្វរអុលឡោះតាអាឡា ទ្រង់ស្តាប់ពាក្យគេ ហើយសង្គ្រោះគេឲ្យរួចផុត ពីគ្រោះកាចទាំងប៉ុន្មានផង។
រីឯខ្ញុំវិញ ខ្ញុំនឹងប្រកាសអំពីអុលឡោះ របស់យ៉ាកកូបរហូតតទៅ ខ្ញុំនឹងច្រៀង គីតាបសាបូរជូនទ្រង់។
ខ្ញុំនឹងច្រៀងសរសើរចិត្ត មេត្តាករុណារបស់អុលឡោះតាអាឡា រហូតតទៅ។ ខ្ញុំនឹងប្រកាសអំពីចិត្តស្មោះស្ម័គ្រ របស់ទ្រង់ អស់កល្បជាអង្វែងតរៀងទៅ។
ទ្រង់មានបន្ទូលមកខ្ញុំថា: អ្នកមិនគ្រាន់តែជាអ្នកបម្រើ ដែលណែនាំកុលសម្ព័ន្ធនៃកូនចៅ របស់យ៉ាកកូបឲ្យងើបឡើង និងនាំកូនចៅអ៊ីស្រអែលដែលនៅសេសសល់ ឲ្យវិលមកវិញប៉ុណ្ណោះទេ គឺយើងបានតែងតាំងអ្នកឲ្យធ្វើជាពន្លឺ បំភ្លឺជាតិសាសន៍នានា និងឲ្យនាំការសង្គ្រោះរហូតទៅដល់ស្រុកដាច់ស្រយាលនៃផែនដី។
ទោះបីពួកគេស្ដាប់ ឬមិនស្ដាប់ក្ដី -ដ្បិតពួកគេជាមនុស្សបះបោរ - អ្នកត្រូវតែនាំពាក្យយើងទៅប្រាប់ពួកគេ។
ទ្រង់នឹងសំដែងចិត្តស្មោះស្ម័គ្រ ដល់កូនចៅរបស់យ៉ាកកូប ហើយសំដែងចិត្តមេត្តាករុណា ដល់កូនចៅរបស់អ៊ីព្រហ៊ីម ដូចទ្រង់បានសន្យាជាមួយបុព្វបុរស របស់យើងខ្ញុំកាលពីជំនាន់ដើម។
ដ្បិតអុលឡោះប្រទានហ៊ូកុំតាមរយៈណាពីម៉ូសា ហើយមេត្តាករុណា និងសេចក្ដីពិតតាមរយៈអ៊ីសាអាល់ម៉ាហ្សៀស។
ដោយពួកគេពុំស្គាល់របៀបដែលអុលឡោះរាប់មនុស្សលោកឲ្យបានសុចរិត ពួកគេខំប្រឹងធ្វើឲ្យខ្លួនបានសុចរិត ដោយខ្លួនគេផ្ទាល់ គឺពុំព្រមទទួលរបៀបដែលអុលឡោះប្រោសមនុស្សឲ្យបានសុចរិតនេះទេ។
និងឲ្យតែខ្ញុំបានរួមជាមួយគាត់។ ខ្ញុំមិនមែនបានសុចរិតដោយកាន់តាមហ៊ូកុំនោះឡើយ គឺបានសុចរិត ដោយជឿលើអាល់ម៉ាហ្សៀស ហើយសេចក្ដីសុចរិតនេះមកពីអុលឡោះ ជាសេចក្ដីសុចរិតដែលស្ថិតនៅលើជំនឿ
ដ្បិតពាក្យរបស់អ៊ីសាជាអម្ចាស់ដែលចេញពីបងប្អូនទៅនោះ មិនត្រឹមតែលាន់ឮសុសសាយក្នុងស្រុកម៉ាសេដូន និងស្រុកអាខៃប៉ុណ្ណោះទេ គឺជំនឿរបស់បងប្អូនលើអុលឡោះ បានឮខ្ចរខ្ចាយទៅគ្រប់ទីកន្លែង។ ដូច្នេះ យើងមិនបាច់និយាយអ្វីទៀតឡើយ។
ពាក្យនេះគួរឲ្យជឿ ហើយសមនឹងទទួលយកទាំងស្រុង គឺថាអាល់ម៉ាហ្សៀសអ៊ីសាបានមកក្នុងពិភពលោក ដើម្បីសង្គ្រោះមនុស្សបាប ដូចរូបខ្ញុំនេះផ្ទាល់។
រសអុលឡោះ និងភរិយាថ្មោងថ្មីពោលឡើងថា៖ «សូមអញ្ជើញមក!»។ សូមឲ្យអស់អ្នកដែល បានឮពោលឡើងដែរថា៖ «សូមអញ្ជើញមក!»។ អ្នកណាស្រេក សុំអញ្ជើញមក! អ្នកណាចង់បាន សុំអញ្ជើញមកទទួលទឹកដែលផ្ដល់ជីវិត ដោយមិនបាច់បង់ថ្លៃ!