លុះចប់ពេលកាន់ទុក្ខហើយ ស្តេចទតចាត់គេឲ្យទៅហៅនាង ចូលមកក្នុងដំណាក់ នាងធ្វើជាប្រពន្ធរបស់ស្ដេច ហើយសំរាលបានកូនមួយជូនស្ដេច។ អំពើដែលស្តេចទតប្រព្រឹត្តនេះ មិនគាប់បំណងអុលឡោះតាអាឡាឡើយ។
ទំនុកតម្កើង 32:3 - អាល់គីតាប ដរាបណាខ្ញុំមិនសារភាពកំហុសទេនោះ ខ្ញុំកាន់តែរីងរៃទៅៗ ខ្ញុំថ្ងូរជារៀងរាល់ថ្ងៃ ព្រះគម្ពីរខ្មែរសាកល ពេលទូលបង្គំរក្សាភាពស្ងៀមស្ងាត់មិនសារភាពបាប នោះឆ្អឹងទូលបង្គំបានចុះខ្សោយ ដោយសារតែការថ្ងូររបស់ទូលបង្គំវាល់ព្រឹកវាល់ល្ងាច ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលទូលបង្គំចេះតែនៅស្ងៀម ឆ្អឹងទូលបង្គំបានខ្សោះទៅ ដោយសារទូលបង្គំស្រែកថ្ងូរជារៀងរាល់ថ្ងៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដរាបណាទូលបង្គំមិនសារភាពកំហុសទេនោះ ទូលបង្គំកាន់តែរីងរៃទៅៗ ទូលបង្គំថ្ងូរជារៀងរាល់ថ្ងៃ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលទូលបង្គំបានស្ងៀមនៅ នោះឆ្អឹងទូលបង្គំ បានខ្សោះទៅ ដោយសារដំងូរដែលទូលបង្គំថ្ងូរជាដរាបរាល់ថ្ងៃ |
លុះចប់ពេលកាន់ទុក្ខហើយ ស្តេចទតចាត់គេឲ្យទៅហៅនាង ចូលមកក្នុងដំណាក់ នាងធ្វើជាប្រពន្ធរបស់ស្ដេច ហើយសំរាលបានកូនមួយជូនស្ដេច។ អំពើដែលស្តេចទតប្រព្រឹត្តនេះ មិនគាប់បំណងអុលឡោះតាអាឡាឡើយ។
ខ្ញុំមានតែការស្រែកថ្ងូរ ជំនួសអាហារ សំរែកឈឺចាប់របស់ខ្ញុំ ចេះតែហូរចេញមកដូចទឹក។
ឱអុលឡោះជាម្ចាស់នៃខ្ញុំ ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ! ហេតុអ្វីបានជាទ្រង់បោះបង់ចោល ខ្ញុំដូច្នេះ? ហេតុអ្វីបានជាទ្រង់នៅឆ្ងាយ មិនព្រមសង្គ្រោះខ្ញុំ មិនព្រមស្ដាប់ពាក្យសូមអង្វររបស់ខ្ញុំ។
កំហឹងរបស់ទ្រង់ បានធ្វើឲ្យខ្ញុំឈឺសព្វសព៌ាង្គកាយ ហើយអំពើបាបរបស់ខ្ញុំ បានធ្វើឲ្យឆ្អឹងឆ្អែងរបស់ខ្ញុំពុកអស់
សូមប្រាប់ឲ្យខ្ញុំដឹងថា ទ្រង់អត់ទោសខ្ញុំហើយ នោះខ្ញុំមានអំណរសប្បាយ ហើយចិត្តសោកសង្រេងរបស់ខ្ញុំ នឹងបានរីករាយឡើងវិញ។
អុលឡោះតាអាឡាជាម្ចាស់អើយ សូមប្រណីសន្ដោសខ្ញុំផង ដ្បិតខ្ញុំកាន់តែខ្សោយណាស់ហើយ អុលឡោះតាអាឡាជាម្ចាស់អើយ សូមប្រោសខ្ញុំឲ្យជាផង ដ្បិតរូបកាយខ្ញុំទាំងមូលញ័រញាក់ ។
អ្នកណាលាក់កំហុសរបស់ខ្លួន អ្នកនោះពុំអាចចំរើនឡើងបានឡើយ រីឯអ្នកដែលសារភាពកំហុស ហើយឈប់ប្រព្រឹត្តអាក្រក់ទៀតនោះ អុលឡោះនឹងអាណិតមេត្តា។
កូនចៅរបស់អ្នកដួលដេកនៅតាមដងផ្លូវ ពួកគេកំរើកលែងរួច ដូចសត្វជាប់អន្ទាក់ ព្រោះអុលឡោះតាអាឡាខឹងចំពោះពួកគេ ម្ចាស់របស់អ្នកគំរាមកំហែងពួកគេ។
យើងបានខឹងនឹងប្រជារាស្ត្ររបស់យើង ព្រោះពួកគេមានចិត្តលោភលន់ និងប្រព្រឹត្តអំពើអាក្រក់ យើងបានដាក់ទោសពួកគេ យើងបានគេចមុខចេញពីពួកគេ ប៉ុន្តែ ទោះជាយ៉ាងណាក្ដី ក៏ប្រជាជនដ៏រឹងរូសនេះ នៅតែប្រព្រឹត្តតាម ទំនើងចិត្តរបស់ខ្លួនដដែល។
យើងរអ៊ូរទាំបញ្ចេញសំឡេងដូចខ្លាឃ្មុំ និងថ្ងូរឥតឈប់ឈរដូចសត្វព្រាប។ យើងសង្ឃឹមថាអុលឡោះរក យុត្តិធម៌ឲ្យយើង តែទ្រង់មិនរកឲ្យទេ! យើងរង់ចាំអុលឡោះសង្គ្រោះ តែទ្រង់នៅឆ្ងាយពីយើង!។
កុលសម្ព័ន្ធយូដាត្រូវគេកៀរយកទៅជាឈ្លើយ ហើយត្រូវអាម៉ាស់ និងធ្លាក់ខ្លួនជាទាសី នាងតែលតោលនៅក្នុងចំណោម ប្រជាជាតិទាំងឡាយ រកកន្លែងស្នាក់អាស្រ័យពុំបាន។ ខ្មាំងសត្រូវឡោមព័ទ្ធនាង ធ្វើឲ្យនាងរកច្រកចេញពុំរួច។
ខ្ញុំខំប្រឹងស្រែកអង្វរឲ្យគេជួយ តែទ្រង់ឃាត់ឃាំងគេ មិនឲ្យឮពាក្យអង្វររបស់ខ្ញុំទេ។
ពួកគេស្រែកអង្វរយើង តែចិត្តគេមិនស្មោះទេ ពួកគេចូលដំណេក ទាំងសោកសង្រេង ពួកគេធ្វើពិធីឆូតសាច់របស់ខ្លួន ដើម្បីឲ្យបានស្រូវ និងស្រាទំពាំងបាយជូរថ្មី ពួកគេធ្វើដូច្នេះ ប្រឆាំងនឹងយើង។
ពួកគេរើសឆ្អឹងយកទៅបញ្ចុះក្រោមដើមជ្រៃនៅក្រុងយ៉ាបេស ហើយនាំគ្នាតមអាហារ ចំនួនប្រាំពីរថ្ងៃ។