កាលខ្ញុំ ជាអ្នកបម្រើរបស់ទ្រង់ និងអ៊ីស្រអែល ជាប្រជារាស្ត្ររបស់ទ្រង់ ទូរអាឆ្ពោះមកទីនេះ សូមទ្រង់មេត្តាស្តាប់ផង។ អុលឡោះតាអាឡាដែលនៅសូរ៉កា សូមមេត្តាស្តាប់ពាក្យអង្វររបស់យើងខ្ញុំ និងអត់ទោសឲ្យយើងខ្ញុំផង!
ទំនុកតម្កើង 20:6 - អាល់គីតាប ឥឡូវនេះ ខ្ញុំដឹងច្បាស់ថា អុលឡោះតាអាឡាសង្គ្រោះ ស្តេចដែលទ្រង់បានចាក់ប្រេងតែងតាំង ទ្រង់ឆ្លើយតបនឹងស្តេច ពីទីសក្ការៈរបស់ទ្រង់នៅសូរ៉កា គឺទ្រង់ប្រទានឲ្យស្តេចមានជ័យជំនះ ដោយសារអំណាចដ៏ខ្លាំងពូកែរបស់ទ្រង់ ។ ព្រះគម្ពីរខ្មែរសាកល ឥឡូវនេះ ខ្ញុំបានដឹងហើយថា ព្រះយេហូវ៉ានឹងសង្គ្រោះអ្នកដែលត្រូវបានចាក់ប្រេងអភិសេករបស់ព្រះអង្គ; ព្រះអង្គនឹងឆ្លើយតបនឹងព្រះរាជាពីស្ថានសួគ៌ដ៏វិសុទ្ធរបស់ព្រះអង្គ ដោយព្រះចេស្ដានៃសេចក្ដីសង្គ្រោះនៅព្រះហស្តស្ដាំរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ឥឡូវនេះ ខ្ញុំដឹងហើយថា ព្រះយេហូវ៉ានឹង សង្គ្រោះអ្នកដែលព្រះអង្គបានចាក់ប្រេងតាំង ព្រះអង្គនឹងឆ្លើយមកព្រះករុណាពីស្ថានសួគ៌ ដ៏បរិសុទ្ធរបស់ព្រះអង្គ ដោយឫទ្ធានុភាពនៃព្រះហស្តស្តាំ ដែលតែងតែជួយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ ខ្ញុំដឹងច្បាស់ថា ព្រះអម្ចាស់សង្គ្រោះ ព្រះរាជាដែលព្រះអង្គបានចាក់ប្រេងអភិសេក ព្រះអង្គឆ្លើយតបនឹងព្រះរាជា ពីទីសក្ការៈរបស់ព្រះអង្គនៅស្ថានបរមសុខ គឺព្រះអង្គប្រទានឲ្យព្រះរាជាមានជ័យជម្នះ ដោយសារឫទ្ធិបារមីដ៏ខ្លាំងពូកែរបស់ព្រះអង្គ ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ឥឡូវនេះ ខ្ញុំដឹងហើយ ថាព្រះយេហូវ៉ាទ្រង់ជួយ សង្គ្រោះដល់អ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យ ទ្រង់នឹងមានបន្ទូលឆ្លើយពីស្ថានសួគ៌ដ៏បរិសុទ្ធរបស់ទ្រង់ ដោយផ្សាយកំឡាំងនៃព្រះហស្តស្តាំដែលតែងតែជួយ |
កាលខ្ញុំ ជាអ្នកបម្រើរបស់ទ្រង់ និងអ៊ីស្រអែល ជាប្រជារាស្ត្ររបស់ទ្រង់ ទូរអាឆ្ពោះមកទីនេះ សូមទ្រង់មេត្តាស្តាប់ផង។ អុលឡោះតាអាឡាដែលនៅសូរ៉កា សូមមេត្តាស្តាប់ពាក្យអង្វររបស់យើងខ្ញុំ និងអត់ទោសឲ្យយើងខ្ញុំផង!
សូមទ្រង់ដែលនៅសូរ៉កា ទ្រង់ស្តាប់ និងប្រោសប្រទានតាមសំណូមពរទាំងប៉ុន្មាន ដែលជនបរទេសនោះសូមពីទ្រង់ ដើម្បីឲ្យជាតិសាសន៍ទាំងអស់នៅផែនដីស្គាល់នាមរបស់ទ្រង់ ហើយគោរពកោតខ្លាចទ្រង់ ដូចអ៊ីស្រអែលជាប្រជារាស្ត្ររបស់ទ្រង់ដែរ។ ពួកគេនឹងទទួលស្គាល់ថា ដំណាក់ដែលខ្ញុំសង់នេះ ពិតជាកន្លែងដែលទ្រង់នៅមែន។
អុលឡោះតែងតែសង្គ្រោះអស់អ្នក ដែលមកជ្រកកោនក្រោមម្លប់បារមីរបស់ទ្រង់ ឲ្យរួចពីពួកអ្នកសង្កត់សង្កិនគេ ដូច្នេះ សូមសំដែងចិត្តសប្បុរសដ៏អស្ចារ្យរបស់ទ្រង់ផង។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ ទ្រង់ការពារ និងសង្គ្រោះខ្ញុំ ទ្រង់គាំទ្រខ្ញុំ ដោយអំណាចរបស់ទ្រង់ ហើយទ្រង់លើកខ្ញុំឡើង ដោយចិត្តមេត្តា។
ទ្រង់បានធ្វើការអស្ចារ្យ ដើម្បីសង្គ្រោះស្ដេចដែលទ្រង់បានតែងតាំង ទ្រង់បានសំដែងចិត្តស្មោះត្រង់ ចំពោះស្ដេចដែលទ្រង់បានចាក់ប្រេងតែងតាំង គឺចំពោះស្ដេចទត និងពូជពង្សរៀងរហូតតទៅ។
ពួកស្ដេចនៅលើផែនដីបានពួតដៃគ្នាបះបោរ ហើយពួកអ្នកដឹកនាំឃុបឃិតគ្នា ប្រឆាំងនឹងអុលឡោះតាអាឡា ព្រមទាំងប្រឆាំងនឹងអាល់ម៉ាហ្សៀសរបស់ទ្រង់ ដោយពោលថា៖
អុលឡោះតាអាឡាការពារប្រជារាស្ដ្ររបស់ទ្រង់ ទ្រង់ជាកំពែងសម្រាប់សង្គ្រោះស្តេច ដែលទ្រង់បានចាក់ប្រេងតែងតាំង។
បើខ្មាំងសត្រូវរបស់ខ្ញុំ គ្មានជ័យជំនះលើខ្ញុំទេនោះ ខ្ញុំនឹងដឹងជាក់ថា ទ្រង់ពិតជាពេញចិត្តនឹងខ្ញុំមែន។
ប្រជាជាតិនានានឹងធ្លាក់ទៅក្នុងរណ្ដៅ ដែលគេបានជីក ជើងរបស់គេក៏ជាប់អន្ទាក់ដែលគេបាន បង្កប់ទុកនោះដែរ។
ដ្បិតអុលឡោះដ៏ខ្ពង់ខ្ពស់បំផុតដែលនៅ អស់កល្បជានិច្ច ហើយដែលមាននាមដ៏វិសុទ្ធបំផុត មានបន្ទូលថា: យើងស្ថិតនៅក្នុងស្ថានដ៏ខ្ពង់ខ្ពស់បំផុត និងជាស្ថានដ៏វិសុទ្ធមែន តែយើងក៏ស្ថិតនៅជាមួយមនុស្សដែលត្រូវគេ សង្កត់សង្កិន និងមនុស្សដែលគេមើលងាយដែរ ដើម្បីលើកទឹកចិត្តមនុស្សដែលគេមើលងាយ និងមនុស្សរងទុក្ខខ្លោចផ្សា។
ប្រសិនបើអ្នកស្រែកអង្វរ អុលឡោះតាអាឡានឹងស្តាប់អ្នក។ បើអ្នកស្រែកហៅទ្រង់ នោះទ្រង់នឹងមានបន្ទូលតបមកវិញថា “យើងមកហើយ!”។ ប្រសិនបើអ្នកឈប់ជិះជាន់ ឈប់គំរាមកំហែង ឈប់ចោទមួលបង្កាច់គេ
សូមទ្រង់មើលពីលើមេឃ គឺពីដំណាក់ដ៏វិសុទ្ធ និងថ្កុំថ្កើងរុងរឿងរបស់ទ្រង់។ ឯណាទៅចិត្តស្រឡាញ់ដ៏ខ្លាំងបំផុត និងភាពអង់អាចរបស់ទ្រង់! ហេតុដូចម្ដេចបានជាទ្រង់ លែងអាណិតមេត្តា លែងអាណិតអាសូរយើងខ្ញុំដូច្នេះ!
ជាតិសាសន៍ទាំងប៉ុន្មាននាំគ្នាដើរតាម ព្រះរបស់គេរៀងៗខ្លួន រីឯពួកយើងវិញ យើងនាំគ្នាដើរតាមអុលឡោះតាអាឡា ជាម្ចាស់របស់យើងជានិច្ច រហូតតរៀងទៅ។
អ្នករាល់គ្នាត្រូវសុំទ្រង់ដូចតទៅៈ ឱអុលឡោះជាបិតានៃយើងខ្ញុំ ដែលនៅសូរ៉កាអើយ!
អុលឡោះបានលើកអ៊ីសាឡើងដោយអំណាចរបស់ទ្រង់។ អ៊ីសាបានទទួលរសអុលឡោះដ៏វិសុទ្ធពីអុលឡោះជាបិតា តាមបន្ទូលសន្យាហើយចាក់បង្ហូររសអុលឡោះនេះមកលើយើងខ្ញុំ ដូចបងប្អូនបានឃើញបានឮស្រាប់។
ហេតុនេះ សូមឲ្យជនជាតិអ៊ីស្រអែលទាំងមូលដឹងជាក់ច្បាស់ថា អ៊ីសានេះ ដែលបងប្អូនបានឆ្កាង អុលឡោះបានតែងតាំងគាត់ឡើងជាអម្ចាស់ និងជាអាល់ម៉ាហ្សៀសហើយ»។
សូមអស់លោក និងប្រជារាស្ដ្រអ៊ីស្រអែលទាំងមូលជ្រាបថា បុរសដែលឈរនៅមុខអស់លោកទាំងមានសុខភាពល្អនេះ បានជា ដោយសារនាមអ៊ីសាអាល់ម៉ាហ្សៀស ជាអ្នកភូមិណាសារ៉ែត ដែលអស់លោកបានឆ្កាង ហើយអុលឡោះបានប្រោសគាត់ឲ្យមានជីវិតរស់ឡើងវិញ។
អុលឡោះបានលើកអ៊ីសាឡើង ដោយអំណាចរបស់ទ្រង់ ហើយតែងតាំងអ៊ីសាជាអ្នកសង្រ្គោះ និងជាអម្ចាស់ និងជាអ្នកសង្រ្គោះ ដើម្បីឲ្យប្រជារាស្ដ្រអ៊ីស្រអែលកែប្រែចិត្ដគំនិត ហើយអុលឡោះលើកលែងទោសឲ្យរួចពីបាប។