ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 149:2 - អាល់គីតាប

ចូរ​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល រីក‌រាយ​នឹង​ទ្រង់​ដែល​បាន​បង្កើត​គេ​មក សូម​ឲ្យ​ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន មាន​អំណរ​សប្បាយ​នឹង​ស្តេច​របស់​ខ្លួន!

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

សូមឲ្យ​អ៊ីស្រាអែល​អរសប្បាយ​ក្នុង​ព្រះសូនបង្កើត​របស់ពួកគេ សូមឲ្យ​កូនចៅ​ស៊ីយ៉ូន​ត្រេកអរ​ក្នុង​ព្រះមហាក្សត្រ​របស់ពួកគេ​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចូរ​ឲ្យ​អ៊ីស្រា‌អែល​រីក‌រាយ​ក្នុង​ព្រះ​ដែល​បង្កើត​ខ្លួន ចូរ​ឲ្យ​ពួក​កូន​នៃ​ក្រុង​ស៊ីយ៉ូន​បាន​ត្រេក‌អរ នឹង​ព្រះ​មហា‌ក្សត្រ​របស់​ខ្លួន!

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចូរ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល រីក‌រាយ​នឹង​ព្រះអង្គ​ដែល​បាន​បង្កើត​គេ​មក សូម​ឲ្យ​ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន មាន​អំណរ​សប្បាយ​នឹង​ព្រះ‌មហា‌ក្សត្រ​របស់​ខ្លួន!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គួរ​ឲ្យ​ពួក​អ៊ីស្រាអែល​រីក‌រាយ​ឡើង​ក្នុង​ព្រះ​ដែល​បង្កើត​ខ្លួន គួរ​ឲ្យ​ពួក​កូន​ចៅ​នៃ​ក្រុង​ស៊ីយ៉ូន​បាន​ត្រេក‌អរ ក្នុង​មហា‌ក្សត្រ​របស់​ខ្លួន

សូមមើលជំពូក



ទំនុកតម្កើង 149:2
25 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​ពុំ​មាន​នរណា​ម្នាក់​ពោល​ថា: “អុលឡោះ​ដែល​បាន​បង្កើត​ខ្ញុំ ហើយ​ធ្លាប់​ដាស់‌តឿន​ខ្ញុំ ឲ្យ​ច្រៀង​ទំនុក‌តម្កើង​នៅ​ពេល​រាត្រី​នោះ តើ​ទ្រង់​នៅ​ឯ​ណា”?


ចូរ​នាំ​គ្នា​ច្រៀង គីតាបសាបូរ​ជូន​អុលឡោះ​! ចូរ​នាំ​គ្នា​ច្រៀង គីតាបសាបូរ ជូន​ស្តេច​នៃ​យើង!


ចូរ​នាំ​គ្នា​មក យើង​នឹង​អោន​កាយ​ថ្វាយ‌បង្គំ​ទ្រង់ ចូរ​យើង​ក្រាប​នៅ​ចំពោះ​អុលឡោះ‌តាអាឡា ដែល​បាន​បង្កើត​យើង​មក


យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​ដ៏‌វិសុទ្ធ​របស់​អ្នក​រាល់​គ្នា យើង​ជា​ស្តេច​ដែល​បាន បង្កើត​អ្នក​រាល់​គ្នា។ ផ្លូវ​ថ្មី​នៅ​ក្នុង​វាល​រហោ‌ស្ថាន


អ្នក​ធ្វើ​ដំណើរ​នៅ​លើ​ភ្នំ នាំ​ដំណឹង‌ល្អៗ​មក ប្រសើរ​រុង‌រឿង​ណាស់​ហ្ន៎ គេ​ប្រកាស​ដំណឹង​អំពី​សេចក្ដី​សុខ‌សាន្ត! គេ​ប្រកាស​ដំណឹង​ដ៏​ល្អៗ​អំពី​ការ​សង្គ្រោះ គេ​ពោល​មក​កាន់​ក្រុង​ស៊ីយ៉ូន​ថា “ម្ចាស់​របស់​អ្នក​សោយ​រាជ្យ​ហើយ!”។


ស្វាមី​របស់​អ្នក គឺ​ទ្រង់​ដែល​បាន​បង្កើត​អ្នក! ទ្រង់​មាន​នាម​ថា «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល»។ ម្ចាស់​ដែល​បាន​លោះ​អ្នក​មក​នោះ គឺ​ម្ចាស់​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ទ្រង់​មាន​នាម​ថា «អុលឡោះ​ជា​ម្ចាស់​នៃ​ផែនដី​ទាំង​មូល»។


អ្នក​រាល់​គ្នា​ជា​ប្រជា‌ជន​នៅ​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​អរ​សប្បាយ​រីក‌រាយ​ឡើង ដ្បិតអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ប្រទាន​ទឹក​ភ្លៀង​មក​សង្គ្រោះ​អ្នក​រាល់​គ្នា​ហើយ! ទ្រង់​បង្អុរ​ភ្លៀង​មក​ឲ្យ​អ្នក​រាល់​គ្នា តាំង​ពី​ដើម​រដូវ​រហូត​ដល់​ចុង​រដូវ ដូច​កាល​ពី​មុន​ដែរ។


អុលឡោះ‌តាអាឡា​អើយ! ទ្រង់​នៅ​តាំង​ពី​ដើម​រៀង​មក ទ្រង់​ជា​ម្ចាស់​នៃ​ខ្ញុំ ជា​ម្ចាស់​ដ៏‌វិសុទ្ធ យើង​ខ្ញុំ​នឹង​មិន​ស្លាប់​ទេ! អុលឡោះ‌តាអាឡា ដែល​ជា​ថ្ម‌ដា​នៃ​ខ្ញុំ​អើយ ទ្រង់​បាន​តែង‌តាំង​ខ្មាំង​សត្រូវ ដើម្បី​វិនិច្ឆ័យ​ទោស​យើង​ខ្ញុំ ទ្រង់​ពង្រឹង​កម្លាំង​ពួក​គេ ដើម្បី​វាយ​ប្រដៅ​យើង​ខ្ញុំ។


ក្រុង​ស៊ីយ៉ូន​អើយ ចូរ​បន្លឺ​សំឡេង​ដោយ​អំណរ! ជន‌ជាតិ​អ៊ីស្រ‌អែល​អើយ ចូរ​នាំ​គ្នា​ស្រែក​ជយ‌ឃោស! ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​មាន​អំណរ​សប្បាយ! ចូរ​រីក‌រាយ​យ៉ាង​ខ្លាំង!


អុលឡោះ‌តាអាឡា​បាន​លើក‌លែង​ទោស​ឲ្យ​អ្នក ទ្រង់​បាន​ពង្វាង​ខ្មាំង​សត្រូវ​ចេញ​ពី​អ្នក។ អុលឡោះ‌តាអាឡា ជា​ស្តេច​នៃ ជន‌ជាតិ​អ៊ីស្រ‌អែល នៅ​ជា​មួយ​អ្នក អ្នក​នឹង​មិន​ខ្លាច​ទុក្ខ​វេទនា​ទៀត​ឡើយ។


ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​មាន​អំណរ​រីក‌រាយ​ដ៏​ខ្លាំង​ឡើង ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ មើល​ហ្ន៎ ស្តេច​របស់​អ្នក មក​រក​អ្នក​ហើយ គាត់​សុចរិត គាត់​នាំ​ការ​សង្គ្រោះ​មក គាត់​មាន​ចិត្ត​ស្លូត‌បូត គាត់​នៅ​លើ​ខ្នង​លា គឺ​គាត់​នៅ​លើ​ខ្នង​កូន​លា។


«ចូរ​ប្រាប់​ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន​ថាៈ មើល​ហ្ន៎ ស្តេច​របស់​អ្នក​មក​រក​អ្នក​ហើយ។ គាត់​ស្លូត​បូត គាត់​នៅ​លើ​ខ្នង​លា ហើយ​នៅ​លើ​ខ្នង​កូន​លា​ផង​ដែរ»។


ពេល​នោះ ស្តេច​នឹង​និយាយ​ទៅ​កាន់​អស់​អ្នក​នៅ​ខាង​ស្ដាំ​គាត់​ថា “អស់​អ្នក​ដែល​អុលឡោះ​ជា​បិតា​ខ្ញុំ​បាន​ប្រទាន​ពរ​អើយ! ចូរ​នាំ​គ្នា​មក​ទទួល​នគរ​ដែល​ទ្រង់​បាន​រៀប​ទុក​ឲ្យ​អ្នក​រាល់​គ្នា តាំង​ពី​កំណើត​ពិភព​លោក​មក


ម្យ៉ាង​ទៀត ពួក​ខ្មាំង​សត្រូវ​ដែល​មិន​ចង់​ឲ្យ​យើង​គ្រប់‌គ្រង​លើ​គេ​ទេ​នោះ ចូរ​នាំ​គេ​មក ហើយ​សម្លាប់​ចោល​នៅ​មុខ​យើង​ចុះ”»។


គេ​ពោល​ថា៖ «សូម​អុលឡោះ​ប្រទាន​ពរ​ដល់ ស្តេច​ដែល​មក ក្នុង​នាម​អុលឡោះ‌ជាអម្ចាស់! សូម​សន្ដិ‌ភាព​កើត​ពី​សូរ៉ក​មក សូម​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ នៅ​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត!»។


ប៉ុន្ដែ ជន‌ជាតិ​យូដា​ស្រែក​ឡើង​ថា៖ «សម្លាប់​ចោល​ទៅ! ឆ្កាង​ទៅ!»។ លោក​ពីឡាត​សួរ​ពួក​គេ​ថា៖ «ឲ្យ​ខ្ញុំ​ឆ្កាង​ស្ដេច​របស់​អ្នក​រាល់​គ្នា​ឬ?»។ ពួក​អ៊ីមុាំ​ឆ្លើយ​ឡើង​ថា៖ «ក្រៅ​ពី​ស្តេច​អធិរាជ យើង​ខ្ញុំ​គ្មាន​ស្ដេច​ឯ​ណា​ទៀត​ឡើយ»។


ត្រូវ​បរិភោគ​នៅ​ចំពោះអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​ត្រង់​កន្លែង​នោះ​ដែរ គឺ​អ្នក​រាល់​គ្នា​ត្រូវ​សប្បាយ រួម​ជា​មួយ​ក្រុម​គ្រួសារ​របស់​អ្នក​រាល់​គ្នា​ដោយ​សារអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​ប្រទាន​ពរ​ឲ្យ​អ្នក​រាល់​គ្នា ទទួល​ផល​ពី​កិច្ច‌ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ។


ដ្បិត​យើង​ឯ​ណេះ​វិញ​ទេ ដែល​ជា​អ្នក​ខតាន់​ពិត​ប្រាកដ គឺ​យើង​រាល់​គ្នា​ដែល​ជា​អ្នក​គោរព​ថ្វាយ‌បង្គំ​អុលឡោះ តាម​រស‌អុលឡោះ យើង​អួត‌អាង​លើ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា យើង​មិន​ពឹង​ផ្អែក​លើ​លោកីយ៍​ទេ។


ពេល​នោះ​ខ្ញុំ​ឮ​ហាក់​ដូច​ជា​មាន​សំឡេង​បណ្ដា‌ជន​ដ៏​ច្រើន​កុះ‌ករ ដូច​ជា​មាន​ស្នូរ​សន្ធឹក​មហា​សាគរ និង​ដូច​ជា​មាន​ស្នូរ​ផ្គរ‌លាន់​យ៉ាង​ខ្លាំង​ថា៖ «ចូរ​សរសើរ‌តម្កើង​អុលឡោះ​! ដ្បិត​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៏​មាន​អំណាច​លើ​អ្វីៗ​ទាំង​អស់ ទ្រង់​បាន​តាំង​រាជ្យ​របស់​ទ្រង់​ហើយ


ដោយ​យល់​ដល់​នាម​ដ៏​ខ្ពង់‌ខ្ពស់​របស់​ទ្រង់ អុលឡោះ‌តាអាឡា​មិន​បោះ​បង់​ចោល​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ទេ ដ្បិតអុលឡោះ‌តាអាឡា​ពេញ​ចិត្ត​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​អុលឡោះ។