អុលឡោះមានបន្ទូលថា៖ «ចូរមានលំហមួយដ៏រឹងមាំនៅកណ្តាលទឹក ដើម្បីញែកទឹកចេញពីគ្នា»។
ទំនុកតម្កើង 148:5 - អាល់គីតាប ចូរឲ្យអ្វីៗសព្វសារពើសរសើរតម្កើង នាមអុលឡោះតាអាឡា ដ្បិតពេលទ្រង់មានបន្ទូល នោះអ្វីៗទាំងអស់កើតមានឡើង។ ព្រះគម្ពីរខ្មែរសាកល ចូរឲ្យរបស់ទាំងនោះសរសើរតម្កើងព្រះនាមរបស់ព្រះយេហូវ៉ា ដ្បិតព្រះអង្គបានបង្គាប់ នោះវាក៏ត្រូវបាននិម្មិតបង្កើត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ចូរឲ្យអ្វីៗសព្វសារពើសរសើរតម្កើង ព្រះនាមព្រះយេហូវ៉ា! ដ្បិតព្រះអង្គបានចេញបង្គាប់ នោះអ្វីៗទាំងអស់ក៏បានកើតមក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរឲ្យអ្វីៗសព្វសារពើសរសើរតម្កើង ព្រះនាមព្រះអម្ចាស់ ដ្បិតពេលព្រះអង្គមានព្រះបន្ទូល នោះអ្វីៗទាំងអស់កើតមានឡើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គួរឲ្យគ្រប់គ្នាសរសើរដល់ព្រះនាមព្រះយេហូវ៉ា ដ្បិតទ្រង់បានចេញបង្គាប់ ហើយរបស់ទាំងនោះបានកើតមក |
អុលឡោះមានបន្ទូលថា៖ «ចូរមានលំហមួយដ៏រឹងមាំនៅកណ្តាលទឹក ដើម្បីញែកទឹកចេញពីគ្នា»។
ម៉ាឡាអ៊ីកាត់ដ៏ខ្លាំងពូកែរបស់អុលឡោះតាអាឡាអើយ ចូរនាំគ្នាសរសើរតម្កើងទ្រង់! អស់អ្នកតែងតែអនុវត្តតាម បន្ទូលរបស់ទ្រង់ ហើយស្ដាប់តាមបញ្ជារបស់ទ្រង់ជានិច្ច។
សមុទ្រស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទ្រង់ ព្រោះទ្រង់បានបង្កើតសមុទ្រមក រីឯផែនដីក៏ទ្រង់បានបង្កើតមកដែរ។
ទ្រង់សង់ដំណាក់នៅលើមេឃ ទ្រង់ដាក់លំហអាកាសនៅលើផែនដី ទ្រង់ហៅទឹកសមុទ្រ ឲ្យមកស្រោចស្រពផែនដី ទ្រង់មាននាមថា អុលឡោះតាអាឡា។
«ឱអុលឡោះតាអាឡាជាម្ចាស់នៃយើងអើយ ទ្រង់សមនឹងទទួលសិរីរុងរឿង កិត្ដិនាម និងអំណាច ដ្បិតទ្រង់បានបង្កើតរបស់សព្វសារពើមក អ្វីៗទាំងអស់សុទ្ធតែកើតមាន ហើយនៅស្ថិតស្ថេរដោយសារបំណងរបស់ទ្រង់»។