Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 95:5 - អាល់គីតាប

5 សមុទ្រ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ទ្រង់ ព្រោះ​ទ្រង់​បាន​បង្កើត​សមុទ្រ​មក រីឯ​ផែនដី​ក៏​ទ្រង់​បាន​បង្កើត​មក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 សមុទ្រ​ជារបស់​ព្រះអង្គ គឺ​ព្រះអង្គ​បាន​បង្កើត​វា​; ព្រះហស្ត​របស់ព្រះអង្គ​បាន​សូន​ដីគោក​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 សមុទ្រ​ជា​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​បង្កើត​សមុទ្រ ហើយ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ក៏​បាន​សូន​ធ្វើ​ដី​គោក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 សមុទ្រ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះអង្គ ព្រោះ​ព្រះអង្គ​បាន​បង្កើត​សមុទ្រ​មក រីឯ​ផែនដី​ក៏​ព្រះអង្គ​បាន​បង្កើត​មក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 សមុទ្រ​ជា​របស់​ផង​ទ្រង់ គឺ​ទ្រង់​ដែល​បាន​បង្កើត​មក ហើយ​គឺ​ព្រះ‌ហស្ត​ទ្រង់​ដែល​បាន​សូន​ធ្វើ​ដី​គោក

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 95:5
9 ការដាក់ឲ្យឆ្លើយតបគ្នា  

បាន​ឃើញ​ស្នា‌ដៃ​របស់​អុលឡោះ‌តាអាឡា ព្រម​ទាំង​ការ​អស្ចារ្យ​របស់​ទ្រង់​នៅ​សមុទ្រ។


ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ទ្រង់​បាន​បង្កើត​សមុទ្រ និង​អ្វីៗ​ទាំង​អស់​ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រ ទ្រង់​តែងតែ​គោរព​តាម​បន្ទូល​សន្យា របស់​ទ្រង់​ជា‌និច្ច។


ទ្រង់​បាន​ធ្វើ​ឲ្យ​ទឹក​សមុទ្រ មក​ផ្ដុំ​គ្នា​នៅ​កន្លែង​តែ​មួយ ទ្រង់​បាន​បង្ខាំង​មហា​សមុទ្រ ឲ្យ​នៅ​មួយ​កន្លែង។


ពេល​នោះ ទ្រង់​មិន​ទាន់​បង្កើត​ផែនដី និង​លំហ​អាកាស​ទេ ហើយ​ក៏​មិន​ទាន់​បង្កើត​ធាតុ​ដើម​ផ្សេងៗ​ដែរ។


កាល​ទ្រង់​កំណត់​ព្រំ‌ដែន​សមុទ្រ ដើម្បី​ខណ្ឌ​ទឹក​កុំ​ឲ្យ​ហៀរ​ចេញ កាល​ទ្រង់​ចាក់​គ្រឹះ​ផែនដី


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា តើ​អ្នក​រាល់​គ្នា​មិន​កោត​ខ្លាច ហើយ​ញាប់‌ញ័រ នៅ​ចំពោះ​មុខ​យើង​ទេ​ឬ? យើង​ដាក់​ឆ្នេរ​ខ្សាច់​ជា​ព្រំ‌ដែន​អស់‌កល្ប​ជា‌និច្ច សម្រាប់​សមុទ្រ ទឹក​សមុទ្រ​ពុំ​អាច​ឆ្លង​ហួស​បាន ទោះ​បី​រលក​បក់​បោក កញ្ជ្រោល​ខ្លាំង​យ៉ាង​ណា ក៏​ពុំ​អាច​ឆ្លង​ព្រំ‌ដែន​នេះ​បាន​ដែរ។


យូណើស​ឆ្លើយ​ទៅ​ពួក​គេ​ថា៖ «ខ្ញុំ​ជា​ជន‌ជាតិ​ហេប្រឺ ខ្ញុំ​គោរព​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា ជា​ម្ចាស់​ដែល​នៅ​សូរ៉កា ទ្រង់​បាន​បង្កើត​សមុទ្រ និង​ដី​គោក»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម