Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 148:6 - អាល់គីតាប

6 ទ្រង់​បាន​តាំង​អ្វីៗ​ទាំង​អស់ ឲ្យ​នៅ​ស្ថិត‌ស្ថេរ​ជា‌និច្ច​រហូត​ត​ទៅ ទ្រង់​បាន​ដាក់​ហ៊ូកុំ​មួយ ដែល​មិន​ប្រែ‌ប្រួល​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​របស់ទាំងនោះ​ស្ថិតស្ថេរ​ជារៀងរហូតអស់កល្បជានិច្ច​; ព្រះអង្គ​បាន​ប្រទាន​បទបញ្ញត្តិ​ដែល​មិន​ផុតទៅ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ព្រះ‌អង្គ​បាន​តាំង​របស់​ទាំង​នោះ ឲ្យ​នៅ​ជាប់​អស់‌កល្ប​ជា‌និច្ច ព្រះ‌អង្គ​បាន​ដាក់​ចេញ​ជា​ច្បាប់ ហើយ​ច្បាប់​នោះ​មិន​អាច​កន្លង​បាត់​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ព្រះអង្គ​បាន​តាំង​អ្វីៗ​ទាំង​អស់ ឲ្យ​នៅ​ស្ថិត‌ស្ថេរ​ជានិច្ច​រហូត​ត​ទៅ ព្រះអង្គ​បាន​ដាក់​វិន័យ​មួយ ដែល​មិន​ប្រែ‌ប្រួល​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ទ្រង់​បាន​តាំង​របស់​ទាំង​នោះ​ឲ្យ​នៅ​អស់‌កល្ប‌ជានិច្ច ទ្រង់​បាន​ដាក់​ច្បាប់​ហើយ ជា​ច្បាប់ ដែល​របស់​ទាំង​នោះ​នឹង​មិន​ប្រព្រឹត្ត​រំលង​ឡើយ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 148:6
9 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​អ្នក​ស្គាល់​ច្បាប់​នៅ​លើ​មេឃ ហើយ​អាច​ចាត់​ចែង​សណ្ដាប់‌ធ្នាប់​នៅ​លើ ផែនដី​បាន​ឬ​ទេ?


ហើយ​ដូច​ព្រះ‌ច័ន្ទ​ដែល​នៅ​ស្ថិត‌ស្ថេរ​រហូត ធ្វើ​ជា​សាក្សី​ស្រាប់»។ - សម្រាក


អុលឡោះ‌តាអាឡា​ជា​ស្តេច ប្រកប​ដោយ​ភាព​ថ្កុំ‌ថ្កើង​រុង‌រឿង​ អុលឡោះ‌តាអាឡា​ប្រកប​ទៅ​ដោយ​អំណាច ដូច្នេះ ផែនដី​នឹង​បាន​រឹង‌មាំ​ឥត​រង្គើ​សោះ​ឡើយ។


កាល​ពី​ជំនាន់​ណុះហ៍ យើង​បាន​សន្យា​យ៉ាង​ម៉ឹង‌ម៉ាត់​ថា លែង​ឲ្យ​ទឹក​ជន់​លិច​ផែនដី​ម្ដង​ទៀត ឥឡូវ​នេះ ក៏​ដូច្នោះ​ដែរ យើង​សន្យា​ថា លែង​ខឹង លែង​គំរាម​អ្នក​ទៀត​ហើយ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៀត​ថា៖ «យើង​បាន​ធ្វើ​ឲ្យ​មាន​ថ្ងៃ និង​យប់ តាម​ពេល​កំណត់ ហើយ​យើង​ក៏​បាន​ដាក់​ច្បាប់​ធម្ម‌ជាតិ​សម្រាប់​ផ្ទៃ​មេឃ និង​ផែនដី​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម