អុលឡោះតាអាឡាអើយ ទ្រង់ពិតជាមើលឃើញទុក្ខលំបាក និងការឈឺចាប់របស់មនុស្សទន់ទាប ទ្រង់ប្រុងនឹងជួយគេជានិច្ច មនុស្សទុគ៌តផ្ញើជីវិតលើទ្រង់ទាំងស្រុង ហើយមានតែទ្រង់ទេ ដែលមកជួយសង្គ្រោះជនកំព្រា។
ទំនុកតម្កើង 109:31 - អាល់គីតាប ដ្បិតទ្រង់ការពារជនកំសត់ទុគ៌ត ដើម្បីសង្គ្រោះគេឲ្យរួចផុតពីកណ្ដាប់ដៃ របស់អស់អ្នកដែលចង់ដាក់ទោសគេ។ ព្រះគម្ពីរខ្មែរសាកល ដ្បិតព្រះអង្គទ្រង់ឈរនៅខាងស្ដាំមនុស្សខ្វះខាត ដើម្បីសង្គ្រោះពួកគេពីពួកអ្នកដែលផ្ដន្ទាទោសព្រលឹងរបស់ពួកគេ៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះអង្គឈរនៅខាងស្តាំមនុស្សកម្សត់ទុគ៌ត ដើម្បីសង្គ្រោះគេឲ្យរួចផុតពីអស់អ្នក ដែលចង់កាត់ទោសដល់ព្រលឹងគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតព្រះអង្គការពារជនកម្សត់ទុគ៌ត ដើម្បីសង្គ្រោះគេឲ្យរួចផុតពីកណ្ដាប់ដៃ របស់អស់អ្នកដែលចង់ដាក់ទោសគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតទ្រង់ឈរនៅខាងស្តាំនៃមនុស្សកំសត់ទុគ៌ត ដើម្បីនឹងជួយឲ្យរួចពីពួកអ្នកដែលប្រកាន់ទោស ចំពោះព្រលឹងគេ។ |
អុលឡោះតាអាឡាអើយ ទ្រង់ពិតជាមើលឃើញទុក្ខលំបាក និងការឈឺចាប់របស់មនុស្សទន់ទាប ទ្រង់ប្រុងនឹងជួយគេជានិច្ច មនុស្សទុគ៌តផ្ញើជីវិតលើទ្រង់ទាំងស្រុង ហើយមានតែទ្រង់ទេ ដែលមកជួយសង្គ្រោះជនកំព្រា។
ដ្បិតជននេះពុំបាននឹកសំដែងចិត្តមេត្តាករុណាសោះ គេបានធ្វើបាបមនុស្សកំសត់ទុគ៌ត ព្រមទាំងសម្លាប់អ្នកដែលមានចិត្ត សោកសង្រេងទៀតផង។
អុលឡោះតាអាឡានឹងថែរក្សាការពារអ្នក អុលឡោះតាអាឡានៅខាងស្តាំ ធ្វើជាម្លប់របស់អ្នក។
ខ្ញុំដឹងថាអុលឡោះតាអាឡារកយុត្តិធម៌ឲ្យមនុស្ស កំសត់ទុគ៌ត ទ្រង់ការពារមនុស្សក្រីក្រ។
ខ្ញុំនឹកដល់អុលឡោះតាអាឡា ដែលស្ថិតនៅខាងមុខខ្ញុំជានិច្ច ដោយទ្រង់នៅខាងស្តាំខ្ញុំ ខ្ញុំនឹងមិនភ័យខ្លាចសោះឡើយ។
អុលឡោះដែលនៅក្នុងដំណាក់ដ៏វិសុទ្ធ ទ្រង់ជាបិតារបស់ក្មេងកំព្រា ទ្រង់រកយុត្តិធម៌ឲ្យស្ត្រីមេម៉ាយ។
សូមស្តេចរកយុត្តិធម៌ឲ្យជនក្រីក្រ ក្នុងចំណោមប្រជារាស្ត្រ សូមទ្រង់ជួយសង្គ្រោះមនុស្សកំសត់ទុគ៌ត ហើយកំទេចអស់អ្នកដែលជិះជាន់សង្កត់សង្កិនគេ
ប្រសិនបើអ្នកឃើញគេជិះជាន់ប្រជាជនក្រីក្រនៅក្នុងស្រុក ឬក៏ឃើញគេរំលោភច្បាប់ និងបំពានលើយុត្តិធម៌ មិនត្រូវងឿងឆ្ងល់ឡើយ។ អ្នកធំតែងតែគាំទ្រអ្នកធំដូចគ្នា ហើយមានអ្នកធំផ្សេងទៀតត្រួតពីលើអ្នកទាំងពីរ។
គ្រឿងសព្វាវុធទាំងប៉ុន្មានដែលគេបានបង្កើត ដើម្បីវាយប្រហារអ្នក នឹងគ្មានប្រសិទ្ធភាពអ្វីឡើយ ចំពោះគូវិវាទដែលប្ដឹងចោទប្រកាន់អ្នក អ្នកនឹងធ្វើឲ្យគេទទួលទោសវិញ។ យើងនឹងការពារពួកអ្នកបម្រើរបស់យើង ព្រមទាំងរកយុត្តិធម៌ឲ្យពួកគេបែបនេះឯង - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។