ទំនុកតម្កើង 109:31 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥31 ដ្បិតព្រះអង្គការពារជនកម្សត់ទុគ៌ត ដើម្បីសង្គ្រោះគេឲ្យរួចផុតពីកណ្ដាប់ដៃ របស់អស់អ្នកដែលចង់ដាក់ទោសគេ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល31 ដ្បិតព្រះអង្គទ្រង់ឈរនៅខាងស្ដាំមនុស្សខ្វះខាត ដើម្បីសង្គ្រោះពួកគេពីពួកអ្នកដែលផ្ដន្ទាទោសព្រលឹងរបស់ពួកគេ៕ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦31 ដ្បិតព្រះអង្គឈរនៅខាងស្តាំមនុស្សកម្សត់ទុគ៌ត ដើម្បីសង្គ្រោះគេឲ្យរួចផុតពីអស់អ្នក ដែលចង់កាត់ទោសដល់ព្រលឹងគេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤31 ដ្បិតទ្រង់ឈរនៅខាងស្តាំនៃមនុស្សកំសត់ទុគ៌ត ដើម្បីនឹងជួយឲ្យរួចពីពួកអ្នកដែលប្រកាន់ទោស ចំពោះព្រលឹងគេ។ សូមមើលជំពូកអាល់គីតាប31 ដ្បិតទ្រង់ការពារជនកំសត់ទុគ៌ត ដើម្បីសង្គ្រោះគេឲ្យរួចផុតពីកណ្ដាប់ដៃ របស់អស់អ្នកដែលចង់ដាក់ទោសគេ។ សូមមើលជំពូក |
គ្រឿងសព្វាវុធទាំងប៉ុន្មានដែលគេបានបង្កើត ដើម្បីវាយប្រហារអ្នក នឹងគ្មានប្រសិទ្ធភាពអ្វីឡើយ ចំពោះគូវិវាទដែលប្ដឹងចោទប្រកាន់អ្នក អ្នកនឹងធ្វើឲ្យគេទទួលទោសវិញ។ យើងនឹងការពារពួកអ្នកបម្រើរបស់យើង ព្រមទាំងរកយុត្តិធម៌ឲ្យពួកគេបែបនេះឯង - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។