ប៉ុន្តែ ស្តេចហេសេគាពុំបានដឹងគុណអុលឡោះដែលសំដែងចិត្តសប្បុរសចំពោះស្តេចទេ គឺស្តេចមានចិត្តអួតបំប៉ោង ធ្វើឲ្យអុលឡោះតាអាឡាខឹងទាស់នឹងស្តេច ព្រមទាំងអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម។
ទំនុកតម្កើង 103:2 - អាល់គីតាប ខ្ញុំសូមសរសើរតម្កើងអុលឡោះតាអាឡា ដោយឥតភ្លេចពីកិច្ចការណាមួយដែលទ្រង់ បានធ្វើដោយចិត្តសប្បុរសនោះឡើយ! ព្រះគម្ពីរខ្មែរសាកល ព្រលឹងរបស់ខ្ញុំអើយ ចូរថ្វាយពរព្រះយេហូវ៉ា! កុំភ្លេចអស់ទាំងកិច្ចការសប្បុរសរបស់ព្រះអង្គឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រលឹងខ្ញុំអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា ហើយកុំឲ្យភ្លេចអស់ទាំងព្រះគុណរបស់ព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់ ដោយឥតភ្លេចពីកិច្ចការណាមួយដែលព្រះអង្គ បានធ្វើដោយព្រះហឫទ័យសប្បុរសនោះឡើយ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ ហើយកុំឲ្យភ្លេចបណ្តាព្រះគុណណាមួយរបស់ទ្រង់ឡើយ |
ប៉ុន្តែ ស្តេចហេសេគាពុំបានដឹងគុណអុលឡោះដែលសំដែងចិត្តសប្បុរសចំពោះស្តេចទេ គឺស្តេចមានចិត្តអួតបំប៉ោង ធ្វើឲ្យអុលឡោះតាអាឡាខឹងទាស់នឹងស្តេច ព្រមទាំងអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម។
ចូរនឹកដល់ការអស្ចារ្យផ្សេងៗដែលទ្រង់បានធ្វើ ចូរនឹកដល់អំណាច និង ការជំនុំជម្រះទាំងប៉ុន្មានដែលទ្រង់បានសម្រេច។
ពួកគេភ្លេចថាអុលឡោះបានសង្គ្រោះពួកគេ ដោយស្នាដៃដ៏ឧត្តុង្គឧត្ដមនៅស្រុកអេស៊ីប
កាលនៅស្រុកអេស៊ីប បុព្វបុរសរបស់យើងខ្ញុំ ពុំបានយល់អំពីការអស្ចារ្យរបស់ទ្រង់ទេ ពួកគេបំភ្លេចកិច្ចការជាច្រើន ដែលទ្រង់បានធ្វើចំពោះពួកគេ ដោយចិត្តមេត្តាករុណា ពួកគេបានបះបោរប្រឆាំងនឹងទ្រង់ នៅក្បែរសមុទ្រក្រហម។
តើខ្ញុំអាចយកអ្វីមកតបស្នង នឹងមេត្តាករុណាទាំងប៉ុន្មាន ដែលអុលឡោះតាអាឡាបានសំដែងមកលើរូបខ្ញុំ?
- តើអ្នកដែលមកពីក្រុងបូសរ៉ា នៅស្រុកអេដុម ហើយស្លៀកពាក់ដ៏ក្រហមឆ្អិនឆ្អៅ ព្រមទាំងដើរយ៉ាងអង់អាច សំដែងអំណាចដ៏ខ្លាំងពូកែនេះជានរណា? - គឺយើង ដែលមកកាត់ក្ដី ដោយយុត្តិធម៌ យើងមករករឿងប្រជាជាតិនានា ដើម្បីសង្គ្រោះប្រជារាស្ត្ររបស់យើង។
ខ្ញុំសូមរំលឹកពីអំពើដ៏សប្បុរសរបស់អុលឡោះតាអាឡា ខ្ញុំសរសើរតម្កើងអុលឡោះតាអាឡា ចំពោះកិច្ចការទាំងប៉ុន្មាន ដែលទ្រង់បានប្រព្រឹត្តមកលើយើង។ ខ្ញុំសូមថ្លែងអំពីកិច្ចការដ៏ល្អគ្រប់យ៉ាងដែល ទ្រង់ប្រទានមកជនជាតិអ៊ីស្រអែល គឺកិច្ចការដែលទ្រង់បានសំដែងចំពោះពួកគេ ដោយចិត្តមេត្តាករុណាដ៏លើសលប់ និងចិត្តសប្បុរសពន់ប្រមាណ។
អ្នកបានប្រមាថមាក់ងាយអុលឡោះដែលជាថ្មដា ហើយបានបង្កើតអ្នកមក អ្នកបានបំភ្លេចទ្រង់ដែលផ្តល់ជីវិតឲ្យអ្នក។
ប្រជាជនល្ងីល្ងើ ឥតប្រាជ្ញាអើយ ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តបែបនេះ ចំពោះអុលឡោះ ដែលប្រៀបដូចជាឪពុកដែលបានបង្កើតអ្នកមក! ទ្រង់បានធ្វើឲ្យអ្នកទៅជាប្រជាជាតិមួយ ព្រមទាំងពង្រឹងអ្នកឲ្យមាំមួនទៀតផង។
ពេលណាអ្នកមានភោគផលបរិភោគឆ្អែតហើយ ចូរប្រយ័ត្នក្រែងលោអ្នកភ្លេចអុលឡោះតាអាឡា ជាម្ចាស់ដែលបាននាំអ្នកចេញពីស្រុកអេស៊ីប ជាស្រុកដែលអ្នកធ្វើជាទាសករ។
«នៅស្រុកអ៊ីស្រអែល ប្រជាជនជូនជីវិតទាំងស្រុងទៅអុលឡោះ ហើយស្ម័គ្រចិត្តចេញទៅប្រយុទ្ធ សូមសរសើរតម្កើងអុលឡោះតាអាឡា!
ខ្ញុំពេញចិត្តនឹងមេទ័ពទាំងឡាយរបស់ ជនជាតិអ៊ីស្រអែល ហើយក្នុងចំណោមប្រជាជន ខ្ញុំពេញចិត្តនឹង អស់អ្នកដែលស្ម័គ្រចិត្តចេញទៅច្បាំង សូមសរសើរតម្កើងអុលឡោះតាអាឡា!