អ្នកស្រុកគីបៀនជម្រាបគាត់ថា៖ «ស្តេចសូលមានគោលបំណងកំទេច និងប្រល័យយើងខ្ញុំឲ្យផុតពូជ ដោយពុំចង់ទុកឲ្យនរណាម្នាក់រស់រាន នៅលើទឹកដីអ៊ីស្រអែលឡើយ។
ដានីយ៉ែល 9:26 - អាល់គីតាប លុះរយៈពេលប្រាំពីរឆ្នាំហុកសិបពីរដងនោះកន្លងផុតទៅ អាល់ម៉ាហ្សៀស នឹងត្រូវគេដកជីវិត គ្មាននរណាការពារគាត់ទេ។ ប្រជាជាតិរបស់ស្ដេចមួយនាក់នឹងលើកគ្នាមកកំទេចទីក្រុង និងទីសក្ការៈ។ ចុងបញ្ចប់នៃព្រឹត្តិការណ៍នោះប្រៀបបាននឹងទឹកជំនន់ ហើយគេសម្រេចថានឹងបន្តបំផ្លិចបំផ្លាញ រហូតទាល់តែចប់សង្គ្រាម។ ព្រះគម្ពីរខ្មែរសាកល ក្រោយពី ‘ប្រាំពីរគ្រា’ គុណនឹងហុកសិបពីរនោះ អ្នកដែលត្រូវបានចាក់ប្រេងអភិសេក នឹងត្រូវបានកាត់ចេញ ហើយគាត់គ្មានអ្វីឡើយ រួចប្រជាជនរបស់អ្នកដឹកនាំដែលនឹងមកដល់ នឹងបំផ្លាញទីក្រុង និងទីវិសុទ្ធនោះ។ ចុងបញ្ចប់នៃហេតុការណ៍នោះនឹងមកដោយមានទឹកជំនន់ ក៏មានសង្គ្រាមរហូតដល់ចុងក្រោយ គឺការហិនហោចត្រូវបានកំណត់ហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះក្រោយពីហុកសិបពីរអាទិត្យនោះទៅ នោះអ្នកដែលគេបានចាក់ប្រេងតាំង នឹងត្រូវផ្តាច់ចេញ ហើយនឹងគ្មានអ្វីសោះ រួចប្រជាជនរបស់ស្ដេចមួយអង្គដែលត្រូវមក នឹងបំផ្លាញទីក្រុង និងទីបរិសុទ្ធ។ ចុងបំផុតនៃហេតុការណ៍នោះនឹងមកដូចជាជំនន់ទឹក ក៏នឹងមានចម្បាំងរហូតទីបំផុត ដ្បិតសេចក្ដីវេទនាបានកំណត់ទុកហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះរយៈពេលប្រាំពីរឆ្នាំហុកសិបពីរដងនោះកន្លងផុតទៅ លោកដែលគេចាក់ប្រេងអភិសេក នឹងត្រូវគេដកជីវិត គ្មាននរណាការពារលោកទេ។ ប្រជាជាតិរបស់ស្ដេចមួយអង្គនឹងលើកគ្នាមកកម្ទេចទីក្រុង និងទីសក្ការៈ។ នៅទីបញ្ចប់ ស្ដេចនោះនឹងទទួលទោសពីព្រះជាម្ចាស់។ ប៉ុន្តែ ស្ដេចនោះនឹងបន្តធ្វើសឹកបំផ្លិចបំផ្លាញ រហូតដល់សោយទិវង្គតដូចបានកំណត់ទុក ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះក្រោយពី៦២អាទិត្យនោះទៅ នោះអ្នកដែលបានចាក់ប្រេងតាំងឡើង នឹងត្រូវផ្តាច់ចេញវិញ ឥតមានទាក់ទងនឹងអ្វីឡើយ រួចបណ្តាទ័ពរបស់ចៅហ្វាយ១ដែលនឹងមក គេនឹងបំផ្លាញទីក្រុង នឹងទីបរិសុទ្ធបង់ ឯចុងបំផុតនៃការនោះនឹងបានដូចជាជំនន់ទឹក ក៏នឹងមានចំបាំងដរាបដល់ចុង ហើយបានសំរេចឲ្យមានការលាញបំផ្លាញដែរ |
អ្នកស្រុកគីបៀនជម្រាបគាត់ថា៖ «ស្តេចសូលមានគោលបំណងកំទេច និងប្រល័យយើងខ្ញុំឲ្យផុតពូជ ដោយពុំចង់ទុកឲ្យនរណាម្នាក់រស់រាន នៅលើទឹកដីអ៊ីស្រអែលឡើយ។
បំពង់ករបស់ខ្ញុំស្ងួតដូចដីបែកក្រហែង អណ្ដាតខ្ញុំស្អិតជាប់នឹងកន្លើត ទ្រង់បានទុកឲ្យខ្ញុំស្លាប់ក្នុងធូលីដី។
អុលឡោះចាត់អ្នកខ្លាំងពូកែម្នាក់ឲ្យមក អ្នកនោះប្រៀបដូចជាខ្យល់ព្យុះសង្ឃរា ដែលធ្វើឲ្យមានគ្រាប់ព្រឹលធំៗធ្លាក់ចុះមក ឬដូចភ្លៀងដែលបង្អុរចុះមកធ្វើឲ្យ មានទឹកជំនន់យ៉ាងធំ។ ទ្រង់នឹងច្រានក្រុងនោះឲ្យរលំដល់ដី។
ឥឡូវនេះ ចូរឈប់និយាយចំអកទៀតទៅ ក្រែងលោចំណងរួបរឹតអ្នករាល់គ្នាកាន់តែតឹងថែមទៀត ដ្បិតអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល បានប្រាប់ឲ្យខ្ញុំដឹងថា ទ្រង់សម្រេចរំលាយស្រុកនេះទាំងមូលរួចហើយ។
គេចាប់គាត់ទាំងបង្ខំយកទៅកាត់ទោស ហើយនាំទៅសម្លាប់ គ្មាននរណាអាចតំណាលអំពីពូជពង្ស របស់ គាត់បានទេ។ ព្រោះគេបានដកជីវិតរបស់គាត់ចេញពីចំណោមមនុស្ស ដែលរស់នៅលើផែនដីនេះ គាត់ត្រូវគេវាយរហូតដល់បាត់បង់ជីវិត ព្រោះតែអំពើបាបនៃប្រជាជនរបស់យើង។
អុលឡោះតាអាឡានឹងធ្វើឲ្យទឹកទន្លេដ៏ធំ ហូរយ៉ាងខ្លាំង ជន់ឡើងហួសច្រាំង បំផ្លាញពួកគេ ពោលគឺស្ដេច និងកងទ័ពរបស់ស្រុកអាស្ស៊ីរី។
បុត្ររបស់ស្ដេចនោះនាំគ្នាលើកទ័ពទៅច្បាំង ដោយប្រមូលកងពលយ៉ាងច្រើនឥតឧបមា។ បុត្រមួយនាក់វាយឆ្លងព្រំដែនដូចទឹកជំនន់ហូរយ៉ាងខ្លាំង រួចវិលត្រឡប់ទៅស្រុករបស់ខ្លួន ទាំងវាយលុកក្រុងមួយដែលមានកំពែងនៅតាមផ្លូវផង។
ស្ដេចខាងជើងមានបំណងទៅជួបស្ដេចខាងត្បូង ដើម្បីបង្ហាញឫទ្ធិអំណាចនៃអាណាចក្រទាំងមូលរបស់ខ្លួន និងចង់ចងស្ពានមេត្រីជាមួយស្ដេចខាងត្បូង។ ស្តេចលើកបុត្រីឲ្យធ្វើជាភរិយាស្ដេចខាងត្បូង ក្នុងគោលបំណងបោកបញ្ឆោតស្ដេចនោះ តែពុំបានសម្រេចដូចបំណងឡើយ។
កងទ័ពដ៏ខ្លាំងពូកែដែលមកលុកលុយស្រុក នឹងត្រូវចុះចាញ់ស្ដេចនោះ ហើយសូម្បីតែមូស្ទីរបស់ប្រជារាស្ត្រនៃសម្ពន្ធមេត្រីក៏បរាជ័យដែរ។
ស្ដេចនោះធ្វើអ្វីៗបានស្រេចតែនឹងចិត្ត គឺអួតបំប៉ោងលើកខ្លួនឡើងធំជាងព្រះទាំងឡាយទៅទៀត ហើយក៏ពោលពាក្យព្រហើនៗទាស់នឹងអុលឡោះជាម្ចាស់លើអ្វីៗទាំងអស់ផង។ ស្ដេចនោះនឹងចំរើនមាំមួនឡើង រហូតទាល់តែកំហឹងកើនដល់កំរិត ដ្បិតហេតុការណ៍អ្វីដែលអុលឡោះគ្រោងទុកត្រូវតែបានសម្រេច។
ក្នុងរយៈពេលប្រាំពីរឆ្នាំ ស្ដេចនោះនឹងបង្ខំឲ្យប្រជាជាតិជាច្រើនចុះសន្ធិសញ្ញាយ៉ាងតឹងរ៉ឹង ហើយនៅអំឡុងពេលបីឆ្នាំកន្លះ ស្ដេចបញ្ឈប់លែងឲ្យមានការធ្វើគូរបាន ឬជូនជំនូនទៀតហើយ។ មេបំផ្លាញនេះនឹងប្រព្រឹត្តអំពើចង្រៃគួរស្អប់ខ្ពើមបំផុត គឺរហូតទាល់តែមហន្តរាយធ្លាក់ទៅលើមេបំផ្លាញវិញ ដូចបានកំណត់ទុក»។
អុលឡោះតាអាឡាមានបន្ទូលថា៖ «ចូរដាក់ឈ្មោះកូននេះថា “ឡូអាំមី” ដ្បិតអ្នករាល់គ្នាមិនមែនជាប្រជារាស្ដ្ររបស់យើងទេ ហើយយើងក៏មិនមែនជាម្ចាស់របស់អ្នករាល់គ្នាដែរ»។
ហេតុនេះហើយបានជាមានរញ្ជួយផែនដី អ្នកស្រុកទាំងអស់នឹងនាំគ្នាកាន់ទុក្ខ។ ផែនដីទាំងមូលនឹងកក្រើកឡើង រួចស្ងប់វិញ ដូចទឹកទន្លេនៅស្រុកអេស៊ីបជន់ឡើង រួចស្រកទៅវិញដែរ។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលពាល់ផែនដី នោះផែនដីរញ្ជួយញាប់ញ័រ ប្រជាជនទាំងអស់នៅផែនដីនាំគ្នាកាន់ទុក្ខ។ ផែនដីកក្រើកឡើង ស្ងប់ទៅវិញ ដូចទឹកទន្លេនៅស្រុកអេស៊ីបជន់ឡើង រួចស្រកទៅវិញដែរ។
នៅពេលមានទឹកជំនន់។ ប៉ុន្តែ ទ្រង់កំទេចទីតាំងរបស់ខ្មាំងសត្រូវ ទ្រង់ទម្លាក់ពួកគេក្នុងទីងងឹត។
ស្តេចខឹងយ៉ាងខ្លាំង ក៏ចាត់ទាហានឲ្យទៅប្រហារជីវិតឃាតកទាំងនោះ ហើយដុតកំទេចស្រុកភូមិរបស់គេផង។
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្វីៗដែល អ្នករាល់គ្នាឃើញនៅពេលនេះ នឹងត្រូវរលំបាក់បែកអស់លែងមានថ្មត្រួតពីលើថ្មទៀតហើយ!»។
អ៊ីសាប្រាប់ទៅសិស្សនោះវិញថា៖ «ថ្ងៃក្រោយ សំណង់ដ៏ស្កឹមស្កៃដែលអ្នកឃើញនេះ នឹងត្រូវរលំបាក់បែកអស់ លែងមានថ្មត្រួតពីលើថ្មទៀតហើយ»។
កាលណាអ្នករាល់គ្នាឮគេនិយាយអំពីសង្គ្រាម និងឮដំណឹងថាមានសង្គ្រាមផ្ទុះឡើង មិនត្រូវជ្រួលច្របល់ឡើយ ដ្បិតហេតុការណ៍ទាំងនេះត្រូវតែកើតឡើង ប៉ុន្ដែ មិនទាន់ដល់អវសានកាលនៃពិភពលោកនៅឡើយទេ។
អ៊ីសាឆ្លើយទៅគេថា៖ «ណាពីអេលីយ៉េសអញ្ជើញមកមុនមែន ដើម្បីរៀបចំសព្វគ្រប់ទាំងអស់ឡើងវិញ។ ប៉ុន្ដែ ហេតុអ្វីបានជាមានចែងទុកក្នុងគីតាបថា បុត្រាមនុស្សត្រូវរងទុក្ខលំបាកជាច្រើនព្រមទាំងត្រូវគេមើលងាយផងដូច្នេះ?។
គេនឹងត្រូវស្លាប់ដោយមុខដាវ ហើយខ្មាំងសត្រូវនឹងកៀរគេយកទៅធ្វើជាឈ្លើយសង្គ្រាម ឲ្យរស់នៅកណ្ដាលចំណោមជាតិសាសន៍ទាំងអស់ សាសន៍ដទៃនឹងជាន់ឈ្លីក្រុងយេរូសាឡឹម រហូតដល់ពេលកំណត់របស់គេ»។
«នៅពេលខាងមុខ អ្វីៗដែលអ្នករាល់គ្នាឃើញនៅពេលនេះ នឹងត្រូវរលំបាក់បែកអស់ជាមិនខាន លែងមានថ្មត្រួតពីលើថ្មទៀតហើយ»។
អាល់ម៉ាហ្សៀសត្រូវតែរងទុក្ខលំបាកបែបនេះសិន មុននឹងចូលទៅទទួលសិរីរុងរឿងរបស់គាត់»។
អ៊ីសាមានប្រសាសន៍ថា៖ «ហេតុការណ៍នេះកើតឡើង ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគីតាបមែន គឺអាល់ម៉ាហ្សៀសត្រូវរងទុក្ខលំបាក ហើយរស់ឡើងវិញនៅថ្ងៃទីបី។
ខ្ញុំនិយាយជាមួយអ្នករាល់គ្នាមិនបានច្រើនទៀតទេ ព្រោះចៅហ្វាយរបស់លោកីយ៍កំពុងតែមកវាគ្មានអំណាចអ្វីលើខ្ញុំសោះ។
អាល់ម៉ាហ្សៀសគ្មានបាបទាល់តែសោះ តែអុលឡោះបានធ្វើឲ្យគាត់ទៅជាតួបាបសម្រាប់យើង ដើម្បីប្រោសយើងឲ្យបានសុចរិតរួមជាមួយអាល់ម៉ាហ្សៀសដែរ។
ដោយអាល់ម៉ាហ្សៀសបានទទួលបណ្ដាសាសម្រាប់យើង ទ្រង់លោះយើងឲ្យរួចផុតពីបណ្ដាសាដែលមកពីហ៊ូកុំ ដ្បិតមានចែងទុកមកថា «អ្នកណាដែលត្រូវគេព្យួរជាប់នឹងឈើ អ្នកនោះត្រូវបណ្ដាសាហើយ!»។
ទ្រង់ត្រាស់ហៅបងប្អូនមក ឲ្យរងទុក្ខលំបាកយ៉ាងនេះ ព្រោះអាល់ម៉ាហ្សៀសក៏បានរងទុក្ខលំបាក សម្រាប់បងប្អូន ទុកជាគំរូឲ្យ បងប្អូនដើរតាមគន្លងរបស់គាត់ដែរ។
អាល់ម៉ាហ្សៀសបានផ្ទុកបាបរបស់យើង ក្នុងរូបកាយរបស់គាត់ ដែលជាប់លើឈើឆ្កាង ដើម្បីឲ្យយើងលែងជំពាក់ជំពិន នឹងបាបតទៅមុខទៀត ហើយឲ្យយើងមានជីវិត ដោយប្រព្រឹត្តតែអំពើសុចរិ។ បងប្អូនបានជាសះស្បើយដោយសារ ស្នាមរបួសរបស់គាត់
សូម្បីតែអាល់ម៉ាហ្សៀស ក៏គាត់បានស្លាប់ម្ដងជាសូរេច ព្រោះតែបាបដែរ គឺម្ចាស់ដ៏សុចរិតបានស្លាប់ ជាប្រយោជន៍ដល់មនុស្សទុច្ចរិត ដើម្បីនាំបងប្អូនទៅជូនអុលឡោះ។ កាលអ៊ីសាមានឋានៈជាមនុស្ស គាត់ត្រូវស្លាប់ តែអុលឡោះបានប្រោសគាត់ឲ្យរស់ ដោយសាររសអុលឡោះវិញ។