Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 21:5 - អាល់គីតាប

5 អ្នក​ស្រុក​គីបៀន​ជម្រាប​គាត់​ថា៖ «ស្តេច​សូល​មាន​គោល​បំណង​កំទេច និង​ប្រល័យ​យើង​ខ្ញុំ​ឲ្យ​ផុត​ពូជ ដោយ​ពុំ​ចង់​ទុក​ឲ្យ​នរណា​ម្នាក់​រស់​រាន នៅ​លើ​ទឹក​ដី​អ៊ីស្រ‌អែល​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ពួក​គេ​ទូល​ឆ្លើយ​ទៅ​ស្តេច​ថា៖ «ឯ​មនុស្ស​ដែល​មាន​បំណង​កម្ទេច​យើង​ខ្ញុំ ហើយ​បាន​បង្កើត​ហេតុ​នឹង​បំផ្លាញ​យើង​ខ្ញុំ មិន​ឲ្យ​មាន​នៅ​ក្នុង​ព្រំដែន​ស្រុក​អ៊ីស្រា‌អែល

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 អ្នក​ស្រុក​គីបៀន​ទូល​ស្ដេច​ថា៖ «ព្រះ‌បាទ​សូល​មាន​គោល​បំណង​កម្ទេច និង​ប្រល័យ​យើង​ខ្ញុំ​ឲ្យ​ផុត​ពូជ ដោយ​ពុំ​ចង់​ទុក​ឲ្យ​នរណា​ម្នាក់​រស់​រាន នៅ​លើ​ទឹក​ដី​អ៊ីស្រា‌អែល​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 គេ​ទូល​ឆ្លើយ​ទៅ​ស្តេច​ថា ឯ​មនុស្ស​នោះ​ដែល​បាន​ពង្រឹង​យើង​ខ្ញុំ​រាល់​គ្នា ហើយ​បាន​បង្កើត​ហេតុ​នឹង​បំផ្លាញ​យើង​ខ្ញុំ មិន​ឲ្យ​មាន​នៅ​ក្នុង​ព្រំ‌ដែន​ស្រុក​អ៊ីស្រាអែល​ណា​ឡើយ

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 21:5
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​រជ្ជ‌កាល​ស្តេច​ទត មាន​កើត​ទុរ្ភិក្ស​អស់​រយៈ​ពេល​បី​ឆ្នាំ។ ស្តេច​ទត​ទូរអា​សួរអុលឡោះ‌តាអាឡា ទ្រង់​មាន​បន្ទូល​មក​កាន់​គាត់​ថា៖ «ហេតុ‌ការណ៍​ទាំង​នេះ​បណ្តាល​មក​ពី​សូល និង​ពូជ‌ពង្ស​បាន​កាប់​សម្លាប់​អ្នក​ស្រុក​គីបៀន»។


ដូច្នេះ សូម​ស្តេច​ប្រគល់​មនុស្ស​ប្រាំ​ពីរ​នាក់ ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​ស្តេច​សូល មក​ឲ្យ​យើង​ខ្ញុំ យើង​ខ្ញុំ​នឹង​យក​ពួក​គេ​ទៅ​ចង ក​នៅ​ចំពោះអុលឡោះ‌តាអាឡា នៅ​គីបៀរ ជា​ក្រុង​របស់​ស្តេច​សូល ជា​ស្តេច​ដែល​ទ្រង់​បាន​ជ្រើស​រើស»។ ស្តេច​ទត​មាន​ប្រសាសន៍​ថា៖ «យើង​នឹង​ប្រគល់​ពួក​គេ​ដល់​អ្នក​រាល់​គ្នា»។


លុះ​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ​ហុក‌សិប​ពីរ​ដង​នោះ​កន្លង​ផុត​ទៅ អាល់ម៉ា‌ហ្សៀស នឹង​ត្រូវ​គេ​ដក​ជីវិត គ្មាន​នរណា​ការ‌ពារ​គាត់​ទេ។ ប្រជា‌ជាតិ​របស់​ស្ដេច​មួយ​នាក់​នឹង​លើក​គ្នា​មក​កំទេច​ទីក្រុង និង​ទី‌សក្ការៈ។ ចុង​បញ្ចប់​នៃ​ព្រឹត្តិ‌ការណ៍​នោះ​ប្រៀប​បាន​នឹង​ទឹក​ជំនន់ ហើយ​គេ​សម្រេច​ថា​នឹង​បន្ត​បំផ្លិច‌បំផ្លាញ រហូត​ទាល់​តែ​ចប់​សង្គ្រាម។


បើ​អ្នក​រាល់​គ្នា​ថ្កោល​ទោស​គេ​យ៉ាង​ណា អុលឡោះ​ក៏​នឹង​ថ្កោល​ទោស​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ។ ទ្រង់​នឹង​វាល់​ឲ្យ​អ្នក​រាល់​គ្នា តាម​រង្វាល់​ដែល​អ្នក​រាល់​គ្នា​វាល់​ឲ្យ​អ្នក​ដទៃ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម