Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពេត្រុស 2:21 - អាល់គីតាប

21 ទ្រង់​ត្រាស់​ហៅ​បង​ប្អូន​មក ឲ្យ​រង‌ទុក្ខ​លំបាក​យ៉ាង​នេះ ព្រោះ​អាល់ម៉ា‌ហ្សៀស​ក៏​បាន​រង‌ទុក្ខ​លំបាក សម្រាប់​បង​ប្អូន ទុក​ជា​គំរូ​ឲ្យ បង​ប្អូន​ដើរ​តាម​គន្លង​របស់​គាត់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 ជាការពិត អ្នករាល់គ្នា​ត្រូវបាន​ត្រាស់ហៅ​ដើម្បី​ការនេះ​ឯង​។ ដ្បិត​ព្រះ​គ្រីស្ទ​ក៏​បាន​រងទុក្ខលំបាក​សម្រាប់​អ្នករាល់គ្នា​ដែរ ទុកជា​គំរូ​ដល់​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ដើរតាម​លម្អាន​របស់​ព្រះអង្គ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

21 ដ្បិត​ព្រះអង្គ​បាន​ត្រាស់​ហៅ​អ្នក​រាល់គ្នា​មក​សម្រាប់​ការ​នេះ​ឯង​ ព្រោះ​ព្រះគ្រិស្ដ​ក៏​បាន​រងទុក្ខ​សម្រាប់​អ្នក​រាល់គ្នាដែរ​ ដើម្បី​ទុក​គំរូ​ឲ្យ​អ្នក​រាល់គ្នា​ដើរ​តាម​លំអាន​របស់​ព្រះអង្គ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ដ្បិត​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា​មក​សម្រាប់​ការ​នេះ​ឯង ព្រោះ​ព្រះ‌គ្រីស្ទ​ក៏​បាន​រង​ទុក្ខ​សម្រាប់​អ្នក​រាល់​គ្នា​ដែរ ទាំង​ទុក​តម្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដើរ​តាម​លម្អាន​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ព្រះអង្គ​ត្រាស់​ហៅ​បងប្អូន​មក ឲ្យ​រង‌ទុក្ខ​លំបាក​យ៉ាង​នេះ ព្រោះ​ព្រះ‌គ្រិស្ត*​ក៏​បាន​រង‌ទុក្ខ​លំបាក សម្រាប់​បងប្អូន ទុក​ជា​គំរូ​ឲ្យ បងប្អូន​ដើរ​តាម​គន្លង​របស់​ព្រះអង្គ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ដ្បិត​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា មក​ឯ​សេចក្ដី​នោះ​ឯង ពី​ព្រោះ​ព្រះ‌គ្រីស្ទ​ក៏​បាន​រង​ទុក្ខ​ជំនួស​យើង​ដែរ ទាំង​ទុក​ដំរាប់ ឲ្យ​យើង​រាល់​គ្នា​ដើរ​តាម​លំអាន​ដាន​នៃ​ទ្រង់

សូមមើលជំពូក ចម្លង




១ ពេត្រុស 2:21
30 ការដាក់ឲ្យឆ្លើយតបគ្នា  

សេចក្ដី​សុចរិត​នៅ​មុខ​អុលឡោះ‌តាអាឡា ដើម្បី​រៀបចំ​ផ្លូវ​ជូន​ទ្រង់។


អ្នក​ណា​មិន​យក​ឈើ​ឆ្កាង​របស់​ខ្លួន ហើយ​មិន​មក​តាម​ខ្ញុំ​ទេ អ្នក​នោះ​មិន​សម​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​ឡើយ។


ចូរ​យក​នឹម របស់​ខ្ញុំ ដាក់​លើ​អ្នក​រាល់​គ្នា ហើយ​រៀន​ពី​ខ្ញុំ​ទៅ អ្នក​រាល់​គ្នា​មុខ​ជា​បាន​ស្ងប់​ចិត្ដ​មិន​ខាន ដ្បិត​ខ្ញុំ​ស្លូត និង​មាន​ចិត្ដ​សុភាព។


បន្ទាប់​មក អ៊ីសា​បាន​ប្រាប់​ទៅ​កាន់​ពួក​សិស្ស​ថា៖ «បើ​អ្នក​ណា​ចង់​មក​តាម​ក្រោយ​ខ្ញុំ ត្រូវ​លះ‌បង់​ខ្លួន​ឯង​ចោល ត្រូវ​លី​ឈើ​ឆ្កាង​របស់​ខ្លួន ហើយ​មក​តាម​ខ្ញុំ​ចុះ


អាល់ម៉ា‌ហ្សៀស​ត្រូវ​តែ​រង​ទុក្ខ​លំបាក​បែប​នេះ​សិន មុន​នឹង​ចូល​ទៅ​ទទួល​សិរី‌រុង‌រឿង​របស់​គាត់»។


ខ្ញុំ​បាន​ធ្វើ​ជា​គំរូ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ដ ដូច​ខ្ញុំ​បាន​ប្រព្រឹត្ដ​ដល់​អ្នក​រាល់​គ្នា។


ខ្ញុំ​និយាយ​ប្រាប់​ដូច្នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ដ​រួម​ជា​មួយ​ខ្ញុំ។ អ្នក​រាល់​គ្នា​ជួប​នឹង​ទុក្ខ​វេទនា​នៅ​ក្នុង​លោក ប៉ុន្ដែ​ចូរ​មាន​សង្ឃឹម​ឡើង! ខ្ញុំ​បាន​ឈ្នះ​លោក​នេះ​ហើយ»។


លោក​ដាស់‌តឿន​ពួក​សិស្ស​ឲ្យ​តាំង​ចិត្ដ​មាំ‌មួន និង​លើក​ទឹក​ចិត្ដ​គេ​ឲ្យ​មាន​ជំនឿ​ខ្ជាប់‌ខ្ជួន ដោយ​មាន​ប្រសាសន៍​ថា៖ «យើង​ត្រូវ​ឆ្លង​កាត់​ទុក្ខ​វេទនា​ជា​ច្រើន ដើម្បី​ឲ្យ​បាន​ចូល​ក្នុង​នគរ​របស់​អុលឡោះ»។


គាត់​បរិយាយ​ពន្យល់​ប្រាប់​គេ​ថា អាល់ម៉ា‌ហ្សៀស​ត្រូវ​តែ​រង​ទុក្ខ​វេទនា និង​រស់​ឡើង​វិញ។ គាត់​មាន​ប្រសាសន៍​ថា៖ «អាល់ម៉ា‌ហ្សៀស គឺ​អ៊ីសា​ដែល​ខ្ញុំ​បាន​ជម្រាប​បង​ប្អូន​នេះ​ហើយ»។


ខ្ញុំ​នឹង​បង្ហាញ​ប្រាប់​គាត់​ឲ្យ​ដឹង​ថា គាត់​ត្រូវ​រង​ទុក្ខ​លំបាក​ជា​ច្រើន ព្រោះ​តែ​នាម​របស់​ខ្ញុំ»។


ដ្បិត​អស់​អ្នក​ដែល​ទ្រង់​បាន​ជ្រើស​រើស ទ្រង់​ក៏​បាន​តំរូវ​គេ​ទុក​ជា​មុន​ឲ្យ​មាន​លក្ខណៈ​ដូច​បុត្រា​របស់​ទ្រង់​ដែរ ដើម្បី​ឲ្យ​បុត្រា​បាន​ទៅ​ជា​រៀម​ច្បង ក្នុង​បណ្ដា​បង​ប្អូន​ជា​ច្រើន។


សូម​យក​តម្រាប់​តាម​ខ្ញុំ ដូច​ខ្លួន​ខ្ញុំ​ផ្ទាល់​បាន​យក​តម្រាប់​តាម​អាល់ម៉ា‌ហ្សៀស​ដែរ។


ចូរ​រស់​នៅ​ដោយ​មាន​ចិត្ដ​ស្រឡាញ់ ដូច​អាល់ម៉ា‌ហ្សៀស​បាន​ស្រឡាញ់​យើង ហើយ​បាន​លះបង់​ជីវិត​សម្រាប់​យើង ទុក​ជា​ជំនូន​ជូន​អុលឡោះ និង​ទុក​ជា​គូរបាន​ដែល​គាប់​បំណង​ទ្រង់។


អាល់ម៉ា‌ហ្សៀស‌អ៊ីសា​មាន​ចិត្ដ​គំនិត​យ៉ាង​ណា បង​ប្អូន​ត្រូវ​មាន​ចិត្ដ​គំនិត​យ៉ាង​នោះ​ដែរ។


ដើម្បី​កុំ​ឲ្យ​មាន​នរណា​ម្នាក់​ធ្លាក់​ទឹក​ចិត្ដ ព្រោះ​តែ​ទុក្ខ​វេទនា​ដែល​កំពុង​កើត​មាន​នៅ​ពេល​នេះ​ឡើយ បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា អុលឡោះ​បាន​តំរូវ​ឲ្យ​យើង​ជួប​ប្រទះ​នឹង​ទុក្ខ​វេទនា​យ៉ាង​នេះ​ឯង។


បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា យើង​បាន​ទូន្មាន​បង​ប្អូន​ក្នុង​នាម​អ៊ីសា‌ជាអម្ចាស់​យ៉ាង​ណា។


អស់​អ្នក​ដែល​ចង់​រស់​នៅ ដោយ​គោរព​ប្រណិ‌ប័តន៍​អុលឡោះ​ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា មុខ​ជា​ត្រូវ​គេ​បៀត‌បៀន​ដូច្នេះ​ឯង។


អ្វីៗ​ទាំង​អស់​មាន​ជីវិត​ដោយ‌សារ​អុលឡោះ និង​សម្រាប់​ទ្រង់​គាប់​ចិត្ត​នឹង​នាំ​បុត្រ​ធីតា​ជា​ច្រើន​ឲ្យ​ទទួល​សិរី‌រុង‌រឿង ដូច្នេះ គួរ​គប្បី​ទ្រង់ ប្រោស​ប្រទាន​ឲ្យ​ម្ចាស់​នៃ​ការ​សង្គ្រោះបាន​គ្រប់​លក្ខណៈ​ដោយ​រង‌ទុក្ខ​លំបាក។


អុលឡោះ​បាន​ជ្រើស​តាំង​អាល់ម៉ា‌ហ្សៀស មុន​កំណើត​ពិភព​លោក​ទៅ​ទៀត ហើយ​បាន​បង្ហាញ​គាត់​ឲ្យ​មនុស្ស​លោក​ឃើញ​នៅ​គ្រា​ចុង​ក្រោយ​នេះ ព្រោះ​តែ​បង​ប្អូន។


អាល់ម៉ា‌ហ្សៀស​បាន​ផ្ទុក​បាប​របស់​យើង ក្នុង​រូប‌កាយ​របស់​គាត់ ដែល​ជាប់​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​យើង​លែង​ជំពាក់​ជំពិន នឹង​បាប​ត​ទៅ​មុខ​ទៀត ហើយ​ឲ្យ​យើង​មាន​ជីវិត ដោយ​ប្រព្រឹត្ត​តែ​អំពើ​សុចរិ។ បង​ប្អូន​បាន​ជា​សះ‌ស្បើយ​ដោយ‌សារ ស្នាម​របួស​របស់​គាត់


សូម្បី​តែ​អាល់ម៉ា‌ហ្សៀស ក៏​គាត់​បាន​ស្លាប់​ម្ដង​ជា​សូរេច ព្រោះ​តែ​បាប​ដែរ គឺ​ម្ចាស់​ដ៏​សុចរិត​បាន​ស្លាប់ ជា​ប្រយោជន៍​ដល់​មនុស្ស​ទុច្ចរិត ដើម្បី​នាំ​បង​ប្អូន​ទៅ​ជូន​អុលឡោះ។ កាល​អ៊ីសា​មាន​ឋានៈ​ជា​មនុស្ស គាត់​ត្រូវ​ស្លាប់ តែ​អុលឡោះ​បាន​ប្រោស​គាត់​ឲ្យ​រស់ ដោយ‌សារ​រស‌អុលឡោះ​វិញ។


កុំ​ប្រព្រឹត្ដ​អំពើ​អាក្រក់ តប​នឹង​អំពើ​អាក្រក់ កុំ​ជេរ​ប្រមាថ​តប​នឹង​អ្នក​ដែល​ជេរ​ប្រមាថ​បង​ប្អូន គឺ​ត្រូវ​ជូន​ពរ​គេ​វិញ ដ្បិត​អុលឡោះ​បាន​ត្រាស់​ហៅ​បង​ប្អូន​ឲ្យ​ប្រព្រឹត្ដ​ដូច្នេះ​ឯង ដើម្បី​ឲ្យ​បង​ប្អូន​បាន​ទទួល​ពរ​របស់​ទ្រង់​តាម​បន្ទូល​សន្យា​នៃ​ទ្រង់។


ហេតុ​នេះ បើ​អាល់ម៉ា‌ហ្សៀស​បាន​រង‌ទុក្ខ​លំបាក កាល​គាត់​មាន​ឋានៈ​ជា​មនុស្ស បង​ប្អូន​ត្រូវ​ប្រកាន់​ចិត្ដ​គំនិត​ដូច​គាត់​ដែរ ដ្បិត​អ្នក​ណា​ស៊ូ​ទ្រាំ​រង‌ទុក្ខ​លំបាក​ខាង​រូប​កាយ អ្នក​នោះ​លែង​ទាក់‌ទាម​អ្វី​នឹង​បាប​ទៀត​ហើយ


ផ្ទុយ​ទៅ​វិញ ចូរ​មាន​ចិត្ដ​រីក‌រាយ​ឡើង ព្រោះ​បង​ប្អូន​រង‌ទុក្ខ​លំបាក​ផ្សេងៗ​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស។ បង​ប្អូន​មុខ​ជា​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង នៅ​ពេល​គាត់​បង្ហាញ​សិរី‌រុង‌រឿង​របស់​គាត់។


គឺ​អ្នក​ណា​អះ‌អាង​ថា​ខ្លួន​ស្ថិត​នៅ​ក្នុង​អ៊ីសា អ្នក​នោះ​ត្រូវ​តែ​រស់​នៅ​តាម​របៀប​ដូច​អ៊ីសា​ធ្លាប់​រស់​ដែរ។


យើង​ស្គាល់​សេចក្ដី​ស្រឡាញ់​ស្រាប់​ហើយ គឺ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​បាន​លះបង់​ជីវិត​របស់​គាត់​សម្រាប់​យើង ហេតុ​នេះ យើង​ត្រូវ​លះបង់​ជីវិត​សម្រាប់​បង​ប្អូន​ដែរ។


បង​ប្អូន​យើង​បាន​ឈ្នះ​វា ដោយ‌សារ​ឈាម​របស់​កូន​ចៀម និង​ដោយ​សក្ខី‌ភាព​របស់​ពួក​គេ ហើយ​បង​ប្អូន​ទាំង​នោះ​បាន​ស៊ូ​ប្ដូរ​ជីវិត ឥត​ស្ដាយ​សោះ​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម