ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ដានី‌យ៉ែល 6:27 - អាល់គីតាប

ទ្រង់​សង្គ្រោះ និង​រំដោះ​មនុស្ស​លោក ទ្រង់​សំដែង​ទី​សំគាល់ និង​ឫទ្ធិ​អំណាច នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី គឺ​ទ្រង់​នេះ​ហើយ​ដែល​បាន​សង្គ្រោះ ដានី‌យ៉ែល​ឲ្យ​រួច​ពី​ក្រញាំ​តោ»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះអង្គ​ទ្រង់​រំដោះ និង​សង្គ្រោះ ព្រះអង្គ​ទ្រង់​ធ្វើ​ទីសម្គាល់ និង​ការអស្ចារ្យ នៅ​លើមេឃ និង​នៅលើ​ផែនដី​។ គឺព្រះអង្គហើយ ដែល​រំដោះ​ដានីយ៉ែល​ពី​ក្រញាំ​តោ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​រំដោះ ហើយ​សង្គ្រោះ ព្រះ‌អង្គ​ធ្វើ​ទី​សម្គាល់ និង​ការ​អស្ចារ្យ នៅ​ស្ថាន‌សួគ៌ ហើយ​នៅ​ផែន‌ដី គឺ​ព្រះ‌អង្គ​ដែល​បាន​សង្គ្រោះ​ដានី‌យ៉ែល ឲ្យ​រួច​ពី​អំណាច​សិង្ហ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​សង្គ្រោះ និង​រំដោះ​មនុស្ស​លោក ព្រះអង្គ​សម្តែង​ទី​សម្គាល់ និង​ឫទ្ធិ​បាដិហារិយ៍ នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី គឺ​ព្រះអង្គ​នេះ​ហើយ​ដែល​បាន​សង្គ្រោះ លោក​ដានី‌យ៉ែល​ឲ្យ​រួច​ពី​ក្រញាំ​តោ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​ប្រោស​ឲ្យ​រួច ហើយ​ក៏​ជួយ​សង្គ្រោះ ទ្រង់​ធ្វើ​ទី​សំគាល់ នឹង​ការ​អស្ចារ្យ​នៅ​ស្ថាន‌សួគ៌ ហើយ​នៅ​ផែនដី គឺ​ទ្រង់​ដែល​បាន​ប្រោស​ឲ្យ​ដានី‌យ៉ែល​រួច​ពី​អំណាច​សិង្ហ។

សូមមើលជំពូក



ដានី‌យ៉ែល 6:27
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​ប៉ុន្តែ អុលឡោះ​ប្រើ​ភាព​ទុគ៌ត ដើម្បី​រំដោះ​ជន​ទុគ៌ត ទ្រង់​ប្រើ​ទុក្ខ​លំបាក ដើម្បី​អប់រំ​គេ។


ទ្រង់​គ្រង​រាជ្យ​គ្រប់​ជំនាន់​ទាំង​អស់ ទ្រង់​ជា​ស្តេច អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អុលឡោះ‌តាអាឡា​តែង​គោរព​តាម​បន្ទូល សន្យា​របស់​ទ្រង់​ជា‌និច្ច ហើយ​អ្វីៗ​ដែល​ទ្រង់​ប្រព្រឹត្ត សុទ្ធ​តែ​ផុស​ចេញ​ពី​ចិត្ត​សប្បុរស។​


ហើយ​ទ្រង់​បាន​ប្រោស​ខ្ញុំ ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ!។ ទ្រង់​បាន​លើក​ខ្ញុំ​ឡើង​ខ្ពស់ ជាង​បច្ចា‌មិត្ត​របស់​ខ្ញុំ និង​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី មនុស្ស​ឃោរ‌ឃៅ។


ទ្រង់​បាន​ធ្វើ​ការ​អស្ចារ្យ ដើម្បី​សង្គ្រោះ​ស្ដេច​ដែល​ទ្រង់​បាន​តែង‌តាំង ទ្រង់​បាន​សំដែង​ចិត្ត​ស្មោះ‌ត្រង់ ចំពោះ​ស្ដេច​ដែល​ទ្រង់​បាន​ចាក់​ប្រេង​តែង‌តាំង គឺ​ចំពោះ​ស្ដេច​ទត និង​ពូជ‌ពង្ស​រៀង​រហូត​ត​ទៅ។


ទ្រង់​ជា​ជំរក​សម្រាប់​ខ្ញុំ ទ្រង់​ការពារ​ខ្ញុំ​ឲ្យ​រួច​ពី​អាសន្ន ទ្រង់​ឲ្យ​ខ្ញុំ​អាច​បន្លឺ​សំឡេង ច្រៀង​ឡើង ព្រោះ​ទ្រង់​រំដោះ​ខ្ញុំ។ - សម្រាក


អុលឡោះ‌តាអាឡា​អើយ! តើ​ទ្រង់​ធ្វើ​ព្រងើយ​ដល់​កាល​ណា​ទៀត? សូម​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​ក្រញាំ​របស់​ពួក​គេ សូម​ការពារ​ជីវិត​ខ្ញុំ ឲ្យ​រួច​ពី​ពួក​សិង្ហ​ទាំង​នោះ​ផង។


អស់​អ្នក​ដែល​ស្រឡាញ់​អុលឡោះ‌តាអាឡា​អើយ ចូរ​ស្អប់​អំពើ​អាក្រក់! ទ្រង់​នឹង​ថែ‌រក្សា​អាយុ​ជីវិត​អស់​អ្នក ដែល​ស្មោះ​ត្រង់​នឹង​ទ្រង់ ទ្រង់​ដោះ​លែង​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ របស់​មនុស្ស​អាក្រក់។


រីឯអុលឡោះ‌តាអាឡា​វិញ ទ្រង់​ជា​ម្ចាស់​នៃ​សេចក្ដី​ពិត ទ្រង់​ជា​ម្ចាស់​ដែល​នៅ​អស់‌កល្ប ជា​ស្តេច​ដែល​នៅ​ស្ថិត‌ស្ថេរ អស់‌កល្ប​ជា‌និច្ច។ ពេល​ទ្រង់​សំដែង​កំហឹង នោះ​ផែនដី​ត្រូវ​ញាប់‌ញ័រ។ ប្រជា‌ជាតិ​ទាំង‌ឡាយ​ពុំ​អាច​ទ្រាំ‌ទ្រ​នឹង កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​ទ្រង់​បាន​ទេ។


ក្នុង​រជ្ជកាល​របស់​ស្តេច​ទាំង​នោះ អុលឡោះ​ជា​ម្ចាស់​នៃ​សូរ៉កា​នឹង​ធ្វើ​ឲ្យ​រាជា‌ណាចក្រ​មួយ​ទៀត​កើត​ឡើង ដែល​មិន​រលាយ ហើយ​ក៏​មិន​ធ្លាក់​ទៅ​ក្រោម​អំណាច​គ្រប់‌គ្រង​របស់​ប្រជា‌ជាតិ​ណា​មួយ​ឡើយ។ រាជា‌ណាចក្រ​មួយ​នេះ​នឹង​កំទេច​រាជា‌ណាចក្រ​ឯ​ទៀតៗ​ទាំង​ប៉ុន្មាន ដែល​មាន​ពី​មុន​ឲ្យ​វិនាស​សូន្យ ហើយ​រាជា‌ណាចក្រ​នេះ​នឹង​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច


ពេល​ស្ដេច​មាន​ប្រសាសន៍​មិន​ទាន់​ចប់​ផង ស្រាប់​តែ​មាន​ឮ​សំឡេង​ពី​លើ​មេឃ​មក​ថា៖ «នេប៊ូ‌ក្នេសា​អើយ អ្នក​បាត់​បង់​រាជ​សម្បត្តិ​ហើយ ដូច​មាន​សេចក្ដី​ថ្លែង​ទុក​ពី​អ្នក​ស្រាប់។


«លុះ​ពេល​កំណត់​កន្លង​ផុត​ទៅ យើង​នេប៊ូ‌ក្នេសា​ងើប​មុខ​ឡើង​ទៅ​លើ​មេឃ ហើយ​យើង​ក៏​ដឹង​ស្មារតី​ឡើង​វិញ។ យើង​ក៏​អរគុណ​អុលឡោះ​ជា​ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត យើង​សរសើរ និង​លើក​តម្កើង​ទ្រង់​ដែល​នៅ​អស់‌កល្ប​ជា‌និច្ច។ អំណាច​គ្រប់‌គ្រង​របស់​ទ្រង់​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច ទ្រង់​គ្រង​រាជ្យ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។


មនុស្ស​ទាំង​អស់​នៅ​ផែនដី​ដូច​ជា​គ្មាន​តម្លៃ​អ្វី​សោះ។ ទ្រង់​ប្រព្រឹត្ត​ចំពោះ​ពួក​ម៉ាឡា‌អ៊ីកាត់ និង​ចំពោះ​មនុស្ស​លោក តាម​បំណង​របស់​ទ្រង់ គ្មាន​នរណា​ម្នាក់​អាច​ប្រឆាំង​នឹង​កិច្ចការ​របស់​ទ្រង់ ដោយ​ពោល​ថា “ម្ដេច​ក៏​ទ្រង់​ធ្វើ​ដូច្នេះ?” បាន​ឡើយ។


ស្តេច​ចូល​ទៅ​ជិត​រូង ទាំង​ស្រែក​ហៅ​ដានី‌យ៉ែល ដោយ​បន្លឺ​សំឡេង​យ៉ាង​ក្ដុក‌ក្ដួល​ថា៖ «លោក​ដានី‌យ៉ែល​ជា​អ្នក​បម្រើ​របស់​អុលឡោះ​ដ៏​នៅ​អស់‌កល្ប​អើយ តើ​អុលឡោះ​ជា​ម្ចាស់​របស់​អ្នក ដែល​អ្នក​គោរព​បម្រើ​ដោយ​ចិត្ត​ព្យាយាម​នោះ បាន​រំដោះ​អ្នក​ឲ្យ​រួច​ពី​តោ​ឬ​ទេ?»។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​បាន​ឃើញ​ទី​សំគាល់ និង​ការ​អស្ចារ្យ​ទេ អ្នក​រាល់​គ្នា​មុខ​ជា​មិន​ជឿ​ឡើយ»។


សូម​សំដែង​បារមី​ឲ្យ​អ្នក​ជំងឺ​បាន​ជា ឲ្យ​មាន​ទី​សំគាល់ និង​អំណាច​កើត​ឡើង ក្នុង​នាម​អ៊ីសា​ជា​អ្នក​បម្រើ​ដ៏​វិសុទ្ធ​របស់​ទ្រង់»។


អុលឡោះ​ផ្ដល់​សក្ខី‌ភាព​រួម​ជា​មួយ​ពួក​គេ ដោយ​សំដែង​ទី​សំគាល់ អំណាច និង​ការ​អស្ចារ្យ​គ្រប់​យ៉ាង ព្រម​ទាំង​ចែក​អំណោយ​ទាន​របស់​រស‌អុលឡោះ​ដ៏​វិសុទ្ធ​មក ស្រប​តាម​បំណង​ទ្រង់​ផង។


ទត​សួរ​ទាហាន​ដែល​នៅ​ជិត​ខ្លួន​ថា៖ «តើ​អ្នក​ដែល​សម្លាប់​ជន​ភីលី‌ស្ទីន​នោះ ហើយ​លុប​លាង​ការ​អាម៉ាស់​របស់​អ៊ីស្រ‌អែល នឹង​ទទួល​អ្វី​ជា​រង្វាន់? ជន​ភីលី‌ស្ទីន ជា​សាសន៍​មិន​ខតាន់​នេះ​ជា​នរណា បាន​ជា​ហ៊ាន​បំបាក់​មុខ​ពល​ទ័ព​របស់​អុលឡោះ​ដែល​នៅ​អស់‌កល្ប​ជានិច្ច​ដូច្នេះ?»។