Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 36:15 - អាល់គីតាប

15 ក៏​ប៉ុន្តែ អុលឡោះ​ប្រើ​ភាព​ទុគ៌ត ដើម្បី​រំដោះ​ជន​ទុគ៌ត ទ្រង់​ប្រើ​ទុក្ខ​លំបាក ដើម្បី​អប់រំ​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ព្រះ‌អង្គ​ជួយ​អ្នក​ដែល​មាន​សេចក្ដី​ទុក្ខ ឲ្យ​រួច​ដោយ​ការ​រង​ទុក្ខ​របស់​គេ​នោះ ក៏​បើក​ត្រចៀក​គេ​ក្នុង​គ្រា ដែល​កើត​មាន​សេចក្ដី​សង្កត់‌សង្កិន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​ប្រើ​ភាព​ទុគ៌ត ដើម្បី​រំដោះ​ជន​ទុគ៌ត ព្រះអង្គ​ប្រើ​ទុក្ខ​លំបាក ដើម្បី​អប់រំ​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ទ្រង់​ជួយ​អ្នក​ដែល​មាន​សេចក្ដី​ទុក្ខ ឲ្យ​រួច​ដោយ​ការ​រង​ទុក្ខ​របស់​គេ​នោះ ក៏​បើក​ត្រចៀក​គេ​ក្នុង​គ្រា​ដែល​កើត​មាន​សេចក្ដី​សង្កត់‌សង្កិន

សូមមើលជំពូក ចម្លង




យ៉ូប 36:15
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ពួក​គេ​ត្រូវ​ធ្លាក់​ខ្លួន​ចំណុះ​ស្តេច​ស៊ីសាក់។ ពេល​នោះ ពួក​គេ​នឹង​ដឹង​ខ្លួន​ថា បម្រើ​យើង និង​បម្រើ​ស្តេច​ស្រុក​ផ្សេងៗ​ខុស​គ្នា​ត្រង់​ណា»។


អុលឡោះ​ឲ្យ​យើង​ខ្ញុំ​មក សំរាល​ទុក្ខ​អ្នក ដោយ​ពាក្យ​សំដី​ទន់‌ភ្លន់ តើ​ប៉ុន​ហ្នឹង​ហើយ អ្នក​យល់​ថា​មិន​ល្មម​ឬ?


ទ្រង់​ក៏​សំដែង​ឲ្យ​គេ​ស្គាល់ បំណង​របស់​ទ្រង់ ព្រម​ទាំង​បញ្ជាក់​បន្ទូល​របស់​ទ្រង់ ឲ្យ​គេ​យល់​យ៉ាង​ច្បាស់​ផង។


ទ្រង់​ជួយ​គេ​ឲ្យ​យក​ចិត្ត​ទុក​ដាក់ ស្ដាប់​ដំបូន្មាន ទ្រង់​ណែ‌នាំ​គេ​ឲ្យ​លះ‌បង់​អំពើ​ទុច្ចរិត។


ចូរ​ប្រយ័ត្ន ក្រែង​អ្នក​បែរ​ទៅ​រក​អំពើ​អាក្រក់ ដ្បិត​អ្នក​សុខ​ចិត្ត​ប្រព្រឹត្ត​ដូច្នេះ ជា​ជាង​ស៊ូ‌ទ្រាំ​រង​ទុក្ខ​លំបាក។


ប៉ុន្តែ ប្រសិន​បើ​គេ​ជាប់​ច្រវាក់ ឬ​ជាប់​នៅ​ក្នុង​ចំណង​នៃ​ទុក្ខ​លំបាក


ប៉ុន្តែ ទ្រង់​សង្គ្រោះ​ជន​ទុគ៌ត ឲ្យ​រួច​ផុត​ពី​មុខ​ដាវ ពី​ចង្កូម និង​ពី​កណ្ដាប់​ដៃ​ដ៏​ខ្លាំង​ពូកែ​របស់​ពួក​គេ។


ហេតុ​នេះ អ្នក​ដែល​ត្រូវ​អុលឡោះ​ស្តី​ប្រដៅ ពិត​ជា​មាន​សុភ‌មង្គល​មិន​ខាន។ មិន​ត្រូវ​មាក់‌ងាយ​ការ​ស្តី​បន្ទោស​របស់​អុលឡោះ ដែល​ប្រកប​ដោយ​អំណាច​ឡើយ។


ប៉ុន្តែ ទ្រង់​យក​មនុស្ស​ទុគ៌ត​ចេញ​ពី​ភាព​វេទនា ទ្រង់​ធ្វើ​ឲ្យ​គ្រួសារ​របស់​គេ មាន​កូន​ចៅ​ជា​ច្រើន។​


ស្តេច​រំដោះ​ជន​ក្រីក្រ នៅ​ពេល​គេ​ស្រែក​អង្វរ​ស្តេច ហើយ​ស្តេច​រំដោះ​ជន​ទុគ៌ត​ដែល​គ្មាន​ទី​ពឹង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម