Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 6:20 - អាល់គីតាប

20 ស្តេច​ចូល​ទៅ​ជិត​រូង ទាំង​ស្រែក​ហៅ​ដានី‌យ៉ែល ដោយ​បន្លឺ​សំឡេង​យ៉ាង​ក្ដុក‌ក្ដួល​ថា៖ «លោក​ដានី‌យ៉ែល​ជា​អ្នក​បម្រើ​របស់​អុលឡោះ​ដ៏​នៅ​អស់‌កល្ប​អើយ តើ​អុលឡោះ​ជា​ម្ចាស់​របស់​អ្នក ដែល​អ្នក​គោរព​បម្រើ​ដោយ​ចិត្ត​ព្យាយាម​នោះ បាន​រំដោះ​អ្នក​ឲ្យ​រួច​ពី​តោ​ឬ​ទេ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 កាល​ទ្រង់​យាង​ចូលទៅជិត​រូង​នោះ ទ្រង់​ស្រែកហៅ​ដានីយ៉ែល​ដោយ​សំឡេង​យ៉ាងសោកសៅ​។ ស្ដេច​មានរាជឱង្ការ​នឹង​ដានីយ៉ែល​ថា​៖ “ដានីយ៉ែល​អ្នកបម្រើ​របស់​ព្រះ​ដ៏មានព្រះជន្មរស់​អើយ តើ​ព្រះ​របស់អ្នក ដែល​អ្នក​គោរពបម្រើ​ជានិច្ច​នោះ បាន​រំដោះ​អ្នក​ពី​តោ​បាន​ឬទេ​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 កាល​ស្ដេច​យាង​ចូល​ទៅ​ជិត​រូង ទ្រង់​ក៏​ស្រែក​ហៅ​ដានី‌យ៉ែល ដោយ​សំឡេង​យ៉ាង​ក្ដុក‌ក្ដួល​ថា៖ «ឱ​ដានី‌យ៉ែល ជា​អ្នក​បម្រើ​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​អើយ តើ​ព្រះ​របស់​លោក ដែល​លោក​គោរព​បម្រើ​ដោយ​ចិត្ត​ស្មោះ​ត្រង់ ព្រះ‌អង្គ​អាច​សង្គ្រោះ​លោក​ឲ្យ​រួច​ពី​ពួក​សិង្ហ​បាន​ឬ​ទេ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ទ្រង់​ចូល​ទៅ​ជិត​រូង ទាំង​ស្រែក​ហៅ​លោក​ដានី‌យ៉ែល ដោយ​បន្លឺ​ព្រះ‌សូរសៀង​យ៉ាង​ក្ដុក‌ក្ដួល​ថា៖ «លោក​ដានី‌យ៉ែល​ជា​អ្នក​បម្រើ​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​អើយ តើ​ព្រះ​របស់​លោក ដែល​លោក​គោរព​បម្រើ​ដោយ​ចិត្ត​ព្យាយាម​នោះ បាន​រំដោះ​លោក​ឲ្យ​រួច​ពី​តោ​ឬ​ទេ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 កាល​ជិត​ដល់​រូង​ហើយ នោះ​ទ្រង់​ស្រែក​ហៅ​ដានី‌យ៉ែល ដោយ​សំឡេង​យ៉ាង​កណ្តុក សួរ​ថា ឱ​ដានី‌យ៉ែល ជា​អ្នក​បំរើ​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​អើយ តើ​ព្រះ​នៃ​អ្នក ដែល​អ្នក​គោរព​ជានិច្ច​នោះ ទ្រង់​អាច​នឹង​ជួយ​ឲ្យ​អ្នក​រួច​ពី​សិង្ហ​បាន​ឬ​ទេ

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 6:20
30 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​មាន​ការ​អ្វី​អស្ចារ្យ​ពេក ដែលអុលឡោះ‌តាអាឡា​ធ្វើ​មិន​កើត? ឆ្នាំ​ក្រោយ​នៅ​ខែ​ដដែល យើង​នឹង​មក​ជួប​អ្នក​សា​ជា​ថ្មី ពេល​នោះ សារ៉ា​នឹង​មាន​កូន​ប្រុស​មួយ»។


ចូរ​ស្វែង​រកអុលឡោះ‌តាអាឡា​ប្រកប​ដោយ​ចេស្តា ចូរ​ស្វែង​រក​មុខ​ទ្រង់ ឥត​ឈប់​ឈរ​ឡើយ!


ខ្ញុំ​ប្ដេជ្ញា​ចិត្ត​ធ្វើ​តាម​ហ៊ូកុំ របស់​ទ្រង់​រហូត​ដល់​ទី​បំផុត។


ខ្ញុំ​នឹង​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា​អស់​មួយ​ជីវិត ខ្ញុំ​នឹង​ច្រៀង គីតាបសាបូរ​ជូន​កិត្តិនាម អុលឡោះ​ជា​ម្ចាស់​របស់​ខ្ញុំ​ក្នុង​ពេល​ដែល​ខ្ញុំ​នៅ​រស់​នៅ​ឡើយ។


ប៉ុន្តែ ខ្ញុំ​នៅ​ជា​មួយ​ទ្រង់​ជា‌និច្ច ទ្រង់​កាន់​ដៃ​ស្តាំ​របស់​ខ្ញុំ


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី​ដោយ​អំណាច និង​បារមី​របស់​ទ្រង់។ តើ​មាន​ការ​អស្ចារ្យ​អ្វី​ដែល​ទ្រង់​ធ្វើ​មិន​កើត?


ឥឡូវ​នេះ ចូរ​ប្រុង​ប្រៀប​ខ្លួន​ទៅ! ពេល​ពួក​អ្នក​ឮ​សំឡេង​ស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី គែន និង​តន្ត្រី​គ្រប់​យ៉ាង ពួក​អ្នក​ត្រូវ​តែ​អោន​កាយ​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិមា​ដែល​យើង​បាន​កសាង​នេះ ប្រសិន​បើ​ពួក​អ្នក​មិន​ក្រាប​ថ្វាយ‌បង្គំ​ទេ យើង​នឹង​ឲ្យ​គេ​បោះ​ពួក​អ្នក​ភ្លាម ទៅ​ក្នុង​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ គ្មាន​ព្រះ​ណា​អាច​ជួយ​ពួក​អ្នក​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន​ឡើយ!»។


សូម​ជម្រាប​ស្តេច​ថា អុលឡោះ​ជា​ម្ចាស់​ដែល​យើង​ខ្ញុំ​គោរព​បម្រើ ពិត​ជា​អាច​រំដោះ​យើង​ខ្ញុំ គឺ​ទ្រង់​នឹង​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ និង​ឲ្យ​យើង​ខ្ញុំ រួច​ពី​ដៃ​របស់​ស្តេច​ជា​មិន​ខាន។


ស្តេច​បញ្ជា​ឲ្យ​គេ​នាំ​ដានី‌យ៉ែល​ទៅ​បោះ​នៅ​ក្នុង​រូង​តោ ទាំង​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «អុលឡោះ​ជា​ម្ចាស់​របស់​អ្នក​នឹង​សង្គ្រោះ​ជីវិត​អ្នក​ជា​មិន​ខាន ព្រោះ​អ្នក​បាន​គោរព​បម្រើ​ទ្រង់​ដោយ​ចិត្ត​ព្យាយាម»។


ស្តេច​ក្រោក​ឡើង​តាំង​ពី​ព្រលឹម​ស្រាងៗ ហើយ​ប្រញាប់‌ប្រញាល់​ឆ្ពោះ​ទៅ​រូង​តោ។


យើង​សុំ​ចេញ​បញ្ជា​ដូច​ត​ទៅ គឺ​មនុស្ស​ទាំង‌ឡាយ​ដែល​រស់​នៅ​ទូ‌ទាំង​រាជា‌ណាចក្រ​របស់​យើង ត្រូវ​តែ​គោរព​កោត​ខ្លាច​អុលឡោះ​ជា​ម្ចាស់​របស់​ដានី‌យ៉ែល ដ្បិត​ទ្រង់​ជា​ម្ចាស់​ដែល​នៅ​អស់‌កល្ប ហើយ​ទ្រង់​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច។ រាជ្យ​របស់​ទ្រង់​មិន​សាប‌សូន្យ​ឡើយ ទ្រង់​គ្រង​រាជ្យ​រហូត​ត​រៀង​ទៅ។


ទ្រង់​សង្គ្រោះ និង​រំដោះ​មនុស្ស​លោក ទ្រង់​សំដែង​ទី​សំគាល់ និង​ឫទ្ធិ​អំណាច នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី គឺ​ទ្រង់​នេះ​ហើយ​ដែល​បាន​សង្គ្រោះ ដានី‌យ៉ែល​ឲ្យ​រួច​ពី​ក្រញាំ​តោ»។


ទ្រង់​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល នាម​របស់​ទ្រង់ គឺអុលឡោះ‌តាអាឡា។


អុលឡោះ‌តាអាឡា​តប​មក​ម៉ូសា​វិញ​ថា៖ «តើ​ដៃ​របស់​យើង​ខ្លី​ពេក មិន​អាច​ធ្វើ​អ្វី​កើត​ឬ? បន្តិច​ទៀត អ្នក​នឹង​ឃើញ​ថា​ពាក្យ​ដែល​យើង​និយាយ​សម្រេច ឬ​ក៏​មិន​សម្រេច»។


ព្រោះ​គ្មាន​ការ​អ្វី​ដែល​អុលឡោះ​ធ្វើ​មិន​កើត​នោះ​ឡើយ»។


បន្ទាប់​មក អ៊ីសា​មាន​ប្រសាសន៍​ជា​ប្រស្នា ពន្យល់​សិស្ស​ឲ្យ​ដឹង​ថា ត្រូវ​តែ​ទូរអា​ជា‌និច្ច មិន​ត្រូវ​រសាយ​ចិត្ដ​ឡើយ៖


រីឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​នឹង​គិត​តែ​ពី​ទូរអា និង​បម្រើ​បន្ទូល​របស់​អុលឡោះ»។


អុលឡោះ​ប្រទាន​ជីវិត​អស់‌កល្ប​ជា‌និច្ច ដល់​អស់​អ្នក​ដែល​ព្យាយាម​ប្រព្រឹត្ដ​អំពើ​ល្អ ហើយ​ស្វែង​រក​សិរី‌រុង‌រឿង​កិត្ដិយស និង​អ្វីៗ​ដែល​មិន​ចេះ​សាប​សូន្យ


អុលឡោះ​បាន​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​ការ​ស្លាប់​ដ៏​សែន​វេទនា​នេះ ហើយ​ទ្រង់​ក៏​នឹង​រំដោះ​យើង​ត​ទៅ​មុខ​ទៀត​ដែរ។ ពិត​មែន​ហើយ យើង​សង្ឃឹម​ថា ទ្រង់​នឹង​រំដោះ​យើង​ទៀត​ជា​មិន​ខាន។


ចូរ​ព្យាយាម​ទូរអា ហើយ​ប្រុង​ស្មារតី​ក្នុង​ការ​ទូរអា​នេះ ទាំង​អរ​គុណ​អុលឡោះ​ផង។


ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​រង‌ទុក្ខ​លំបាក​ទាំង​នេះ ប៉ុន្ដែ ខ្ញុំ​មិន​ខ្មាស​ឡើយ ដ្បិត​ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​ជឿ​លើ​អ្នក​ណា​ហើយ​ខ្ញុំ​ក៏​ជឿ​ជាក់​ថា អ្នក​នោះ​មាន​អំណាច​នឹង​រក្សា​អ្វីៗ ដែល​គាត់​ផ្ញើ​ទុក​នឹង​ខ្ញុំ ឲ្យ​បាន​គង់​វង្ស រហូត​ដល់​ថ្ងៃ​គាត់​មក។


ហេតុ​នេះ​ហើយ​បាន​ជា​អ៊ីសា​ក៏​អាច​សង្គ្រោះ​អស់​អ្នក​ដែល​ចូល​មក​ជិត​អុលឡោះ តាម​រយៈ​គាត់​បាន​ជា​ស្ថាពរ ដ្បិត​គាត់​មាន​ជីវិត​រស់​រហូត ដើម្បី​សូម‌អង្វរ​អុលឡោះ​ឲ្យ​ពួក​គេ។


រីឯ​អ្នក​ដែល​យក​ចិត្ដ​ទុក​ដាក់​ពិនិត្យ​មើល​ហ៊ូកុំ​ដ៏​គ្រប់​លក្ខណៈ ជា​ហ៊ូកុំ​ដែល​ផ្ដល់​សេរី‌ភាព ហើយ​ព្យាយាម​ប្រតិបត្ដិ​តាម​យ៉ាង​ដិត​ដល់ គឺ​មិន​គ្រាន់​តែ​ស្ដាប់ រួច​ភ្លេច​អស់​ទៅ អ្នក​នោះ​នឹង​មាន​សុភមង្គល​ក្នុង​កិច្ចការ​ដែល​ខ្លួន​ធ្វើ​ជា​មិន​ខាន។


អុលឡោះ​អាច​ការ‌ពារ​បង​ប្អូន មិន​ឲ្យ​មាន​កំហុស ព្រម​ទាំង​ឲ្យ​ឈរ​នៅ​មុខ​សិរី‌រុង‌រឿង​របស់​ទ្រង់ ឥត​សៅ‌ហ្មង និង​មាន​អំណរ​សប្បាយ​ទៀត​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម