កាលខ្ញុំ ជាអ្នកបម្រើរបស់ទ្រង់ និងអ៊ីស្រអែល ជាប្រជារាស្ត្ររបស់ទ្រង់ ទូរអាឆ្ពោះមកទីនេះ សូមទ្រង់មេត្តាស្តាប់ផង។ អុលឡោះតាអាឡាដែលនៅសូរ៉កា សូមមេត្តាស្តាប់ពាក្យអង្វររបស់យើងខ្ញុំ និងអត់ទោសឲ្យយើងខ្ញុំផង!
ដានីយ៉ែល 6:10 - អាល់គីតាប កាលដានីយ៉ែលបានជ្រាបអំពីរាជក្រឹត្យនេះ គាត់ក៏ឡើងទៅលើបន្ទប់មួយ ក្នុងផ្ទះរបស់គាត់ដែលមានបង្អួចចំហ បែរទៅរកក្រុងយេរូសាឡឹម។ គាត់លុតជង្គង់ទូរអា និងសរសើរអុលឡោះជាម្ចាស់របស់គាត់ដូចសព្វដង គឺក្នុងមួយថ្ងៃបីដង។ ព្រះគម្ពីរខ្មែរសាកល នៅពេលដានីយ៉ែលបានដឹងថា ឯកសារនោះត្រូវបានឡាយព្រះហស្តលេខាហើយ គាត់ក៏ចូលទៅក្នុងផ្ទះរបស់ខ្លួន——បង្អួចនៅបន្ទប់ខាងលើរបស់គាត់បានចំហឆ្ពោះទៅយេរូសាឡិម——គាត់ក៏លុតជង្គង់ ហើយអធិស្ឋាន ព្រមទាំងអរព្រះគុណនៅចំពោះព្រះរបស់គាត់មួយថ្ងៃបីដង ដូចដែលគាត់បានធ្វើពីមុន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលដានីយ៉ែលបានដឹងថា សំបុត្រនោះបានចុះហត្ថលេខាហើយ លោកក៏ចូលទៅក្នុងផ្ទះរបស់លោក ដែលមានបង្អួចនៅបន្ទប់ខាងលើ បើកចំហឆ្ពោះទៅក្រុងយេរូសាឡិម។ លោកលុតជង្គង់ចុះអធិស្ឋាន ហើយអរព្រះគុណដល់ព្រះរបស់លោក មួយថ្ងៃបីដង ដូចលោកបានធ្វើពីមុន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលលោកដានីយ៉ែលបានជ្រាបអំពីរាជក្រឹត្យនេះ លោកក៏ឡើងទៅលើបន្ទប់មួយ ក្នុងផ្ទះរបស់លោកដែលមានបង្អួចចំហ បែរទៅរកក្រុងយេរូសាឡឹម។ លោកលុតជង្គង់អធិស្ឋាន និងសរសើរព្រះរបស់លោកដូចសព្វដង គឺក្នុងមួយថ្ងៃបីដង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលដានីយ៉ែលបានដឹងថា សំបុត្រនោះបានចុះហត្ថលេខាហើយ នោះលោកក៏ចូលទៅក្នុងផ្ទះរបស់លោក (រីឯបង្អួចនៃបន្ទប់របស់លោក ខាងក្រុងយេរូសាឡិម ក៏នៅចំហ) លោកលុតជង្គង់ចុះអធិស្ឋាន ហើយអរព្រះគុណដល់ព្រះរបស់លោក១ថ្ងៃ៣ដង ដូចជាកាលពីមុន |
កាលខ្ញុំ ជាអ្នកបម្រើរបស់ទ្រង់ និងអ៊ីស្រអែល ជាប្រជារាស្ត្ររបស់ទ្រង់ ទូរអាឆ្ពោះមកទីនេះ សូមទ្រង់មេត្តាស្តាប់ផង។ អុលឡោះតាអាឡាដែលនៅសូរ៉កា សូមមេត្តាស្តាប់ពាក្យអង្វររបស់យើងខ្ញុំ និងអត់ទោសឲ្យយើងខ្ញុំផង!
ប្រសិនបើមាននរណាម្នាក់ ឬប្រជាជនអ៊ីស្រអែលទាំងមូល ដែលជាប្រជារាស្ត្ររបស់ទ្រង់មានទុក្ខខ្លោចផ្សាក្នុងចិត្ត រួចទូរអា និងអង្វរទាំងលើកដៃប្រណម្យឆ្ពោះមកដំណាក់
កាលណាប្រជារាស្ត្ររបស់ទ្រង់ចេញទៅច្បាំងនឹងខ្មាំងសត្រូវតាមបញ្ជារបស់ទ្រង់ រួចអង្វរអុលឡោះតាអាឡាឆ្ពោះមកក្រុងដែលទ្រង់បានជ្រើសរើស និងឆ្ពោះមកដំណាក់ដែលខ្ញុំបានសង់ជូនទ្រង់
ពេលស្តេចស៊ូឡៃម៉ានថ្វាយបង្គំអុលឡោះតាអាឡា នូវពាក្យទូរអា និងអង្វរទាំងនេះចប់សព្វគ្រប់ហើយ គាត់ក៏ក្រោកឈរឡើង នៅមុខអាសនៈរបស់អុលឡោះតាអាឡា ជាកន្លែងដែលគាត់បានលុតជង្គង់នោះ។ គាត់លើកដៃឡើងលើ
ស្តេចស៊ូឡៃម៉ានបានធ្វើវេទិកាមួយពីលង្ហិន តម្កល់នៅចំកណ្តាលទីលានដំណាក់ វេទិកានេះមានបណ្ដោយប្រាំហត្ថ ទទឹងប្រាំហត្ថ និងកំពស់បីហត្ថ។ ស្តេចឡើងនៅលើវេទិកានោះ រួចលុតជង្គង់ នៅចំពោះមុខសហគមន៍អ៊ីស្រអែលទាំងមូល ហើយលើកដៃឡើងទៅលើមេឃទូរអាថា៖
នៅក្នុងស្រុកដែលខ្មាំងចាប់ពួកគេយកទៅជាឈ្លើយ នោះប្រសិនបើពួកគេវិលមករកទ្រង់យ៉ាងអស់ពីចិត្ត អស់ពីគំនិត រួចទូរអាអង្វរទ្រង់ ឆ្ពោះមកស្រុកដែលទ្រង់ប្រទានឲ្យដូនតារបស់គេ ឆ្ពោះមកក្រុងដែលទ្រង់បានជ្រើសរើស និងឆ្ពោះមកដំណាក់ដែលខ្ញុំបានសង់សម្រាប់នាមរបស់ទ្រង់
លុះដល់ពេលជូនជំនូនល្ងាច ខ្ញុំក៏ងើបពីភាពសោកសៅ។ ខ្ញុំនៅតែស្លៀកសម្លៀកបំពាក់ និងពាក់អាវធំរហែកដដែលនោះ ខ្ញុំលុតជង្គង់ចុះ ហើយលើកដៃឆ្ពោះទៅរកអុលឡោះតាអាឡា ជាម្ចាស់នៃខ្ញុំ
ខ្ញុំឆ្លើយវិញថា៖ «មនុស្សដូចខ្ញុំនេះមិនចេះរត់គេចខ្លួនទេ! មួយវិញទៀត មនុស្សដូចខ្ញុំនេះមិនអាចចូលទៅក្នុងទីសក្ការៈ ហើយនៅរស់បានទៀតទេ។ ខ្ញុំមិនចូលទៅក្នុងម៉ាស្ជិទឡើយ»។
ខ្ញុំនឹងអរគុណអុលឡោះតាអាឡា គ្រប់ពេលវេលា ខ្ញុំនឹងសរសើរតម្កើងទ្រង់ឥតឈប់សោះឡើយ។
រីឯខ្ញុំវិញ ខ្ញុំចូលមកក្នុងដំណាក់របស់ទ្រង់បាន ដោយសារតែទ្រង់មានចិត្តសប្បុរស យ៉ាងខ្លាំងចំពោះខ្ញុំ ខ្ញុំសូមក្រាបថ្វាយបង្គំទ្រង់ ដោយបែរមុខតម្រង់ទៅរកម៉ាស្ជិទដ៏វិសុទ្ធ របស់ទ្រង់ ទាំងគោរពកោតខ្លាច។
ខ្ញុំស្រែកថ្ងូរ និងទទូចអង្វរទ្រង់ ទាំងព្រឹក ទាំងថ្ងៃត្រង់ ទាំងល្ងាច ហើយទ្រង់ស្តាប់ពាក្យខ្ញុំ។
ឱអុលឡោះតាអាឡាអើយ សូមប្រណីសន្ដោសខ្ញុំ ដ្បិតខ្ញុំស្រែកអង្វររកទ្រង់ពេញមួយថ្ងៃ។
ចូរនាំគ្នាមក យើងនឹងអោនកាយថ្វាយបង្គំទ្រង់ ចូរយើងក្រាបនៅចំពោះអុលឡោះតាអាឡា ដែលបានបង្កើតយើងមក
ពួកគេក៏ជម្រាបស្តេចថា៖ «ដានីយ៉ែលជាអ្នកដែលគេជន្លៀសមកពីស្រុកយូដា ពុំបានអើពើនឹងស្តេច ហើយក៏មិនគោរពតាមបំរាមដែលស្តេចបានចុះហត្ថលេខាដែរ! គឺគាត់នៅតែអធិស្ធានមួយថ្ងៃបីដង»។
ខ្ញុំទូរអាអង្វរអុលឡោះតាអាឡាជាម្ចាស់របស់ខ្ញុំ ហើយសារភាពចំពោះទ្រង់ដូចតទៅ: “អុលឡោះតាអាឡាអើយ! ទ្រង់ជាម្ចាស់ដ៏ឧត្ដមគួរស្ញែងខ្លាច ទ្រង់តែងតែរក្សាសម្ពន្ធមេត្រីរបស់ទ្រង់ ហើយមានចិត្តមេត្តាករុណាចំពោះអស់អ្នកដែលស្រឡាញ់ និងប្រតិបត្តិតាមបទបញ្ជារបស់ទ្រង់!
ទ្រង់បោះខ្ញុំមកក្នុងបាតសមុទ្រ ដ៏សែនជ្រៅ ទឹកមករួបរឹតជុំវិញខ្លួនប្រាណខ្ញុំ។ ទ្រង់ក៏បញ្ជាឲ្យទឹករលកហូរបក់បោក មកលើខ្ញុំដែរ។
អ៊ីសាមានប្រសាសន៍ទៅកាន់បុរសស្វិតដៃនោះថា៖ «ចូរក្រោកឡើង មកឈរនៅកណ្ដាលគេឯណេះ!»។
«បើអ្នកណាចង់មកតាមខ្ញុំ តែមិនស្រឡាញ់ខ្ញុំខ្លាំងជាងឪពុកម្ដាយ ប្រពន្ធ កូន បងប្អូនប្រុសស្រី និងជីវិតខ្លួនទេ អ្នកនោះពុំអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ។
បន្ទាប់មក អ៊ីសាទៅឆ្ងាយពីពួកសិស្ស ចម្ងាយប្រហែលគេចោលដុំថ្មមួយទំហឹងដៃ។ អ៊ីសាលុតជង្គង់ចុះទូរអាថា៖
នៅថ្ងៃបន្ទាប់ អ្នកទាំងនោះធ្វើដំណើរទៅជិតដល់ក្រុងយ៉ុបប៉េ។ ប្រមាណជាថ្ងៃត្រង់ ពេត្រុសឡើងទៅទូរអានៅលើដំបូលផ្ទះ។
អ្នកទាំងនេះមិនមែនស្រវឹងស្រាដូចបងប្អូនស្មាននោះទេ ព្រោះទើបតែម៉ោងប្រាំបួនព្រឹកប៉ុណ្ណោះ!។
ប៉ុន្ដែ ខ្ញុំមិនខ្វល់នឹងជីវិតរបស់ខ្ញុំទេ ឲ្យតែខ្ញុំបានបង្ហើយមុខងារ និងសម្រេចកិច្ចការដែលអ៊ីសាជាអម្ចាស់បានប្រទានឲ្យខ្ញុំធ្វើ គឺផ្ដល់សក្ខីភាព អំពីដំណឹងល្អនៃក្តីមេត្តារបស់អុលឡោះ។
លុះប្រាំពីរថ្ងៃនោះកន្លងផុតទៅ យើងត្រូវចេញដំណើរទៅមុខទៀត។ បងប្អូនទាំងអស់ ព្រមទាំងភរិយា និងកូនចៅរបស់គេ ជូនដំណើរយើង រហូតដល់ខាងក្រៅទីក្រុង។ យើងនាំគ្នាលុតជង្គង់ ទូរអានៅមាត់សមុទ្រ។
ឥឡូវនេះ ឱអុលឡោះជាអម្ចាស់អើយ សូមជ្រាបសេចក្ដីគំរាមរបស់ពួកគេ ហើយសូមប្រោសប្រទានឲ្យពួកអ្នកបម្រើទ្រង់ថ្លែងបន្ទូលរបស់ទ្រង់ដោយចិត្ដអង់អាចមោះមុតផង
«សូមអញ្ជើញទៅឈរក្នុងម៉ាស្ជិទ ហើយប្រកាសបន្ទូលទាំងអស់ដែលផ្ដល់ជីវិតនេះឲ្យប្រជាជនស្ដាប់ទៅ»។
ពេត្រុស និងសាវ័កឯទៀតៗឆ្លើយឡើងថា៖ «យើងខ្ញុំត្រូវស្ដាប់បង្គាប់អុលឡោះជាជាងស្ដាប់បង្គាប់មនុស្ស។
បន្ទាប់មកលោកលុតជង្គង់ចុះ ហើយបន្លឺសំឡេងខ្លាំងៗថា៖ «អ៊ីសាជាអម្ចាស់អើយ! សូមកុំប្រកាន់ទោសគេ ព្រោះតែអំពើបាបនេះធ្វើអ្វី»។ កាលបានសុំដូច្នោះហើយ គាត់ក៏ផុតដង្ហើមទៅ។
ពេត្រុសសុំឲ្យគេចេញទៅក្រៅទាំងអស់គ្នា រួចគាត់លុតជង្គង់ទូរអា។ បន្ទាប់មក គាត់បែរទៅរកសព និយាយថា៖ «តេប៊ីថាអើយ ក្រោកឡើង!»។ ពេលនោះ នាងក៏បើកភ្នែក ហើយកាលនាងបានឃើញពេត្រុស នាងក្រោកអង្គុយ។
ដោយឃើញខ្ញុំជាប់ឃុំឃាំងដូច្នេះ បងប្អូនភាគច្រើនទុកចិត្ដលើអ៊ីសាជាអម្ចាស់ ហើយរឹតតែមានចិត្ដក្លាហានប្រកាសបន្ទូលនៃអុលឡោះឥតភ័យខ្លាចអ្វីឡើយ។
ខ្ញុំទន្ទឹងរង់ចាំយ៉ាងខ្លាំងអស់ពីចិត្ដ និងសង្ឃឹមលើទ្រង់ ខ្ញុំមិនត្រូវអាម៉ាស់មុខត្រង់ណាឡើយ។ ផ្ទុយទៅវិញ ពេលនេះក៏ដូចជាពេលណាទាំងអស់ ខ្ញុំនៅតែមានចិត្ដរឹងប៉ឹងឥតរង្គើ ទោះបីខ្ញុំត្រូវរស់ ឬស្លាប់ក្ដី ខ្ញុំនឹងលើកតម្កើងអាល់ម៉ាហ្សៀសក្នុងរូបកាយខ្ញុំ។
សូមកុំខ្វល់ខ្វាយនឹងអ្វីឡើយ ផ្ទុយទៅវិញ ក្នុងគ្រប់កាលៈទេសៈទាំងអស់ ត្រូវជម្រាបអុលឡោះឲ្យជ្រាបពីសំណូមពររបស់បងប្អូន ដោយទូរអា និងសូមអង្វរទាំងអរគុណទ្រង់ផង។
ការអ្វីក៏ដោយដែលបងប្អូនធ្វើ ទោះជាពាក្យសំដី ឬកាយវិការក្ដី ត្រូវធ្វើក្នុងនាមអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ទាំងអស់ ទាំងអរគុណអុលឡោះជាបិតា តាមរយៈអ៊ីសាផង។
ចូរយើងជូនជំនូន សម្រាប់លើកតម្កើងអុលឡោះជានិច្ច តាមរយៈអ៊ីសា គឺជាពាក្យហូរចេញពីបបូរមាត់យើងដែលប្រកាសនាមគាត់។
ហេតុនេះ យើងត្រូវចូលទៅកាន់បល្ល័ង្កនៃក្តីមេត្តារបស់អុលឡោះ ទាំងទុកចិត្ដ ដើម្បីឲ្យបានទទួលចិត្តមេត្ដា និងក្តីមេត្តានៃអុលឡោះទុកជាជំនួយនៅពេលណាដែលយើងត្រូវការ។
កុំខ្លាចទុក្ខលំបាកដែលអ្នកត្រូវជួបប្រទះនោះឡើយ។ តោងដឹងថា អ៊ីព្លេសនឹងចាប់អ្នកខ្លះ ក្នុងចំណោមអ្នករាល់គ្នា យកទៅឃុំឃាំង ដើម្បីល្បងលមើលអ្នករាល់គ្នា ហើយអ្នកត្រូវរងទុក្ខវេទនាអស់រយៈពេលដប់ថ្ងៃ។ ចូរមានចិត្ដស្មោះត្រង់រហូតដល់ស្លាប់ នោះយើងនឹងប្រគល់ជីវិតមកអ្នក ទុកជាមកុដ។
“យើងស្គាល់កន្លែងអ្នករស់នៅហើយ គឺអ្នកស្ថិតនៅត្រង់កន្លែងដែលមានបល្ល័ង្ករបស់អ៊ីព្លេសហ្សៃតន។ អ្នកនៅតែមានចិត្ដស្មោះស្ម័គ្រនឹងយើងជានិច្ច សូម្បីតែនៅគ្រាដែលគេសម្លាប់អាន់ទីប៉ាស ជាបន្ទាល់ដ៏ស្មោះត្រង់របស់យើង ក៏អ្នកពុំបានលះបង់ចោលជំនឿរបស់អ្នកចំពោះយើងដែរ។ គេបានសម្លាប់គាត់ក្នុងក្រុងរបស់អ្នករាល់គ្នា គឺនៅកន្លែងដែលអ៊ីព្លេសហ្សៃតននៅ។