Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 9:5 - អាល់គីតាប

5 លុះ​ដល់​ពេល​ជូន​ជំនូន​ល្ងាច ខ្ញុំ​ក៏​ងើប​ពី​ភាព​សោក​សៅ។ ខ្ញុំ​នៅ​តែ​ស្លៀក​សម្លៀក‌បំពាក់ និង​ពាក់​អាវ​ធំ​រហែក​ដដែល​នោះ ខ្ញុំ​លុត​ជង្គង់​ចុះ ហើយ​លើក​ដៃ​ឆ្ពោះ​ទៅ​រកអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ខ្ញុំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 នៅ​ពេល​ថ្វាយ​តង្វាយ​ល្ងាច ខ្ញុំ​ក៏​ក្រោក​ចេញ​ពី​ភាព​សោក​សៅ​នោះ ទាំង​មាន​សម្លៀក​បំពាក់ និង​អាវ​ធំ​រហែក​នៅ​ជាប់​ខ្លួន រួចលុត​ជង្គង់​ចុះ ហើយ​លើក​ដៃ​ប្រទូល​ទៅ​រក​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 លុះ​ដល់​ពេល​ថ្វាយ​តង្វាយ​ល្ងាច ខ្ញុំ​ក៏​ងើប​ពី​ភាព​សោក​សៅ។ ខ្ញុំ​នៅ​តែ​ស្លៀក​សម្លៀក‌បំពាក់ និង​ពាក់​អាវ​ធំ​រហែក​ដដែល​នោះ ខ្ញុំ​លុត​ជង្គង់​ចុះ ហើយ​លើក​ដៃ​ឆ្ពោះ​ទៅ​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ខ្ញុំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 នៅ​ពេល​ថ្វាយ​ដង្វាយ​ល្ងាច នោះ​ខ្ញុំ​បាន​ក្រោក​ពី​ទុក្ខ​ព្រួយ​នោះ​ឡើង មាន​ទាំង​អាវ​ក្នុង នឹង​អាវ​ក្រៅ​រហែក រួច​ខ្ញុំ​ផ្តួល​ខ្លួន​ក្រាប​ចុះ លើក​ដៃ​ប្រទូល​ទៅ​ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្ញុំទូល​ថា

សូមមើលជំពូក ចម្លង




អែសរ៉ា 9:5
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ស៊ូឡៃ‌ម៉ាន​ឈរ​ពី​មុខ​អាសនៈ​របស់អុលឡោះ‌តាអាឡា នៅ​ចំពោះ​មុខ​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល គាត់​លើក​ដៃ​ទៅ​លើ​មេឃ ហើយ​មាន​ប្រសាសន៍​ថា៖


ប្រសិន​បើ​មាន​នរណា​ម្នាក់ ឬ​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល ដែល​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់​មាន​ទុក្ខ​ខ្លោច​ផ្សា​ក្នុង​ចិត្ត រួច​ទូរអា និង​អង្វរ​ទាំង​លើក​ដៃ​ប្រណម្យ​ឆ្ពោះ​មក​ដំណាក់


ពេល​ស្តេច​ស៊ូឡៃ‌ម៉ាន​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា នូវ​ពាក្យ​ទូរអា និង​អង្វរ​ទាំង​នេះ​ចប់​សព្វ​គ្រប់​ហើយ គាត់​ក៏​ក្រោក​ឈរ​ឡើង នៅ​មុខ​អាសនៈ​របស់អុលឡោះ‌តាអាឡា ជា​កន្លែង​ដែល​គាត់​បាន​លុត​ជង្គង់​នោះ។ គាត់​លើក​ដៃ​ឡើង​លើ


ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​ធ្វើ​វេទិកា​មួយ​ពី​លង្ហិន តម្កល់​នៅ​ចំ​កណ្តាល​ទី‌លាន​ដំណាក់ វេទិកា​នេះ​មាន​បណ្ដោយ​ប្រាំ​ហត្ថ ទទឹង​ប្រាំ‌ហត្ថ និង​កំពស់​បី​ហត្ថ។ ស្តេច​ឡើង​នៅ​លើ​វេទិកា​នោះ រួច​លុត​ជង្គង់ នៅ​ចំពោះ​មុខ​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល ហើយ​លើក​ដៃ​ឡើង​ទៅ​លើ​មេឃ​ទូរអា​ថា៖


ពេល​ខ្ញុំ​ឮ​ពាក្យ​ទាំង​នោះ ខ្ញុំ​អង្គុយ​ចុះ ហើយ​យំ​សោក ព្រម​ទាំង​កាន់​ទុក្ខ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ។ ខ្ញុំ​តម​អាហារ ហើយ​ទូរអា‌អង្វរ​អុលឡោះ​ជា​ម្ចាស់​នៃ​សូរ៉កា។


សូម​ឲ្យ​ពាក្យ​ទូរអា​របស់​ខ្ញុំ ឡើង​ទៅ​ដល់​ទ្រង់ ដូច​ផ្សែង​គ្រឿង​ក្រអូប សូម​ទទួល​ពាក្យ​សរសើរ​តម្កើង​របស់​ខ្ញុំ ដូច​ជំនូន​នៅ​ពេល​ល្ងាច!


ខ្ញុំ​លើក​ដៃ​អង្វរ​ទ្រង់ ខ្ញុំ​នៅ​ចំពោះ​ទ្រង់ ប្រៀប​ដូច​ជា​ដី​ហួត‌ហែង។ - សម្រាក


ចូរ​នាំ​គ្នា​មក យើង​នឹង​អោន​កាយ​ថ្វាយ‌បង្គំ​ទ្រង់ ចូរ​យើង​ក្រាប​នៅ​ចំពោះ​អុលឡោះ‌តាអាឡា ដែល​បាន​បង្កើត​យើង​មក


ម៉ូសា​តប​វិញ​ថា៖ «ពេល​ខ្ញុំ​ចាក​ចេញ​ពី​ទី​ក្រុង ខ្ញុំ​នឹង​លើក​ដៃ​ទូរអា​អង្វរអុលឡោះ‌តាអាឡា នោះ​ផ្គរ​លាន់ និង​ព្រឹល​មុខ​ជា​ស្ងប់​បាត់​អស់ ហើយ​ស្តេច​នឹង​ទទួល​ស្គាល់​ថា ផែនដី​ជា​របស់អុលឡោះ‌តាអាឡា។


បន្ទាប់​មក ម៉ូសា​ចាក​ចេញ​ពី​ស្តេច​ហ្វៀរ៉អ៊ូន រួច​ចេញ​ទៅ​ក្រៅ​ទី​ក្រុង។ គាត់​លើក​ដៃ​ទូរអា​អង្វរអុលឡោះ‌តាអាឡា ផ្គរ​លែង​លាន់​ឮ ព្រឹល​ឈប់​ធ្លាក់ ហើយ​ភ្លៀង​ក៏​លែង​បង្អុរ​មក​លើ​ផែនដី​ទៀត។


កាល​ណា​អ្នក​រាល់​គ្នា​លើក​ដៃ​ប្រណម្យ យើង​ងាក​មុខ​ចេញ ទោះ​បី​អ្នក​រាល់​គ្នា​ទូរអា​ច្រើន​យ៉ាង​ណា​ក្ដី ក៏​យើង​មិន​ព្រម​ស្ដាប់​ដែរ ព្រោះ​ដៃ​អ្នក​រាល់​គ្នា​ប្រឡាក់​ដោយ​ឈាម។


នៅ​គ្រា​នោះ ខ្ញុំ ដានី‌យ៉ែល បាន​កាន់​ទុក្ខ​អស់​រយៈ​ពេល​បី​អាទិត្យ។


បន្ទាប់​មក អ៊ីសា​ទៅ​ឆ្ងាយ​ពី​ពួក​សិស្ស ចម្ងាយ​ប្រហែល​គេ​ចោល​ដុំ​ថ្ម​មួយ​ទំហឹង​ដៃ។ អ៊ីសា​លុត​ជង្គង់​ចុះ​ទូរអា​ថា៖


លុះ​ប្រាំ​ពីរ​ថ្ងៃ​នោះ​កន្លង​ផុត​ទៅ យើង​ត្រូវ​ចេញ​ដំណើរ​ទៅ​មុខ​ទៀត។ បង​ប្អូន​ទាំង​អស់ ព្រម​ទាំង​ភរិយា និង​កូន​ចៅ​របស់​គេ ជូន​ដំណើរ​យើង រហូត​ដល់​ខាង​ក្រៅ​ទី‌ក្រុង។ យើង​នាំ​គ្នា​លុត​ជង្គង់ ទូរអា​នៅ​មាត់​សមុទ្រ។


ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ក្រាប​ថ្វាយ‌បង្គំអុលឡោះ​ជា​បិតា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម