Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 6:13 - អាល់គីតាប

13 ពួក​គេ​ក៏​ជម្រាប​ស្តេច​ថា៖ «ដានី‌យ៉ែល​ជា​អ្នក​ដែល​គេ​ជន្លៀស​មក​ពី​ស្រុក​យូដា ពុំ​បាន​អើពើ​នឹង​ស្តេច ហើយ​ក៏​មិន​គោរព​តាម​បំរាម​ដែល​ស្តេច​បាន​ចុះ​ហត្ថ‌លេខា​ដែរ! គឺ​គាត់​នៅ​តែ​អធិស្ធាន​មួយ​ថ្ងៃ​បី​ដង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 ពួកគេ​ទូល​នៅចំពោះ​ស្ដេច​ថា​៖ “ព្រះរាជា​អើយ ដានីយ៉ែល​ដែល​ជាម្នាក់​ក្នុងចំណោម​ជនជម្លៀស​ពី​យូដា មិន​អើពើ​នឹង​សេចក្ដីបង្គាប់​របស់ព្រះករុណា ឬ​បម្រាម​ដែល​ព្រះករុណា​បាន​ឡាយព្រះហស្តលេខា​ហើយ​នោះ​ទេ គឺ​គាត់​នៅតែ​អធិស្ឋាន​មួយ​ថ្ងៃ​បី​ដង”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ពេល​នោះ គេ​ក៏​ទូល​ស្តេច​ថា៖ «ដានី‌យ៉ែល ជាម្នាក់​ក្នុង​ចំណោម​ពួក​ឈ្លើយ​មក​ពី​ស្រុក​យូដា មិន​អើ​ពើ​នឹង​ព្រះ​ករុណា​ទេ បពិត្រ​ព្រះ‌ករុណា ក៏​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​បំរាម​ដែល​ទ្រង់​បាន​ឡាយ​ព្រះ‌ហស្ដ​ដែរ គឺ​គាត់​នៅ​តែ​អធិ‌ស្ឋាន​មួយ​ថ្ងៃ​បី​ដង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ពួក​គេ​ក៏​ទូល​ព្រះ‌រាជា​ថា៖ «បពិត្រ​ព្រះ‌រាជា លោក​ដានី‌យ៉ែល​ជា​អ្នក​ដែល​គេ​ជន្លៀស​មក​ពី​ស្រុក​យូដា ពុំ​បាន​អើពើ​នឹង​ព្រះ‌ករុណា ហើយ​ក៏​មិន​គោរព​តាម​បំរាម​ដែល​ទ្រង់​បាន​ឡាយ​ព្រះ‌ហស្ដ​ដែរ! គឺ​លោក​នៅ​តែ​អធិស្ឋាន​មួយ​ថ្ងៃ​បី​ដង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 នោះ​គេ​ក៏​ទូល​ដល់​ស្តេច​ថា ឈ្មោះ​ដានី‌យ៉ែល​នោះ ដែល​ជា​ពួក​ឈ្លើយ​សាសន៍​យូដា មិន​អើពើ​ចំពោះ​ទ្រង់​ទេ ឱ​ព្រះ‌ករុណា​អើយ ក៏​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ច្បាប់​បំរាម ដែល​ទ្រង់​បាន​ចុះ​ហត្ថ‌លេខា​ហើយ នោះ​ដែរ គឺ​ចេះ​តែ​អធិស្ឋាន​សូម​១​ថ្ងៃ​៣​ដង​វិញ

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 6:13
9 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ហាម៉ាន​ជម្រាប​ស្តេច​អហា‌ស៊ូរុស​ថា៖ «មាន​ជាតិ​សាសន៍​មួយ​ខុស​ពី​ជាតិ​សាសន៍​ឯ​ទៀតៗ ពួក​គេ​រស់​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍ និង​អាណា‌ខេត្ត​ទាំង​ប៉ុន្មាន​នៃ​រាជា‌ណាចក្រ​របស់​ស្តេច ពួក​គេ​មាន​ទំនៀម‌ទម្លាប់​ខុស​ប្លែក​ពី​ជាតិ​សាសន៍​ដទៃ ហើយ​មិន​គោរព​ច្បាប់​របស់​ស្តេច​ទេ។ ហេតុ​នេះ មិន​គួរ​ស្តេច​ទុក​ឲ្យ​ពួក​គេ​រស់​នៅ​ដោយ​សុខ‌សាន្ត​ឡើយ។


ក្នុង​ចំណោម​យុវជន​ទាំង​នោះ មាន​ខ្លះ​ជា​ជន‌ជាតិ​យូដា គឺ​ដានី‌យ៉ែល ហាណា‌នា មីសា‌អែល និង​អសា‌រា។


លោក​អើយ៉ុក​ក៏​ប្រញាប់‌ប្រញាល់​នាំ​ដានី‌យ៉ែល​ទៅ​ជួប​ស្តេច ហើយ​ជម្រាប​ថា៖ «ខ្ញុំ​រក​បាន​បុរស​ម្នាក់ ក្នុង​ចំណោម​ជន‌ជាតិ​យូដា​ដែល​ស្តេច​ជន្លៀស​យក​មក គាត់​អាច​កាត់​ស្រាយ​អត្ថ‌ន័យ​នៃ​សុបិន​ជូន​ស្តេច​បាន»។


តាម​បញ្ជា​នេះ អ្នក​ណា​មិន​អោន​កាយ​ក្រាប​ថ្វាយ‌បង្គំ​ទេ អ្នក​នោះ​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ។


សូម​ជម្រាប​ស្តេច មាន​ជន‌ជាតិ​យូដា​ខ្លះ​ដែល​ស្តេច​តែង‌តាំង​ឲ្យ​គ្រប់‌គ្រង​លើ​អាណា‌ខេត្ត​បាប៊ី‌ឡូន គឺ​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ ពុំ​បាន​គោរព​តាម​រាជ​បញ្ជា​ទេ។ អ្នក​ទាំង​នោះ​មិន​គោរព​បម្រើ​ព្រះ​របស់​ស្តេច ហើយ​ក៏​មិន​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិមា​ដែល​ស្តេច​បាន​កសាង​នោះ​ដែរ»។


នៅ​ក្នុង​ពេល​ជា​មួយ​គ្នា​នោះ មាន​ជន‌ជាតិ​ខាល់ដេ​ខ្លះ​នាំ​គ្នា​ចូល​ទៅ​ប្ដឹង ដើម្បី​ចោទ​ប្រកាន់​ជន‌ជាតិ​យូដា។


គេ​អញ្ជើញ​ដានី‌យ៉ែល​ចូល​ជួប​ស្តេច ហើយ​ស្តេច​មាន​ប្រសាសន៍​មក​គាត់​ថា៖ «តើ​អ្នក​ឈ្មោះ​ដានី‌យ៉ែល ជា​អ្នក​ដែល​បិតា​របស់​យើង​បាន​ជន្លៀស​យក​មក​ពី​ស្រុក​យូដា​មែន​ឬ?


យ៉ាសូន​បាន​ទទួល​ពួក​គេ​ឲ្យ​ស្នាក់​នៅ​ផ្ទះ​គាត់! អ្នក​ទាំង​នោះ​បាន​ប្រព្រឹត្ដ​ខុស​នឹង​រាជ‌ក្រឹត្យ​របស់​ស្តេច​អធិ‌រាជ ដ្បិត​ពួក​គេ​ប្រកាស​ថា មាន​ស្ដេច​មួយ​នាក់​ទៀត នាម​អ៊ីសា»។


ពេត្រុស និង​សាវ័ក​ឯ​ទៀតៗ​ឆ្លើយ​ឡើង​ថា៖ «យើង​ខ្ញុំ​ត្រូវ​ស្ដាប់​បង្គាប់​អុលឡោះ​ជា​ជាង​ស្ដាប់​បង្គាប់​មនុស្ស។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម