ដានីយ៉ែល 2:4 - អាល់គីតាប ពួកគ្រូទាយជម្រាបស្ដេចវិញជាភាសាអារ៉ាមថា៖ «សូមស្តេចរស់នៅអស់កល្បជាយូរអង្វែងតរៀងទៅអើយ! សូមស្តេចមានប្រសាសន៍ឲ្យយើងខ្ញុំដឹងផងថាស្តេចសុបិនយ៉ាងណា យើងខ្ញុំនឹងកាត់ស្រាយអត្ថន័យជូន»។ ព្រះគម្ពីរខ្មែរសាកល ពួកខាល់ដេទាំងនោះក៏ទូលស្ដេច ជាភាសាអើរ៉ាមថា៖ “ព្រះរាជាអើយ សូមឲ្យព្រះករុណាមានព្រះជន្មរស់ជារៀងរហូត! សូមប្រាប់សុបិននោះដល់បាវបម្រើរបស់ទ្រង់ចុះ នោះយើងខ្ញុំនឹងបង្ហាញការកាត់ស្រាយ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ពួកខាល់ដេទូលស្តេចវិញ (ជាភាសាអារ៉ាម) ថា៖ «បពិត្រព្រះករុណា សូមឲ្យទ្រង់មានព្រះជន្មយឺនយូរជាអង្វែងតរៀងទៅ! សូមព្រះករុណាប្រាប់ពីសុបិននោះមកយើងខ្ញុំ ជាបាវបម្រើចុះ យើងខ្ញុំនឹងកាត់ស្រាយថ្វាយព្រះករុណា»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគ្រូទាយទូលស្ដេចវិញជាភាសាអារ៉ាម ថា៖ «បពិត្រព្រះរាជា សូមទ្រង់មានព្រះជន្មគង់នៅជាយូរអង្វែងតរៀងទៅ! សូមព្រះករុណាមានរាជឱង្ការឲ្យយើងខ្ញុំដឹងផងថា ព្រះករុណាទ្រង់សុបិនយ៉ាងណា យើងខ្ញុំនឹងកាត់ស្រាយអត្ថន័យថ្វាយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ពួកខាល់ដេ គេទូលឆ្លើយដល់ស្តេច ជាភាសាអារ៉ាមថា បពិត្រព្រះករុណា សូមឲ្យទ្រង់មានព្រះជន្មតរៀងទៅ សូមទ្រង់មានបន្ទូលប្រាប់សុបិននោះមកយើងខ្ញុំ ជាបាវបំរើចុះ នោះយើងខ្ញុំនឹងកាត់ស្រាយថ្វាយទ្រង់ជ្រាប |
ព្រឹកឡើងស្តេចហ្វៀរ៉អ៊ូនមានចិត្តខ្វល់ខ្វាយយ៉ាងខ្លាំង ស្តេចកោះហៅគ្រូទាយ និងអ្នកប្រាជ្ញទាំងប៉ុន្មាននៅស្រុកអេស៊ីបមក ហើយដំណាលអំពីសុបិនរបស់ស្តេចប្រាប់ពួកគេ តែគ្មាននរណាអាចកាត់ស្រាយសុបិននោះ ជូនស្តេចហ្វៀរ៉អ៊ូនបានឡើយ។
ដ្បិតថ្ងៃនេះ សម្តេចអដូនីយ៉ាទៅ “ថ្មសូហេលែត” ហើយសម្លាប់គោឈ្មោល កូនគោបំប៉ន និងចៀមយ៉ាងច្រើន ធ្វើគូរបាន។ សម្តេចបានអញ្ជើញបុត្រាទាំងប៉ុន្មានរបស់ស្តេច ព្រមទាំងអញ្ជើញពួកមេទ័ព និងអ៊ីមុាំអបៀថើរទៅចូលរួមផង។ ឥឡូវនេះ ពួកគេកំពុងតែជប់លៀងជាមួយសម្តេចអដូនីយ៉ាទាំងស្រែកថា “ជយោស្តេចអដូនីយ៉ា!”។
នាងបាតសេបាក្រាបគោរពស្តេចទត អោនមុខដល់ដីទាំងជម្រាបថា៖ «សូមស្តេចទត ជាអម្ចាស់ ប្រកបដោយអាយុយឺនយូរ!»។
ពេលនោះ លោកអេលាគីម ជាកូនរបស់លោកហ៊ីលគីយ៉ា លោកសេបណា និងលោកយ៉ូអាពោលទៅកាន់មេទ័ពអាស្ស៊ីរីថា៖ «សូមលោកមេត្តានិយាយមកយើងខ្ញុំ ជាភាសាអារ៉ាមចុះ ដ្បិតយើងខ្ញុំស្តាប់ភាសាលោកបាន តែសូមកុំនិយាយជាភាសាយូដា ក្រែងប្រជាជននៅតាមកំពែងក្រុងឮ»។
នៅរជ្ជកាលស្តេចអើថាស៊ើកសេស ជាស្តេចស្រុកពែរ្ស លោកប៊ីសឡាំ លោកមីត្រាដាត លោកតាបេល និងបក្សពួករបស់គេ ក៏បានសរសេរសារជូនស្តេចអើថាស៊ើកសេសជាស្តេចស្រុកពែរ្សដែរ។ សារនោះសរសេរជាអក្សរអារ៉ាម និងភាសាអារ៉ាម។
ខ្ញុំជម្រាបស្តេចអធិរាជវិញថា៖ «សូមឲ្យស្តេចមានជីវិតរស់នៅជាដរាបតរៀងទៅ! តើមិនឲ្យខ្ញុំមានទឹកមុខក្រៀមក្រំដូចម្ដេចបាន បើក្រុងដែលមានផ្នូរបុព្វបុរសរបស់ខ្ញុំ នៅបាក់បែក រីឯទ្វារក្រុង ក៏ត្រូវភ្លើងឆេះអស់ទៅហើយ»។
ពេលនោះ លោកអេលាគីម លោកសេបណា និងលោកយ៉ូអា ពោលទៅកាន់មេទ័ពអាស្ស៊ីរីថា៖ «សូមអ្នកមេត្តាមានប្រសាសន៍មកយើងខ្ញុំជាភាសាអើរ៉ាមមក ដ្បិតយើងខ្ញុំស្ដាប់ភាសាអ្នកបាន តែសូមកុំមានប្រសាសន៍ជាភាសាយូដា ក្រែងប្រជាជននៅតាមកំពែងក្រុងឮ»។
យើងធ្វើឲ្យទំនាយរបស់ណាពីក្លែងក្លាយ ទៅជាឥតបានការ យើងធ្វើឲ្យពួកគ្រូទាយវង្វេងវង្វាន់ យើងនឹងរំលាយគម្រោងការរបស់ពួកអ្នកប្រាជ្ញ ដោយធ្វើឲ្យចំណេះរបស់គេក្លាយទៅជាការលេលាទៅវិញ។
យុវជនទាំងនោះត្រូវមានរូបឆោមល្អឥតខ្ចោះ មានប្រាជ្ញាវាងវៃ ជាមនុស្សចេះដឹង មានចំណេះវិជ្ជាខ្ពង់ខ្ពស់ មានកម្លាំងអាចបម្រើស្តេច។ យុវជនទាំងនោះត្រូវទទួលការអប់រំផ្នែកអក្សរសាស្ត្រ និងភាសាខាល់ដេថែមទៀតផង។
ពួកគេជម្រាបស្តេចសាជាថ្មីថា៖ «សូមស្តេចប្រាប់យើងខ្ញុំឲ្យដឹងពីសុបិននោះមក យើងខ្ញុំនឹងកាត់ស្រាយអត្ថន័យជូន»។
ពេលនោះ ដានីយ៉ែល ហៅបេលថិស្សាសារក៏តក់ស្លុតអស់មួយសន្ទុះ ដ្បិតការលាក់កំបាំងដែលគាត់ដឹងនៅក្នុងចិត្តគំនិត នាំឲ្យគាត់ភ័យរន្ធត់ជាខ្លាំង។ ស្តេចមានប្រសាសន៍មកកាន់គាត់សាជាថ្មីថា៖ «លោកបេលថិស្សាសារអើយ សូមកុំភ័យរន្ធត់ ព្រោះតែសុបិននេះ និងអត្ថន័យរបស់វាអី!»។ លោកបេលថិស្សាសារជម្រាបស្ដេចថា៖ «សូមជម្រាបស្តេច សូមឲ្យសុបិននេះធ្លាក់ទៅលើខ្មាំងសត្រូវរបស់ស្តេច ហើយឲ្យន័យរបស់វាធ្លាក់ទៅលើបច្ចាមិត្តរបស់ស្តេចវិញ!
ពេលនោះ ពួកគ្រូមន្តអាគម ពួកហោរា គ្រូទាយ ព្រមទាំងគ្រូធ្មប់ផ្សេងៗបាននាំគ្នាមក។ យើងរៀបរាប់ប្រាប់ពួកគេអំពីសុបិនរបស់យើង ប៉ុន្តែ ពួកគេពុំអាចកាត់ស្រាយអត្ថន័យប្រាប់យើងបានឡើយ។
“លោកបេលថិស្សាសារ ជាប្រមុខលើពួកគ្រូទាំងអស់អើយ យើងដឹងថា អ្នកមានវិញ្ញាណរបស់ព្រះដ៏វិសុទ្ធនៅក្នុងខ្លួន ហើយអ្នកដឹងការលាក់កំបាំងទាំងអស់។ ហេតុនេះ សុំអ្នកកាត់ស្រាយន័យរបស់និមិត្តហេតុដ៏អស្ចារ្យ ដែលយើងបានឃើញក្នុងសុបិនឲ្យយើងដឹងផង។
ពេលមហាក្សត្រិយានីឮពាក្យរបស់ស្ដេច និងឮពាក្យរបស់ពួកនាម៉ឺនមន្ត្រី នាងក៏ចូលមកក្នុងសាលជប់លៀង ហើយមានប្រសាសន៍ថា៖ «ស្តេចអើយ! សូមស្តេចរស់នៅរហូតតទៅ សូមស្តេចកុំខ្វល់ខ្វាយ និងភ័យញាប់ញ័រដូច្នេះឡើយ!
ពេលនោះ អ្នកប្រាជ្ញទាំងប៉ុន្មានរបស់ស្ដេចនាំគ្នាចូលមក តែគ្មាននរណាម្នាក់អាចអានអក្សរនោះ និងពន្យល់អត្ថន័យជូនស្តេចបានឡើយ
បន្ទាប់មក ពួកមហាមន្ត្រី និងចៅហ្វាយខេត្ត បានលើកគ្នាចូលទៅជួបស្តេចជម្រាបថា៖ «ស្តេចដារីយូសអើយ! សូមស្តេចរស់នៅរហូតតទៅ!
មហាមន្ត្រីទាំងអស់ក្នុងរាជាណាចក្រ ព្រមទាំងមន្ត្រីរដ្ឋបាល មេទ័ពក្រុមប្រឹក្សារាជបល្ល័ង្ក និងចៅហ្វាយខេត្តទាំងប៉ុន្មានបានមូលមតិគ្នា សូមឲ្យស្ដេចចេញរាជក្រឹត្យមួយ ដើម្បីប្រកាសបំរាមដូចតទៅ: “សូមជម្រាបស្តេច ក្នុងអំឡុងពេលសាមសិបថ្ងៃ បើអ្នកណាទូលអង្វរសូមអ្វីពីព្រះណាមួយ ឬពីមនុស្សណាម្នាក់ ក្រៅពីស្តេច អ្នកនោះនឹងត្រូវបោះទៅក្នុងរូងតោ”។
មហាជនដែលដើរហែហមអ៊ីសា ពីមុខពីក្រោយនាំគ្នាស្រែកឡើងថា៖ «ជយោ! ជយោ! អុលឡោះនៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត!»។
សាំយូអែលមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា៖ «អ្នករាល់គ្នាឃើញបុរសដែលអុលឡោះតាអាឡាជ្រើសរើសនេះឬទេ! ក្នុងចំណោមប្រជាជនទាំងមូល គ្មាននរណាម្នាក់ដូចគាត់ទេ»។ ប្រជាជនទាំងអស់ ក៏នាំគ្នាស្រែកជ័យឃោសឡើងថា៖ «ជយោ! ស្តេច!»។