Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 5:10 - អាល់គីតាប

10 ពេល​មហា‌ក្សត្រិ‌យានី​ឮ​ពាក្យ​របស់​ស្ដេច និង​ឮ​ពាក្យ​របស់​ពួក​នាម៉ឺន​មន្ត្រី នាង​ក៏​ចូល​មក​ក្នុង​សាល​ជប់‌លៀង ហើយ​មាន​ប្រសាសន៍​ថា៖ «ស្តេច​អើយ! សូម​ស្តេច​រស់​នៅ​រហូត​ត​ទៅ សូម​ស្តេច​កុំ​ខ្វល់‌ខ្វាយ និង​ភ័យ​ញាប់‌ញ័រ​ដូច្នេះ​ឡើយ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 ដោយព្រោះ​ព្រះរាជឱង្ការ​របស់​ស្ដេច និង​ពាក្យរបស់​ពួក​នាម៉ឺន​របស់ទ្រង់ មាតា​របស់ទ្រង់​ក៏​យាង​ចូលទៅ​ក្នុង​សាល​ជប់លៀង​។ មាតា​ទូល​ថា​៖ “ព្រះរាជា​អើយ សូមឲ្យ​ព្រះករុណា​មានព្រះជន្មរស់​ជារៀងរហូត​! សូម​កុំឲ្យ​គំនិត​របស់ព្រះករុណា​ធ្វើឲ្យ​ព្រះករុណា​តក់ស្លុត​ឡើយ ក៏​កុំឲ្យ​ទឹកមុខ​របស់ព្រះករុណា​ផ្លាស់ប្ដូរ​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 រី​ឯ​ព្រះ‌មហា‌ក្សត្រិ‌យានី កាល​ព្រះ​នាង​បាន​ឮ​រាជ‌ឱង្ការ​របស់​ស្តេច និង​ពួក​សេនាបតី ទ្រង់​ក៏​យាង​ចូល​មក​ក្នុង​សាល​ជប់​លៀង។ ព្រះ‌នាង​មាន​រាជ‌សវនីយ៍​ថា៖ «បពិត្រ​ព្រះ‌ករុណា សូម​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​យឺន​យូរ​ជា​អង្វែង​ត​រៀង​ទៅ! សូម​ព្រះ​ករុណា​កុំ​តក់​ស្លុត ហើយ​មាន​ព្រះ‌ភក្ត្រ​ស្លេក​ស្លាំង​ដូច្នេះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ពេល​ព្រះ‌មហា‌ក្សត្រិ‌យានី​ឮ​រាជ‌ឱង្ការ​របស់​ស្ដេច និង​ឮ​ពាក្យ​របស់​ពួក​នាម៉ឺន​មន្ត្រី ព្រះ‌នាង​ក៏​យាង​ចូល​មក​ក្នុង​សាល​ជប់‌លៀង ហើយ​មាន​រាជ‌សវនីយ៍​ថា៖ «បពិត្រ​ព្រះ‌រាជា សូម​ទ្រង់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​រហូត​ត​ទៅ​អើយ! សូម​ព្រះ‌ករុណា​កុំ​ខ្វល់‌ខ្វាយ និង​ភ័យ​ញាប់‌ញ័រ​ដូច្នេះ​ឡើយ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 រីឯ​អគ្គ‌មហេសី ព្រះ‌នាង​ក៏​យាង​ចូល​ទៅ​ក្នុង​រោង​លៀង ដោយ​ឮ​ព្រះ‌បន្ទូល​នៃ​ស្តេច នឹង​ពួក​សេនាបតី​របស់​ទ្រង់ ព្រះ‌នាង​ទូល​ដល់​ស្តេច​ថា បពិត្រ​ព្រះ‌ករុណា សូម​ទ្រង់​មាន​ព្រះ‌ជន្ម​ចំរើន​នៅ​ជា​យឺន‌យូរ សូម​កុំ​ឲ្យ​គំនិត​ទ្រង់​នាំ​ឲ្យ​មាន​ព្រះ‌ទ័យ​វិតក្ក​ឡើយ ក៏​កុំ​ឲ្យ​ព្រះ‌ភក្ត្រ​ទ្រង់​ផ្លាស់​ប្រែ​ទៅ​ដូច្នេះ​ដែរ

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 5:10
10 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​បាត‌សេ‌បា​ក្រាប​គោរព​ស្តេច​ទត អោន​មុខ​ដល់​ដី​ទាំង​ជម្រាប​ថា៖ «សូម​ស្តេច​ទត ជា​អម្ចាស់ ប្រកប​ដោយ​អាយុ​យឺន‌យូរ!»។


ដ្បិត​អស់​លោក​ចេះ​តែ​យក​ការ​កុហក មក​ឡូក‌ឡំ​ជា​មួយ​ការ​ពិត អស់​លោក​សុទ្ធ​តែ​ជា​គ្រូ​ពេទ្យ​ឥត​បាន​ការ។


ហេតុ​អ្វី​បាន​ជា​អស់​លោក​យក​ពាក្យ​សំដី ឥត​បាន​ការ មក​សំរាល​ទុក្ខ​ខ្ញុំ​ដូច្នេះ? ចម្លើយ​របស់​អស់​លោក​សុទ្ធ​តែ​ពាក្យ​មិន​ពិត»។


ពួក​គ្រូ​ទាយ​ជម្រាប​ស្ដេច​វិញ​ជា​ភាសា​អារ៉ាម​ថា៖ «សូម​ស្តេច​រស់​នៅ​អស់‌កល្ប​ជា​យូរ​អង្វែង​ត​រៀង​ទៅ​អើយ! សូម​ស្តេច​មាន​ប្រសាសន៍​ឲ្យ​យើង​ខ្ញុំ​ដឹង​ផង​ថា​ស្តេច​សុបិន​យ៉ាង​ណា យើង​ខ្ញុំ​នឹង​កាត់​ស្រាយ​អត្ថ‌ន័យ​ជូន»។


ពួក​គេ​ជម្រាប​ស្តេច​នេប៊ូ‌ក្នេសា​ថា៖ «ស្តេច​អើយ! សូម​ស្តេច​មាន​អាយុ​ជា​អង្វែង​ត​រៀង​ទៅ!


មុខ​របស់​ស្តេច​ប្រែ​ជា​ស្លេក‌ស្លាំង គាត់​រំជួល​ចិត្ត មាន​រូប‌កាយ​ទន់​ខ្សោយ និង​ជើង​ញាប់‌ញ័រ។


ដានី‌យ៉ែល ឆ្លើយ​ទៅ​ស្ដេច​វិញ​ថា៖ «ស្តេច​អើយ! សូម​ស្តេច​នៅ​អស់‌កល្ប​រហូត​ត​ទៅ!


បន្ទាប់​មក ពួក​មហា‌មន្ត្រី និង​ចៅហ្វាយ​ខេត្ត បាន​លើក​គ្នា​ចូល​ទៅ​ជួប​ស្តេច​ជម្រាប​ថា៖ «ស្តេច​ដារី‌យូស​អើយ! សូម​ស្តេច​រស់​នៅ​រហូត​ត​ទៅ!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម