Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 1:25 - អាល់គីតាប

25 ដ្បិត​ថ្ងៃ​នេះ សម្តេច​អដូ‌នី‌យ៉ា​ទៅ “ថ្ម​សូហេ‌លែត” ហើយ​សម្លាប់​គោ​ឈ្មោល កូន​គោ​បំប៉ន និង​ចៀម​យ៉ាង​ច្រើន ធ្វើ​គូរបាន។ សម្តេច​បាន​អញ្ជើញ​បុត្រា​ទាំង​ប៉ុន្មាន​របស់​ស្តេច ព្រម​ទាំង​អញ្ជើញ​ពួក​មេ‌ទ័ព និង​អ៊ីមុាំ​អបៀ‌ថើរ​ទៅ​ចូល​រួម​ផង។ ឥឡូវ​នេះ ពួក​គេ​កំពុង​តែ​ជប់‌លៀង​ជា​មួយ​សម្តេច​អដូ‌នី‌យ៉ា​ទាំង​ស្រែក​ថា “ជយោ​ស្តេច​អដូ‌នី‌យ៉ា!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ដ្បិត​នៅ​ថ្ងៃ​នេះ លោក​បាន​ចុះ​ទៅ​សម្លាប់​គោ ចៀម និង​សត្វ​ធាត់ៗ​ជា​ច្រើន ក៏​បាន​អញ្ជើញ​ពួក​បុត្រា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ករុណា ពួក​មេ‌ទ័ព និង​សង្ឃ​អ័បៀ‌ថើរ ទៅ​ចូល​រួម​ផង។ ឥឡូវ​នេះ គេ​កំពុង​តែ​ជប់​លៀង​នៅ​ចំពោះ​មុខ​លោក ទាំង​ពោល​ថា "សូម​ឲ្យ​ព្រះបាទ​អ័ដូ‌នីយ៉ា​មាន​ព្រះជន្ម​យឺន​យូរ!"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ដ្បិត​ថ្ងៃ​នេះ សម្ដេច​អដូ‌នី‌យ៉ា​យាង​ទៅ “ថ្ម​សូហេ‌លែត” ហើយ​សម្លាប់​គោ​ឈ្មោល កូន​គោ​បំប៉ន និង​ចៀម​យ៉ាង​ច្រើន ធ្វើ​យញ្ញ‌បូជា។ សម្ដេច​បាន​យាង​បុត្រា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ករុណា ព្រម​ទាំង​អញ្ជើញ​ពួក​មេ‌ទ័ព និង​លោក​បូជា‌ចារ្យ​អបៀ‌ថើរ ទៅ​ចូល​រួម​ផង។ ឥឡូវ​នេះ ពួក​គេ​កំពុង​តែ​ជប់‌លៀង​ជា​មួយ​សម្ដេច​អដូ‌នី‌យ៉ា​ទាំង​ស្រែក​ថា“ជយោ​ព្រះ‌បាទ​អដូ‌នី‌យ៉ា!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 ដ្បិត​នៅ​ថ្ងៃ​នេះ លោក​បាន​ចុះ​ទៅ​សំឡាប់​គោ នឹង​ចៀម ហើយ​សត្វ​យ៉ាង​ធាត់ៗ​ជា​ច្រើន ក៏​បាន​អញ្ជើញ​ពួក​បុត្រា​ទាំង​ប៉ុន្មាន នៃ​ព្រះ‌ករុណា ព្រម​ទាំង​ពួក​មេ‌ទ័ព នឹង​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ​ផង មើល គេ​កំពុង​តែ​លៀង‌លោម​គ្នា នៅ​ចំពោះ​មុខ​លោក ដោយ​បន្លឺ​វាចា​ថា សូម​ឲ្យ​ស្តេច​អ័ដូ‌នីយ៉ា​ប្រកប​ដោយ​សេចក្ដី​ចំរើន​ចុះ

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 1:25
19 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ហ៊ូសាយ ជា​ជន‌ជាតិ​អើ‌គី ដែល​ជា​មន្ត្រី​ជំនិត​របស់​ស្តេច​ទត ចូល​ទៅ​ជួប​ស្តេច​អាប់‌សា‌ឡុម ពោល​ថា៖ «ជយោ​ស្តេច! ជយោ​ស្តេច!»។


អដូ‌នី‌យ៉ា​បាន​សម្លាប់​គោ​ឈ្មោល កូន​គោ​បំប៉ន និង​ចៀម​យ៉ាង​ច្រើន​ធ្វើ​គូរបាន។ អដូ‌នី‌យ៉ា​បាន​អញ្ជើញ​បុត្រា​ទាំង​ប៉ុន្មាន​របស់​ស្តេច ព្រម​ទាំង​អញ្ជើញ​អ៊ីមុាំ​អបៀ‌ថើរ និង​លោក​មេ‌ទ័ព​យ៉ូអាប់ តែ​ពុំ​បាន​អញ្ជើញ​ស៊ូ‌ឡៃម៉ាន ជា​បុត្រ​របស់​ស្តេច​ឲ្យ​ទៅ​ចូល​រួម​ទេ។


បន្ទាប់​មក លោក​មាន​ប្រសាសន៍​ថា៖ «សូម​ជម្រាប​ស្តេច! តើ​ស្តេច​ឬ​ដែល​បាន​សម្រេច​ឲ្យ​សម្តេច​អដូ‌នី‌យ៉ា ឡើង​គ្រង​រាជ្យ​បន្ត​ពី​ស្តេច ហើយ​នៅ​លើ​បល្ល័ង្ក​របស់​ស្តេច?


នៅ​ទី​នោះ អ៊ីមុាំ​សាដុក និង​ណាពី​ណាថាន ត្រូវ​តែង‌តាំង​ស៊ូ‌ឡៃម៉ាន ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល ហើយ​ឲ្យ​គេ​ផ្លុំ​ត្រែ​ឡើង ទាំង​ស្រែក​ថា “ជយោ​ស្តេច​ស៊ូឡៃ‌ម៉ាន!”


អ៊ីមុាំ​សាដុក​យក​ស្នែង​ដាក់​ប្រេង​ពី​ក្នុង​ជំរំ​សក្ការៈ​មក រួច​តែង‌តាំង​សម្តេច​ស៊ូ‌ឡៃម៉ាន ជា​ស្តេច។ ពេល​នោះ គេ​ក៏​ផ្លុំ​ត្រែ ហើយ​ប្រជា‌ជន​ទាំង​មូល​ស្រែក​ឡើង​ថា៖ «ជយោ! ស្តេច​ស៊ូឡៃ‌ម៉ាន!»។


ថ្ងៃ​មួយ សម្តេច​អដូ‌នី‌យ៉ា​បាន​រៀប‌ចំ​ពិធី​បុណ្យ​មួយ​នៅ “ថ្ម​សូហេ‌លែត” ជិត​អេន‌រូ‌កែល​ដោយ​សម្លាប់​ចៀម និង​គោ ព្រម​ទាំង​កូន​គោ​បំប៉ន​ធ្វើ​គូរបាន​នៅ​ទី​នោះ។ សម្តេច​អញ្ជើញ​បុត្រា​ទាំង​ប៉ុន្មាន​របស់​ស្តេច​ទត និង​អញ្ជើញ​មេ‌ទ័ព​ទាំង​អស់​នៅ​ស្រុក​យូដា ដែល​ជា​អ្នក​បម្រើ​របស់​ទត មក​ចូល​រួម​ក្នុង​ពិធី​បុណ្យ​នោះ។


សម្តេច​អដូ‌នី‌យ៉ា​ឆ្លើយ​ដូច​ត​ទៅ៖ «អ្នក​ម្តាយ​ជ្រាប​ហើយ​ថា រាជ្យ‌សម្បត្តិ​ត្រូវ​បាន​មក​ខ្ញុំ ហើយ​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​សង្ឃឹម​ថា ខ្ញុំ​នឹង​ឡើង​គ្រង​រាជ្យ។ ប៉ុន្តែ រាជ្យ‌សម្បត្តិ​បែរ​ជា​បាន​ទៅ​ស្តេច​ស៊ូឡៃ‌ម៉ាន ជា​ប្អូន​របស់​ខ្ញុំ​ទៅ​វិញ ដ្បិតអុលឡោះ‌តាអាឡា​គាប់​ចិត្ត​ដូច្នេះ។


ពេល​នោះ អ៊ីមុាំ​អញ្ជើញ​បុត្រ​របស់​ស្តេច​ចេញ​មក ហើយ​យក​មកុដ​រាជ្យ​មក​បំពាក់ ព្រម​ទាំង​ជូន​ឯក‌សារ​នៃ​សម្ពន្ធ‌មេត្រី​ផង រួច​គេ​តែង‌តាំង​កុមារ​ជា​ស្តេច។ គេ​នាំ​គ្នា​ទះ​ដៃ​ស្រែក​ជយ‌ឃោស​ថា៖ «ជយោ! ស្តេច!»។


នាង​ឃើញ​ស្តេច​ថ្មី ឈរ​នៅ​លើ​វេទិកា តាម​ទំនៀម‌ទម្លាប់​ដោយ​មាន​មេ‌ទ័ព និង​អ្នក​ផ្លុំ​ត្រែ​ឈរ​អម​ផង។ ប្រជា‌ជន​ទាំង​មូល​នៅ​ក្នុង​ស្រុក​នាំ​គ្នា​អប‌អរ​សាទរ ហើយ​គេ​ក៏​ផ្លុំ​ត្រែ​ឡើង។ នាង​អថា‌លា​ហែក​អាវ​ស្រែក​ថា៖ «នេះ​ជា​អំពើ​ក្បត់! នេះ​ជា​អំពើ​ក្បត់!»។


ពួក​មេ‌ទ័ព​ប្រញាប់‌ប្រញាល់​ដោះ​អាវ​រៀងៗ​ខ្លួន ក្រាល​លើ​ក្បាល​ជណ្តើរ ជូន​លោក​យេហ៊ូវ​អង្គុយ រួច​នាំ​គ្នា​ផ្លុំ​ស្នែង​ឡើង ហើយ​ស្រែក​ថា៖ «ជយោ! ស្តេច​យេហ៊ូវ!»។


អុលឡោះ​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ! ឥឡូវ​នេះ​យើង​ខ្ញុំ​សូម​អរ​គុណ និង​កោត​សរសើរ​នាម​ដ៏​ថ្កុំ‌ថ្កើង​របស់​ទ្រង់។


លុះ​ស្អែក​ឡើង ពួក​គេ​នាំ​គ្នា​ធ្វើ​គូរបាន និង​គូរបាន​ដុត​ជូនអុលឡោះ‌តាអាឡា គឺ​មាន​គោ​បា ១ ០០០ ក្បាល ចៀម​ឈ្មោល ១ ០០០ ក្បាល និង​កូន​ចៀម ១ ០០០ ក្បាល ដោយ​មាន​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ ព្រម​ទាំង​គូរបាន​យ៉ាង​ច្រើន​ទៀត សម្រាប់​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល។


គេ​អញ្ជើញ​បុត្រ​របស់​ស្តេច​ចេញ​មក ហើយ​យក​មកុដ​រាជ្យ​មក​បំពាក់ ព្រម​ទាំង​ជូន​ឯក‌សារ​នៃ​សម្ពន្ធ‌មេត្រី​ផង លោក​យេហូ‌យ៉ាដា និង​កូនៗ​របស់​គាត់ ចាក់​ប្រេង​តែង‌តាំង​រាជ​កុមារ​ជា​ស្តេច ទាំង​ស្រែក​ថា៖ «ជយោ ស្តេច!»។


មហា‌ជន​ដែល​ដើរ​ហែ‌ហម​អ៊ីសា ពី​មុខ​ពី​ក្រោយ​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «ជយោ! ជយោ! អុលឡោះ​នៅ​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត!»។


ស្តេច​ចាត់​អ្នក​បម្រើ​ផ្សេង​ទៀត ឲ្យ​ទៅ​ជម្រាប​ភ្ញៀវ​ថាៈ “យើង​បាន​រៀប‌ចំ​អាហារ​សម្រាប់​ជប់‌លៀង គឺ​បាន​សម្លាប់​គោ និង​សម្លាប់​សត្វ​ដែល​បាន​បំប៉ន​នោះ​រួច​រាល់​អស់​ហើយ សូម​អញ្ជើញ​មក​ពិសា​ការ!”។


គេ​ពោល​ថា៖ «សូម​អុលឡោះ​ប្រទាន​ពរ​ដល់ ស្តេច​ដែល​មក ក្នុង​នាម​អុលឡោះ‌ជាអម្ចាស់! សូម​សន្ដិ‌ភាព​កើត​ពី​សូរ៉ក​មក សូម​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ នៅ​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត!»។


សាំយូ‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ទាំង​មូល​ថា៖ «អ្នក​រាល់​គ្នា​ឃើញ​បុរស​ដែលអុលឡោះ‌តាអាឡា​ជ្រើស​រើស​នេះ​ឬ​ទេ! ក្នុង​ចំណោម​ប្រជា‌ជន​ទាំង​មូល គ្មាន​នរណា​ម្នាក់​ដូច​គាត់​ទេ»។ ប្រជា‌ជន​ទាំង​អស់ ក៏​នាំ​គ្នា​ស្រែក​ជ័យ​ឃោស​ឡើង​ថា៖ «ជយោ! ស្តេច!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម