Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 2:3 - អាល់គីតាប

3 ស្តេច​មាន​ប្រសាសន៍​ថា៖ «យើង​បាន​សុបិន​និមិត្ត ហើយ​ខ្វល់‌ខ្វាយ​ក្នុង​ចិត្ត​ណាស់ ព្រោះ​យើង​ចង់​ដឹង​ថា​បាន​សុបិន​ឃើញ​អ្វី»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ស្ដេច​មានរាជឱង្ការ​នឹង​ពួកគេ​ថា​៖ “យើង​បាន​យល់សប្តិឃើញ​យល់សប្តិ​មួយ ហើយ​វិញ្ញាណ​របស់យើង​មានអំពល់ ដោយព្រោះ​ចង់​ដឹង​អំពី​យល់សប្តិ​នោះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់ពួក​គេ​ថា៖ «យើង​មាន​សុបិន​មួយ ហើយ​វិញ្ញាណ​យើង​មាន​ការ​រំខាន ដោយ​ព្រោះ​ចង់​ដឹង​ពី​សុបិន​នោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ព្រះ‌មហា‌ក្សត្រ​មាន​រាជ‌ឱង្ការ​ថា៖ «យើង​បាន​សុបិន​និមិត្ត ហើយ​ខ្វល់‌ខ្វាយ​ក្នុង​ចិត្ត​ណាស់ ព្រោះ​យើង​ចង់​ដឹង​ថា​បាន​សុបិន​ឃើញ​អ្វី»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 រួច​ស្តេច​ទ្រង់​មាន​បន្ទូល​នឹង​គេ​ថា អញ​បាន​យល់​សប្តិ ហើយ​មាន​វិញ្ញាណ​វិង‌ស៊ុង ដោយ​ចង់​ដឹង​ន័យ​ក្នុង​សប្តិ​នោះ

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 2:3
5 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​តប​មក​វិញ​ថា៖ «យើង​បាន​យល់​សប្តិ តែ​គ្មាន​នរណា​អាច​ជួយ​កាត់​សប្តិ​នេះ​បាន​ទេ»។ យូសុះ​និយាយ​ថា៖ «មាន​តែ​អុលឡោះ​ប៉ុណ្ណោះ ទើប​អាច​កាត់​សប្តិ​បាន! សូម​រៀប​រាប់​ប្រាប់​ខ្ញុំ​មក»។


ស្តេច​ហ្វៀរ៉អ៊ូន​មាន​ប្រសាសន៍​មក​កាន់​យូសុះ​ថា៖ «យើង​បាន​យល់​សុបិន​ដែល​ពុំ​មាន​នរណា​អាច​កាត់​ស្រាយ​ន័យ​បាន​ឡើយ តែ​យើង​ឮ​ថា ពេល​គេ​ដំណាល​សុបិន​ប្រាប់​អ្នក អ្នក​ចេះ​កាត់​ស្រាយ​ន័យ​បាន»។


ព្រឹក​ឡើង​ស្តេច​ហ្វៀរ៉អ៊ូន​មាន​ចិត្ត​ខ្វល់​ខ្វាយ​យ៉ាង​ខ្លាំង ស្តេច​កោះ​ហៅ​គ្រូ​ទាយ និង​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អេស៊ីប​មក ហើយ​ដំណាល​អំពី​សុបិន​របស់​ស្តេច​ប្រាប់​ពួក​គេ តែ​គ្មាន​នរណា​អាច​កាត់​ស្រាយ​សុបិន​នោះ ជូន​ស្តេច​ហ្វៀរ៉អ៊ូន​បាន​ឡើយ។


នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ស្តេច​នេប៊ូ‌ក្នេសា គាត់​បាន​យល់​សុបិន​និមិត្ត ដែល​ធ្វើ​ឲ្យ​គាត់​ខ្វល់​ចិត្ត មិន​អាច​សម្រាន្ត​លក់​ទៀត​បាន​ឡើយ។


យើង​បាន​សុបិន​ធ្វើ​ឲ្យ​យើង​ភ័យ​តក់‌ស្លុត​ជា​ខ្លាំង។ សូម្បី​តែ​នៅ​លើ​បន្ទប់‌សម្រាន្ត យើង​នៅ​តែ​នឹក​គិត​អំពី​សុបិន​នេះ​ជា‌និច្ច ហើយ​ចិត្ត​យើង​ខ្វាយ​ខ្វល់​ណាស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម