ណាពីចាស់ពោលទៅអ្នកនាំសាររបស់អុលឡោះថា៖ «ខ្ញុំក៏ជាណាពីដែរ មានម៉ាឡាអ៊ីកាត់បានមកប្រាប់ខ្ញុំ ក្នុងនាមរបស់អុលឡោះតាអាឡាដូចតទៅ: “ចូរទៅនាំគាត់មកផ្ទះអ្នក ដើម្បីឲ្យគាត់បរិភោគអាហារ និងទឹកផង”»។ តាមពិតគាត់និយាយកុហកទេ។
ចោទិយកថា 13:1 - អាល់គីតាប «ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើមានណាពី ឬអ្នកទាយឆុតណាម្នាក់ ប្រកាសអំពីទីសំគាល់ ឬការអស្ចារ្យអ្វីមួយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ប្រសិនបើមានហោរាណាម្នាក់ ឬអ្នកយល់សប្ដិណាកើតឡើងក្នុងចំណោមអ្នករាល់គ្នា ហើយអ្នកនោះប្រាប់ទីសម្គាល់ ឬពីការអស្ចារ្យណា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើមានព្យាការី ឬគ្រូទាយឆុតណាម្នាក់ ប្រកាសអំពីទីសម្គាល់ ឬឫទ្ធិបាដិហារិយ៍អ្វីមួយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើកាលណាមានហោរាណា ឬអ្នកណាកើតឡើងនៅក្នុងពួកឯង ដែលតែងតែយល់សប្ត ហើយអ្នកនោះប្រាប់ទីសំគាល់ ឬពីការអស្ចារ្យណា |
ណាពីចាស់ពោលទៅអ្នកនាំសាររបស់អុលឡោះថា៖ «ខ្ញុំក៏ជាណាពីដែរ មានម៉ាឡាអ៊ីកាត់បានមកប្រាប់ខ្ញុំ ក្នុងនាមរបស់អុលឡោះតាអាឡាដូចតទៅ: “ចូរទៅនាំគាត់មកផ្ទះអ្នក ដើម្បីឲ្យគាត់បរិភោគអាហារ និងទឹកផង”»។ តាមពិតគាត់និយាយកុហកទេ។
អ្នកនាំសាររបស់អុលឡោះក៏ត្រឡប់ទៅជាមួយគាត់ ហើយបរិភោគអាហារ និងទឹក នៅផ្ទះរបស់គាត់ផង។
កុំយកអ្វីមកបន្ថែមពីលើបន្ទូលរបស់ទ្រង់ឡើយ ក្រែងលោទ្រង់ស្ដីបន្ទោសថា អ្នកជាមនុស្សកុហក។
ក្បាលគឺពួកអះលីជំអះ និងអ្នកមុខអ្នកការ រីឯកន្ទុយ គឺអ្នកដែលជាណាពីក្លែងក្លាយ។
ពួកណាពី និងពួកអ៊ីមុាំសុទ្ធតែទុច្ចរិត សូម្បីតែនៅក្នុងដំណាក់របស់យើង ក៏ឃើញអំពើអាក្រក់របស់ពួកគេដែរ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
យើងប្រឆាំងនឹងអស់អ្នកដែលយកសុបិននិមិត្តក្លែងក្លាយ មកថ្លែងប្រាប់ប្រជារាស្ត្ររបស់យើង ហើយនាំពួកគេឲ្យវង្វេងតាមពាក្យកុហកបោកប្រាស់។ យើងពុំបានចាត់ណាពីទាំងនោះឲ្យមកទេ ហើយយើងក៏ពុំបានបញ្ជាពួកនោះដែរ។ ណាពីទាំងនោះគ្មានផលប្រយោជន៍ដល់ប្រជារាស្ត្ររបស់យើងទេ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
រីឯអ្នករាល់គ្នាវិញ ពេលព្យាការី គ្រូទាយ អ្នកកាត់សប្ដិ គ្រូហោរ និងគ្រូធ្មប់របស់អ្នករាល់គ្នាប្រាប់ថា “កុំចុះចូលនឹងស្ដេចនេប៊ូក្នេសា!” នោះមិនត្រូវស្ដាប់ពាក្យរបស់គេឡើយ
“លោកសេផានាអើយ អុលឡោះតាអាឡាតែងតាំងអ្នកជាអ៊ីមុាំ ជំនួសអ៊ីមុាំយេហូយ៉ាដា ដើម្បីឲ្យអ្នកទទួលខុសត្រូវលើការងារក្នុងដំណាក់របស់អុលឡោះតាអាឡា ហើយពិនិត្យមើលក្រែងលោមាននរណាម្នាក់កើតគំនិតលេលាតាំងខ្លួនជាណាពី។ អ្នកត្រូវតែយកជនប្រភេទនោះដាក់ច្រវាក់ និងយកឃ្នាងមកដាក់កដែរ។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលថា: “មិនត្រូវចាញ់បោកពួកណាពី ឬពួកអ្នកទាយ ដែលរស់នៅក្នុងចំណោមអ្នករាល់គ្នាឡើយ ហើយក៏មិនត្រូវយកចិត្តទុកដាក់នឹងការយល់សប្ដិរបស់អ្នករាល់គ្នាដែរ
ពួកគេទាំងអស់គ្នា ចាប់តាំងពីអ្នកតូចរហូតដល់អ្នកធំ គិតតែពីស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន ទាំងណាពី ទាំងអ៊ីមុាំ សុទ្ធតែជាអ្នកបោកប្រាស់។
ពួកនាងនឹងលែងប្រឌិតនិមិត្តហេតុដ៏ឥតបានការ ហើយក៏លែងទស្សន៍ទាយទៀតដែរ។ យើងនឹងដោះលែងប្រជារាស្ត្ររបស់យើងពីកណ្ដាប់ដៃរបស់ពួកនាង។ ពេលនោះ ពួកនាងនឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន»។
រីឯរូបព្រះក្លែងក្លាយ ដែលអ្នករាល់គ្នាទៅសាកសួរ ផ្ដល់តែចម្លើយបោកបញ្ឆោតប៉ុណ្ណោះ ពួកហោរាថ្លែងអំពីនិមិត្តហេតុក្លែងក្លាយ សុបិននិមិត្តរបស់ពួកគេសុទ្ធតែគ្មានខ្លឹមសារ ពាក្យលើកទឹកចិត្តរបស់ពួកគេ ក៏ឥតបានការដែរ។ ហេតុនេះហើយបានជាប្រជាជនត្រូវវេទនា វង្វេងខ្ចាត់ខ្ចាយដូចហ្វូងចៀម គ្មានអ្នកគង្វាល។
នៅថ្ងៃនោះ ណាពីម្នាក់ៗនឹងត្រូវអាម៉ាស់ ព្រោះតែនិមិត្តហេតុដែលខ្លួនបានឃើញ ហើយគេនឹងលែងពាក់អាវរោមសត្វ ដើម្បីបោកបញ្ឆោតអ្នកដទៃទៀតហើយ។
ដ្បិតនឹងមានមនុស្សក្លែងខ្លួនធ្វើជាអាល់ម៉ាហ្សៀស ព្រមទាំងមានណាពីក្លែងក្លាយ នាំគ្នាសំដែងទីសំគាល់ធំអស្ចារ្យ និងអំណាចផ្សេងៗ ដើម្បីបញ្ឆោតមនុស្សរហូតដល់ទៅនាំពួកអ្នក ដែលអុលឡោះបានជ្រើសរើសឲ្យវង្វេងថែមទៀតផង ប្រសិនបើគេអាចធ្វើបាន។
«ចូរប្រយ័ត្ននឹងពួកណាពីក្លែងក្លាយ គេក្លែងខ្លួនមករកអ្នករាល់គ្នា ដោយពាក់ស្បែកចៀម តែគេមានចិត្ដសាហាវដូចចចក។
ដ្បិតនឹងមានមនុស្សក្លែងខ្លួនធ្វើជាអាល់ម៉ាហ្សៀស ព្រមទាំងមានណាពីក្លែងក្លាយ នាំគ្នាសំដែងទីសំគាល់ដ៏អស្ចារ្យ និងអំណាចផ្សេងៗ ដើម្បីបញ្ឆោតមនុស្សរហូតដល់ទៅនាំពួកអ្នកដែលអុលឡោះជ្រើសរើសឲ្យវង្វេងថែមទៀតផង ប្រសិនបើគេអាចធ្វើបាន។
អ្នករាល់គ្នាដែលមនុស្សទាំងអស់ កោតសរសើរអើយ! អ្នកត្រូវវេទនាហើយ ព្រោះបុព្វបុរសរបស់គេក៏បានប្រព្រឹត្ដ ចំពោះពួកណាពីក្លែងក្លាយដូច្នោះដែរ!»។
ផ្ទុយទៅវិញ ប្រសិនបើណាពីណាម្នាក់ហ៊ានថ្លែងបន្ទូលអ្វីមួយ ក្នុងនាមយើង ជាពាក្យដែលយើងមិនបានបង្គាប់ឲ្យថ្លែង ឬប្រសិនបើគេថ្លែងពាក្យក្នុងឈ្មោះព្រះដទៃទៀត ណាពីនោះនឹងត្រូវទទួលទោសដល់ស្លាប់”។
«ឥឡូវនេះ អ៊ីស្រអែលអើយ ចូរស្តាប់ ហើយប្រតិបត្តិតាមហ៊ូកុំផ្សេងៗដែលខ្ញុំបង្រៀនអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានជីវិត ហើយចូលទៅកាន់កាប់ទឹកដីដែលអុលឡោះតាអាឡា ជាម្ចាស់នៃដូនតារបស់អ្នករាល់គ្នា ប្រគល់ឲ្យអ្នករាល់គ្នា។
មិនត្រូវបន្ថែម ឬបន្ថយអ្វី ទៅលើពាក្យដែលខ្ញុំបង្គាប់ដល់អ្នករាល់គ្នាឡើយ ប៉ុន្តែ ត្រូវធ្វើតាមបទបញ្ជាដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា បង្គាប់ឲ្យអ្នករាល់គ្នាធ្វើ ដូចខ្ញុំបានប្រគល់ឲ្យអ្នករាល់គ្នា។
រីឯមេប្រឆាំងសាសនានោះវិញ វាមកដល់ដោយអំណាចអ៊ីព្លេសហ្សៃតន គឺវាសំដែងការអស្ចារ្យ ទីសំគាល់ និងអំណាចបោកប្រាស់សព្វបែបយ៉ាង។
កាលពីសម័យដើម មានណាពីក្លែងក្លាយស្ថិតនៅក្នុងចំណោមប្រជារាស្ដ្រ។ ក្នុងចំណោមបងប្អូនក៏ដូច្នោះដែរ គឺនឹងមានតួនក្លែងក្លាយមកស៊កសៀត បញ្ចូលលទ្ធិខុស ដែលបណ្ដាលឲ្យវិនាស គេបដិសេធពុំព្រមទទួលស្គាល់អ៊ីសាជាអម្ចាស់ ដែលបានលោះគេឲ្យរួចពីបាបនោះទេ គេមុខជាត្រូវវិនាសអន្ដរាយយ៉ាងទាន់ហន់មិនខាន។
កូនចៅជាទីស្រឡាញ់អើយ សូមកុំជឿអស់អ្នកដែលថា ខ្លួនមានរសអុលឡោះនៅជាមួយនោះឡើយ ត្រូវល្បងលគេមើល ដើម្បីឲ្យដឹងថា រសនេះមកពីអុលឡោះមែនឬយ៉ាងណា ដ្បិតមានណាពីក្លែងក្លាយជាច្រើនបានមកក្នុងលោកនេះ។