Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ថែស្សាឡូនីច 2:9 - អាល់គីតាប

9 រីឯ​មេ​ប្រឆាំង​សាសនា​នោះ​វិញ វា​មក​ដល់​ដោយ​អំណាច​អ៊ីព្លេស‌ហ្សៃតន គឺ​វា​សំដែង​ការ​អស្ចារ្យ ទី​សំគាល់ និង​អំណាច​បោក​ប្រាស់​សព្វ​បែប​យ៉ាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 ការមកដល់​របស់​មនុស្សនៃការឥតច្បាប់ គឺ​ស្របតាម​កិច្ចការ​របស់​សាតាំង ដោយ​ប្រើ​អស់ទាំង​មហិទ្ធិឫទ្ធិ ទីសម្គាល់ ការអស្ចារ្យ​នៃ​ការបោកប្រាស់

សូមមើលជំពូក ចម្លង

Khmer Christian Bible

9 អា​ប្រឆាំង​ច្បាប់​នោះ​នឹង​មក​ដោយសារ​អំណាច​របស់​អារក្ស​សាតាំង​ ទាំង​មាន​ឫទ្ធិ​ ទីសំគាល់​ និង​ការ​អស្ចារ្យ​ក្លែងក្លាយ​គ្រប់​បែប​យ៉ាង​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 អា​ទទឹង​ច្បាប់​នោះ​នឹង​មក​ដោយអំណាច​រប​ស់​អារក្ស​សាតាំង ដោយ​ប្រើ​គ្រប់​ទាំង​អំណាច ទី​សម្គាល់ ការ​អស្ចារ្យ​ក្លែង​ក្លាយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 រីឯ​មេ​ប្រឆាំង​សាសនា​នោះ​វិញ វា​មក​ដល់​ដោយ​អំណាច​មារ*​សាតាំង គឺ​វា​សម្តែង​ការ​អស្ចារ្យ ទី​សម្គាល់ និង​ឫទ្ធិ‌បាដិ‌ហារិយ៍​បោក​ប្រាស់​សព្វ​បែប​យ៉ាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 អា​ទទឹង​ច្បាប់​នោះ​នឹង​មក​ទាំង​ធ្វើ​ការ ដូច​ជា​អារក្ស​សាតាំង ដោយ​នូវ​គ្រប់​ទាំង​ឫទ្ធិ ទី​សំគាល់ នឹង​ការ​អស្ចារ្យ​ដ៏​កំភូត

សូមមើលជំពូក ចម្លង




២ ថែស្សាឡូនីច 2:9
31 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ​មាន​វិញ្ញាណ​មួយ​ចេញ​មក​ឈរ​នៅ​ចំពោះអុលឡោះ‌តាអាឡា ហើយ​ជម្រាប​ថា “ខ្ញុំ​នឹង​ទៅ​ទាក់‌ទាញ​គាត់!” អុលឡោះ‌តាអាឡា​សួរ​ថា “តើ​អ្នក​ធ្វើ​ដូច​ម្តេច?”។


ប៉ុន្តែ គ្រូ​ធ្មប់​ជាតិ​អេស៊ីប​ក៏​ប្រើ​មន្ត‌អាគម ធ្វើ​បាន​ដូច​គ្នា។ ហេតុ​នេះ ស្តេច​ហ្វៀរ៉អ៊ូន​នៅ​តែ​មាន​ចិត្ត​រឹង​ចចេស មិន​ព្រម​ស្តាប់​ម៉ូសា និង​ហារូន ដូចអុលឡោះ‌តាអាឡា​មាន​បន្ទូល​ទុក​ស្រាប់។


ពួក​គ្រូ​ធ្មប់​ក៏​ប្រើ​មន្ត‌អាគម ដើម្បី​បង្កើត​មូស​ដែរ តែ​ពួក​គេ​ធ្វើ​ពុំ​បាន​ទេ។ មូស​នៅ​តែ​រោម​មនុស្ស និង​សត្វ​ដដែល។


ប៉ុន្តែ គ្រូ​ធ្មប់​ជាតិ​អេស៊ីប ក៏​ប្រើ​មន្ត‌អាគម​ធ្វើ​បាន​ដូច​គ្នា គឺ​ឲ្យ​កង្កែប​ចេញ​មក​រាត​ត្បាត​ស្រុក​អេស៊ីប។


ដ្បិតអុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ វិញ្ញាណ​របស់​អ្នក​រាល់​គ្នា​ស្ពឹក​ស្រពន់ ទ្រង់​បិទ​ភ្នែក​អ្នក​រាល់​គ្នា ដែល​ជា​ណាពី ទ្រង់​បាំង​មុខ​អ្នក​រាល់​គ្នា​ដែល​ជា​អ្ន​កទាយ។


ចម្លើយ​របស់​យើង​នឹង​ធ្វើ​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​រំជួល​ចិត្ត ដ្បិត​ពួក​គេ​បាន​ងាក​ចេញ​ឆ្ងាយ​ពី​យើង ទៅ​គោរព​ព្រះ​ក្លែង‌ក្លាយ​ទាំង​អស់​គ្នា។


ពេល​នោះ មាន​គេ​នាំ​បុរស​អ៊ីព្លេស​ចូល​ម្នាក់​មក​ជួប​អ៊ីសា។ អ៊ីព្លេស​បាន​ធ្វើ​ឲ្យ​គាត់​ខ្វាក់​ផង ថ្លង់​ផង។ អ៊ីសា​ប្រោស​គាត់​ឲ្យ​ជា​គាត់​ក៏​និយាយ​បាន និង​ឃើញ​ទៀត​ផង។


ដ្បិត​នឹង​មាន​មនុស្ស​ក្លែង​ខ្លួន​ធ្វើ​ជា​អាល់ម៉ា‌ហ្សៀស ព្រម​ទាំង​មាន​ណាពី​ក្លែង‌ក្លាយ នាំ​គ្នា​សំដែង​ទី​សំគាល់​ធំ​អស្ចារ្យ និង​អំណាច​ផ្សេងៗ ដើម្បី​បញ្ឆោត​មនុស្ស​រហូត​ដល់​ទៅ​នាំ​ពួក​អ្នក ដែល​អុលឡោះ​បាន​ជ្រើស​រើស​ឲ្យ​វង្វេង​ថែម​ទៀត​ផង ប្រសិន​បើ​គេ​អាច​ធ្វើ​បាន។


អ៊ីសា​ប្រាប់​ទៅ​អ៊ីព្លេស​ថា៖ «អ៊ីព្លេស‌ហ្សៃតន​អើយ! ចូរ​ថយ​ចេញ​ទៅ ដ្បិត​ក្នុង​គីតាប​មាន​ចែង​ថា “អ្នក​ត្រូវ​ថ្វាយ‌បង្គំ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក និង​គោរព​បម្រើ​តែ​ទ្រង់​ប៉ុណ្ណោះ”»។


ដ្បិត​នឹង​មាន​មនុស្ស​ក្លែង​ខ្លួន​ធ្វើ​ជា​អាល់ម៉ា‌ហ្សៀស ព្រម​ទាំង​មាន​ណាពី​ក្លែង‌ក្លាយ នាំ​គ្នា​សំដែង​ទី​សំគាល់​ដ៏​អស្ចារ្យ និង​អំណាច​ផ្សេងៗ ដើម្បី​បញ្ឆោត​មនុស្ស​រហូត​ដល់​ទៅ​នាំ​ពួក​អ្នក​ដែល​អុលឡោះ​ជ្រើស‌រើស​ឲ្យ​វង្វេង​ថែម​ទៀត​ផង ប្រសិន​បើ​គេ​អាច​ធ្វើ​បាន។


លុះ​ទៅ​ដល់ ឃើញ​ផ្ទះ​នោះ​បោស​ស្អាត ហើយ​តុប‌តែង​ល្អ


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​បាន​ឃើញ​ទី​សំគាល់ និង​ការ​អស្ចារ្យ​ទេ អ្នក​រាល់​គ្នា​មុខ​ជា​មិន​ជឿ​ឡើយ»។


អ្នក​រាល់​គ្នា​ធ្វើ​កិច្ចការ​ដែល​ឪពុក​អ្នក​រាល់​គ្នា​ប្រព្រឹត្ដ»។ គេ​ឆ្លើយ​នឹង​អ៊ីសា​ថា​យើង​ខ្ញុំ​ជា​កូន​ពេញ​ច្បាប់ យើង​មាន​ឪពុក​តែ​មួយ​គត់ គឺ​អុលឡោះ»។


អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​អ៊ីព្លេស‌ហ្សៃតន ហើយ​អ្នក​រាល់​គ្នា​ចង់​ធ្វើ​តាម​ចំណង់​ចិត្ដ​ឪពុក​អ្នក​រាល់​គ្នា។ តាំង​ពី​ដើម​រៀង​មក​វា​បាន​សម្លាប់​មនុស្ស ហើយ​មិន​កាន់​តាម​សេចក្ដី​ពិត​ទេ ព្រោះ​គ្មាន​សេចក្ដី​ពិត​នៅ​ក្នុង​ខ្លួន​វា​សោះ។ ពេល​វា​និយាយ​កុហក នោះ​វា​និយាយ​ចេញ​ពី​គំនិត​វា​ផ្ទាល់ ព្រោះ​វា​ជា​មេ​កុហក​ហើយ​ជា​ឪពុក​នៃ​អ្នក​កុហក។


ហើយ​និយាយ​ថា៖ «នែ៎! ជន​ពោរ‌ពេញ​ទៅ​ដោយ​ពុត​ត្បុត និង​ល្បិច​កិច្ច‌កល​អើយ! អ្នក​ជា​កូន​របស់​អ៊ីព្លេស អ្នក​ជា​សត្រូវ​នឹង​អំពើ​សុចរិត​គ្រប់​យ៉ាង តើ​អ្នក​នៅ​តែ​ពង្វាង​គេ​ឲ្យ​ងាក​ចេញ​ពី​មាគ៌ា​ដ៏​ត្រឹម​ត្រូវ​របស់​អុលឡោះ‌ជាអម្ចាស់​ដល់​ណា​ទៀត!។


ត្រង់​នេះ សូម​កុំ​ឆ្ងល់​អ្វី​ឡើយ សូម្បី​តែ​អ៊ីព្លេស‌ហ្សៃតន​ផ្ទាល់ ក៏​បាន​ក្លែង​ខ្លួន​ធ្វើ​ជា​ម៉ាឡា‌អ៊ីកាត់​នៃ​ពន្លឺ​ដែរ។


ប៉ុន្ដែ​ខ្ញុំ​ក៏​បារម្ភ​ថា ពស់​បាន​ល្បួង​សាទី​ហាវ៉ា ដោយ​កល‌ល្បិច​របស់​វា​យ៉ាង​ណា ចិត្ដ​គំនិត​របស់​បង​ប្អូន​បែរ​ទៅ​ជា​សៅ‌ហ្មង លះ‌បង់​ចិត្ដ​ស្មោះ‌សរ និង​ចិត្ដ​បរិសុទ្ធ ចំពោះ​អាល់ម៉ា‌ហ្សៀស​យ៉ាង​នោះ​ដែរ


ជា​អ្នក​មិន​ជឿ​ដែល​ត្រូវ​ព្រះ​នៃ​លោកីយ៍​នេះ​ធ្វើ​ឲ្យ​ចិត្ដ​គំនិត​របស់​គេ​ទៅ​ជា​ងងឹត មិន​ឲ្យ​គេ​ឃើញ​ពន្លឺ​រស្មី​ដ៏​រុង‌រឿង​នៃ​ដំណឹង‌ល្អ របស់​អាល់ម៉ា‌ហ្សៀស​ជា​តំណាង របស់​អុលឡោះ​នោះ​ឡើយ។


ពី​ដើម បង​ប្អូន​បាន​រស់​នៅ​តាម​របៀប​លោកីយ៍​នេះ គឺ​តាម​វត្ថុ​ស័ក្តិ‌សិទ្ធិ​ដែល​គ្រប់‌គ្រង​ពិភព​លោក​នេះ ជា​វិញ្ញាណ​ដែល​មាន​ឥទ្ធិពល​នៅ​ក្នុង​អស់​អ្នក​ប្រឆាំង​នឹង​អុលឡោះ​នៅ​បច្ចុប្បន្ន‌កាល​នេះ។


យ៉ាណែស និង​យ៉ាមប្រេសបាន​ប្រឆាំង​នឹង​ណាពី​ម៉ូសា​យ៉ាង​ណា អ្នក​ទាំង​នេះ​ក៏​ប្រឆាំង​នឹង​សេចក្ដី​ពិត​យ៉ាង​នោះ​ដែរ។ ពួក​គេ​ជា​មនុស្ស​មាន​គំនិត​ខូច ហើយ​ជំនឿ​របស់​គេ​ឥត​បាន​ការ​អ្វី​ទាល់​តែ​សោះ។


ប្រាជ្ញា​បែប​នេះ មិន​មែន​ជា​ប្រាជ្ញា​មក​ពី​អុលឡោះ​ទេ គឺ​ជា​ប្រាជ្ញា​របស់​លោកីយ៍ ប្រាជ្ញា​របស់​មនុស្ស និង​ប្រាជ្ញា​របស់​អ៊ីព្លេស


នាគ​ក្ដៅ​ក្រហាយ​នឹង​ស្ដ្រី​នោះ​យ៉ាង​ខ្លាំង វា​ក៏​ចេញ​ទៅ​ធ្វើ​សឹក​នឹង​កូន​ចៅ​របស់​នាង​ដែល​នៅ​សល់ គឺ​ធ្វើ​សឹក​នឹង​អស់​អ្នក​ដែល​ប្រតិបត្ដិ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​អុលឡោះ និង​អស់​អ្នក​ដែល​បាន​ជឿ​សក្ខី‌ភាព​របស់​អ៊ីសា។


នាគ​ធំ​នោះ ក៏​ត្រូវ​គេ​ទម្លាក់​ចុះ​មក គឺ​នាគ​ធំ​ហ្នឹង​ឯង ជា​ពស់​ពី​បុរាណ​ឈ្មោះ​អ៊ីព្លេស ឬ​ហ្សៃតន​ដែល​បាន​នាំ​មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​ឲ្យ​វង្វេង។ វា​ត្រូវ​គេ​ទម្លាក់​ចុះ​មក​ផែនដី ហើយ​ពួក​បរិវារ​វា​ក៏​ត្រូវ​គេ​ទម្លាក់​ចុះ​មក​ជា​មួយ​ដែរ។


ក្នុង​ឯង​លែង​មាន​ពន្លឺ​ចង្កៀង​ទៀត សំឡេង​គូ​ស្វាមី‌ភរិយា​ថ្មោង​ថ្មី​ក៏​លែង​ឮ​ទៀត​ដែរ ដ្បិត​ពួក​ឈ្មួញ​ដែល​រក​ស៊ី​ក្នុង​ឯង សុទ្ធ​តែ​ជា​អ្នក​ធំ​ជាង​គេ​នៅ​លើ​ផែនដី​នេះ វិជ្ជា​ធ្មប់​របស់​ឯង​បាន​នាំ​ជាតិ​សាសន៍​ទាំង​អស់​ឲ្យ​វង្វេង


សត្វ​តិរច្ឆាន​បាន​ជាប់​ជា​ឈ្លើយ​សឹក ហើយ​ណាពី​ក្លែង‌ក្លាយ​ដែល​បាន​សំដែង​ទី​សំគាល់​អស្ចារ្យ​នៅ​មុខ​សត្វ​នោះ ក៏​បាន​ជាប់​ជា​ឈ្លើយ​ដែរ គឺ​ណាពី​ក្លែង‌ក្លាយ​ហ្នឹង​ហើយ ដែល​បាន​នាំ​អស់​អ្នក​មាន​សញ្ញា​សំគាល់​របស់​សត្វ​តិរច្ឆាន និង​អ្នក​ក្រាប​ថ្វាយ‌បង្គំ​រូប​ចម្លាក់​របស់​សត្វ​នោះ​ឲ្យ​វង្វេង។ គេ​បាន​បោះ​ពួក​សត្វ​តិរច្ឆាន និង​ណាពី​ក្លែង‌ក្លាយ​ទាំង​រស់ ទៅ​ក្នុង​នរ៉កា​ដែល​មាន​ស្ពាន់ធ័រ​កំពុង​ឆេះ។


រីឯ​អ៊ីព្លេស​ដែល​បាន​នាំ​ជាតិ​សាសន៍​ទាំង​នោះ​ឲ្យ​វង្វេង ក៏​ត្រូវ​គេ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង និង​ស្ពាន់ធ័រ​ដែល​មាន​សត្វ​តិរច្ឆាន និង​ណាពី​ក្លែង‌ក្លាយ​នៅ​ក្នុង​នោះ​ស្រាប់។ គេ​នឹង​រង‌ទុក្ខ​វេទនា​ទាំង​ថ្ងៃ ទាំង​យប់ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។


កណ្ដូប​ទាំង​នោះ​មាន​យមរាជធ្វើ​ជា​ស្ដេច​ដឹក​នាំ​វា ដែល​មាន​ឈ្មោះ​ជា​ភាសា​ហេប្រឺ​ថា អាបាដូន ជា​ភាសា​ក្រិក​ថា អាប៉ុ‌លីយ៉ូន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម