ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 8:27 - អាល់គីតាប

នៅ​តាម​ផ្លូវ មាន​ជន‌ជាតិ​អេត្យូ‌ពី​មួយ​នាក់ ជា​មនុស្ស​កម្រៀវ លោក​ជា​មន្ដ្រី​ជាន់​ខ្ពស់​របស់​មហា‌ក្សត្រិ‌យានី​កាន‌ដេស ដែល​គ្រង​រាជ្យ​នៅ​ស្រុក​អេត្យូ‌ពី ហើយ​លោក​ជា​អ្នក​កាន់​កាប់​រាជ‌ទ្រព្យ​ទាំង​ប៉ុន្មាន។ លោក​បាន​មក​ថ្វាយ‌បង្គំ​អុលឡោះ​នៅ​ក្រុង​យេរូ‌សាឡឹម

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

គាត់​ក៏​ក្រោកឡើង ចេញដំណើរទៅ​។ ពេលនោះ មើល៍! មាន​មហាតលិក​ជនជាតិអេត្យូពី​ម្នាក់ ជា​មន្ត្រីរាជវាំង​របស់​កានដេស​មហាក្សត្រិយានី​នៃ​អេត្យូពី លោក​ត្រួតលើ​រាជ្យទ្រព្យ​ទាំងមូល​របស់​ព្រះនាង​។ លោក​បាន​មក​យេរូសាឡិម​ដើម្បី​ថ្វាយបង្គំ

សូមមើលជំពូក

Khmer Christian Bible

ដូច្នេះ​ គាត់​ក៏​ក្រោក​ឡើង​ ហើយ​ចេញ​ទៅ។​ មាន​ជនជាតិ​អេធីយ៉ូពី​ម្នាក់​ជា​មនុស្ស​កម្រៀវ​ ហើយ​ជា​មន្ដ្រី​រាជវាំង​របស់​ព្រះនាង​កាន់ដេស​ដែល​ជា​មហា​ក្សត្រិយានី​របស់​ជនជាតិ​អេធីយ៉ូពី។​ គាត់​មើល​ខុសត្រូវ​លើ​ទ្រព្យ​សម្បត្ដិ​ទាំង​អស់​របស់​ព្រះនាង។​ គាត់​បាន​មក​ក្រុង​យេរូសាឡិម​ដើម្បី​ថ្វាយបង្គំ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ក៏​ក្រោក​ឡើង ហើយ​ចេញ​ដំណើរ​ទៅ។ មាន​សាសន៍​អេធី‌យ៉ូពី​ម្នាក់ ជា​មនុស្ស​កម្រៀវ ជា​មន្ត្រី​របស់​ព្រះនាង​កាន‌ដេស មហា‌ក្សត្រិ‌យានី​របស់​សាសន៍​អេធី‌យ៉ូពី ហើយ​លោក​ជា​អ្នក​គ្រប់​គ្រង​រាជ‌ទ្រព្យ​ទាំង​ប៉ុន្មាន​របស់​ព្រះនាង។ លោក​បាន​មក​ក្រុង​យេរូ‌សាឡិម ដើម្បី​ថ្វាយ​បង្គំ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​តាម​ផ្លូវ មាន​ជន‌ជាតិ​អេត្យូ‌ពី​មួយ​រូប ជា​មនុស្ស​កម្រៀវ* លោក​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​មហា‌ក្សត្រិ‌យានី​កាន‌ដេស ដែល​គ្រង​រាជ្យ​នៅ​ស្រុក​អេត្យូ‌ពី ហើយ​លោក​ជា​អ្នក​កាន់​កាប់​ព្រះ‌រាជ‌ទ្រព្យ​ទាំង​ប៉ុន្មាន។ លោក​បាន​មក​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់​នៅ​ក្រុង​យេរូ‌សាឡឹម

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គាត់​ក៏​ក្រោក​ឡើង​ដើរ​ទៅ នោះ​ឃើញ​មាន​សាសន៍​អេធីយ៉ូពី​ម្នាក់ ជា​មនុស្ស​កំរៀវ ដែល​មាន​អំណាច​ក្រោម​ព្រះ‌នាង​កាន‌ដេស មហា‌ក្សត្រី​ដែល​សោយ‌រាជ្យ​ក្នុង​ស្រុក​អេធីយ៉ូពី លោក​ជា​អ្នក​ត្រួត‌ត្រា​លើ​អស់​ទាំង​ព្រះ‌រាជ‌ទ្រព្យ​របស់​ស្តេច ហើយ​បាន​មក​ឯ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​ថ្វាយ‌បង្គំ

សូមមើលជំពូក



កិច្ចការ 8:27
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ភរិយា​របស់​ស្តេច​ស្រុក​សេបា​បាន​ឮ​អំពី​កិត្តិ‌នាម​ដ៏​ល្បី‌ល្បាញ​ដែល​ស្តេច​ស៊ូឡៃ‌ម៉ាន​ទទួល​ពីអុលឡោះ‌តាអាឡា។ ដូច្នេះ​នាង​ក៏​មក​ជួប​ស៊ូឡៃ‌ម៉ាន​ដើម្បី​ល្បង​ប្រាជ្ញា ដោយ​ចោទ​សួរ​ប្រស្នា​ផ្សេងៗ។


ពី​ដំណាក់​របស់​ទ្រង់ ដែល​ស្ថិត​នៅ​លើ​ក្រុង​យេរូ‌សាឡឹម ជា​កន្លែង​ដែល​ស្ដេច​នានា នាំ​គ្នា​យក​ជំនូន​មក​ជូន​ទ្រង់។


ជន‌ជាតិ​អេស៊ីប​នឹង​ចាត់​ទូត​មក ជន‌ជាតិ​អេត្យូ‌ពី នឹង​លើក​ដៃ​ស្វែង​រក​អុលឡោះ​។


“ក្នុង​ចំណោម​អស់​អ្នក​ដែល​ស្គាល់​ខ្ញុំ មាន​អ្នក​ខ្លះ​កើត​នៅ​ស្រុក​អេស៊ីប អ្នក​ខ្លះ​កើត​នៅ​ស្រុក​បាប៊ី‌ឡូន ខ្លះ​ទៀត​នៅ​ស្រុក​ភីលី‌ស្ទីន ខ្លះ​ទៀត​នៅ​ស្រុក​ទីរ៉ុស និង​ខ្លះ​ទៀត​នៅ​ស្រុក​អេត្យូ‌ពី”


នៅ​គ្រា​នោះ សាសន៍​ដែល​មាន​មាឌ​ខ្ពស់ និង​មាន​ស្បែក​ភ្លឺ​រលើប នឹង​នាំ​ជំនូន មក​ជូនអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល គឺ​សាសន៍​ដែល​មនុស្ស​ទាំង​ជិត ទាំង​ឆ្ងាយ ស្ញែង‌ខ្លាច ព្រោះ​ពួក​គេ​ជា​ប្រជា‌ជាតិ​ដ៏​ខ្លាំង​ពូកែ។ ពួក​គេ​និយាយ​ភាសា​ចម្លែក រស់​នៅ​ក្នុង​ស្រុក​ដែល​មាន​ទន្លេ​ហូរ​កាត់។ សាសន៍​នេះ​នឹង​នាំ​ជំនូន​មក​ជូន​នៅ​ភ្នំ​ស៊ីយ៉ូន ជា​កន្លែង​ដែល​នាម​របស់អុលឡោះ‌តាអាឡា​ស្ថិត​នៅ។


យើង​នឹង​បញ្ជា​ដល់​ស្រុក​ខាង​ជើង ឲ្យ​ប្រគល់​កូន​ចៅ​របស់​អ្នក​មក​យើង​វិញ យើង​នឹង​បញ្ជា​ដល់​ស្រុក​ខាង​ត្បូង មិន​ឲ្យ​ឃាត់​គេ​ទៀត​ឡើយ។ យើង​នឹង​ប្រាប់​ស្រុក​ទាំង​នោះ​ឲ្យ​ប្រមូល កូន​ប្រុស​កូន​ស្រី​របស់​យើង​ដែល​ស្ថិត​នៅ​ស្រុក ឆ្ងាយ​ដាច់​ស្រយាល​នៃ​ផែនដី​មក​វិញ


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: សម្បត្តិ​របស់​ស្រុក​អេស៊ីប និង​ភោគ​ទ្រព្យ​របស់​ស្រុក​អេត្យូ‌ពី រីឯ​ប្រជា‌ជន​មាន​មាឌ​ខ្ពស់ៗ​មក​ពី​ស្រុក​សេបា នឹង​ឆ្លង​កាត់​តាម​អ្នក ហើយ​ក្លាយ​ទៅ​ជា​ទ្រព្យ​សម្បត្តិ​របស់​អ្នក។ ប្រជា‌ជាតិ​ទាំង​នោះ​នឹង​ដើរ​តាម​ក្រោយ​អ្នក ទាំង​ជាប់​ច្រវាក់ គេ​នាំ​គ្នា​ក្រាប​នៅ​ចំពោះ​មុខ​អ្នក ហើយ​ប្រកាស​ប្រាប់​អ្នក​ថា: “អុលឡោះ​នៅ​ជា​មួយ​អស់​លោក​ពិត​មែន ក្រៅ​ពី​ទ្រង់ គ្មាន​ព្រះ​ណា​ទៀត​ទេ ដ្បិត​ព្រះ​ទាំង‌ឡាយ​សុទ្ធ​តែ​ឥត​បាន​ការ។


ប្រជា‌ជាតិ​នានា​នាំ​គ្នា​ដើរ​ទៅ​រក​ពន្លឺ​របស់​អ្នក ហើយ​ស្ដេច​ទាំង‌ឡាយ​ក៏​ដើរ​ទៅ​រក​រស្មី​ដែល ចាំង​ចេញ​ពី​អ្នក​ដែរ។


សត្វ​អូដ្ឋ​ទាំង​ហ្វូងៗ​នឹង​មក​ពេញ​ទីក្រុង គឺ​អូដ្ឋ​របស់​ពួក​ម៉ាឌាន និង​ពួក​អេផា។ អ្នក​ស្រុក​សេបា​ទាំង​អស់​នឹង​នាំ​គ្នា​មក ពួក​គេ​យក​មាស និង​កំញាន​មក​ជា​មួយ​ផង ហើយ​លើក​តម្កើង​ការ​អស្ចារ្យ ដែលអុលឡោះ‌តាអាឡា​បាន​ធ្វើ។


យើង​នឹង​ដាក់​ទី​សំគាល់​មួយ​ជា​សញ្ញា នៅ​កណ្ដាល​ជាតិ​សាសន៍​ទាំង​នោះ។ យើង​នឹង​ចាត់​អ្នក​ខ្លះ​ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​រួច​ជីវិត ឲ្យ​ទៅ​កាន់​ប្រទេស​នៃ​ប្រជា‌ជាតិ​ទាំង‌ឡាយ គឺ​ទៅ​ស្រុក​តើស៊ីស ស្រុក​ពូល និង​ស្រុក​លូឌ (អ្នក​ស្រុក​នោះ​ជា​អ្នក​បាញ់​ព្រួញ​ដ៏​ចំណាន) ស្រុក​ទូបាល និង​ស្រុក​យ៉ាវ៉ាន ព្រម​ទាំង​កោះ​ឆ្ងាយៗ​ទាំង​ប៉ុន្មាន អ្នក​ស្រុក​ទាំង​នោះ​មិន​ដែល​ឮ​គេ​និយាយ​អំពី​យើង ហើយ​ក៏​មិន​ដែល​ឃើញ​សិរី‌រុង‌រឿង​របស់​យើង​ដែរ។ អ្នក​ដែល​យើង​ចាត់​ឲ្យ​ទៅ​នឹង​ថ្លែង​ពី​សិរី‌រុង‌រឿង​របស់​យើង នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ។


តើ​ជន‌ជាតិ​ស្បែក​ខ្មៅ​អាច​ដូរ​ពណ៌​សម្បុរ ហើយ​ខ្លា‌រខិន​អាច​ដូរ​ស្នាម​នៅ​លើ ស្បែក​របស់​វា​បាន​ឬ​ទេ? រីឯ​អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ អ្នក​រាល់​គ្នា​ធ្លាប់​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ពុំ​អាច​ប្រព្រឹត្ត​ល្អ​បាន​ឡើយ។


លោក​អេបេដ-‌មេលេក​ជា​ជន‌ជាតិ​អេត្យូ‌ពី និង​ជា​មហា‌តលិក​នៅ​ក្នុង​វាំង បាន​ឮ​ដំណឹង​ថា គេ​ដាក់​យេរេមា​នៅ​ក្នុង​អណ្ដូង។ ពេល​ស្ដេច​នៅ​កាត់​ក្ដី​នៅ​មាត់​ទ្វារ​ពុន‌យ៉ាមីន


«ចូរ​ទៅ​ប្រាប់​អេបេដ-‌មេលេក ជា​ជន‌ជាតិ​អេត្យូ‌ពី​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​ដូច​ត​ទៅ: យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​កើត​មាន​ដល់​ក្រុង​នេះ​ដូច​ពាក្យ​យើង​ប្រកាស គឺ​យើង​មិន​នាំ​សេចក្ដី​សុខ​មក​ទេ។ នៅ​ថ្ងៃ​នោះ​អ្នក​នឹង​ឃើញ​ហេតុ‌ការណ៍​កើត​ឡើង​ផ្ទាល់​នឹង​ភ្នែក។


អ្នក​ថ្វាយ‌បង្គំ​យើង ដែល​យើង​កំចាត់‌កំចាយ ឲ្យ​ទៅ​នៅ​ខាង​នាយ​ទន្លេ​ស្រុក​អេត្យូ‌ពី នឹង​នាំ​គ្នា​យក​ជំនូន​មក​ឲ្យ​យើង។


នៅ​ថ្ងៃ​ដែល​អុលឡោះ​វិនិច្ឆ័យ​ទោស​មនុស្ស​លោក មហា​ក្សត្រី​ស្រុក​ខាង​ត្បូង នឹង​ក្រោក​ឡើង​ជា​មួយ​មនុស្ស​ជំនាន់​នេះ ព្រម​ទាំង​ចោទ​ប្រកាន់​គេ​ផង ព្រោះ​កាល​ពី​ជំនាន់​ដើម នាង​បាន​មក​ពី​តំបន់​ដាច់​ស្រយាល​នៃ​ផែនដី ដើម្បី​ស្ដាប់​ប្រសាសន៍​របស់​ស៊ូឡៃ‌ម៉ាន ប្រកប​ដោយ​ប្រាជ្ញា​ឈ្លាស​វៃ។ រីឯ​នៅ​ទី​នេះ​មាន​ម្នាក់​ប្រសើរ​ជាង​ស៊ូឡៃ‌ម៉ាន​ទៅ​ទៀត»។


ក្នុង​ចំណោម​អស់​អ្នក​ដែល​ឡើង​ទៅ​ថ្វាយ‌បង្គំ​អុលឡោះ​ក្នុង​ឱកាស​បុណ្យ​រំលង មាន​ជន‌ជាតិ​ក្រិក​ខ្លះ​ដែរ។


ហើយ​ធ្វើ​ដំណើរ​វិល​ត្រឡប់​ទៅ​វិញ​ដោយ​ជិះ​រទេះ​សេះ ទាំង​អាន​គីតាប​ណាពី​អេសាយ​ផង។


បទ​បញ្ជា​នេះ​ក៏​មិន​ស្ថិត​នៅ​ខាង​នាយ​សមុទ្រ បណ្តាល​ឲ្យ​អ្នក​ពោល​ថា “តើ​បាន​នរណា​ឆ្លង​ទៅ​ឯ​នាយ​សមុទ្រ យក​បទ​បញ្ជា​នេះ​មក​ថ្លែង​ប្រាប់​យើង ដើម្បី​ឲ្យ​យើង​ប្រតិបត្តិ​តាម?”។


ដោយ‌សារ​ជំនឿ អ៊ីព្រហ៊ីម​ស្ដាប់​បង្គាប់​អុលឡោះ​ដែល​បាន​ត្រាស់​ហៅ​គាត់ ហើយ​ចេញ​ដំណើរ​ទៅ​កាន់​ស្រុក​មួយ ដែល​គាត់​នឹង​ទទួល​ទុក​ជា​មត៌ក។ គាត់​ចេញ​ដំណើរ​ទៅ​ទាំង​ពុំ​ដឹង​ថា​ត្រូវ​ទៅ​ណា​ផង។