Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 38:7 - អាល់គីតាប

7 លោក​អេបេដ-‌មេលេក​ជា​ជន‌ជាតិ​អេត្យូ‌ពី និង​ជា​មហា‌តលិក​នៅ​ក្នុង​វាំង បាន​ឮ​ដំណឹង​ថា គេ​ដាក់​យេរេមា​នៅ​ក្នុង​អណ្ដូង។ ពេល​ស្ដេច​នៅ​កាត់​ក្ដី​នៅ​មាត់​ទ្វារ​ពុន‌យ៉ាមីន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 លោក​អេបេឌ-មេលេក សាសន៍​អេធីយ៉ូពី ដែលជា​មហាតហិក​នៅ​ក្នុង​វាំង​ហ្លួង គាត់​បាន​ឮ​ថា គេ​ដាក់​ហោរា​យេរេមា​ក្នុង​គុក​ងងឹត​ដូច្នោះ (គ្រា​នោះ ស្តេច​កំពុង​គង់​នៅ​ត្រង់​ទ្វារ​បេនយ៉ាមីន)

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 លោក​អេបេដ-‌មេលេក​ជា​ជន‌ជាតិ​អេត្យូ‌ពី និង​ជា​មហា‌តលិក​នៅ​ក្នុង​វាំង បាន​ឮ​ដំណឹង​ថា គេ​ដាក់​លោក​យេរេមា​នៅ​ក្នុង​អណ្ដូង។ ពេល​ស្ដេច​គង់​កាត់​ក្ដី​នៅ​មាត់​ទ្វារ​បេន‌យ៉ាមីន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 កាល​អេបេឌ-មេលេក ជា​មនុស្ស​គំរៀវ សាសន៍​អេធីយ៉ូពី ដែល​នៅ​ក្នុង​វាំង​ហ្លួង គាត់​បាន​ឮ​ថា គេ​ដាក់​យេរេមា​ក្នុង​គុក​ងងឹត​ដូច្នោះ (គ្រា​នោះស្តេច​កំពុង​គង់​នៅ​ត្រង់​ទ្វារ​បេន‌យ៉ាមីន)

សូមមើលជំពូក ចម្លង




យេរេមា 38:7
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​នេប៊ូ‌ក្នេសា​ក៏​បាន​កៀរ​ស្តេច​យ៉ូ‌យ៉ា‌គីន ព្រម​ទាំង​ម្តាយ ប្រពន្ធ ស្រី​ស្នំ ពួក​មេ​ដឹក​នាំ និង​ពួក​មេ‌ទ័ព​ពី​ក្រុង​យេរូ‌សាឡឹម​ទៅ​ស្រុក​បាប៊ី‌ឡូន។


ជន‌ជាតិ​អេស៊ីប​នឹង​ចាត់​ទូត​មក ជន‌ជាតិ​អេត្យូ‌ពី នឹង​លើក​ដៃ​ស្វែង​រក​អុលឡោះ​។


ពួក​ឃាតក​រមែង​ស្អប់​មនុស្ស​ទៀង‌ត្រង់ រីឯ​មនុស្ស​សុចរិត​តែងតែ​ចូល​ចិត្ត​មនុស្ស​ទៀង‌ត្រង់​នោះ​វិញ។


ជន​បរទេស​ដែល​ជាប់​ចិត្ត​នឹងអុលឡោះ‌តាអាឡា មិន​ត្រូវ​ពោល​ថា “អុលឡោះ‌តាអាឡា​មុខ​ជា​ញែក​ខ្ញុំ ចេញ​ពី​ប្រជា‌ជន​របស់​ទ្រង់!” រីឯ​មនុស្ស​កំរៀវ​ក៏​មិន​ត្រូវ​ពោល​ថា “ខ្ញុំ​ប្រៀប​បាន​នឹង​ដើម​ឈើ​ងាប់!”។


តើ​ជន‌ជាតិ​ស្បែក​ខ្មៅ​អាច​ដូរ​ពណ៌​សម្បុរ ហើយ​ខ្លា‌រខិន​អាច​ដូរ​ស្នាម​នៅ​លើ ស្បែក​របស់​វា​បាន​ឬ​ទេ? រីឯ​អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ អ្នក​រាល់​គ្នា​ធ្លាប់​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ពុំ​អាច​ប្រព្រឹត្ត​ល្អ​បាន​ឡើយ។


គាត់​ទះ​កំផ្លៀង​យេរេមា រួច​បញ្ជា​ឲ្យ​គេ​ដាក់​ច្រវាក់​គាត់ នៅ​ទ្វារ​ពុន‌យ៉ាមីន​ផ្នែក​ខាង​លើ ជាប់​នឹង​ដំណាក់​របស់អុលឡោះ‌តាអាឡា។


ពេល​នោះ ក្រុម​មន្ត្រី និង​ប្រជា‌ជន​ទាំង​មូល ពោល​ទៅ​ពួក​អ៊ីមុាំ និង​ពួក​ណាពី​ថា៖ «អ្នក​នេះ​គ្មាន​ទោស​ដល់​ស្លាប់​ទេ ដ្បិត​គាត់​បាន​និយាយ​មក​យើង ក្នុង​នាមអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​យើង ពិត​មែន»។


ក្រោយ​ពេល​ដែល​ស្តេច​យេកូ‌នាស សម្ដេច​មាតា ពួក​មហា‌តលិក ពួក​មន្ត្រី​របស់​ជន‌ជាតិ​យូដា ព្រម​ទាំង​ពួក​ជាង​ឈើ និង​ជាង​ដែក បាន​ចាក​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ទៅ។


យើង​នឹង​ប្រគល់​ពួក​មន្ត្រី​នៅ​ស្រុក​យូដា ពួក​មន្ត្រី​នៅ​ក្រុង​យេរូ‌សាឡឹម ពួក​មហា‌តលិក ពួក​អ៊ីមុាំ និង​ប្រជា‌ជន​នៅ​ស្រុក​ទាំង​មូល ដែល​បាន​ដើរ​កាត់​ចន្លោះ​សាច់​ទាំង​ពីរ​ចំហៀង​របស់​កូន​គោ​នោះ


ពេល​គាត់​មក​ដល់​មាត់​ទ្វារ​ក្រុង ឈ្មោះ​ទ្វារ​ពុន‌យ៉ាមីន មេ​បញ្ជា​ការ​កង​រក្សា​ក្រុង ឈ្មោះ​យារី‌យ៉ា ជា​កូន​របស់​លោក​សេលេ‌មា និង​ជា​ចៅ​របស់​លោក​ហាណា‌នា ស្ថិត​នៅ​ទី​នោះ។ គាត់​ចាប់​ណាពី​យេរេមា ទាំង​ពោល​ថា៖ «អ្នក​ឯង​ទៅ​ចូល​ដៃ​ជា​មួយ​ពួក​ខាល់ដេ!»។


លោក​អេបេដ-‌មេលេក​ចេញ​ពី​វាំង ហើយ​ជម្រាប​ស្ដេច​ដូច​ត​ទៅ៖


ពួក​គេ​ស្អប់​ចៅ‌ក្រម​ដែល​កាត់​ក្ដី​ដោយ​យុត្តិធម៌ ពួក​គេ​មិន​ចូល​ចិត្ត​សាក្សី​ទៀង​ត្រង់​ទេ។


ទឹក​ដី​ទាំង​មូល គឺ​ចាប់​ពី​កេបា​រហូត​ដល់​រីម៉ូន ដែល​នៅ​ខាង​ត្បូង​ក្រុង​យេរូ‌សាឡឹម នឹង​ទៅ​ជា​វាល​ទំនាប។ គេ​នឹង​សង់​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ នៅ​លើ​កន្លែង​ដដែល គឺ​ចាប់​តាំង​ពី​ទ្វារ​ពុន‌យ៉ាមីន រហូត​ដល់​កន្លែង​ដែល​មាន​ទ្វារ​កាល​ពី​មុន និង​រហូត​ដល់​ទ្វារ​មុម ហើយ​ចាប់​តាំង​ពី​ប៉ម​ហាណា‌នាល រហូត​ដល់​កន្លែង​ជាន់​ផ្លែ​ទំពាំង‌បាយជូរ​របស់​ស្តេច។


ហេតុ​នេះ អ្នក​ដែល​នៅ​ខាង​ក្រោយ​នឹង​ត្រឡប់​ទៅ​នៅ​ខាង​មុខ រីឯ​អ្នក​ដែល​នៅ​ខាង​មុខ​នឹង​ត្រឡប់​ទៅ​នៅ​ខាង​ក្រោយ​វិញ»។


ឪពុក‌ម្តាយ​ត្រូវ​ចាប់​វា​នាំ​ទៅ​ជួប​ពួក​អះលី‌ជំអះ​របស់​ទី​ក្រុង​នៅ​កន្លែង​ដែល​គេ​កាត់​ក្តី។


អ្នក​នោះ​អាច​រត់​ទៅ​កាន់​ក្រុង​ណា​មួយ​ក្នុង​ចំណោម​ក្រុង​ជំរក ហើយ​ឈប់​នៅ​មាត់​ទ្វារ​ក្រុង និង​បរិយាយ​រៀប​រាប់​រឿង​របស់​ខ្លួន​ប្រាប់​ពួក​អះលី‌ជំអះ​នៅ​ក្រុង​នោះ។ ពួក​អះលី‌ជំអះ​នឹង​អនុញ្ញាត​ឲ្យ​គាត់​ចូល​ក្នុង ក្រុង​ព្រម​ទាំង​ផ្តល់​កន្លែង​ឲ្យ​ស្នាក់​អាស្រ័យ​នៅ​ជា​មួយ​ពួក​គេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម