Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 12:42 - អាល់គីតាប

42 នៅ​ថ្ងៃ​ដែល​អុលឡោះ​វិនិច្ឆ័យ​ទោស​មនុស្ស​លោក មហា​ក្សត្រី​ស្រុក​ខាង​ត្បូង នឹង​ក្រោក​ឡើង​ជា​មួយ​មនុស្ស​ជំនាន់​នេះ ព្រម​ទាំង​ចោទ​ប្រកាន់​គេ​ផង ព្រោះ​កាល​ពី​ជំនាន់​ដើម នាង​បាន​មក​ពី​តំបន់​ដាច់​ស្រយាល​នៃ​ផែនដី ដើម្បី​ស្ដាប់​ប្រសាសន៍​របស់​ស៊ូឡៃ‌ម៉ាន ប្រកប​ដោយ​ប្រាជ្ញា​ឈ្លាស​វៃ។ រីឯ​នៅ​ទី​នេះ​មាន​ម្នាក់​ប្រសើរ​ជាង​ស៊ូឡៃ‌ម៉ាន​ទៅ​ទៀត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

42 នៅគ្រា​ជំនុំជម្រះ មហាក្សត្រិយានី​នៃ​ភាគខាងត្បូងនឹង​ត្រូវបាន​លើកឲ្យរស់ឡើងវិញជាមួយ​ជំនាន់​នេះ ហើយ​ផ្ដន្ទាទោស​ជំនាន់​នេះ ពីព្រោះ​ព្រះនាង​បាន​មក​ពី​ចុងបំផុត​នៃ​ផែនដី ដើម្បី​ស្ដាប់​ប្រាជ្ញា​របស់​សាឡូម៉ូន ហើយ​មើល៍! អ្នក​ដែល​ធំជាង​សាឡូម៉ូន​នៅ​ទីនេះ​ហើយ​!

សូមមើលជំពូក ចម្លង

Khmer Christian Bible

42 នៅ​គ្រា​ជំនុំជម្រះ​ ម្ចាស់​ក្សត្រី​ភាគ​ខាង​ត្បូង​នឹង​ក្រោក​ឡើង​ជាមួយ​មនុស្ស​ជំនាន់​នេះ​ រួច​ដាក់​ទោស​ដល់​ជំនាន់​នេះ​ ដ្បិត​ព្រះ​នាង​បាន​មក​ពី​ចុង​បំផុត​នៃ​ផែនដី​ ដើម្បី​ស្ដាប់​ប្រាជ្ញា​របស់​ស្ដេច​សាឡូម៉ូន​ ប៉ុន្ដែ​មើល៍​ ម្នាក់​ដែល​វិសេស​ជាង​ស្ដេច​សាឡូម៉ូន​ គឺ​នៅ​ទី​នេះ​ស្រាប់​ហើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

42 មហា‌ក្សត្រិយ៍​ស្រុក​ខាង​ត្បូង​នឹង​ឈរ​ឡើង​ជា​មួយ​មនុស្ស​ជំនាន់​នេះ នៅ​គ្រា​ជំនុំ‌ជម្រះ ហើយ​កាត់​ទោស ព្រោះ​ព្រះ‌នាង​បាន​យាង​មក​ពី​ចុង​ផែនដី ដើម្បី​ស្តាប់​ប្រាជ្ញា​របស់​ព្រះ‌បាទ​សាឡូម៉ូន ហើយ​មើល៍ នៅ​ទី​នេះ មាន​អ្វី​មួយ​វិសេស​ជាង​ព្រះ‌បាទ​សាឡូម៉ូន​ទៅ​ទៀត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

42 នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក មហា​ក្សត្រិយ៍​ស្រុក​ខាង​ត្បូង​នឹង​ក្រោក​ឡើង​ជា​មួយ​មនុស្ស​ជំនាន់​នេះ ព្រម​ទាំង​ចោទ​ប្រកាន់​គេ​ផង ព្រោះ​កាល​ពី​ជំនាន់​ដើម ព្រះ‌នាង​បាន​យាង​មក​ពី​តំបន់​ដាច់​ស្រយាល​នៃ​ផែនដី ដើម្បី​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌បាទ​សាឡូម៉ូន ប្រកប​ដោយ​ប្រាជ្ញា​ឈ្លាស​វៃ។ រីឯ​នៅ​ទី​នេះ មាន​ម្នាក់​ប្រសើរ​ជាង​ព្រះ‌បាទ​សាឡូម៉ូន​ទៅ​ទៀត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

42 មហា‌ក្សត្រី​នៅ​ស្រុក​ខាង​ត្បូង នឹង​ឈរ​ឡើង​ជា​មួយ​នឹង​មនុស្ស​ដំណ​នេះ ក្នុង​គ្រា​ជំនុំ​ជំរះ ហើយ​នឹង​កាត់​ទោស​ឲ្យ​ផង ដោយ​ព្រះ‌នាង​បាន​យាង​មក​ពី​ចុង​ផែនដី ដើម្បី​នឹង​ស្តាប់​ចំណេះ​របស់​ហ្លួង​សាឡូម៉ូន ហើយ​មើល នៅ​ទី​នេះ​មាន​១​អង្គ​វិសេស​ជា​ហ្លួង​សាឡូម៉ូន​ទៅ​ទៀត

សូមមើលជំពូក ចម្លង




ម៉ាថាយ 12:42
22 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ទាំង​អស់​តែងតែ​ចង់​ចូល​ជួប​ស្តេច​ស៊ូឡៃ‌ម៉ាន ដើម្បី​ស្តាប់​ការ​ណែនាំ​ប្រកប​ដោយ​ប្រាជ្ញា​ដែល​អុលឡោះ​ប្រទាន​មក​គាត់។


ដូច្នេះ យើង​នឹង​ធ្វើ​តាម​ការ​សូម​របស់​អ្នក គឺ​យើង​ឲ្យ​អ្នក​មាន​ប្រាជ្ញា និង​ការ​យល់​ដឹង ដែល​គ្មាន​នរណា​ម្នាក់ អាច​ប្រៀប​ស្មើ​នឹង​អ្នក​បាន​ឡើយ ទោះ​បី​ពី​មុន​ក្តី ឬ​ទៅ​អនាគត​ក្តី។


ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​បាន​ដឹង​អំពី​ការ​វិនិច្ឆ័យ​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន ហើយ​ពួក​គេ​នាំ​គ្នា​គោរព​កោត​ខ្លាច​ស្តេច ព្រោះ​ពួក​គេ​យល់​ឃើញ​ថា អុលឡោះ​ប្រទាន​ប្រាជ្ញា‌ញាណ​មក​គាត់ ដើម្បី​កាត់​ក្តី​នេះ។


ហេតុ​នេះ​សូម​ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ប្រាជ្ញា​ឈ្លាស​វៃ ដើម្បី​គ្រប់‌គ្រង​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ហើយ​ឲ្យ​ខ្ញុំ​ចេះ​វិនិច្ឆ័យ ស្គាល់​ការ​ល្អ ការ​អាក្រក់ បើ​មិន​ដូច្នោះ​ទេ តើ​នរណា​អាច​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​ដ៏​ច្រើន ឥត​គណនា​របស់​ទ្រង់​បាន?»។


អុលឡោះ​ប្រទាន​ប្រាជ្ញា និង​សុភ‌និច្ឆ័យ​យ៉ាង​លើស‌លប់​ដល់​ស៊ូឡៃ‌ម៉ាន ធ្វើ​ឲ្យ​គាត់​មាន​ការ​យល់​ដឹង​ទូលំ‌ទូលាយ ដូច​ខ្សាច់​នៅ​តាម​ឆ្នេរ​សមុទ្រ។


ស្តេច​ទាំង‌ឡាយ​នៅ​លើ​ផែនដី បាន​ឮ​គេ​និយាយ​អំពី​ប្រាជ្ញា​ញាណ​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន ក៏​ចាត់​មនុស្ស‌ម្នា​ពី​គ្រប់​ជាតិ​សាសន៍ ឲ្យ​មក​ស្តាប់​គតិ‌បណ្ឌិត​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន ដែល​ប្រកប​ដោយ​ប្រាជ្ញា​ឈ្លាស​វៃ។


អុលឡោះ‌តាអាឡា​ប្រទាន​ប្រាជ្ញា​ដល់​ស្តេច​ស៊ូឡៃ‌ម៉ាន​តាម​បន្ទូល​សន្យា។ ស្តេច​ស៊ូឡៃ‌ម៉ាន និង​ស្តេច​ហ៊ីរ៉ាម ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​គ្នា ហើយ​មាន​ទំនាក់‌ទំនង​ទៅ​វិញ​ទៅ​មក​ដោយ​សុខ‌សាន្ត។


ហេតុ​នេះ អុលឡោះ‌តាអាឡា​ផ្ទាល់​នឹង​ប្រទាន ទី​សំគាល់​មួយ​ដល់​អ្នក​រាល់​គ្នា។ មើល៍! ស្ត្រី​ព្រហ្មចារី​នឹង​មាន​ផ្ទៃ​ពោះ នាង​នឹង​សំរាល​បាន​បុត្រា​មួយ ហើយ​ឲ្យ​ឈ្មោះ​ថា «អេម៉ា‌ញូអែល»។


នៅ​ថ្ងៃ​ដែល​អុលឡោះ​វិនិច្ឆ័យ​ទោស​មនុស្ស​លោក អ្នក​ក្រុង​នីនីវេ​នឹង​ក្រោក​ឡើង​ជា​មួយ​មនុស្ស​ជំនាន់​នេះ ព្រម​ទាំង​ចោទ​ប្រកាន់​គេ​ផង ព្រោះ​កាល​ពី​ជំនាន់​ដើម​នៅ​ពេល​ដែល​អ្នក​ក្រុង​នីនីវេ ឮ​សេចក្ដី​យូនើស​ប្រកាស គេ​បាន​កែ​ប្រែ​ចិត្ដ​គំនិត។ រីឯ​នៅ​ទី​នេះ មាន​ម្នាក់​ប្រសើរ​ជាង​យូនើស​ទៅ​ទៀត។


ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ទី​នេះ​មាន​ម្នាក់ ប្រសើរ​ជាង​ម៉ាស្ជិទ​ទៅ​ទៀត។


កាល​ពេត្រុស​កំពុង​តែ​និយាយ​នៅ​ឡើយ ស្រាប់​តែ​មាន​ពពក​ដ៏​ភ្លឺ​មក​គ្រប​បាំង​គេ​ទាំង​អស់​គ្នា ហើយ​មាន​សំឡេង​បន្លឺ​ពី​ក្នុង​ពពក​មក​ថា៖ «នេះ​ជា​បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​ពេញ​ចិត្ត​នឹង​គាត់​ណាស់ ចូរ​ស្ដាប់​គាត់​ចុះ!»។


ពេល​នោះ មាន​សំឡេង​ពី​លើ​មេឃ​មក​ថា៖ «នេះ​ជា​បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​ពេញ​ចិត្ដ​នឹង​គាត់​ណាស់!»។


បន្ទូល​នៃ​អុលឡោះ​បាន​កើត​មក​ជា​មនុស្ស ហើយ​នៅក្នុង​ចំណោម​យើង​រាល់​គ្នា យើង​បាន​ឃើញ​សិរី‌រុង‌រឿង​របស់​គាត់ ជា​សិរី‌រុង‌រឿង​នៃ​បុត្រា​តែ​មួយ​គត់​ដែល​មក​ពី​អុលឡោះ​ជា​បិតា គាត់​ពោរ‌ពេញ​ទៅ​ដោយ​សេចក្តី​ប្រណី‌សន្តោស និង​សេចក្ដី​ពិត។


ពុំ​ដែល​មាន​នរណា​ម្នាក់​បាន​ឃើញ​អុលឡោះ​ឡើយ មាន​តែ​បុត្រា​មួយ​គត់​ប៉ុណ្ណោះ ដែល​បាន​នាំ​យើង​ឲ្យ​ស្គាល់​អុលឡោះ ដ្បិត​បុត្រា​នៃ​អុលឡោះ​បាន​នៅ​រួម​ជា​មួយ​អុលឡោះ​ជា​បិតា។


បទ​បញ្ជា​នេះ​ក៏​មិន​ស្ថិត​នៅ​ខាង​នាយ​សមុទ្រ បណ្តាល​ឲ្យ​អ្នក​ពោល​ថា “តើ​បាន​នរណា​ឆ្លង​ទៅ​ឯ​នាយ​សមុទ្រ យក​បទ​បញ្ជា​នេះ​មក​ថ្លែង​ប្រាប់​យើង ដើម្បី​ឲ្យ​យើង​ប្រតិបត្តិ​តាម?”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម