ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កាឡាទី 3:17 - អាល់គីតាប

ខ្ញុំ​និយាយ​ដូច្នេះ​ចង់​ពន្យល់​ថា អុលឡោះ​បាន​ទុក​ពាក្យ​បណ្ដាំ​មួយ​យ៉ាង​ត្រឹម​ត្រូវ រួច​ស្រេច​ហើយ។ រីឯ​ហ៊ូកុំ​ដែល​មក​ដល់ បួន​រយ​សាម‌សិប​ឆ្នាំ​ក្រោយ​មក​ទៀត​នោះ ពុំ​បាន​លុប​បំបាត់​ពាក្យ​បណ្ដាំ​របស់​អុលឡោះ​ឡើយ​បើ​ពុំ​នោះ​ទេ បន្ទូល​សន្យា​នៃ​អុលឡោះ​មុខ​ជា​បាត់​ខ្លឹម​សារ​មិន​ខាន។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ខ្ញុំ​ចង់​និយាយ​ដូច្នេះ​ថា ក្រឹត្យវិន័យ​ដែល​មកដល់​បួនរយសាមសិប​ឆ្នាំក្រោយ មិន​អាច​ធ្វើឲ្យ​សម្ពន្ធមេត្រី​ដែល​ព្រះ​បាន​តាំងទុកមុន​ទៅជាមោឃៈ ហើយ​ឲ្យ​សេចក្ដីសន្យា​នោះ​ទៅជាឥតប្រយោជន៍​បាន​ឡើយ​។

សូមមើលជំពូក

Khmer Christian Bible

ខ្ញុំ​ចង់​និយាយ​ដូច្នេះ​ គម្ពីរ​វិន័យ​ដែល​មាន​នៅ​បួន​រយ​សាមសិប​ឆ្នាំ​ក្រោយ​មិន​អាច​លុប​កិច្ច​ព្រមព្រៀង​ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​កាល​ពី​មុន​បាន​ឡើយ​ ហើយ​ក៏​មិន​អាច​ធ្វើ​ឲ្យ​សេចក្ដី​សន្យា​ត្រលប់​ជា​ឥត​ប្រយោជន៍​បាន​ដែរ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្ញុំ​ចង់​និយាយ​ដូច្នេះ​ថា ក្រឹត្យ‌វិន័យ​ដែល​មក​ដល់​បួនរយ​សាមសិប​ឆ្នាំ​ក្រោយ មិន​មែន​លុប​ចោល​សេចក្តី​សញ្ញា ដែល​ព្រះ​បាន​ទទួល​ស្គាល់​ពី​មុន​នោះ​ឡើយ ពុំ​នោះ​ទេ​សេចក្តី​សន្យា​នឹង​ទៅ​ជា​អសា​ឥត​ការ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​និយាយ​ដូច្នេះ ចង់​ពន្យល់​ថា ព្រះ‌ជាម្ចាស់​បាន​ទុក​ពាក្យ​បណ្ដាំ​មួយ​យ៉ាង​ត្រឹម​ត្រូវ​រួច​ស្រេច​ហើយ។ រីឯ​ក្រឹត្យ‌វិន័យ​ដែល​មក​ដល់​បួន​រយ​សាម‌សិប​ឆ្នាំ​ក្រោយ​មក​ទៀត​នោះ ពុំ​បាន​លុប​បំបាត់​ពាក្យ​បណ្ដាំ​របស់​ព្រះអង្គ​ឡើយ បើ​ពុំ​នោះ​ទេ ព្រះ‌បន្ទូល​សន្យា​មុខ​ជា​បាត់​ខ្លឹម‌សារ​មិន​ខាន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ខ្ញុំ​ចង់​និយាយ​ដូច្នេះ​ថា សេចក្ដី​សញ្ញា​ដែល​ព្រះ​បាន​យល់​ព្រម​ជា​មុន នោះ​ក្រិត្យ‌វិន័យ ដែល​កើត​ឡើង​៤៣០​ឆ្នាំ​ជា​ក្រោយ​នឹង​លើក​ចោល ឲ្យ​សេចក្ដី​សញ្ញា​នោះ​ទៅ​ជា​ឥត​ប្រយោជន៍​មិន​បាន

សូមមើលជំពូក



កាឡាទី 3:17
39 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា មាន​បន្ទូល​មក​កាន់​អ៊ីប្រាំ​ថា៖ «តោង​ដឹង​ថា ពូជ‌ពង្ស​របស់​អ្នក​នឹង​ទៅ​ស្នាក់​នៅ​ក្នុង​ស្រុក​មួយ ដែល​មិន​មែន​ជា​ស្រុក​របស់​ខ្លួន គេ​នឹង​ធ្លាក់​ខ្លួន​ទៅ​ជា​ទាសករ​នៅ​ក្នុង​ស្រុក​នោះ ហើយ​អ្នក​ស្រុក​នោះ​នឹង​ជិះ​ជាន់​គេ​អស់​រយៈ​ពេល​បួន​រយ​ឆ្នាំ។


នៅ​ថ្ងៃ​នោះ អុលឡោះ‌តាអាឡា​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ៊ីប្រាំ ដោយ​មាន​បន្ទូល​ថា៖ «យើង​នឹង​ប្រគល់​ស្រុក​នេះ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក ដោយ​គិត​ចាប់​តាំង​ពី​ទន្លេ​ស្រុក​អេស៊ីប រហូត​ដល់​ទន្លេ​ធំ ពោល​គឺ​ទន្លេ​អឺប្រាត


ប៉ុន្តែ អុលឡោះ​មាន​បន្ទូល​ថា៖ «ទេ គឺ​សារ៉ា​ជា​ភរិយា​របស់​អ្នក នឹង​បង្កើត​កូន​ប្រុស​មួយ​ឲ្យ​អ្នក​មែន! អ្នក​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា​“អ៊ីសា‌ហាក់”។ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​កូន​នោះ និង​ពូជ‌ពង្ស ដែល​កើត​មក​តាម​ក្រោយ ជា​សម្ពន្ធ‌មេត្រី​ដែល​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប​តទៅ។


តើ​អ្នក​ពិត​ជា​ចង់​ចោទ​ថា យើង​មិន​យុត្តិធម៌ ហើយ​អ្នក​ចង់​ថ្កោល​ទោស​យើង ដើម្បី​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​សុចរិត​ឬ?


ទ្រង់​នឹក​ដល់​សម្ពន្ធ‌មេត្រី ដែល​ទ្រង់​បាន​ចង​ជា​មួយ​អ៊ីព្រហ៊ីម ព្រម​ទាំង​បន្ទូល​ដែល​ទ្រង់​បាន​សន្យា ជា​មួយ​អ៊ីសា‌ហាក់​


អុលឡោះ‌តាអាឡា​រំលំ​ផែន‌ការ​របស់​ប្រជា‌ជាតិ​នានា! ទ្រង់​រំលាយ​គម្រោង‌ការ​របស់ ប្រជា‌ជន​ទាំង‌ឡាយ។


បើអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​សម្រេច​ដូច្នេះ គ្មាន​នរណា​អាច​កែ​ប្រែ​បាន​ឡើយ ពេល​ទ្រង់​លាត​ដៃ​ប្រហារ​ហើយ គ្មាន​នរណា​អាច​បញ្ឈប់​ទ្រង់​បាន​ទេ។


សន្ធិ‌សញ្ញា​ដែល​អ្នក​រាល់​គ្នា​បាន​ចុះ ជា​មួយ​មច្ចុរាជ នឹង​ត្រូវ​លុប​បំបាត់ កិច្ច​ព្រម​ព្រៀង​ដែល​អ្នក​រាល់​គ្នា​បាន​ចុះ​ជា​មួយ ស្ថាន​មនុស្ស​ស្លាប់ ក៏​ពុំ​អាច​នៅ​ស្ថិត‌ស្ថេរ​បាន​ដែរ ពេល​គ្រោះ​កាច​មក​ដល់ អ្នក​រាល់​គ្នា​នឹង​ត្រូវ​អន្តរាយ​ជា​មិន​ខាន។


អុលឡោះ​មិន​មែន​ដូច​មនុស្ស​លោក​ទេ ទ្រង់​មិន​ចេះ​កុហក​ឡើយ ទ្រង់​ក៏​មិន​ចេះ​ប្រែ​ក្រឡាស់ ដូច​ពូជ‌ពង្ស​របស់​អាដាម​ដែរ! ទ្រង់​មាន​បន្ទូល​យ៉ាង​ណា ទ្រង់​នឹង​ធ្វើ​តាម​យ៉ាង​នោះ។ ទ្រង់​តែង​តែ​សម្រេច​តាម​ពាក្យ ដែល​ទ្រង់​បាន​ថ្លែង។


ផ្ទុយ​ទៅ​វិញ នៅ​ថ្ងៃ​ដែល​ប្ដី​នាង​បាន​ដឹង ប្រសិន​បើ​គាត់​មិន​យល់​ស្រប​ទេ នោះ​គាត់​អាច​ចាត់​ទុក​បំណន់​ដែល​នាង​បាន​បន់ ជា​អាសារ​បង់ ហើយអុលឡោះ‌តាអាឡា​មិន​ប្រកាន់​ទោស​នាង​ឡើយ។


ដ្បិត​អុលឡោះ​ប្រទាន​ហ៊ូកុំ​តាម​រយៈ​ណាពី​ម៉ូសា ហើយ​មេត្តា‌ករុណា និង​សេចក្ដី​ពិត​តាម​រយៈ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស។


អុលឡោះ​មាន​បន្ទូល​ថាៈ “ពូជ​ពង្ស​របស់​អ្នក​នឹង​ទៅ​ស្នាក់​នៅ​ក្នុង​ស្រុក​មួយ ដែល​មិន​មែន​ជា​ស្រុក​របស់​ខ្លួន គេ​នឹង​ធ្លាក់​ខ្លួន​ទៅ​ជា​ទាសករ​នៅ​ក្នុង​ស្រុក​នោះ ហើយ​អ្នក​ស្រុក​នោះ​នឹង​ជិះ​ជាន់​គេ អស់​រយៈ​ពេល​បួន​រយ​ឆ្នាំ”។


អុលឡោះ​បាន​តំរូវ​ឲ្យ​អ៊ីសា​ធ្វើ​ជា​គូរបាន សម្រាប់​លោះ​អស់​អ្នក​ដែល​មាន​ជំនឿ ឲ្យ​រួច​ពី​បាប ដោយ‌សារ​ឈាម​របស់​គាត់។ ធ្វើ​ដូច្នេះ អុលឡោះ​បង្ហាញ​របៀប​ដែល​ទ្រង់​រាប់​មនុស្ស​ឲ្យ​បាន​សុចរិត គឺ​ពី​ដើម អុលឡោះ​ពុំ​បាន​ដាក់​ទោស​មនុស្ស​លោក​ដែល​ប្រព្រឹត្ដ​អំពើ​បាប


បើ​ដូច្នេះ ត្រូវ​គិត​ដូច​ម្ដេច? ដោយ​មាន​សាសន៍​យូដា​ខ្លះ​មិន​ស្មោះ​ត្រង់​នឹង​អុលឡោះ តើ​ចិត្ដ​មិន​ស្មោះ​ត្រង់​របស់​គេ​នឹង​នាំ​ឲ្យ​អុលឡោះ​លែង​ស្មោះ​ត្រង់​ដែរ​ឬ?


គឺ​ម្នាក់​ពោល​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​លោក​ប៉ូល!» ម្នាក់​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​លោក​អប៉ូ‌ឡូស!» ម្នាក់​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​លោក​កេផាស!» និង​ម្នាក់​ទៀត​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​អាល់ម៉ា‌ហ្សៀស!»។


អាល់ម៉ា‌ហ្សៀស​ពុំ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឡើយ គឺ​គាត់​ចាត់​ខ្ញុំ​ឲ្យ​មក​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​វិញ។ ប៉ុន្ដែ ខ្ញុំ​ផ្សព្វ‌ផ្សាយ​មិន​មែន​ដោយ​ប្រើ​ពាក្យ‌ពេចន៍​តាម​ប្រាជ្ញា​ឡើយ ក្រែង​ធ្វើ​ឲ្យ​ការ​ស្លាប់​របស់​អាល់ម៉ា‌ហ្សៀស​នៅ​លើ​ឈើ​ឆ្កាង​ទៅ​ជា​អស់​ខ្លឹម​សារ។


ខ្ញុំ​និយាយ​នេះ​មាន​ន័យ​ដូច​ម្ដេច? តើ​សាច់​ដែល​គេ​សែន​ទៅ​ព្រះ‌ក្លែង‌ក្លាយ​មាន​សារៈ‌សំខាន់​អ្វី ហើយ​ព្រះ‌ក្លែង‌ក្លាយ​មាន​សារៈ‌សំខាន់​អ្វី​ដែរ?


បង​ប្អូន​អើយ ខ្ញុំ​សូម​ជម្រាប​បង​ប្អូន​ថា ពេល​វេលា​កាន់​តែ​កៀក​ណាស់​ហើយ។ ពី​ពេល​នេះ​ទៅ​មុខ អស់​អ្នក​ដែល​មាន​ប្រពន្ធ​ហើយ ត្រូវ​កាន់​ចិត្ដ​ដូច​ជា​គ្មាន​ប្រពន្ធ


អាល់ម៉ា‌ហ្សៀស​បាន​ធ្វើ​ឲ្យ​បន្ទូល​សន្យា​ទាំង​ប៉ុន្មាន​របស់​អុលឡោះ​បាន​សម្រេច​សព្វ​គ្រប់​ទាំង​អស់។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ពោល​ពាក្យ«អាម៉ីន»ទៅ​កាន់​អុលឡោះ តាម​រយៈ​អាល់ម៉ា‌ហ្សៀស ដើម្បី​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ។


សូម​ចង​ចាំ​ថា អ្នក​ណា​ព្រោះ​តិច អ្នក​នោះ​ក៏​ច្រូត​បាន​ផល​តិច​ដែរ រីឯ​អ្នក​ដែល​ព្រោះ​ច្រើន​បរិបូណ៌ ក៏​ច្រូត​បាន​ផល​ច្រើន​បរិបូណ៌​ដែរ។


បង​ប្អូន​អើយ ខ្ញុំ​សូម​លើក​យក​ឧទាហរណ៍​មួយ​មក​ជម្រាប​ថា ប្រសិន​បើ​ពាក្យ​បណ្ដាំ​របស់​មនុស្ស​មាន​ចែង​ទុក​ត្រឹម​ត្រូវ​ហើយ គ្មាន​នរណា​ម្នាក់​លុប​បំបាត់ ឬ​បន្ថែម​បន្ថយ​អ្វី​បាន​ទេ។


ដូច្នេះ តើ​បាន​សេចក្ដី​ថា ហ៊ូកុំ​ទាស់​នឹង​បន្ទូល​នៃ​អុលឡោះ​ឬ? ទេ មិន​មែន​ដូច្នោះ​ទេ! ប្រសិន​បើ​ហ៊ូកុំ​ដែល​មនុស្ស​បាន​ទទួល​អាច​ផ្ដល់​ជីវិត បាន​សេចក្ដី​ថា មនុស្ស​នឹង​បាន​សុចរិត​ដោយ‌សារ​ហ៊ូកុំ​មែន


ខ្ញុំ​សូម​ជម្រាប​ថា ចូរ​រស់​នៅ​ឲ្យ​ស្រប​តាម​រស‌អុលឡោះ នោះ​បង​ប្អូន​នឹង​មិន​បំពេញ​តាម​បំណង​ចិត្ដ​លោភ‌លន់​របស់​និស្ស័យ​លោកីយ៍​ទៀត​ឡើយ


ប្រសិន​បើ​បង​ប្អូន​ណា​ចង់​បាន​សុចរិត​ដោយ​ពឹង​ផ្អែក​លើ​ហ៊ូកុំ បង​ប្អូន​នោះ​បែក​ចេញ​ពី​អាល់ម៉ា‌ហ្សៀស ហើយ​ក៏​ដាច់​ចេញ​ពី​ក្តី​មេត្តា​របស់​អុលឡោះ​ដែរ។


កាល​ណោះ បង​ប្អូន​នៅ​ឆ្ងាយ​ពី​អាល់ម៉ា‌ហ្សៀស គ្មាន​សិទ្ធិ​ចូល​ជាតិ​អ៊ីស្រ‌អែល គ្មាន​ទំនាក់‌ទំនង​អ្វី​នឹង​សម្ពន្ធ‌មេត្រីដែល​ចង​ឡើង​ដោយ​បន្ទូល​សន្យា​របស់​អុលឡោះ​ទេ បង​ប្អូន​រស់​នៅ​ក្នុង​លោក​នេះ​ដោយ គ្មាន​ទី​សង្ឃឹម ហើយ​ក៏​គ្មាន​អុលឡោះ​ដែរ។


ដូច្នេះ ខ្ញុំ​សូម​ជម្រាប​បង​ប្អូន និង​បញ្ជាក់​ក្នុង​នាម​អ៊ីសា‌ជាអម្ចាស់​ថា សូម​កុំ​រស់​នៅ​ដូច​សាសន៍​ដទៃ ដែល​ប្រព្រឹត្ដ​តាម​ប្រាជ្ញា​ដ៏​ឥត​ប្រយោជន៍​របស់​គេ​នោះ​ទៀត​ឡើយ។


ខ្ញុំ​និយាយ​ដូច្នេះ ដើម្បី​ការ‌ពារ​កុំ​ឲ្យ​នរណា​ម្នាក់​អាច​មក​បញ្ឆោត​បង​ប្អូន ដោយ​ពាក្យ​សំដី​ដ៏​ពីរោះៗ​នោះ​ឡើយ។


បុព្វ‌បុរស​ទាំង​នេះ​បាន​ស្លាប់​ទៅ ទាំង​នៅ​មាន​ជំនឿ​ដដែល ពួក​គាត់​ឥត​បាន​ទទួល​អ្វីៗ​តាម​បន្ទូល​សន្យា​នៃ​អុលឡោះ​ទេ តែ​បាន​ឃើញ និង​អបអរ​ទទួល​ពី​ចម្ងាយ ហើយ​ប្រកាស​ទទួល​ស្គាល់​ថាពួក​គាត់​គ្រាន់​តែ​ជា​ជន​បរទេស ដែល​ធ្វើ​ដំណើរលើ​ផែនដី​នេះ​ប៉ុណ្ណោះ។


ដូច្នេះ បទ​បញ្ជា​ដែល​មាន​ពី​មុន​មក ត្រូវ​លុប​បំបាត់​ចោល​ហើយ ព្រោះ​គ្មាន​ប្រសិទ្ធ‌ភាព គ្មាន​សារ‌ប្រយោជន៍​អ្វី​ទេ


អុលឡោះ​បាន​ជ្រើស​តាំង​អាល់ម៉ា‌ហ្សៀស មុន​កំណើត​ពិភព​លោក​ទៅ​ទៀត ហើយ​បាន​បង្ហាញ​គាត់​ឲ្យ​មនុស្ស​លោក​ឃើញ​នៅ​គ្រា​ចុង​ក្រោយ​នេះ ព្រោះ​តែ​បង​ប្អូន។