Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កាឡាទី 3:17 - ព្រះគម្ពីរខ្មែរសាកល

17 ខ្ញុំ​ចង់​និយាយ​ដូច្នេះ​ថា ក្រឹត្យវិន័យ​ដែល​មកដល់​បួនរយសាមសិប​ឆ្នាំក្រោយ មិន​អាច​ធ្វើឲ្យ​សម្ពន្ធមេត្រី​ដែល​ព្រះ​បាន​តាំងទុកមុន​ទៅជាមោឃៈ ហើយ​ឲ្យ​សេចក្ដីសន្យា​នោះ​ទៅជាឥតប្រយោជន៍​បាន​ឡើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

17 ខ្ញុំ​ចង់​និយាយ​ដូច្នេះ​ គម្ពីរ​វិន័យ​ដែល​មាន​នៅ​បួន​រយ​សាមសិប​ឆ្នាំ​ក្រោយ​មិន​អាច​លុប​កិច្ច​ព្រមព្រៀង​ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​កាល​ពី​មុន​បាន​ឡើយ​ ហើយ​ក៏​មិន​អាច​ធ្វើ​ឲ្យ​សេចក្ដី​សន្យា​ត្រលប់​ជា​ឥត​ប្រយោជន៍​បាន​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ខ្ញុំ​ចង់​និយាយ​ដូច្នេះ​ថា ក្រឹត្យ‌វិន័យ​ដែល​មក​ដល់​បួនរយ​សាមសិប​ឆ្នាំ​ក្រោយ មិន​មែន​លុប​ចោល​សេចក្តី​សញ្ញា ដែល​ព្រះ​បាន​ទទួល​ស្គាល់​ពី​មុន​នោះ​ឡើយ ពុំ​នោះ​ទេ​សេចក្តី​សន្យា​នឹង​ទៅ​ជា​អសា​ឥត​ការ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ខ្ញុំ​និយាយ​ដូច្នេះ ចង់​ពន្យល់​ថា ព្រះ‌ជាម្ចាស់​បាន​ទុក​ពាក្យ​បណ្ដាំ​មួយ​យ៉ាង​ត្រឹម​ត្រូវ​រួច​ស្រេច​ហើយ។ រីឯ​ក្រឹត្យ‌វិន័យ​ដែល​មក​ដល់​បួន​រយ​សាម‌សិប​ឆ្នាំ​ក្រោយ​មក​ទៀត​នោះ ពុំ​បាន​លុប​បំបាត់​ពាក្យ​បណ្ដាំ​របស់​ព្រះអង្គ​ឡើយ បើ​ពុំ​នោះ​ទេ ព្រះ‌បន្ទូល​សន្យា​មុខ​ជា​បាត់​ខ្លឹម‌សារ​មិន​ខាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ខ្ញុំ​ចង់​និយាយ​ដូច្នេះ​ថា សេចក្ដី​សញ្ញា​ដែល​ព្រះ​បាន​យល់​ព្រម​ជា​មុន នោះ​ក្រិត្យ‌វិន័យ ដែល​កើត​ឡើង​៤៣០​ឆ្នាំ​ជា​ក្រោយ​នឹង​លើក​ចោល ឲ្យ​សេចក្ដី​សញ្ញា​នោះ​ទៅ​ជា​ឥត​ប្រយោជន៍​មិន​បាន

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ខ្ញុំ​និយាយ​ដូច្នេះ​ចង់​ពន្យល់​ថា អុលឡោះ​បាន​ទុក​ពាក្យ​បណ្ដាំ​មួយ​យ៉ាង​ត្រឹម​ត្រូវ រួច​ស្រេច​ហើយ។ រីឯ​ហ៊ូកុំ​ដែល​មក​ដល់ បួន​រយ​សាម‌សិប​ឆ្នាំ​ក្រោយ​មក​ទៀត​នោះ ពុំ​បាន​លុប​បំបាត់​ពាក្យ​បណ្ដាំ​របស់​អុលឡោះ​ឡើយ​បើ​ពុំ​នោះ​ទេ បន្ទូល​សន្យា​នៃ​អុលឡោះ​មុខ​ជា​បាត់​ខ្លឹម​សារ​មិន​ខាន។

សូមមើលជំពូក ចម្លង




កាឡាទី 3:17
39 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេលនោះ ព្រះអង្គ​មានបន្ទូល​នឹង​អាប់រ៉ាម​ថា​៖ “អ្នក​ត្រូវ​ដឹងជាប្រាកដ​ថា ពូជពង្ស​របស់អ្នក​នឹង​ជា​ជនអន្តោប្រវេសន៍​ក្នុង​ស្រុក​ដែល​មិនមែន​ជារបស់​ខ្លួន ហើយ​ត្រូវ​បម្រើ​អ្នកស្រុកនោះ​។ អ្នកស្រុកនោះ​នឹង​ធ្វើបាប​ពួកគេ​បួនរយ​ឆ្នាំ​។


នៅ​ថ្ងៃ​នោះ ព្រះយេហូវ៉ា​បាន​តាំង​សម្ពន្ធមេត្រី​មួយ​ជាមួយ​អាប់រ៉ាម​ដោយ​មានបន្ទូលថា​៖ “យើង​បាន​ប្រគល់​ទឹកដី​នេះ​ដល់​ពូជពង្ស​របស់អ្នក ចាប់ពី​ទន្លេ​អេហ្ស៊ីប​រហូតដល់​ទន្លេ​ធំ គឺ​ទន្លេ​អ៊ើប្រាត


ព្រះ​មានបន្ទូលថា​៖ “ទេ​! សារ៉ា​ប្រពន្ធ​របស់អ្នក​នឹង​បង្កើត​កូនប្រុស​ម្នាក់​ឲ្យ​អ្នក ហើយ​អ្នក​ត្រូវ​ដាក់ឈ្មោះ​វា​ថា​អ៊ីសាក​។ យើង​នឹង​តាំង​សម្ពន្ធមេត្រី​របស់យើង​ជាមួយ​វា ជា​សម្ពន្ធមេត្រី​ដ៏អស់កល្បជានិច្ច​សម្រាប់​ពូជពង្ស​ជំនាន់ក្រោយ​របស់វា​។


គឺសម្ពន្ធមេត្រី​ដែល​ព្រះអង្គ​បាន​តាំង​ជាមួយ​អ័ប្រាហាំ និង​សម្បថ​របស់ព្រះអង្គ​ដល់​អ៊ីសាក​;


ព្រះយេហូវ៉ា​បាន​ធ្វើឲ្យ​ផែនការ​របស់​ប្រជាជាតិ​នានា​ខ្ទេចសូន្យ ព្រះអង្គ​បាន​ធ្វើឲ្យ​គម្រោង​របស់​ប្រជាជន​ទាំងឡាយ​បរាជ័យ​។


ជាការពិត ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​គ្រោងទុក តើ​នរណា​អាច​បញ្ឈប់​បាន​? ព្រះហស្ត​របស់ព្រះអង្គ​បាន​លាត​ទៅហើយ តើ​នរណា​អាច​ធ្វើឲ្យ​ត្រឡប់មកវិញ​បាន​?


នោះ​សម្ពន្ធមេត្រី​របស់អ្នករាល់គ្នា​ជាមួយនឹង​សេចក្ដីស្លាប់ នឹង​ត្រូវបាន​ធ្វើឲ្យទៅជាមោឃៈ ហើយ​កិច្ចព្រមព្រៀង​របស់អ្នករាល់គ្នា​ជាមួយនឹង​ស្ថានមនុស្សស្លាប់ នឹង​មិន​នៅជាប់​ដែរ​។ កាលណា​ខ្សែតី​ដ៏លើសលប់​ឆ្លងកាត់មក អ្នករាល់គ្នា​នឹង​ត្រូវបាន​ជាន់ឈ្លី​ដោយ​ការនោះ​។


ពោលគឺ ក្រឹត្យវិន័យ​បាន​ប្រទានមក​តាមរយៈ​ម៉ូសេ រីឯ​ព្រះគុណ និង​សេចក្ដីពិត​វិញ បាន​មក​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​។


ព្រះ​បាន​មានបន្ទូល​ដូច្នេះ​ថា​: ‘ពូជពង្ស​របស់​គាត់​នឹង​ជា​ជនរស់នៅបណ្ដោះអាសន្ន​ក្នុង​ស្រុក​បរទេស ហើយ​អ្នកស្រុកនោះ​នឹង​យក​ពួកគេ​ធ្វើជាទាសករ ព្រមទាំង​ធ្វើបាប​ពួកគេ​បួនរយ​ឆ្នាំ​។


ព្រះ​បាន​កំណត់​ព្រះយេស៊ូវនេះ​ទុកមុន​ជា​យញ្ញបូជាលួងព្រះហឫទ័យ តាមរយៈ​ជំនឿ​លើ​ព្រះលោហិត​របស់​ព្រះយេស៊ូវ ដើម្បី​សម្ដែង​សេចក្ដីសុចរិតយុត្តិធម៌​របស់​អង្គទ្រង់​; ដ្បិត​ព្រះ​មិនប្រកាន់​បាប​ដែល​បាន​ប្រព្រឹត្តពីមុន​មក


ចុះ​តើ​ជា​អ្វីទៅ បើ​មាន​អ្នកខ្លះ​ក្នុង​ពួកគេ​មិនជឿ​? តើ​ភាពឥតជំនឿ​របស់​ពួកគេ នឹង​ធ្វើឲ្យ​ភាពស្មោះត្រង់​របស់​ព្រះ​ទៅជាមោឃៈ​ឬ​?


ខ្ញុំ​និយាយ​ដូច្នេះ ដោយព្រោះ​ម្នាក់ៗ​ក្នុងចំណោម​អ្នករាល់គ្នា​អះអាងថា​៖ “ខ្ញុំ​កាន់ខាង​ប៉ូល” “ខ្ញុំ​កាន់ខាង​អ័ប៉ុឡូស” “ខ្ញុំ​កាន់ខាង​កេផាស” “ខ្ញុំ​កាន់ខាង​ព្រះ​គ្រីស្ទ”។


ដ្បិត​ព្រះ​គ្រីស្ទ​បាន​ចាត់​ខ្ញុំ​ឲ្យមក​មិនមែន​ដើម្បី​ធ្វើពិធីជ្រមុជទឹក​ទេ គឺ​ដើម្បី​ផ្សាយដំណឹងល្អ​វិញ ប៉ុន្តែ​មិនមែន​ដោយ​ប្រាជ្ញា​ខាង​ពាក្យសម្ដី​ឡើយ ក្រែងលោ​ឈើឆ្កាង​របស់​ព្រះ​គ្រីស្ទ​ទៅជាឥតប្រយោជន៍​។


ដូច្នេះ តើ​ខ្ញុំ​ចង់​និយាយ​អ្វី​? ចង់​និយាយ​ថា​អាហារដែលសែនដល់រូបបដិមាករ​មាន​អ្វី​សំខាន់​ឬ​? ឬមួយក៏​ចង់​និយាយ​ថា​រូបបដិមាករ​មាន​អ្វី​សំខាន់​?


បងប្អូន​អើយ ខ្ញុំ​សូម​ប្រាប់​សេចក្ដីនេះ​ថា ពេលវេលា​ត្រូវបាន​បង្រួញឲ្យខ្លី​ហើយ​! ដូច្នេះ ចាប់ពីឥឡូវនេះទៅ អ្នក​ដែល​មាន​ប្រពន្ធ ត្រូវ​នៅ​ដូចជា​គ្មាន​ប្រពន្ធ​;


ដ្បិត​សេចក្ដីសន្យា​ទាំងអស់​របស់​ព្រះ គឺជា “មែន” នៅក្នុង​ព្រះគ្រីស្ទ ហេតុនេះហើយបានជា​យើង​ពោលថា “អាម៉ែន” ដល់​ព្រះ តាមរយៈ​ព្រះគ្រីស្ទ ដើម្បីជា​សិរីរុងរឿង​ដល់ព្រះអង្គ​។


សូមចងចាំ​ការនេះ​ដែលថា អ្នក​ដែល​សាបព្រោះ​ដោយកំណាញ់ អ្នកនោះ​នឹង​ច្រូត​បាន​ដោយកំណាញ់ ហើយ​អ្នក​ដែល​សាបព្រោះ​ដោយ​សទ្ធា អ្នកនោះ​នឹង​ច្រូត​បាន​ដោយ​សទ្ធា​។


បងប្អូន​អើយ ខ្ញុំ​សូម​និយាយ​តាមរបៀប​មនុស្ស​ថា សូម្បីតែ​កិច្ចសន្យា​របស់​មនុស្ស កាល​ព្រមព្រៀងគ្នា​ហើយ ក៏​គ្មានអ្នកណា​បោះបង់ចោល ឬ​បន្ថែម​អ្វី​ឡើយ​។


បើដូច្នេះ តើ​ក្រឹត្យវិន័យ​ផ្ទុយនឹង​សេចក្ដីសន្យា​របស់​ព្រះ​ឬ? មិនមែនដូច្នោះជាដាច់ខាត​! ដ្បិត​ប្រសិនបើ​ក្រឹត្យវិន័យ​ដែល​ប្រទានមក​អាច​ផ្ដល់ជីវិត​បាន នោះ​សេចក្ដីសុចរិត​ពិតជា​នឹង​មក​ដោយសារតែ​ក្រឹត្យវិន័យ​មែន​។


ដូច្នេះ ខ្ញុំ​សូម​និយាយថា ចូរ​ដើរ​ដោយ​ព្រះវិញ្ញាណ នោះ​អ្នក​នឹង​មិន​បំពេញ​តណ្ហា​សាច់ឈាម​ឡើយ​។


អ្នករាល់គ្នា​ដែល​ត្រូវបាន​រាប់ជាសុចរិត​ដោយសារតែ​ក្រឹត្យវិន័យ បាន​បែកចេញ​ពី​ព្រះ​គ្រីស្ទ ហើយ​ធ្លាក់ចេញ​ពី​ព្រះគុណ​ហើយ​។


កាលណោះ អ្នករាល់គ្នា​គ្មាន​ព្រះ​គ្រីស្ទ​ទេ គឺ​ត្រូវបាន​បំបែកចេញ​ពី​ប្រជាជាតិ​អ៊ីស្រាអែល ហើយ​ជា​ជនបរទេស​ខាងឯ​សម្ពន្ធមេត្រី​នៃ​សេចក្ដីសន្យា​; នៅក្នុង​ពិភពលោកនេះ អ្នករាល់គ្នា​គ្មាន​សេចក្ដីសង្ឃឹម ហើយក៏​ប្រាសចាកពីព្រះ​ផង​។


ដូច្នេះ ខ្ញុំ​សូម​និយាយ​សេចក្ដីនេះ ហើយ​ធ្វើបន្ទាល់​ក្នុង​ព្រះអម្ចាស់​ថា កុំឲ្យ​អ្នករាល់គ្នា​ដើរ​ដូច​ពួក​សាសន៍ដទៃ​ដែល​ដើរ​ក្នុង​ភាពឥតខ្លឹមសារ​នៃ​គំនិត​របស់​ខ្លួនគេ​ទៀតឡើយ​។


ខ្ញុំ​និយាយ​ដូច្នេះ ដើម្បីកុំឲ្យអ្នកណា​អាច​បោកបញ្ឆោត​អ្នករាល់គ្នា​ដោយ​ពាក្យលួងលោម​ឡើយ​។


អ្នកទាំងនេះ​សុទ្ធតែ​ស្លាប់​ទាំងមាន​ជំនឿ ដោយ​មិន​បាន​ទទួល​អ្វីៗដែលត្រូវបានសន្យា​នោះ​ទេ ប៉ុន្តែ​ពួកគេ​បាន​ឃើញ ហើយ​បាន​អបអរទទួល​ការទាំងនោះ​ពីចម្ងាយ ព្រមទាំង​សារភាព​ថា ខ្លួនឯង​ជា​ជនបរទេស និង​ជា​ជនរស់នៅបណ្ដោះអាសន្ន​នៅលើ​ផែនដី​នេះ​។


មួយវិញទៀត បទបញ្ជា​ពីមុន​ត្រូវបាន​ធ្វើឲ្យទៅជាមោឃៈ ពីព្រោះ​វា​ខ្សោយ ហើយ​ឥតប្រយោជន៍


ព្រះអង្គ​ត្រូវបាន​ជ្រើសតាំងជាមុន មុន​កំណើត​នៃ​ពិភពលោក​មកម្ល៉េះ ប៉ុន្តែ​ត្រូវបាន​សម្ដែង​នៅ​គ្រា​ចុងបញ្ចប់​នេះ ដោយយល់ដល់​អ្នករាល់គ្នា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម