អេសាយ 14:27 - អាល់គីតាប27 បើអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលសម្រេចដូច្នេះ គ្មាននរណាអាចកែប្រែបានឡើយ ពេលទ្រង់លាតដៃប្រហារហើយ គ្មាននរណាអាចបញ្ឈប់ទ្រង់បានទេ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល27 ជាការពិត ព្រះយេហូវ៉ានៃពលបរិវារបានគ្រោងទុក តើនរណាអាចបញ្ឈប់បាន? ព្រះហស្តរបស់ព្រះអង្គបានលាតទៅហើយ តើនរណាអាចធ្វើឲ្យត្រឡប់មកវិញបាន? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦27 ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គបានសម្រេចនឹងធ្វើហើយ តើអ្នកណានឹងកែប្រែបាន? ព្រះហស្តព្រះអង្គបានលូកទៅហើយ តើអ្នកណានឹងបញ្ឈប់បាន? សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥27 បើព្រះអម្ចាស់នៃពិភពទាំងមូលសម្រេចដូច្នេះ គ្មាននរណាអាចកែប្រែបានឡើយ ពេលព្រះអង្គលាតព្រះហស្ដប្រហារហើយ គ្មាននរណាអាចបញ្ឈប់ព្រះអង្គទេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤27 ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានសំរេចនឹងធ្វើហើយ តើអ្នកណានឹងរំលប់រំលាងបាន ព្រះហស្តនៃទ្រង់បានលូកទៅហើយ តើអ្នកណានឹងបង្វិលឲ្យត្រឡប់ទៅវិញបាន។ សូមមើលជំពូក |